លោក ញឹក ប៊ុនឆៃ​៖ ការរួបរួមរ​វា​ងគ​ណ​បក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស នឹង​ជួប​ការលំបាក​

ថ្ងៃទី 20 កក្កដា 2012
ដោយ: រតនា
CEN

ភ្នំពេញ: លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានបង្ហាញ​ទស្សន​ជុំវិញ​ការបង្កើត​នូវ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ និង​ផែនការ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ ដែល​ជា​លទ្ធ​នៃ​ការ​ច្របាច់​ចូល​គ្នា​រវាង​​គណបក្ស​​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស នៅពេល​អនាគត​ឆាប់ៗ សម្រាប់​ការចូលរួម​ប្រកួតប្រជែង ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​សភា​អាណត្តិ​ទី​៥ និង​ជួប​បញ្ហា​លំបាក​ជាច្រើន​។​

​លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ នៃ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច បាន​មានប្រសាសន៍​ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា ការរួម​រួមគ្នា ជាមួយ​ក្រដាស គឺជា​ការងាយ​បំផុត តែ​ការអនុវត្ត​ជាមួយគ្នា ជាក់ស្តែង​វា​មាន​ការលំបាក​ជាច្រើន​។​

​លោក ញឹក ប៊ុនឆៃ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា រហូតមកដល់​ពេលនេះ លោក​នៅ​មិនទាន់​ជឿថា ការរួបរួម​គ្នា​រវាង​គណបក្ស​សមរង្ស៊ី ជាមួយ​គណបក្ស​សិទ្ធិមនុស្ស ជា​គណបក្ស​តែ​មួយ នៅពេល​ខាងមុខ​ដំណើរការ​ទៅ​មិន​បាន​ល្អ​ទេ​។​

​លោក ញឹក ប៊ុនឆៃ បានបញ្ជាក់​ថា “​ខ្ញុំ​មើល​ឃើញ ទី​១-​គណបក្ស​ពីរ​ហ្នឹង មាន​បំណង​បង្កើត​គណបក្ស​ថ្មី​មួយ សម្រាប់​យក​មក​ឈរ ក្នុង​ការបោះឆ្នោត ដែល​មាន​ប្រធាន គឺ​លោក​សម​រង្ស៊ី ហើយ​អនុប្រធាន លោក កឹម សុខា អគ្គលេខា​លោកស្រី មូរ សុខ​ហួរ គ្រាន់តែ​យកឈ្មោះ​គណបក្ស​នយោបាយ​ថ្មី​​នោះ​ទៅ​ចុះឈ្មោះ​។ ចំណែក​លោក សមរង្ស៊ី គាត់​នៅ​ជាប់​ពាក់ព័ន្ធ​តាម​ផ្លូវ​តុលាការ​នៅ​ឡើយ​។ អីចឹង​ប្រហែលជា​មិនទាន់​អាច​ទៅ​សុំ​ច្បាប់​អី​កើត​ទេ គាត់​នៅ​ជា​ទណ្ឌិត​អីចឹង កាលណា​ទៅ​សុំ​ច្បាប់​គេ​បង្កើត​គណបក្ស​ប្រហែលជា​ពិបាក ហើយ​បើ​ពិបាក​ការងារ​នោះ នឹង​ធ្លាក់​ទៅលើ​លោក​កឹម​សុខា ដឹកនាំ​គណបក្ស​ដែល​រួបរួមគ្នា​”​។​

​លោក ញឹក ប៊ុនឆៃ បាន​មានប្រសាសន៍​បញ្ជាក់​បន្ត​ទៀតថា នៅពេលដែល​ការងារ​ដឹកនាំ​ប្រធាន​គណបក្ស​ថ្មី ធ្លាក់​ទៅលើ​លោក​កឹម​សុខា​នោះ មិន​ប្រាកដ​ថា ពួក​មន្ត្រី​មួយចំនួន នៅក្នុង​គណបក្ស​លោក​សម​រង្ស៊ី គាំទ្រ​លោក​កឹម​សុខា ឬក៏​អត់​?​។​

​សូមបញ្ជាក់​ថា នៅក្នុង​សេចក្តីថ្លែងការណ៍​រួម នៃ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១២ គឺ​គណបក្ស​ទាំងពីរ បាន​ឯកភាពគ្នា​ឲ្យមាន​កិច្ចសហការ​យ៉ាង​ជិត​ស្និទ្ធ រវាង​ប្រធាន និង​សមាជិក​សមាជិកា​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ មកពី​គណបក្ស​ទាំង​ពីរ​ក្នុង​គោលបំណង​ ​ផ្លាស់ប្តូរ​របៀប​ដឹកនាំ​ឃុំ​សង្កាត់ ឲ្យបាន​ប្រសើ​ឡើង និង​លើកតម្កើង​លិទ្ធ​ប្រជាធិបតេយ្យ នៅ​មូលដ្ឋាន​។​

​អនាគត​ខាងមុខ គណបក្ស​ទាំង​ពីរ នឹង​បង្កើត​គណបក្ស​ថ្មី​មួយ ដែល​មាន​ការចូលរួម​ពី​សំណាក់​អ្នក​ប្រជាធិបតេយ្យ និង​អ្នក​ជាតិនិយម ព្រមទាំង​ប្រជាពលរដ្ឋ អ្នក​ស្រលាញ់​លោក​កឹម​សុខា និង​លោក​សម​រង្ស៊ី​៕​

What Next?

