ដោយ ហាស់ សាន
2012-07-22
វិទ្យុអាស៊ីសេរី
កិច្ចប្រជុំកំពូលថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៥ នៅក្រុងភ្នំពេញ កាលពីពេលថ្មីៗនេះ មិនបានធ្វើឲ្យមន្ត្រីតំណាងប្រទេសនីមួយៗ មូលមតិគ្នាជាឯកច្ឆន្ទចេញសេចក្ដីថ្លែងការណ៍ផ្លូវការរួមគ្នាឡើយ។

មន្ត្រីការបរទេសអាស៊ាន ថតរូបអនុស្សាវរីយ៍ក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន នាវិមានសន្តិភាព រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១២។
RFA/Sok Serey
សារព័ត៌មាននៅតំបន់អាស៊ី មានកាសែត South China Morning Post កាសែត The Straits Times ជាដើម បានសរសេរពណ៌នាអំពីកិច្ចប្រជុំកំពូលអាស៊ាននាពេលថ្មីៗនេះ ដែលកម្ពុជាទទួលរៀបចំក្នុងនាមជាប្រធានអាស៊ានប្រចាំឆ្នាំ២០១២ ថា បរាជ័យទៅវិញ ព្រោះថា តំណាងប្រទេសរួមប្រជុំក្នុងជំនួបកំពូលនោះ មិនបានឯកភាពគ្នា មូលមតិគ្នាប្រើភាសាតែមួយគ្រាន់តែធ្វើសេចក្ដីថ្លែងការណ៍ផ្លូវការរួមមួយប៉ុណ្ណោះ។
មន្ត្រីតំណាងប្រទេសមួយចំនួនបានខំប្រឹងប្រែងចរចាស្វែងរកដំណោះស្រាយ ដើម្បីចេញសេចក្ដីថ្លែងការណ៍ផ្លូវការមួយ រហូតដល់ថ្ងៃសុក្រ ទី២០ កក្កដា កន្លងទៅនេះ ប៉ុន្តែមិនបានសម្រេចផល។
អ្នកការទូតអាស៊ានជាច្រើនបន្ទោសកម្ពុជា ជាពិសេសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោករដ្ឋមន្ត្រីការបរទេស ហោ ណាំហុង ថាបានធ្វើឲ្យបរិយាកាសជំនួបកំពូលមានភាពជូរចត់។ ប៉ុន្តែលោក ហោ ណាំហុង មានប្រសាសន៍ក្នុងសន្និសីទកាសែតកាលពីថ្ងៃសុក្រ ទី២០ កក្កដា ថា កម្ពុជាចង់ឃើញការដោះស្រាយវិវាទនៅសមុទ្រចិនខាងត្បូងនោះ ដោយសន្តិវិធី៖ «ជំហរកម្ពុជា ជាប្រធានអាស៊ាន ចង់ឲ្យមានដំណោះស្រាយដោយសន្តិវិធី។ កម្ពុជាចង់បានសេចក្ដីប្រកាសរួម ទុកផ្លូវឲ្យមានការដោះស្រាយទៅថ្ងៃមុខទៀត»។
អ្នកការទូតទាំងនោះពោលថា កម្ពុជាដើរតួនាទីរបស់ខ្លួនជាប្រធានអាស៊ានលេងអុកជាមួយមហាអំណាចផង ជាមួយប្រទេសជាមិត្តផង ដែលមានវិវាទដែនសមុទ្រជាមួយចិន នៅតំបន់សមុទ្រខាងត្បូង។
