កម្ពុជា​រង​ការ​ចោទ​ថា​ជា​អ្នក​ធ្វើ​ឲ្យ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​បែក​គំនិត​គ្នា

ដោយ ហាស់ សាន
2012-07-22
​វិទ្យុ​អាស៊ីសេរី

កិច្ច​ប្រជុំ​កំពូល​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៤៥ នៅ​ក្រុង​ភ្នំពេញ កាល​ពី​ពេល​ថ្មីៗ​នេះ មិន​បាន​ធ្វើ​ឲ្យ​មន្ត្រី​តំណាង​ប្រទេស​នីមួយៗ មូល​មតិ​គ្នា​ជា​ឯកច្ឆន្ទ​ចេញ​សេចក្ដី​ថ្លែងការណ៍​ផ្លូវ​ការ​រួម​គ្នា​ឡើយ។

មន្ត្រី​ការបរទេស​អាស៊ាន ថត​រូប​អនុស្សាវរីយ៍​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នា​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១២។

មន្ត្រី​ការបរទេស​អាស៊ាន ថត​រូប​អនុស្សាវរីយ៍​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នា​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១២។
RFA/Sok Serey

សារព័ត៌មាន​នៅ​តំបន់​អាស៊ី មាន​កាសែត South China Morning Post កាសែត The Straits Times ជាដើម បាន​សរសេរ​ពណ៌នា​អំពី​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នា​ពេល​ថ្មីៗ​នេះ ដែល​កម្ពុជា​ទទួល​រៀបចំ​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ប្រចាំ​ឆ្នាំ​២០១២ ថា បរាជ័យ​ទៅ​វិញ ព្រោះ​ថា តំណាង​ប្រទេស​រួម​ប្រជុំ​ក្នុង​ជំនួប​កំពូល​នោះ មិន​បាន​ឯកភាព​គ្នា មូល​មតិ​គ្នា​ប្រើ​ភាសា​តែ​មួយ​គ្រាន់​តែ​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ផ្លូវ​ការ​រួម​មួយ​ប៉ុណ្ណោះ។

មន្ត្រី​តំណាង​ប្រទេស​មួយ​ចំនួន​បាន​ខំ​ប្រឹងប្រែង​ចរចា​ស្វែង​រក​ដំណោះស្រាយ ដើម្បី​ចេញ​សេចក្ដី​ថ្លែងការណ៍​ផ្លូវ​ការ​មួយ រហូត​ដល់​ថ្ងៃ​សុក្រ ទី​២០ កក្កដា កន្លង​ទៅ​នេះ ប៉ុន្តែ​មិន​បាន​សម្រេច​ផល។

អ្នកការទូត​អាស៊ាន​ជា​ច្រើន​បន្ទោស​កម្ពុជា ជា​ពិសេស​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក​រដ្ឋមន្ត្រី​ការបរទេស ហោ ណាំហុង ថា​បាន​ធ្វើ​ឲ្យ​បរិយាកាស​ជំនួប​កំពូល​មាន​ភាព​ជូរចត់។ ប៉ុន្តែ​លោក ហោ ណាំហុង មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​សុក្រ ទី​២០ កក្កដា ថា កម្ពុជា​ចង់​ឃើញ​ការ​ដោះស្រាយ​វិវាទ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ ដោយ​សន្តិវិធី៖ «ជំហរ​កម្ពុជា ជា​ប្រធាន​អាស៊ាន ចង់​ឲ្យ​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី។ កម្ពុជា​ចង់​បាន​សេចក្ដី​ប្រកាស​រួម ទុក​ផ្លូវ​ឲ្យ​មាន​ការ​ដោះស្រាយ​ទៅ​ថ្ងៃ​មុខ​ទៀត»

អ្នក​ការទូត​ទាំង​នោះ​ពោល​ថា កម្ពុជា​ដើរ​តួនាទី​របស់​ខ្លួន​ជា​ប្រធាន​អាស៊ាន​លេង​អុក​ជាមួយ​មហា​អំណាច​ផង ជាមួយ​ប្រទេស​ជា​មិត្ត​ផង ដែល​មាន​វិវាទ​ដែន​សមុទ្រ​ជាមួយ​ចិន នៅ​តំបន់​សមុទ្រ​ខាង​ត្បូង។

