សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ​បណ្តេញ​មន្ត្រី៦រូប​ចេញ​ពី​បក្ស​

ថ្ងៃ សៅរ៍ 21 កក្កដា 2012
ដោយ ប៉ែន បូណា
RFI

ទំនាស់​ផ្ទៃក្នុង​គណបក្ស ​នរោត្តម រណឫទ្ធិ ជុំវិញ​ការបង្រួប​បង្រួម​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កំពុងតែ​តានតឹង​ខ្លាំង​ឡើង​ហើយ​នៅពេលនេះ។ ​ទំនាស់​បាន​ឡើង​កម្តៅ​បន្ទាប់ពី​សម្តេច​ក្រុមព្រះ​នរោត្តម ​រណឫទ្ធិ ​បាន​បណ្តេញ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស៦រូប​ចេញពី​តំណែង​ក្រោយពី​មន្ត្រី​ទាំងនោះ​បាន​លួច​ទៅ​ចរចា​ជាមួយ​លោក​ ញ៉ឹក ប៊ុនឆៃ និង​មានបំណង​ផាត់​ព្រះអង្គ​ចេញពី​ឆាក​នយោបាយ។ ​ប៉ុន្តែ​អ្នក​ដែល​ត្រូវគេ​បណ្តេញ​ពី​បក្ស​ទាំងនោះ​ប្រកាស​តតាំង​ជាមួយ​សម្តេច​ក្រុមព្រះ ហើយ​ចោទ​ព្រះអង្គ​ថា​បាន​រំលោភ​លក្ខន្តិកៈ​គណបក្ស។

សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ​បណ្តេញ​មន្ត្រី៦រូប​ចេញ​ពី​បក្ស​

សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ​បណ្តេញ​មន្ត្រី៦រូប​ចេញ​ពី​បក្ស​
© លាងដឺលុច

សេចក្តីរាយការណ៍របស់ ប៉ែន​ បូណា

(02:34)

លោក សៅ រ៉ានី អគ្គលេខាធិការ​គណបក្ស នរោត្តម រណឫទ្ធិ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅថ្ងៃនេះ​ថា​ លោក​នឹងមិន​ព្រម​ដើរ​ចេញពី​គណបក្ស​ឡើយ​បើទោះបីជា​លោក​ត្រូវបាន​សម្តេច​ក្រុមព្រះ​បណ្តេញ​ចេញ​ពីមុខ​តំណែង​ក៏ដោយ។​ ផ្ទុយទៅវិញ លោក​បានប្រកាស​តតាំង​ជាមួយ​ព្រះអង្គ ​តាមផ្លូវ​ច្បាប់។ ​លោក​សៅ រ៉ានី បាន​ចោទ​ប្រធាន​គណបក្ស​របស់ខ្លួន​ថា​បានធ្វើ​សេចក្តី​សម្រេច​ដោយ​បំពាន​បទបញ្ជា​ផ្ទៃក្នុង​និង​លក្ខន្តិកៈ​គណបក្ស។
លោក សៅ រ៉ានី រួមទាំង​មន្ត្រី ៥ នាក់ផ្សេងៗទៀត ត្រូវបាន​សម្ដេច​ក្រុមព្រះ​ នរោត្តម រណឫទ្ធិ​ចុះហត្ថលេខា​បញ្ចប់​តួនាទី​ពី​គណបក្ស ​នៅ​ថ្ងៃទី២០ ​ខែកក្កដា ​ម្សិលមិញ​ បន្ទាប់ពី​មន្ត្រី​ទាំង​នោះ​ បាន​ទៅ​ចរចា​ស្ងាត់ៗ​ជាមួយ​លោក ញ៉ឹក ប៊ុនឆៃ​ ប្រធាន​ប្រតិបត្តិ​គណបក្ស ​ហ្វ៊ុនស៊ិនប៉ិច ស្តីពី​ការបង្រួប​បង្រួម​គណបក្ស​រាជានិយម​ទាំងពីរ។ ​ក្រោយ​ការចរចា​ដែល​មិនបាន​ផ្តល់​ដំណឹង​ដល់​ប្រធាន​គណបក្ស លោក​សៅ រ៉ានី ​ថែមទាំង​បាន​សុំ​ឲ្យ​សម្ដេច​ក្រុមព្រះ​យាង​ចេញពី​ឆាក​នយោបាយ​មួយរយៈ​ទៀតផង​ដើម្បី​ទុក​លទ្ធភាព​ឲ្យ​រូបលោក​ដោះស្រាយ​បញ្ហា។ ​នេះ​ជា​កម្មវត្ថុ​នៃ​ការបណ្តេញ​នេះ។
 