អ្នកការទូតអាស៊ាន ចោទថា លោក ហោ ណាំហុង កំពុងដេញថ្លៃនឹងចិន រីឯលោក ហ៊ុន សែន ដែលគេថា ពូកែលេងចត្រង្គ បានព្យាយាមរឹតចំណងមិត្តភាពនឹងចិន ជាមួយរដ្ឋការក្រុងវ៉ាស៊ីនតោន រក្សាទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយនាយទាហានវៀតណាម និងអនុគ្រោះដល់ជនជាតិវៀតណាម ប្រមាណ ១លាននាក់ ដែលរស់នៅក្នុងប្រទេស។ ធ្វើដូច្នេះ កម្ពុជាបានទទួលជំនួយជាច្រើនពីចិន លើសពីជំនួយអាមេរិក ហើយមានវៀតណាម ជាអ្នកជួយគាំពារទៀតផង។
ទោះជាយ៉ាងនេះក្តី លោក ហោ ណាំហុង មិនអើពើនឹងសេចក្ដីព្រាង និងកិច្ចសម្របសម្រួលចំនួន ១៨ដង ដែលវៀតណាម និងហ្វីលីពីន បានស្នើនោះដែរ។ អ្នកការទូតអាស៊ាន មានការងឿងឆ្ងល់ថា ហេតុអ្វីបានជាកម្ពុជា ហ៊ានយកចិត្តចិន ហើយធ្វើឲ្យវៀតណាម អាក់អន់ចិត្ត? នៅទីបំផុតបេសកជនអាស៊ាន បារម្ភថា តើលោក ហ៊ុន សែន នឹងសាបព្រោះការបំបែកបំបាក់ទៅថ្ងៃមុខទៀត ឬយ៉ាងណា?
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
នយោបាយរបស់សម្ដេច តេជោ គឺប្រកបទៅដោយ គតិបណ្ឌឹត សូមគាំទ្រ!
ខ្ញុំគិតថាកម្ពុជាធ្វើនេះមិនខុសទេ ។ មេរៀនទាំងនេះប្រទេសអាស៊ាន និងអាមេរិក ជាអ្នកផ្តល់ឲ្យកម្ពុជាមុន ។ ពេលកម្ពុជា ជាសមាជិកអាស៊ានមួយដែរមានទុក្ខ សូមឲ្យគេជួយ គេនាំគ្នាបែរ ខ្នង។ ចំណែកអាមេរិក លើកទឹកចិត្តថៃឈ្លានពានកម្ពុជា ដោយការសមយុទ្ធយោធាជាមួយថៃ ។ តើកម្ពុជាទៅពឹងអ្នកណា បើឈ្លោះជាមួយចិនទៀតនោះ ?
តើកម្ពុជាគួរគិតប្រយោជន៍ប្រទេសទាំងនោះ រឺគិតប្រយោជន៍ជាតិខ្លួន ?
ខ្ញុំគិតថា វិបត្តិនេះ មិនមែនតែកម្ពុជាទេដែលដោះស្រាយមិនចេញ សមាជិកដទៃទៀត ក៏ប្រហែលជា គ្មានវិធីដោះស្រាយ ក្រៅពីអ្វីដែលកម្ពុជាបានធ្វើដែរ កុំឆ្ងល់។
ពិតជានយោបាយត្រឹមត្រូវធ្វើឲ្យប្រទេសកម្ពុជាមានគិត្យានុភាព
លើតំបន់ នឹងពិភពលោក ។
សម្តេចស៊ីជោហ៊ុនសែន?
យកមុខមាត់ទៅទុកនៅឯណាកម្ពុជាអើយ សែនខ្មាសគេណាស់
សមមុខហើយ…….ជា១អន្តរជាតិវាមិនមែនល្បិចត្រិមតែ៦៤ក្រឡាដូចលើក្តារអុកទេ……
ការចោទប្រកាន់នេះវាអាស្រ័យទៅនឹងអំណាចក្នុងតួនាទីជាប្រធានថា
តើប្រធានមានសិទ្ធអត្តនោម័តក្នុងការសំរេចខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួម ឬ គ្រាន់តែជាអ្នកសំរបសំរួលក្នុងការកំណត់ខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួម?