អ្នក​ការទូត​អាស៊ាន ចោទ​ថា លោក ហោ ណាំហុង កំពុង​ដេញ​ថ្លៃ​នឹង​ចិន រី​ឯ​លោក ហ៊ុន សែន ដែល​គេ​ថា ពូកែ​លេង​ចត្រង្គ បាន​ព្យាយាម​រឹត​ចំណង​មិត្តភាព​នឹង​ចិន ជាមួយ​រដ្ឋការ​ក្រុង​វ៉ាស៊ីនតោន រក្សា​ទំនាក់​ទំនង​យ៉ាង​ស្អិតល្មួត​ជាមួយ​នាយ​ទាហាន​វៀតណាម និង​អនុ​គ្រោះ​ដល់​ជន​ជាតិ​វៀតណាម ប្រមាណ ១​លាន​នាក់ ដែល​រស់​នៅ​ក្នុង​ប្រទេស។ ធ្វើ​ដូច្នេះ កម្ពុជា​បាន​ទទួល​ជំនួយ​ជា​ច្រើន​ពី​ចិន លើស​ពី​ជំនួយ​អាមេរិក ហើយ​មាន​វៀតណាម ជា​អ្នក​ជួយ​គាំពារ​ទៀត​ផង។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក ហោ ណាំហុង មិន​អើពើ​នឹង​សេចក្ដី​ព្រាង និង​កិច្ច​សម្របសម្រួល​ចំនួន ១៨​ដង ដែល​វៀតណាម និង​ហ្វីលីពីន បាន​ស្នើ​នោះ​ដែរ។ អ្នក​ការទូត​អាស៊ាន មាន​ការ​ងឿង​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​កម្ពុជា ហ៊ាន​យក​ចិត្ត​ចិន ហើយ​ធ្វើ​ឲ្យ​វៀតណាម អាក់​អន់​ចិត្ត? នៅ​ទីបំផុត​បេសកជន​អាស៊ាន បារម្ភ​ថា តើ​លោក ហ៊ុន សែន នឹង​សាបព្រោះ​ការ​បំបែកបំបាក់​ទៅ​ថ្ងៃ​មុខ​ទៀត ឬ​យ៉ាងណា?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

29 Responses to "កម្ពុជា​រង​ការ​ចោទ​ថា​ជា​អ្នក​ធ្វើ​ឲ្យ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​បែក​គំនិត​គ្នា"

  1. មេទ័ពបាញ់អាចម៏ says:

    នយោបាយរបស់សម្ដេច តេជោ គឺប្រកបទៅដោយ គតិបណ្ឌឹត សូមគាំទ្រ!

  2. raksasok says:

    ខ្ញុំគិតថាកម្ពុជាធ្វើនេះមិនខុសទេ ។ មេរៀនទាំងនេះប្រទេសអាស៊ាន និងអាមេរិក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាអ្នកផ្តល់​ឲ្យកម្ពុជាមុន ។ ពេលកម្ពុជា ជាសមាជិកអាស៊ានមួយដែរមានទុក្ខ សូមឲ្យគេជួយ គេនាំគ្នាបែរ ខ្នង។ ចំណែកអាមេរិក លើកទឹកចិត្តថៃឈ្លានពានកម្ពុជា ដោយការសមយុទ្ធយោធាជាមួយថៃ ។ តើកម្ពុជាទៅពឹងអ្នកណា បើឈ្លោះជាមួយចិនទៀតនោះ ?
    តើកម្ពុជាគួរគិតប្រយោជន៍ប្រទេសទាំងនោះ រឺគិតប្រយោជន៍ជាតិខ្លួន ?
    ខ្ញុំគិតថា វិបត្តិនេះ មិនមែនតែកម្ពុជាទេដែលដោះស្រាយមិនចេញ សមាជិកដទៃទៀត ក៏ប្រហែលជា គ្មានវិធីដោះស្រាយ ក្រៅពីអ្វីដែលកម្ពុជាបានធ្វើដែរ កុំឆ្ងល់។

  3. ពិតជានយោបាយត្រឹមត្រូវធ្វើឲ្យប្រទេសកម្ពុជាមានគិត្យានុភាព
    លើតំបន់ នឹងពិភពលោក ។

  4. សាមគ្គី says:

    សម្តេចស៊ីជោហ៊ុនសែន​?

