06192013Headline:

មន្ត្រី​៖ មាន​អ្នក​ភូមិ​ប្រមា​៦នាក់​ហើយ បាន​ចូល​សារភាព

23 July 2012
ម៉ៃ​​ ទិត្យ​ថារ៉ា
ភ្នំពេញ ប៉ុស្តិ៍

ប្រជាពលរដ្ឋ​​រស់​នៅ​ភូមិ​ប្រមា រើ​បង្វិច​ពេល​កម្លាំង​ប្រដាប់​អាវុធ​ចុះ​បង្ក្រាប​កាល​ពី​ខែ​ឧសភា​។ រូបថត ហេង ជីវ័ន

ប្រជាពលរដ្ឋ​​រស់​នៅ​ភូមិ​ប្រមា រើ​បង្វិច​ពេល​កម្លាំង​ប្រដាប់​អាវុធ​ចុះ​បង្ក្រាប​កាល​ពី​ខែ​ឧសភា​។
រូបថត ហេង ជីវ័ន

ភ្នំពេញៈ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ចំនួន​៦​នាក់​ហើយ ដែល​រស់​នៅ​ក្នុង​ភូមិ​ប្រមា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​ និង​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចោទ​ប្រកាន់​រស់នៅ​អនាធិបតេយ្យ​និង​បងើ្កត តំបន់​អបគមន៍ បាន​ចូល​សារភាព បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​ប្រកាស​ជា​សាធារណៈ​មិន​យក​ទោស​ពៃរ៍​និង​ដក​ដីកា​តាម​ចាប់​ខ្លួន​។ ប៉ុន្តែ​អ្នក​ភូមិ​ថា​ អ្នក​ដែល​សារ​ភាព​នោះ​ មកពី​អាជ្ញាធរ​ដាក់​គំនាប​លើ​ពួក​គេ​ តាម​ពិត​ពួក​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​នោះ​ទេ។

លោក​ឧត្តមសេនីយ៍​ឯក គៀត ច័ន្ទថារិទ្ធ អ្នក​នាំ​ពាក្យ​នគរបាល​ជាតិ បាន​មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ​មាន​ពលរដ្ឋ​ចំនួន​៦​នាក់​ហើយ រស់​នៅ​ក្នុង​ភូមិ​ប្រមា ឃុំកំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចោទ​ប្រកាន់​រស់នៅ​អនាធិបតេយ្យ និង​បងើ្កត​តំបន់​អបគមន៍​បាន​ចូល​សារភាព។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ ៖ «ពលរដ្ឋ​ទាំងអស់​នោះ​នឹង​បង្វែរ​ទៅ​ជា​សាក្សី យើង​មិន​ដឹង​ប្រាកដ​ថា នឹង​មាន​ពលរដ្ឋ​ប៉ុន្មាន​នាក់​ទៀត​នៅ​សល់​ទេ វា​ទាក់ទង​ទៅ​នឹង​ចម្លើយ​របស់​ពួក​គេ​នៅ​ឯ​តុលាការ​»។

នៅ​ថ្ងៃទី​២៩ ខែ​មិថុនា ពលរដ្ឋ​២​នាក់​បាន​ចូល​ខ្លួន​មក​សារភាព​ ហើយ​ពួក​គេ​បាន​សារភាព​ថា​ពួក​គេ ​បាន​ទទួល​បទ​បញ្ជា​ពី​គេ រហូត​មក​ដល់​ពេល​នេះ​មាន​ពលរដ្ឋ​ចំនួន​៦​នាក់​ហើយ​ដែល​បាន​ចូល​ខ្លួន​មក សារភាព។

កាល​ពី​ថ្ងៃទី២៦ ខែ​មិថុនា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឲ្យ​អ្នក​ភូមិ ៤ នាក់ ចេញ​មក​សារភាព​ឲ្យ​ឆាប់​បំផុត ដោយ​លោក​ជា​អ្នក​ទទួល​ខុស​ត្រូវ​មិន​ឲ្យ​មាន​អ្នក​ណា​យក​ទោសពៃរ៍​អ្វី​ទេ និង​អាច​ដក​ដីកា​តាម​ចាប់​ខ្លួន បង្វែរ​ឲ្យ​ពលរដ្ឋ​ទាំង​នោះ​ទៅ​ជា​សាក្សី បន្ទាប់​ពី​អ្នក​ភូមិ​ម្នាក់​បាន​ចេញ​មក​សារភាព​។ នៅ​ក្នុង​ករណី​នៃ​ការ​បណ្តេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ដី​ធ្លី​នៅ​ភូមិ​ប្រមា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង កាល​ពី​ថ្ងៃ​ទី ១៦ ខែ​ឧសភា បាន​ធ្វើ​ឲ្យ​ក្មេង​ស្រី​អាយុ​១៤ ឆ្នាំ ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​បាញ់​រះ​ពី​សំណាក់​កង​កម្លាំង​សមត្ថកិច្ច ។