បើប្រធានមានសិទ្ធអត្តនោម័ត – ភាពចេញមិនរួចនៃសេចក្តីថ្លែងការណ៍រួមនេះ ឆ្លុះបញ្ចាំងពីអំណាចរបស់ប្រធាន តាមទស្សនៈនិងសភាវៈគតិរបស់បុគ្គលជាប្រធាន ។
បើប្រធានមានតួនាទីគ្រាន់តែជាអ្នកសំរបសំរួលទេនោះ – ភាពចេញមិនរួចនេះអាចទទួល ការចោទប្រកាន់ពីសមាជិកនៃប្រទេសអាស៊ាន ហើយភាពបរាជ័យនេះក៏ឆ្លុះបញ្ចាំងពីជំហរ របស់ប្រធានផ្ទាល់ដែលជាតំណាងប្រទេសមួយក្នុងសមាគមន៏អាស៊ាននេះ ។
ចប់!…..ៗ………….ៗ…………ៗ ចប់គ្មានវាចារ។
ប្រទេសដែលមានមេដឹកនាំជាមនុស្សអាក្រក់ មន្រ្តីនៅខាង
ថ្នាក់ក្រោមជាលំដាប់លំដោយក៏ធុនប្រហែលគ្នា ។ នៅក្នុង
បណ្តាប្រទេសនានា ក៏កម្ពុជាមិនសូវជាមានឈ្មោះបោះសម្លេងល្អទេ!
គាំទ្ររាល់ទង្វើទាំងឡាយណា ដែលនាំអោយ ប្រទេស កម្ពុជា រើកចំរើន និង ទទួលបានផល ។ ជៀសវាង ចេះតែថាអោយ គេ ។ អ្នកមិនដែលធ្វើអ្វីអ្នកនោះមិនចេះខុសទេ ចំពោះអ្នកដែលសកម្មនិងការងារ ហើយធ្វើ និង ដោះស្រាយគ្រប់បែបយ៉ាង អ្នកនោះ មិនត្រូវគ្រប់ដប់ទេ ដូច្នេះ ខ្ញុំសូមគាំទ្រដល់ នយោបាយរបស់ រដ្ឋាភិបាលកម្ពុជា ។ ចំពោះខ្លួន អ្នកដែលថានោះ ថាយ៉ាងម្តេចថាទៅ អោយតែប្រទេស បានសុខ អ្នកដែលប្រឆាំង មិនដែលទទួលស្គាល់អំពើល្អរបស់យើងទេ បើទទួលស្គាល់ អស់អ្នកប្រឆាំងបាត់ ។ ចំពោះ បរទេស ធ្វើអោយកម្ពុជាធ្លាក់ទឹក ជាច្រើន ដង់រួចមកហើយ ដូច្នេះពេលនេះ យើងគួរតែគឹត ។ សូមកូនខ្មែរទាំងអស់គ្នា រួបរួមគ្នា កុំចេះចោទគ្នា នឹង ស៊ីសាច់គ្នា ចាក់រុកគ្នា ព្រោះ បរទេស មិនមានបំណងល្អនិង យើងទេ ហើយកុំអាងបរទេសពេក ។
Cambodian have done a good job. Then Cambodia well known as a smart country. and My leader Hun Sen is not so stupid. he will use Carrot and Stick strategy with VN in the future.
ម្នាក់ មានឈ្មោះដូចជាការបញ្ជាក់ (ខ្ញុំសូមមិនបញ្ចេញឈ្មោះ ។ ខ្ញុំធ្វើការនៅសហគមន៏ និង អង្កការក្រៅរដ្ឋាភិបាល ជាង ១៤ឆ្នាំដូចជា) ដូច មនុស្សភ្លើ។
ពត៌មានចេញមកហើយ…នៅតែបញ្ចេញមតិភ្លើៗមកទៀត, យីលោកមួយនេះនៅអត់ទាន់ដឹងអីទៀត។
ដោយហេតុតែប្រទេសនេះមានប្រជាជនល្ងង់ ក្រោមការដឹកនាំពួកអាម៉ាក្តាប់តូចហ្នឹង…យ៉ាប់មែន។
លោកឯងអត់ដឹងថាបក្សប្រជាជនអសមត្ថភាពទេហ្ហី…???….គឺមិនមានឆន្ទៈគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាអ្វីមួលើឆាកអន្តរជាតិទេ…គេចាត់ទុកថាមនុស្សភ្លើទេ។
បរទេសមិនធ្វើអោយយើងធ្លាក់ទឹកទេ…គឺមេយើងនឹងហិ្ហ..ដឹកនាំបភ្លីបភ្លើ។
ជាចុងក្រោយ…យើងត្រូវរកនរណាមកដឹកនាំយើង ដោយមានសមត្ថភាពពិត ឆន្ទៈពិត គោលជំហររួម ធ្វើយ៉ាងម៉េចអោយដើរទាន់នឹងពិភពលោកសព្វថ្ងៃ និងភាពត្រឹមត្រូវ។
បរទេសតែងតែជួយយើងជានិច្ច, តែចង្រៃអីអាមេដឹកនាំយើងវាIDIOT, BAD, UGLY.
