ថ្ងៃ អាទិត្យ 22 កក្កដា 2012
ដោយ គី សុខលីម
RFI
លោក សៅ រ៉ានី អគ្គលេខាធិការគណបក្សនរោត្តមរណឫទ្ធិថ្លែងនៅថ្ងៃអាទិត្យនេះថា លោកនឹងដាក់ពាក្យបណ្តឹងនៅថ្ងៃចន្ទស្អែកដើម្បីបង្កកសកម្មភាពនយោបាយរបស់គណបក្សនរោត្តម រណឫទ្ធិ។ ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីព្រះអង្គម្ចាស់រណឫទ្ធិប្រកាសដករូបលោកចេញពីបក្ស។ ប៉ុន្តែ លោក ប៉ែន សង្ហា អ្នកនាំពាក្យគណបក្សដែលស្និតនឹងព្រះអង្គម្ចាស់រណឫទ្ធិបដិសេធមិនទទួលស្គាល់សេចក្តីថ្លែងការណ៍របស់លោក សៅ រ៉ានី ទេ។
លោក សៅ រ៉ានី អគ្គលេខាធិការគណបក្សនរោត្តមរណឫទ្ធិ ដែលមានជម្លោះជាមួយនឹងព្រះអង្គម្ចាស់រណឫទ្ធិគ្រោងនឹងដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃចន្ទស្អែកនេះដើម្បីស្នើសុំបង្កកសកម្មភាពរបស់គណបក្សនរោត្តមរណឫទ្ធិ។ នេះបើយោងតាមការអះអាងរបស់លោក សៅ រ៉ានី ថ្លែងប្រាប់អ្នកកាសែតនៅទីស្នាក់ការកណ្តាលគណបក្សនរោត្តម រណឫទ្ធិក្នុងខណ្ឌទួលគោកនៅព្រឹកថ្ងៃអាទិត្យនេះ។
លោក សៅ រ៉ានី មិនព្រមដើរចេញពីគណបក្សឡើយ បើទោះជាមានការសម្រេចបញ្ឈប់រូបលោកពីតួនាទីអគ្គលេខាធិការគណបក្សដោយព្រះអង្គម្ចាស់រណឫទ្ធិ ព្រះប្រធានគណបក្សនរោត្តមរណឫទ្ធិក៏ដោយ។
ការដាក់ពាក្យបណ្តឹងនេះគឺជាវិធានការតតាំងថ្មីមួយទៀតរបស់ក្រុមអ្នកដែលបានទៅរួបរួមជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិចដឹកនាំដោយលោក សៅ រ៉ានី។ កាលពីម្សិលមិញសមាជិកគាំទ្រគណបក្សនរោត្តមរណឫទ្ធិមួយចំនួនដែលមានសមានចិត្តជាមួយលោក សៅ រ៉ានី អគ្គលេខាធិការគណបក្សនរោត្តមឫណរិទ្ធិបានចាប់ផ្តើមប្របាច់បញ្ចូលគ្នាជាមួយគណបក្សហ៊្វុនស៊ិនប៉ិចហើយនៅក្នុងខេត្តកំពង់ចាម។ នេះជាចលនារួបរួមដំបូងជាមួយគណបក្សហ៊្វុនស៊ិចប៉ិច ដោយគ្មានព្រះអង្គម្ចាស់រណឫទ្ធិនិងក្រោយពីលោក សៅ រ៉ានី ត្រូវបានសម្តេចក្រុមព្រះនរោត្តមរណឫទ្ធិដកចេញពីគណបក្ស។
លោកសៅ រ៉ានីបានបន្តបញ្ជាក់ទៀតថាលោកនៅបន្តធ្វើការងាររួបរួមគ្នារវាងគណបក្សគូសត្រូវបងប្អូនទាំងពីរ ជាមួយលោកញឹក ប៊ុនឆៃ រហូតដល់មានការប្របាច់បញ្ចូលគ្នានៅក្រោមដំបូលគណបក្សហ៊្វុនស៊ិនប៉ិចតែមួយ។ លោកសៅ រ៉ានី បានអះអាងប្រាប់អ្នកកាសែតថា ក្រោយពីការរួបរួមគ្នាបានជោគជ័យហើយ លោកនឹងយាងសម្តេចក្រុមព្រះមកធ្វើជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចឡើងវិញ។
ឆ្លើយតបទៅនឹងសេចក្តីអត្ថាធិប្បាយរបស់លោក សៅ រ៉ានី កាលពីព្រឹកមិញនេះ លោក ប៉ែន សង្ហា អ្នកនាំពាក្យគណបក្សដែលស្និតនឹងព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិបានបញ្ជាក់ថា ការថ្លែងរបស់លោក សៅ រ៉ានី គឺជាគំនិតបុគ្គលហើយគណបក្សនរោត្តមរណឫទ្ធិមិនទទួលស្គាល់សេចក្តីអត្ថាធិប្បាយនេះទេ។ មិនទទួលស្គាល់ពីព្រោះថា លោក សៅ រ៉ានី ត្រូវបានដកតួនាទីចេញពីគណបក្សហើយ។