មន្ត្រី​ទាំង៦នាក់​ដែល​សម្តេច​ក្រុមព្រះ​បណ្តេញ​ចេញពី​គណបក្ស​រួមមាន៖ ​លោក សៅ រ៉ានី អគ្គលេខាធិការ​គណបក្ស​ រួមទាំង​អគ្គលេខាធិការរង​៤រូប​គឺ ​លោក ផែង ហេង, ​លោក ឃឹម សិលា, ​លោក ថាវ គីមឡុង,និង លោក ឡុង លីម។ ​ចំណែក​មនុស្ស​ទី៦គឺ លោក យស់ សូលី សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស នរោត្តម រណឫទ្ធិ។ ប៉ុន្តែ លោក សៅ រ៉ានី អះអាងថា​ រូបលោក​ត្រូវបាន​តែងតាំង​ដោយ​គណៈកម្មាធិការ​នាយក និង​សម្រេច​ដោយ​អង្គសមាជ​គណបក្ស ​ដូច្នេះ ​សម្តេច​ក្រុមព្រះ​មិនអាច​សម្រេច​ដក​រូបលោក​បែបនេះ​បានឡើយ។​ បើតាម​លោក សៅ រ៉ានី ​សកម្មជន​ គណបក្ស ​ នរោត្តម រណឫទ្ធិ​ជាច្រើន​មកពី​បណ្តា​ខេត្ត​នឹង​ឡើងមក​ជួបជុំគ្នា​នៅ​ទីស្នាក់ការ​គណបក្ស​ក្រុងភ្នំពេញ​នៅ​ថ្ងៃស្អែក​នេះ​ដើម្បី​គាំទ្រ​រូបលោក។
 
ជម្លោះ​បែកបាក់​គណបក្ស ​ នរោត្តម រណឫទ្ធិ​បាន​កើតឡើង​ក្រោយពី​បរាជ័យ​នៃ​ការបង្រួប​បង្រួម​គ្នា​ដែល​បាន​ចុះ​ហត្ថលេខា​កាលពី​ថ្ងៃទី២៤ឧ​សភា​រវាង​ព្រះអង្គម្ចាស់​ នរោត្តម រណឫទ្ធិ​ជាមួយ​លោក ញ៉ឹក ប៊ុនឆៃ​ក្រោម​ការជួយ​សម្របសម្រួល​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។​ សម្តេច​ក្រុមព្រះ​ និង​លោក​ញ៉ឹក ប៊ុនឆៃ បាន​ចោទ​គ្នា​ទៅវិញទៅមក​ថា​ជាដើម​ហេតុ​នៃ​បរាជ័យ​នេះ។ ​យ៉ាងណា​ក៏ដោយ​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គាំទ្រ​លោក​ញ៉ឹក ប៊ុនឆៃ និង​បាន​ស្តី​បន្ទោស​សម្តេចក្រុមព្រះ​យ៉ាងខ្លាំង​ និង​ជា​សាធារណៈ។ ​បន្ទាប់មក​ស្រាប់តែ​លេចចេញ​ព័ត៌មាន​នៃ​ការ​បង្រួបបង្រួម​គណបក្ស​រាជានិយម​ដោយ​គ្មាន​សម្តេច​ក្រុមព្រះ​ នរោត្តម រណឫទ្ធិ​ទៅវិញ៕

————————————————

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

14 Responses to "សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ​បណ្តេញ​មន្ត្រី៦រូប​ចេញ​ពី​បក្ស​"

  1. OH YES, YES
    WE ARE VERY HAPPY THAT HE CAN HAVE NOW FREE TIME .
    I’M SURE HE WILL PAST ALL JOURNEY TO EAT PUSSY’S OUK PHALLA
    IT’S FINISH FOR OUR BROTHER TO PRESENT IN POLITIS SCENE .
    HAHAHA YES WE CAN

    My comment is awaiting moderation.