គ្មានសមត្ថភាពខ្លួនឯងចោទគេ…កុំអោយគេដាក់កំហុសលើ, បែបនេះក៍ដោយសារអំពើពុករលួយផងដែរ, មួយៗប្រឹងជញ្ជក់ ដល់ពេលបែកចោទអានេះអានោះ, មានស្អីទាំងអស់គ្នាវា ចុះឡើងៗ “មកពីពួកអាបរទេសហ្នឹងច្រានខ្មែរអោយធ្លាក់ទឹក!!!!!”, នេះបណ្តាលមកពីការមិនទទួលខុសត្រូវរបស់បុគ្គលម្នាក់ ដែលបានប្រព្រឹត្ត(បែបហ្នឹងគេហៅថារលួយនោះ!!!)។
ឥឡូវគេផ្តល់ជំនួយយ៉ាងសន្ធឹកសន្ធាប់ ក្នុងមួយឆ្នាំៗ…សំនួរគឺហេតុអ្វីរាស្រ្តខ្មែរនៅតែពិបាក???? នាំគ្នារត់ចេញទៅធ្វើពលករអោយស្រុកក្រៅនោះ???
រដ្ឋាភិបាលខ្មែរ មិនបានចាត់ចែងជំនួយទាំងនោះបានត្រឹមត្រូវទេ។
ចង់បំបាត់, បំបាក់, បង្អត់អ្នកតស៊ូប្រឆាំង ដែលគ្នាជាអ្នកល្អ, លោកឯងក៍មិនមានលទ្ធផលល្អដែរ!!!!!
នៅពេលខាងមុខ, ជាពេលដែលអ្នកចេះដឹង, អ្នកប្រជាធិបតេយ្យពិត, អ្នកស្មោះត្រង់, អ្នកល្អ រួមគ្នាផ្លាស់ប្តូរយកមេដឹកនាំថ្មី….ដោយក្តីរីករាយ។
:-)
អបអរសាទរចំពោះប្រធានអាស៊ាន ដែលធ្វើអោយកម្ពុជាបាក់មុខបាក់មាត់! ខ្តតទៀតទៅ!
លោកពូ (The Man with no Name). you have to have the optimistic thinking with Cambodian in term of facing with external foreign countries.Hun Sen is a kind of smart person he will leave something and give our country to his son. From my prediction, after him (Hun Sen) our country will no longer be a good friend with VN anymore. and you don’t have to think that any opposite parties can win Hun Sen by election* unless you have coupe(រដ្ឋប្រហារ) but it’s impossible. The only way if you have a real tendency to help Cambodian you don’t have to think about or join politic. Now Kun Theak Bopha hospital have no budget you can go there and donate. Let give Cambodian to Hus Sen as we don’t want to see civil war occur.
It is the first time that I have to comment on this website. I read comment of “THe Man with No Name”. It is completly unbeleivable. In cambodia, there are this kind of the person. It show us that the group, the political party of “THe Man with No Name” have very low knowledge of international politic. It is why cambodia people do not choose you, your group and your party to lead khmer goverment. You should be in opposition party until the end of your life.