  5. ជាតិនិយម says:

    យកមុខមាត់ទៅទុកនៅឯណាកម្ពុជាអើយ​ សែនខ្មាសគេណាស់

  6. ឡូឡូ says:

    សមមុខហើយ…….ជា១អន្តរជាតិវាមិនមែនល្បិចត្រិមតែ៦៤ក្រឡាដូចលើក្តារអុកទេ……

  7. Rationale says:

    ការចោទប្រកាន់នេះវាអាស្រ័យទៅនឹងអំណាចក្នុងតួនាទីជាប្រធានថា
    តើប្រធានមានសិទ្ធអត្តនោម័តក្នុងការសំរេចខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួម ឬ គ្រាន់តែជាអ្នកសំរបសំរួលក្នុងការកំណត់ខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួម?

    បើប្រធានមានសិទ្ធអត្តនោម័ត – ភាពចេញមិនរួចនៃសេចក្តីថ្លែងការណ៍រួមនេះ ឆ្លុះបញ្ចាំងពីអំណាចរបស់ប្រធាន តាមទស្សនៈនិងសភាវៈគតិរបស់បុគ្គលជាប្រធាន ។

    បើប្រធានមានតួនាទីគ្រាន់តែជាអ្នកសំរបសំរួលទេនោះ – ភាពចេញមិនរួចនេះអាចទទួល ការចោទប្រកាន់ពីសមាជិកនៃប្រទេសអាស៊ាន ហើយភាពបរាជ័យនេះក៏ឆ្លុះបញ្ចាំងពីជំហរ របស់ប្រធានផ្ទាល់ដែលជាតំណាងប្រទេសមួយក្នុងសមាគមន៏អាស៊ាននេះ ។

  8. Xman says:

    ចប់!…..ៗ………….ៗ…………ៗ ចប់គ្មានវាចារ។

  9. Hun Zen says:

    ប្រទេសដែលមានមេដឹកនាំជាមនុស្សអាក្រក់ មន្រ្តីនៅខាង
    ថ្នាក់ក្រោមជាលំដាប់លំដោយក៏ធុនប្រហែលគ្នា ។ នៅក្នុង
    បណ្តាប្រទេសនានា ក៏កម្ពុជាមិនសូវជាមានឈ្មោះបោះសម្លេងល្អទេ!

  10. គាំទ្ររាល់ទង្វើទាំងឡាយណា ដែលនាំអោយ ប្រទេស កម្ពុជា រើកចំរើន និង ទទួលបានផល ។ ជៀសវាង ចេះតែថាអោយ គេ ។ អ្នកមិនដែលធ្វើអ្វីអ្នកនោះមិនចេះខុសទេ ចំពោះអ្នកដែលសកម្មនិងការងារ ហើយធ្វើ និង ដោះស្រាយគ្រប់បែបយ៉ាង អ្នកនោះ មិនត្រូវគ្រប់ដប់ទេ ដូច្នេះ ខ្ញុំសូមគាំទ្រដល់ នយោបាយរបស់ រដ្ឋាភិបាលកម្ពុជា ។ ចំពោះខ្លួន អ្នកដែលថានោះ ថាយ៉ាងម្តេចថាទៅ អោយតែប្រទេស បានសុខ អ្នកដែលប្រឆាំង មិនដែលទទួលស្គាល់អំពើល្អរបស់យើងទេ បើទទួលស្គាល់ អស់អ្នកប្រឆាំងបាត់ ។ ចំពោះ បរទេស ធ្វើអោយកម្ពុជាធ្លាក់ទឹក ជាច្រើន ដង់រួចមកហើយ ដូច្នេះពេលនេះ យើងគួរតែគឹត ។ សូមកូនខ្មែរទាំងអស់គ្នា រួបរួមគ្នា កុំចេះចោទគ្នា នឹង ស៊ីសាច់គ្នា ចាក់រុកគ្នា ព្រោះ បរទេស មិនមានបំណងល្អនិង យើងទេ ហើយកុំអាងបរទេសពេក ។

  11. Cute Boy says:

    Cambodian have done a good job. Then Cambodia well known as a smart country. and My leader Hun Sen is not so stupid. he will use Carrot and Stick strategy with VN in the future.