លោក​ សុខ តុង អាយុ ៦១ ឆ្នាំ​ ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​៥​នាក់​ដែល​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ប្រកាស​តាម​ រក​ចាប់​ខ្លួន​នោះ​ ហើយ​បដិសេធ​ពុំ​ព្រម​ចូល​សារភាព​នោះ​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ដែល​ចូល​ខ្លួន​មក​សារ​ភាព​នោះ​ដោយ​សារ​តែ​អាជ្ញាធរ​គេ​បាន​ដាក់​គំនាប​មក​លើ​ពួក​គេ​ ដូច្នេះ​គេ​ក៏​ចូល​ខ្លួន​សារភាព​បើ​ទោះ​បី​ជា​ពួក​គេ​ពុំ​បាន​ប្រព្រឹតិ្ត​ ខុស​ក៏​ដោយ​។​ លោក​បាន​ឲ្យ​ដឹង​ថា​ ៖ «ចំពោះ​រូប​ខ្ញុំ​ គឺ​ខ្ញុំ​ត្រូវ​ការ​តទល់​តាម​ផ្លូវ​ច្បាប់ គឺ​ត្រូវ​ជួប​មុខ​គ្នា​នៅ​ឯ​តុលាការ​។ លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ត្រូវ​បង្ហាញ​ភស្តុតាង​ដែល​បាន​ចោទ​ថា​ ពួក​ខ្ញុំ​ធ្វើ​អបគមន៍​នោះ ថា​តើ​មាន​ស្អី? ឲ្យ​ខ្ញុំ​សារ​ភាព​ទទួល​កំហុស​ម៉េច​កើត​បើ​ខ្ញុំមិន​បាន​ធ្វើ​អ្វី​ខុស​ដូច ការ​ចោទ​ប្រកាន់​ផង​នោះ​»។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ ពលរដ្ឋ​ដែល​បាន​ចូល​សារ​ភាព​នោះ​បាន​ប្រាប់​លោក​ថា​ ប្រសិន​បើ​ពួក​គេ​ពុំ​ចូល​សារភាព​ទេ​នោះ​ អាជ្ញាធរ​មិន​ប្រគល់​ដី​ឲ្យ​ទេ​ ហើយ​ដុត​ផ្ទះ​ចោល​ និង​ត្រូវ​ប្រឈម​មុខ​ចាប់​ខ្លួន​ទៀត​ផង ដូច្នេះ​ដើម្បី​បាន​ដី​មក​វិញ ហើយ​រស់​នៅ​មាន​សេរីភាព ពួក​គេ​ត្រូវ​តែ​សារភាព​។

កាល​ពីថ្ងៃ​ទី​១៦ ខែឧសភា អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដោយ​បាន​លើក​ឡើង​ថា នៅ​ភូមិសាស្ដ្រ​ភូមិ​ប្រមា មាន​ពួក​អនាធិបតេយ្យ​មួយ​ក្រុម​មាន​តួនាទី​ជា​អ្នក​ដឹក​នាំ និង​ជា​សមាជិក​របស់​សមាគម​អ្នក​ប្រជាធិបតេយ្យ ដែល​មាន​ឈ្មោះ ប៊ុន រដ្ឋា ជា​មេ​ខ្លោង​ដោយ​បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់​រដ្ឋធម្មនុញ្ញ និង​ច្បាប់​នានា ជា​ធរមាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ពលរដ្ឋ​បី​នាក់​ក្នុង​ចំណោម​៥​នាក់​ដែល​អាជ្ញាធរ​កំពុង​ស្វែង​រក​ចាប់​ខ្លួន នោះ​មាន​ដូច​ជា​ ឈ្មោះ ប៊ុន រដ្ឋា ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ប៊ុន ឆន ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ ឈ្មោះ សុខ តុង ភេទ​ប្រុស អាយុ ៦១​ឆ្នាំ​។

នៅ​ក្នុង​ជម្លោះ​ដីធ្លី​នោះ​លោក​ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ត្រូវ​ បាន​ចាប់​ដាក់​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ជា​អ្នក​ផ្តើម​គំនិត មាន​ស្ថាន​ទម្ងន់​ទោស​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ ធ្វើ​កុបកម្ម​ជ្រៀត​ជ្រែក​ខុស​ច្បាប់៕

What Next?