  2. chakrey says:

    ចុងក្រោយនៅសល់តែអាទំពែកឯង និងនាងកញ្ជ្រោងបិសាចប៉ុណ្ណោះ ហើយប្រពន្ធបោះអោយប្តី ប្តីបោះអោយប្រពន្ធទៅ ដល់សរុបលទ្ធផល អត់បាន១កៅអីព្រោះមានតែ២សម្លេង។

  3. Hun Zen says:

    គួរឱ្យអនិច្ចា ខ្លោចផ្សារ ឱរាមួរហ្មងមែនហ្នឹងឯង ដែលគណៈបក្ខ
    នេះឈានដល់ការរលំរលាយ ក៏ដោយសារតែទ្រង់រ៉ាណារិត ។
    តែបើរលាយបាត់ឈ្មោះគណៈបក្ខមួយទៅក៏ល្អដែរ ពីព្រោះវា
    គ្មានក្រឡាណាមួយបង្ហាញឱ្យឃើញថាគណៈបក្ខនេះអាចមាន
    កម្លាំងវិលមកប្រកួតខ្មោចស្អីកើតទៀតទេ! ។

  4. មិនដឹងជាស្អីពួកអាពីរអ្នកនេះ ជាពិសេសនាយម្ទេសប្លោក,តើវាចង់អោយគេក្រាបសំពះវាដល់ ពេលណាឆ្ងល់ដែរ។

    បើស្តាប់លោក ខឹម វាសនា,ស្ថាបនិកបក្សរូបជួងនិយាយចេញមកលោកល្អបើធៀបជាមួយពួកអា មេបោក កឹម សុខានិងទណ្ឌិតសម រង្សី។លោកខឹម វាសនាពិតជា បានចូលរួមដល់សង្គមកម្ពុជាពិតប្រាកដ ដើម្បីឲ្យប្រជាពលរដ្ធយល់ដឹងពីប្រជាធិបតេយ្យ។វាខុស ពីពួកអាមេបក្សបោកពីបីគ្រឿងទាំងឡាយកំពុងតែហែកហួរគ្នា។
    សូមលោកខឹម វាសនា ខំបន្តិចទៀតព្រោះមិនទាន់ដល់ពេលលោកទេ តែខ្ងុំជឿថាលោកល្អជាងពួកអាមេបោក២ទៅ៣ក្បាលខាងលើ,ជំពោះប្រជាពលរដ្ធដែល មាននិន្នាការប្រឆាំង សូមងាកមកស្តាប់ខឹម​ វាសនាវិញល្អជាង។បំណងល្អពីចៅចេកអាំង។

    My comment is awaiting moderation.

  5. Whether or not merging, they will get no more than 1 seat!!! Hahhaaaa

  6. ព្រះប្រោសសត្វ says:

    សូមគោរពព្រះករុណាជីវិតតំកល់លើត្បូង‍‍
    ក្នុងនាមព្រះអង់ជាត្រកូលក្សត្រសូមប្រើជីវិតចុងក្រោយរបស់ព្រះអង់អោយមានប្រយោជន៏ដល់ជាតិខ្លះលះបង់គំនឹតដែលថាមានតែអង់ខ្លាំងជាងគេបង្អស់នោះចោលទៅហើយទៅចូលរួមជាមួយប
    ក្យប្រឆាំង ដើម្បីសង្គ្រោះជាតិនេះជាអ្វីដែលព្រះអង្គត្រូវធ្វើដើម្បីលុបលៀងកំហុសហើយនិងដើម្បីកុំ
    ឌ្យប្រជាជនត្កោលទោសព្រះអង់តរទៅទៀត។ អត្តីកាលមិនអាចផ្លាស់ប្តូរបាន តែអនាគត់អាចផ្លាស់
    ប្តូបាន។ ត្រូវស្តាប់ការត្រះរិះរបស់អ្នកដ៏ទៃ ដើម្បីកែរតំរូវខ្លួន ហើយរៀនពីកំហុសរបស់ខ្លួន។

  7. កំសត់មែន says:

    ព្រះប្រាសសត្វ ខ្ញុំថាប្រើពាក្យ ជីវិតតំកល់លើមីនទៅល្អរជាង….