  12. ម្នាក់ មានឈ្មោះដូចជាការបញ្ជាក់ (ខ្ញុំសូមមិនបញ្ចេញឈ្មោះ ។​ ខ្ញុំធ្វើការនៅសហគមន៏ និង អង្កការក្រៅរដ្ឋាភិបាល ជាង ១៤ឆ្នាំដូចជា) ដូច មនុស្សភ្លើ។

    ពត៌មានចេញមកហើយ…នៅតែបញ្ចេញមតិភ្លើៗមកទៀត, យីលោកមួយនេះនៅអត់ទាន់ដឹងអីទៀត។
    ដោយហេតុតែប្រទេសនេះមានប្រជាជនល្ងង់ ក្រោមការដឹកនាំពួកអាម៉ាក្តាប់តូចហ្នឹង…យ៉ាប់មែន។
    លោកឯងអត់ដឹងថាបក្សប្រជាជនអសមត្ថភាពទេហ្ហី…???….គឺមិនមានឆន្ទៈគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាអ្វីមួលើឆាកអន្តរជាតិទេ…គេចាត់ទុកថាមនុស្សភ្លើទេ។
    បរទេសមិនធ្វើអោយយើងធ្លាក់ទឹកទេ…គឺមេយើងនឹងហិ្ហ..ដឹកនាំបភ្លីបភ្លើ។
    ជាចុងក្រោយ…យើងត្រូវរកនរណាមកដឹកនាំយើង ដោយមានសមត្ថភាពពិត ឆន្ទៈពិត គោលជំហររួម ធ្វើយ៉ាងម៉េចអោយដើរទាន់នឹងពិភពលោកសព្វថ្ងៃ និងភាពត្រឹមត្រូវ។
    បរទេសតែងតែជួយយើងជានិច្ច, តែចង្រៃអីអាមេដឹកនាំយើងវាIDIOT, BAD, UGLY.
    គ្មានសមត្ថភាពខ្លួនឯងចោទគេ…កុំអោយគេដាក់កំហុសលើ, បែបនេះក៍ដោយសារអំពើពុករលួយផងដែរ, មួយៗប្រឹងជញ្ជក់ ដល់ពេលបែកចោទអានេះអានោះ, មានស្អីទាំងអស់គ្នាវា ចុះឡើងៗ “មកពីពួកអាបរទេសហ្នឹងច្រានខ្មែរអោយធ្លាក់ទឹក!!!!!”, នេះបណ្តាលមកពីការមិនទទួលខុសត្រូវរបស់បុគ្គលម្នាក់ ដែលបានប្រព្រឹត្ត(បែបហ្នឹងគេហៅថារលួយនោះ!!!)។
    ឥឡូវគេផ្តល់ជំនួយយ៉ាងសន្ធឹកសន្ធាប់ ក្នុងមួយឆ្នាំៗ…សំនួរគឺហេតុអ្វីរាស្រ្តខ្មែរនៅតែពិបាក???? នាំគ្នារត់ចេញទៅធ្វើពលករអោយស្រុកក្រៅនោះ???
    រដ្ឋាភិបាលខ្មែរ មិនបានចាត់ចែងជំនួយទាំងនោះបានត្រឹមត្រូវទេ។
    ចង់បំបាត់, បំបាក់, បង្អត់អ្នកតស៊ូប្រឆាំង ដែលគ្នាជាអ្នកល្អ, លោកឯងក៍មិនមានលទ្ធផលល្អដែរ!!!!!

  13. នៅពេលខាងមុខ, ជាពេលដែលអ្នកចេះដឹង, អ្នកប្រជាធិបតេយ្យពិត, អ្នកស្មោះត្រង់, អ្នកល្អ រួមគ្នាផ្លាស់ប្តូរយកមេដឹកនាំថ្មី….ដោយក្តីរីករាយ។
    :-)

  14. Xman says:

    អបអរសាទរចំពោះប្រធានអាស៊ាន ដែលធ្វើអោយកម្ពុជាបាក់មុខបាក់មាត់!​ ខ្តតទៀតទៅ!

  15. Cute Boy says:

    លោកពូ (The Man with no Name). you have to have the optimistic thinking with Cambodian in term of facing with external foreign countries.Hun Sen is a kind of smart person he will leave something and give our country to his son. From my prediction, after him (Hun Sen) our country will no longer be a good friend with VN anymore. and you don’t have to think that any opposite parties can win Hun Sen by election* unless you have coupe(រដ្ឋប្រហារ)​​ but it’s impossible. The only way if you have a real tendency to help Cambodian you don’t have to think about or join politic. Now Kun Theak Bopha hospital have no budget you can go there and donate. Let give Cambodian to Hus Sen as we don’t want to see civil war occur.