Recent Articles

8 Responses to "មន្ត្រី​៖ មាន​អ្នក​ភូមិ​ប្រមា​៦នាក់​ហើយ បាន​ចូល​សារភាព"

  1. Leav Sean says:

    ចេះតែឆ្ពិនភ្នែកអោយគេមើលម៉ង។ អ្នកភូមិមានតែដំបងនឹងស្នារចង់ធ្វើអបគមន៏ និង ចង់ផ្តួលរំលំរដ្ឋាភិបាល។ នេះគេហៅថា ឆ្លុះកញ្ចក់ធ្មិចនេត្រា។

  2. ឈាមខ្មែរ says:

    ពួកអស់នឹង ពួកកែតែខាងប្រព្រឹត្តអំពើថោកទាបនឹងប្រើគ្រប់វិធីសាស្រ្តទោះរាស្រ្តលំបាកតោកយ៉ាក
    យ៉ាងណាក៏ដោយក៏មិនខ្ចីខ្វល់អោយតែពួកវាបានឈ្នះក្រាញអំណាច

  3. Thun Chey says:

    ហេតុការណ៍ពិតនោះគឺពួកវាបានបាញ់ក្មេងស្រីម្នាក់ឲ្យស្លាប់ហើយក៏ទម្លាក់កំហុសទៅគេឯងទៅ។ បើមិនទម្លាក់កំហុសដាក់គេទេ នឹងមានការរិះគន់ជាសាធារណៈពីមជ្ឈដ្ឋានជាតិ និងអន្តជាតិជាមិនខាន។ រឿងហ្នឹងគឺអញ្ជឹង!!!!

  4. សំដីលោក សួន សេរីរដ្ឋា​ វាជ្រុលពេកហើយ បើបងប្អូនប្រជាពលរដ្ឋខ្មែរហ៊ានជឿរ ប្រាកដជា
    រកកន្លែងពួនគ្នានហើយ ។ លោក សួន សេរីរដ្ឋា មាត់លោកស្រែកខ្លួនលោក នៅឯអាមេរិកឯ
    នុះ បងប្អូនប្រជាពលរដ្ឋខ្មែរយើងសព្វថ្ងៃ សរ់នៅបានសុកប៉ុនណា យើងអាចមានសិទ្ធិ មាន
    ដីធ្លី មានផ្ទះសំបែង រស់នូវបានសុខដុមរម្មនា ។ តើចង់បានសង្គ្រាមធ្វើអី បើជួយពួកនេះទៅ
    ប្រឆាំងនិងក្តីសុខខ្លួនឯង តើលោកបានបុណ្យស័ក្តិ អ្វីដែរ។(បើតាម.ក្របីនប់.ស្មានគឺបានត្រឹម
    តែជាប់គុក ឬរត់ចោលផ្ទះរត់ចោលប្រព័ន្ធកូនតែប៉ុណ្ណុះ)។

  5. The real bad guys are THE POWER GUYS IN KRATIE PROVINCE.They’re LIED Hun sen for Money.They will Die by Lightning soon.

  6. if SOURN SEREI RATHA involve too much in Mr Mam sonando case , The robot khmer court will PUNISH HIM more count soon. SEREI RATHA TEAM LOOK LIKE SKORR WATT…TOUNG TOUNG PROHORNG KHNONG. HIS NOT an U.S CITIZEN yet. No real address resident,no real job in u.s.a and NO senator yet too.

  7. ចៅចេកអាំង says:

    អាសួន សេរីរដ្ធាអត់រួចខ្លួនទេអាមួយហ្នឹង, ពួកលក់ចេកអាំងអញតាមអាឯងដូចស្រមោលអន្ទោល តាមប្រាណអីចឹង ទោះជាឯងទៅទីណាក៏ពួកអញដឹងដែរ។ទីបំផុតអ្នកដែលចូលក្នុងលូដូចកណ្តុរ កាដាហ្វីមានសួន សេរីរដ្ធាមួយ លោកប្រធានដ៏អស្ចារ្យទណ្ឌិតសម រង្សី, អាចមានមួយទៀត តែមិនទាន់សម្រេច។និងតភាគថ្ងៃក្រោយ។

  8. Yasodharapura says:

    សម រង្សីជាទណ្ឌិត ឯ ចៅចេកអាំងជា ពួកលក់ land khmer to youn and the good dog for youn .