I have to teach you some lessons
You have to see
1-political situation in Cambodia
2-political situation in China
3-political situation in US
4-political situation in philipine.
Something cambodia sacrify, just sometime because next presidental election in US and Philipine.
ហ៊ុន សែន បានរងការជួយពីប្រទេសនានាធ្វើឲ្យគ្មាន
ឯកភាពក្នុងការធ្វើតួនាទីជាប្រធានអាស៊ាន៕
ចុះពួកអាឡប់ឯងតែងតែចោទ សម្ដេច ហ៊ុន សែន ថាខ្ញុំកញ្ជះយួន ចុះហេតុអ្វីបានជារដ្ធាភិបាលខ្មែរបដិសេដ សំណើ របស់យួន និង ព្វីលីពិន ក្នុងវិបត្តិសមុទ្ទចិន???
យោបល់លោក ១៤ឆ្នាំដូចជា មានគំនិតសំរបសំរួល
ដែលជាគំនិតសំរាប់អ្នកចេះដឹងយកទៅវិភាគ
ហើយថ្លឹងថ្លែងរកហេតុផល ដើម្បីការពារផលប្រយោជន៍
ជាតិ ឯបុគ្គលដែលមិនពេញចិត្តកំហុសរបស់រដ្ឋាភិបាល
ទោះជាគេនិយាយបែបណាក៏មិនត្រូវចិត្តដែរ !
រដ្ឋាភិបាលបានទទួលស្គាល់ថាមានអំពើពុករលួយ
ឥឡូវកំពុងបន្តប្រយុទ្ធប្រឆាំងមិនប្រងើយកន្តើយដែរ។
តែបុគ្គលសំខាន់ក៏បានខិតខំបំរើការងារជូនប្រទេសជាតិ
ដោយទទួលបានការសសើរពីអន្តរជាតិល់គ្រប់វិស័យ
បើនាំគ្នាគិតតែប្រឆាំងមិនចេះក្បាច់បញ្ជោទេ ?ដេកចាំតែ
ឈ្នះតើ? មនុស្សចូលចិត្តទឹកឃ្មុំ បើចង់អោយទន់ចិត្ត
រហូតភ្លេចខ្ួន ?
ឯស្រម៉ោចគេចាប់ដោយដាក់ទឹកឃ្មុំ និងស្ក មិនមែនចាប់ដោយ
ប្រើទឹកខ្មេះ ឫទឹកក្តៅទេ ? ។ បើបក្សប្រឆាំងឈ្នះក៏ពិបាក
យកចិត្តប្រជាជនដែរ ព្រោះសំបូដោយអ្នកមានបេះដូងក្តៅ !!។
ខ្ញុំថា បក្សកាន់អំណាចមិនភ្លើទេ គេឆ្លាត ប៉ុន្តែគេឆ្លាតសម្រាប់តែរស់ស្រួលតែមួយក្រុមតូច អ្នកណាងាប់ឯណាងាប់ទៅខ្វល់អី គេមានលុយបានពីប៊ឺតពីរាស្ត្រជិតដាច់ខ្យល់អស់ហើយ បន្តិចទៀតយើងអ្នកក្រងាប់អស់នៅសល់តែក្រុមគេ គេនឹងស្រួលយើងចាំតែងាប់បានហើយ!!!!!!!!!!!
“Cambodia is not at fault at all,” Foreign Minister Hor Namhong told a news conference. “Why the Foreign Ministers meeting was unable to issue a joint communique on these six points which were all raised by me? Why did two countries keep opposing? Probably, there was a plan behind the scenes against Cambodia.”
This is the truth that cambodia can say in public. No one can reject.
ខ្មែរខ្លាំង!!!!ខ្មែរក្លាហាន!!!!ខ្មែរហ៊ាន!!!!!!