  8. Anonymous says:

    វាជាអំពើបាបកម្ម ដែលទ្រងទទួល ដែលមិនការពារកូនចៅ​ អ្នកស្ម័គ្រស្មោះ ស្វាមីភ័ក្រ្តចំពោះព្រោះអង្គ អោយគេស្លាប់ដោយ ទៅដោយអយុតិធម៌ ៥ ៦ កក្កដា
    មិនតែប៉ុណ្ណោះឱនព្រះកេស ទៅចូលរួមជាមួយពួក អាយងទៀត

  9. Vichet says:

    ឱ! ព្រះអង្គ អើយ ព្រះអង្គ, ប្រឹងដល់ណាទៀត? ប្រយ័ត្នអ្នកម្នាង ក្បត់ម្នាក់ទៀត !!

  10. មេទ័ពបាញ់អាចម៏ says:

    កាលនៅព្រៃ ពួកអស់ហ្នឹង ស្ដាប់ទ្រង់ ពេលដល់ក្រុងគេចង់ធំដែរ! តស៊ូដើម្បីជាតិ? ឬ ដើម្បីលាភសក្ការះ? It is very hard to find a true nationalist but it is easy to find many of the boot lickers or the brown nosers! Hahaaaaa…., Man wants to live with a luxery life and hug with a beautiful wife! No one wants to live and die for someone any more!!!

  11. AH CHEK ANG TIET HUEY,AH NISS MINN DEING CHEAR KAUN CHHKAI REU KAUN MEE CHORR NA TIES.

  12. HUN SEN PLAN:
    -HIS DONT WANT LET SAM RAINSY BACK.SO HIS WANT USE RANARITH WITH AH CHHAY.
    SO HIS GOT MAD.HIS LOOSE HIS PLAN.THE YOUNG GUY SAO RANNY IS SO HUNGRY FOR HIS POWER [STARS]. SO THE BEST WAY FOR RANARITH IS BACK TO WORK WITH SAMRAINSY. NOT LATE YET. IN KHMER HISTORY..IF WE .HAVE THE KING or FAMILY JOINED WITH SOME KHMER MOVEMENT , THE BETRAYER or DICTATORS ARE WILL LOOSE. RIGHT NOW THE K KING is so COWARD.and VAGUE. HUN SEN WILL LOOSE IF KING SIHAMONY+ RANARITH +SHNOUK ARE COURAGE….and 100% AH CHEK ANG will no more in the Earth.

  13. chakrey says:

    ព្រះអង្គអើយព្រះអង្គ! ចង់ធ្វើនយោបាយធ្វើអី? ក្រោយសម័យអង្គរ រាស្ត្រធ្វើបដិវត្តម្តងរួចមកហើយដោយកំទេចស្តេចចាស់ដែលគ្មានទស្សពិត្ររាជធម៌ រួចលើកតាត្រសក់ផ្អែមដែលជាអ្នកដាំឳឡឹកអោយគ្រងរាជជំនួស ក៏មិនដឹងចេះ
    ធ្វើស្អីលើសពីដាំ​ឪឡឹក ដល់ច្បាំងចាញ់សៀម ខ្លាចប្រវត្តិសាស្ត្រចាររឿងអាស្រូវ ក៏នាំពួកអាម៉ាត្រក្បត់ផែនដីក្បត់រាស្ត្រទាំងនោះ ប្រឌិតរឿងលង្វែកប្រាក់ដួង ដើម្បីទំលាក់កំហុសមក លើរាស្ត្រវិញ។គិតៗទៅរាស្ត្រខ្មែរកន្លងមក គួរឈឺចាប់ណាស់
    ដែលខិតខំលះបង់ជីវិតដើម្បីការពារគេហើយ ទីបំផុតគេមិនត្រឹមតែមិនដឹងគុណទេ បែជាទំលាក់កំហុសអោយទៀតផង។ដូច្នេះ សូមព្រះអង្គគិតអោយវែងឆ្ងាយ ហើយគួរខិតខំជួយគ្នាស្តារកិត្តនាមនៃគ្រួសាររបស់ព្រះអង្គឡើងវិញផង កុំអោយប្រវត្តិសាស្ត្រខ្មែរកត់ត្រារឿងអាក្រក់អោយសោះ។

  14. នយោបាយ គឺនយោបោក!!!