  16. Sopheap says:

    It is the first time that I have to comment on this website. I read comment of “THe Man with No Name”. It is completly unbeleivable. In cambodia, there are this kind of the person. It show us that the group, the political party of “THe Man with No Name” have very low knowledge of international politic. It is why cambodia people do not choose you, your group and your party to lead khmer goverment. You should be in opposition party until the end of your life.
    I have to teach you some lessons
    You have to see
    1-political situation in Cambodia
    2-political situation in China
    3-political situation in US
    4-political situation in philipine.
    Something cambodia sacrify, just sometime because next presidental election in US and Philipine.

  17. nara says:

    ហ៊ុន សែន បានរងការជួយពីប្រទេសនានាធ្វើឲ្យគ្មាន
    ឯកភាពក្នុងការធ្វើតួនាទីជាប្រធានអាស៊ាន៕

  18. មេទ័ពបាញ់អាចម៏ says:

    ចុះពួកអាឡប់ឯងតែងតែចោទ សម្ដេច ហ៊ុន សែន ថាខ្ញុំកញ្ជះយួន ចុះហេតុអ្វីបានជារដ្ធាភិបាលខ្មែរបដិសេដ សំណើ របស់យួន និង ព្វីលីពិន ក្នុងវិបត្តិសមុទ្ទចិន???

  19. សិស្សធនញ្ជ័យ says:

    យោបល់លោក ១៤ឆ្នាំដូចជា មានគំនិតសំរបសំរួល
    ដែលជាគំនិតសំរាប់អ្នកចេះដឹងយកទៅវិភាគ
    ហើយថ្លឹងថ្លែងរកហេតុផល ដើម្បីការពារផលប្រយោជន៍
    ជាតិ ឯបុគ្គលដែលមិនពេញចិត្តកំហុសរបស់រដ្ឋាភិបាល
    ទោះជាគេនិយាយបែបណាក៏មិនត្រូវចិត្តដែរ !
    រដ្ឋាភិបាលបានទទួលស្គាល់ថាមានអំពើពុករលួយ
    ឥឡូវកំពុងបន្តប្រយុទ្ធប្រឆាំងមិនប្រងើយកន្តើយដែរ។
    តែបុគ្គលសំខាន់ក៏បានខិតខំបំរើការងារជូនប្រទេសជាតិ
    ដោយទទួលបានការសសើរពីអន្តរជាតិល់គ្រប់វិស័យ
    បើនាំគ្នាគិតតែប្រឆាំងមិនចេះក្បាច់បញ្ជោទេ ?ដេកចាំតែ
    ឈ្នះតើ? មនុស្សចូលចិត្តទឹកឃ្មុំ បើចង់អោយទន់ចិត្ត
    រហូតភ្លេចខ្ួន ?
    ឯស្រម៉ោចគេចាប់ដោយដាក់ទឹកឃ្មុំ និងស្ក មិនមែនចាប់ដោយ
    ប្រើទឹកខ្មេះ ឫទឹកក្តៅទេ ? ។ បើបក្សប្រឆាំងឈ្នះក៏ពិបាក
    យកចិត្តប្រជាជនដែរ ព្រោះសំបូដោយអ្នកមានបេះដូងក្តៅ !!។

  20. Khmer Pit says:

    ខ្ញុំ​ថា បក្ស​កាន់​អំណាច​មិន​ភ្លើ​ទេ​ គេ​ឆ្លាត​ ប៉ុន្តែ​គេ​ឆ្លាត​សម្រាប់​តែ​រស់​ស្រួល​តែ​មួយ​ក្រុមតូច អ្នក​ណា​ងាប់​ឯណាងាប់​ទៅ​ខ្វល់​អី គេ​មាន​លុយ​បាន​ពី​ប៊ឺត​ពី​រាស្ត្រ​ជិត​ដាច់​ខ្យល់​អស់ហើយ បន្តិច​ទៀត​យើង​អ្នក​ក្រងាប់​អស់​នៅសល់​តែ​ក្រុមគេ​ គេនឹង​ស្រួលយើង​ចាំ​តែ​ងាប់​បាន​ហើយ!!!!!!!!!!!

  21. Sopheap says:

    “Cambodia is not at fault at all,” Foreign Minister Hor Namhong told a news conference. “Why the Foreign Ministers meeting was unable to issue a joint communique on these six points which were all raised by me? Why did two countries keep opposing? Probably, there was a plan behind the scenes against Cambodia.”
    This is the truth that cambodia can say in public. No one can reject.

  22. ខ្មែរខ្លាំង!!!!ខ្មែរក្លាហាន!!!!ខ្មែរហ៊ាន!!!!!!