បងប្អូនណាដែលគាំទ្រ cpp គឺបងប្អូនមានចំណែកក្បត់ជាតិដែរ ព្រោៈអា ៣នាក់ណឹងវាជាបានក្បត់ជាតិនិងបំផ្លាញជាតិ។
let this big problem to next asian president to solve it .Cambodia should be in a neutral stand rather to involve. South china sea is a lucrative long -time disputed area which is related to many countries in asia. No one can solve it . See our own disputed area first ( Thai- Cambodia border ).
តើអ្នកដឺងទេថាកម្ពុជាពិបាកប៉ុន្នាក្នុងការដោះស្រាយបញ្ហាដ៏ស្មុកស្មាញ មួយនេះ ដែលវាហួសពីដែនសម្ថតិភាពរបស់ខ្លួនទៀត នោះ? កុំគាំទ្រអ្នកណាម្នាក់ផ្គាប់មុខបានទេ? តើដូនតាខ្មែទទួលបានអីខ្លះជាបទពិសោទកន្លងទៅចំពោះការ គំាទ្រដោយមិនប្រើ ខួរក្បាល់ខ្លួនឯងនោះ?
សូមប្រើ ក្បាល់របស់អ្នកប្រកបដោយសុទ្ទិដ្ឋនិយមដើម្បីគិត និងប្រយោជន៌រួម!
ដូនតាខ្មែរគ្មានសល់អីទេ ក្រៅពីឆ្អឹង ព្រោះការចូលរួមខ្វះការពិចារណារបស់ខ្លួន!
Playing with fire, finally will burn yourself!!!!
ធម្មតាជំលោះតែងតែមានអ្នកចាញ់និងអ្នកឈ្នះ។ ប៉ុន្តែក្នុងនាមយើងជាមេដឹកគេ មុននឹងសំរេចចិត្តធ្វើអ្វីមួយ គួរគិតដល់ប្រយោជន៏ជាតិជាធំ។ បើសិនខ្ញុំជាអ្នកដឹកនាំគេវិញ មុននឹងសំរេចធ្វើអ្វីមួយ ខ្ញុំត្រូវតែគិតថា វាមានផលវិបាកនិងផលប្រយោជន៏ដល់ជាតិនៅថ្ងៃមុខយ៉ាងដូចម្ដេច? ក្នុងនាមខ្ញុំជាអ្នកដែលចូលចិត្តគណបក្សប្រឆាំង តែខ្ញុំសូមគាំទ្រលោក ហ៊ុនសែន ក្នុងការជួយចិន ពីព្រោះថា ចិនវាប្រសើរជាងយួន។ យួនមុននឹងវាផ្តល់ប្រយោជន៏ដល់នរណា វាតែងតែចង់បានអ្វីពីអ្នកនោះមកវិញ ដូចពាក្យថា:” ហុតទឹក សម្លឹងកាក “។
ហេតុអ្វីថាដូនតាខ្មែរសល់តែឆ្អឹងចុះប្រាសាទនៅកម្ពុជាអ្នកណាជាអ្នកសាងមានរៀនប្រវត្តិដែររឺទេ? សូមប្រើខួរក្បាលគិតម្តងទៀតមុននិយាយ តើអ្នកស្គាល់អង្គវត្តដែរទេ? រឺមួយអ្នកចូលរូមលក់ជាតិដែរ?
ឲ ! សម្តេច ហ៊ុន សែន អឺយ !! ក្រែងអួតខ្លួនថាជាអ្នកពួកែរដោះស្រាយបញ្ហា និង ក្រែងអួនខ្លួនថាជាម្ចាស់នៃយុទ្ធសាស្រ ឌីហ្វីត (Defeat) ដែលធ្លាប់ប្រើដើម្បីបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា និង ធ្លាប់ប្រើបានជោគជ័យក្នុងការបំបែកបក្សហ្វុនស៊ីនប៉ិច និង បក្សសម រង្ស៊ី កន្លងមកនោះ។ ឥឡូវ មេចមិនយកមកប្រើដើម្បីដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងទៅ ???? ឬមួយយុទ្ធសាស្រ្តហ្នឹងប្របានសំរាប់តែកំទេច និង បំផ្លាញតែខ្មែរគ្នាឯងទេ?????