សូមបញ្ជាក់ថា សម្តេចក្រុមព្រះនរោត្តមរណឫទ្ធិបានសម្រេចបណ្តេញលោក សៅ រ៉ានីនិងមន្ត្រី៥នាក់ផ្សេងទៀតចេញពីគណបក្សនរោត្តមរណឫទ្ធិកាលពីទី២០កក្កដាកន្លងមកនេះ បន្ទាប់ពីមន្ត្រីទាំងនោះ បានទៅចរចាស្ងាត់ៗជាមួយលោក ញ៉ឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្ស ហ្វ៊ុនស៊ិនប៉ិច ស្តីពីការបង្រួបបង្រួមគណបក្សរាជានិយមទាំងពីរឡើងវិញ។
ជម្លោះបែកបាក់គណបក្ស នរោត្តម រណឫទ្ធិបានកើតឡើងក្រោយពីបរាជ័យនៃការបង្រួបបង្រួមគ្នាដែលបានចុះហត្ថលេខាកាលពីចុងខែឧសភារវាងព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិជាមួយលោក ញ៉ឹក ប៊ុនឆៃ ក្រោមការជួយសម្របសម្រួលពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សម្តេចក្រុមព្រះ និងលោក ញ៉ឹក ប៊ុនឆៃ បានចោទគ្នាទៅវិញទៅមកពីមូលហេតុនៃការបរាជ័យក្នុងការបង្រួបបង្រួមគណបក្សរាជានិយមទាំងពីរឡើងវិញ៕

ស្តេច ចោលម្សៀត នេះពិតជាយ៉ាប់ហើយ ហើយជិតស្លាប់ទៀត ស្លាប់ទៅរស់នៅនាំតែធ្ងន់ផែនដីទេ
man hey pen chea bad man nor jong tever barb ke mong
រាជវង្សខ្មែរ មិនគួរមានស្តេចប្រភេទនេះសោះ៕
ពួកអាមោក ពួកអាខំាគ្នា អាចោរម៉ាសៀត ពួកអានេះទៅធ្វើខ្ញុំគេនៅបរទេសយូរទៅអស់ផ្លូវដើរហើយ បើយកល្អចូលរួមកសាងប្រទេសជាមួយសម្តេចតេជោទៅ គ្រាន់បានរស់តក់ណា ប្រហែលសម្តេច មិនយកទេ ពួកអានេះចូលមកច្បាស់ជាបំផ្លាញជាតិគ្មានសល់ទេណា! ព្រោះគណបក្សប្រជាជន មានធនធានច្រើនណាស់ មិនបាច់យកពួកអាមោកនេះចូលមកនាំអោយខូចពូជទេណ!
Oh ! my god……… this party not interest for our nation. bye OlO
At least he has a PhD from France; how about you?
At least he has a PhD from France; how about you???AS? BS?MS?
At least he has a PhD from France; how about you?AS? BS?MS?
At least he has a PhD from France; how about you??AS? BS?MS?
អាណិតទ្រង់ណាស់
អាមួយនេះហើយ ធ្វើអោយក្សត្រស្រុកខ្មែរ គេមើលងាយ
អ្នកចេះដឹងប្រើ មិនគួរប្រើពាក្យជេ ប្រមាថ អ្នកដៃទេ។
បង្ហាញពីការចុះខ្សោយបក្សរាជានិយម
PhD doesn’t mean smart.
ការប្រមាថបុគ្គលដែលមានវ័យចម្រើនជាងខ្លួន
មានន័យថាយើងជាបុគ្គលពាល។
អ្នកមានគុណធម៌ទាំងឡាយសូម្បីសត្វតិរច្ឆាន
ក៏មិនសម្លាប់ ចុះទំរាំមនុស្សទៀត….. ទោះបីមាន
កំហុសប៉ុណ្ណាក៏មិនស្មើរនឹងកំហុសជេប្រមាថ
បុគ្គលមានវ័យខ្ពស់ជាង។ សូមពិចារណាដើម្បី
សន្តិភាពផងចុះ។