  23. កូនខ្មែរជាយដែន says:

    បងប្អូនណាដែលគាំទ្រ cpp គឺបងប្អូនមានចំណែកក្បត់ជាតិដែរ ព្រោៈអា ៣នាក់ណឹងវាជាបានក្បត់ជាតិនិងបំផ្លាញជាតិ។

  24. stupid man says:

    let this big problem to next asian president to solve it .Cambodia should be in a neutral stand rather to involve. South china sea is a lucrative long -time disputed area which is related to many countries in asia. No one can solve it . See our own disputed area first ( Thai- Cambodia border ).

  25. តើអ្នកដឺងទេថាកម្ពុជាពិបាកប៉ុន្នាក្នុងការដោះស្រាយបញ្ហាដ៏ស្មុកស្មាញ មួយនេះ​ ដែលវាហួសពីដែនសម្ថតិភាពរបស់ខ្លួនទៀត នោះ? កុំគាំទ្រអ្នកណាម្នាក់ផ្គាប់មុខបានទេ?​ តើដូនតាខ្មែទទួលបានអីខ្លះជាបទពិសោទកន្លងទៅចំពោះការ គំាទ្រដោយមិនប្រើ ខួរក្បាល់ខ្លួនឯងនោះ?
    សូមប្រើ ក្បាល់របស់អ្នកប្រកបដោយសុទ្ទិដ្ឋនិយមដើម្បីគិត និងប្រយោជន៌រួម!
    ដូនតាខ្មែរគ្មានសល់អីទេ ក្រៅពីឆ្អឹង ព្រោះការចូលរួមខ្វះការពិចារណារបស់ខ្លួន!

  26. Khmer says:

    Playing with fire, finally will burn yourself!!!!

  27. Spider Man says:

    ធម្មតាជំលោះតែងតែមានអ្នកចាញ់និងអ្នកឈ្នះ។ ប៉ុន្តែក្នុងនាមយើងជាមេដឹកគេ មុននឹងសំរេចចិត្តធ្វើអ្វីមួយ គួរគិតដល់ប្រយោជន៏ជាតិជាធំ។ បើសិនខ្ញុំជាអ្នកដឹកនាំគេវិញ មុននឹងសំរេចធ្វើអ្វីមួយ ខ្ញុំត្រូវតែគិតថា វាមានផលវិបាកនិងផលប្រយោជន៏ដល់ជាតិនៅថ្ងៃមុខយ៉ាងដូចម្ដេច? ក្នុងនាមខ្ញុំជាអ្នកដែលចូលចិត្តគណបក្សប្រឆាំង តែខ្ញុំសូមគាំទ្រលោក ហ៊ុនសែន ក្នុងការជួយចិន ពីព្រោះថា ចិនវាប្រសើរជាងយួន។ យួនមុននឹងវាផ្តល់ប្រយោជន៏ដល់នរណា វាតែងតែចង់បានអ្វីពីអ្នកនោះមកវិញ ដូចពាក្យថា:” ហុតទឹក សម្លឹងកាក “។

  28. Name says:

    ហេតុអ្វី​ថាដូនតាខ្មែរសល់តែឆ្អឹងចុះប្រាសាទនៅកម្ពុជាអ្នកណាជាអ្នកសាងមានរៀនប្រវត្តិដែររឺទេ? សូមប្រើខួរក្បាលគិតម្តងទៀតមុននិយាយ តើអ្នកស្គាល់អង្គវត្តដែរទេ?​ រឺមួយអ្នកចូលរូមលក់ជាតិដែរ?

  29. អាចម៍គោមេ ! says:

    ឲ ! សម្តេច ហ៊ុន សែន អឺយ !! ក្រែងអួតខ្លួនថាជាអ្នកពួកែរដោះស្រាយបញ្ហា ​និង ក្រែងអួនខ្លួនថាជាម្ចាស់នៃយុទ្ធសាស្រ ឌីហ្វីត (Defeat) ដែលធ្លាប់ប្រើដើម្បីបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា និង ធ្លាប់ប្រើបានជោគជ័យក្នុងការបំបែកបក្សហ្វុនស៊ីនប៉ិច និង បក្សសម រង្ស៊ី កន្លងមកនោះ។ ឥឡូវ មេចមិនយកមកប្រើដើម្បីដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងទៅ ???? ឬមួយយុទ្ធសាស្រ្តហ្នឹងប្របានសំរាប់តែកំទេច និង បំផ្លាញតែខ្មែរគ្នាឯងទេ?????