Recent Articles

12 Responses to "លោក ញឹក ប៊ុនឆៃ​៖ ការរួបរួមរ​វា​ងគ​ណ​បក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស នឹង​ជួប​ការលំបាក​"

  1. អាជ្រូចខ្ញុំយល់ថាអ្នកដែលលំបាកពិតប្រាកដមិនមែនអ្នកទាំងពីរទេ!! គីពូឆែងងវិញទេជាអ្នកលំបាក​​ព្រោះថា២០១៣​ ពេលអស់ជើងម៉ាពី០២ជើងម៉ាមក០​ នឺងរត់ឆ្លេឆ្លាហើយ​​ អនាគត់ពូមានតែចូលជាមួយ​CPP ទេទើបទទួលងាជាខ្លាក្រដាសទៀត​ បើចិត្តខ្ញុំវិញណាមានលុយដូចពូឆែងងប៉ុណ្ណឺងរកស៊ីវិញ​សេរីភាព​ជាង​ បំរើគេ​!!​​អត់នយ័ទេពូ​!!

  2. ksp says:

    បាទតាមបទពិសោធន៏លោកពូ ញឹក ប៊ុនឆៃ ដែលធ្លាប់រួបរួមពិតជាជួប​បញ្ហា​លំបាកប្រាកដមែនព្រោះគាត់ធ្លាប់តែបរាជ័យថ្មីៗនេះ ដូចនេះគាត់ពិតជាគិតធាគេនិងដូចគាត់ដែរ។ កុំអាលថាពូ ចាំមើលគេធ្វើពីរនាក់ក្មួយសិនពូ ចាំវាយតំលៃទាំងអស់គ្នា។

  3. ===៚ says:

    អាមួយក្បាលនេះកើតមកសំរាប់ធ្វើជាឆ្កែរតែប៉ុណ្ណោះ

  4. គាត់អាចនិយាយត្រូវ បើនៅតែមាន បក្សពីរផ្សេងគ្នា ចឹង សន្លឹងឆ្នោត នៅតែបែបចែក។ ចឹងសំលេងនៅតែតិចដដែល :(

  5. សង្ឃឹមថាគណបក្សសមរង្សីនិងគណបក្សសិទ្ឋមនុសមិនធ្វើអោយប្រជាជនអស់សង្ឃឹមឡើយ
    នេះជាក្តីសង្ឃឹមចុងក្រោយនៃការបោះឆ្នោតសំរាប់អាណត្តិនាយករដ្ឋមន្ត្រីឆ្នាំ២០១៣
    សូមជូនពរនិងផ្តល់កំលាំងចិត្តតាមរយអត្ថបទរហូត

  6. ស្រណោះ កែវ says:

    អ្វីដែលគួរបារម្ភ តើត្រូវយកជាតិជាធំឬបក្សជាធំ?មេបក្សទុកចិត្តគ្នាហើយឬនៅ?ក្នុងការនិយាយ
    តើមេបក្សចេះយឹតយោងគ្នាឬខោកគ្នាឲ្យគេស្ដាប់?ទស្សនវិស័យនៃការរួបរួមទៅដល់ត្រឹមណា?នេះមិនទាន់និយាយដល់ល្បិចកលគូសត្រូវផង។

  7. kumnitkhmer says:

    ទាល់តែអោនក្បាលបំរើគេបានស្រួល !

  8. ប្រយោជន៏និងបានទៅអាមេបោកកឹម សុខា,​ ឯសមរង្សីគឺដៃទទេរដេកស៊ីលុយសល់១រយៈសិន ទំរាំ រួចពីឌណ្ឌិតគឺហួសពេលទៅហើយ។ ចុះលោកគង់ គាំគេបោះចោលទៅគន្លៀតណារឺចូលនិវត្តន៏?
    អូស៎យ៉ាប់ណាស់គណៈបក្សដ៏សែនត្រដាបត្រដួស២នេះ។ ចុះម៉ៅ មុន្នីវណ្ណ ឈ្មោះដើមម៉ៅ មុន្នី នោះ ដែលពួកសម រង្សីធ្លាប់ជេគ្នានោះ តើទៅណាវិញ?គឺមានតែមកចូលរួមជាមួយគណៈបក្សប្រជាជន។

  9. ក្មេងវត្ត says:

    អាម្សៀអាយ៉ងគេនេះ មិនទាន់អីផង មានគំនិតបំបែបបំបាក់គេហើយ បើយើងវាមិនខ្មោចទេបិទមាត់ទៅ បក្សខ្លួននិងរ៉ាណារិទ្ធ យកទៅអោយហ៊ុនសែនទ្រាប់ជូតជើងទៅហើយនៅបើកមាត់ធ្វើអីទៀត​?បិតទៅស្អុយណាស់។

  10. BaBaBoo says:

    លោកញឹក ប៊ុនឆៃ បូញមាត់ថាប៉ាក់សគេ ចុះយ៉ាងណាហើយបក្សរបស់លោក និងសុំដាច់ក្រុមព្រះ ! ។

  11. A ចៅចេកអាំង is a youn dog not khmer people