សមាជិក​អ្នក​ប្រជាធិបតេយ្យ​បួងសួង​វត្ថុស័ក្តិសិទ្ធិ​ឲ្យ​ដោះលែង​លោក ​ម៉ម សូណង់ដូ

ថ្ងៃ ចន្ទ 23 កក្កដា 2012
ដោយ គីន ហត្ថារ៉ូ
RFI

នៅ​ខណៈ​ដែល​លោក ​ម៉ម សូណង់ដូ​ ប្រធាន​សមាគមអ្នកប្រ​ជា​ធិបតេយ្យនិង​នាយក​វិទ្យុ​សម្បុក​ឃ្មុំដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុងពន្ធនាគារ​ព្រៃ​ស​ ដោយ​អាជ្ញាធរ​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដី​ធ្លី​នៅ​ក្នុង​ភូមិ​ប្រមា ឃុំ​កំពង់​ដំរី​ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​នោះ​ សមាជិក​សមាគម​​អ្នក​ប្រ​ជា​ធិបតេយ្យ​ប្រមាណជា​១០០​នាក់​មក​ពី​ខេត្ត​មួយ​ចំនួន​បាន​នាំ​គ្នាមក​ធ្វើ​ពិធី​​បួង​សួង​នៅ​ខាង​មុខ​ព្រះអង្គដងកើ ​ដើម្បី​បន្ទន់​ចិត្ត​រដ្ឋា​ភិបាល​អោយលើក​លែង​ការ​ចោទ​ប្រកាន់ និង​​ដោះ​លែង​លោក​ ម៉ម សូណង់ដូ​ អោយ​​មាន​សេរី​ភាព​វិញ​។

សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ​កំពុង​បន់​ស្រន់​សុំ​ឲ្យ​មាន​ការ​ដោះលែង​លោក​ម៉ម សូណង់ដូ

សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ​កំពុង​បន់​ស្រន់​សុំ​ឲ្យ​មាន​ការ​ដោះលែង​លោក​ម៉ម សូណង់ដូ
RFI/Tharo

សេចក្តីរាយការណ៍​របស់​គីន ហត្ថារ៉ូ ពី​ទីក្រុង​ភ្នំពេញ

(03:15)

សមាជិក​សមាគម​​អ្នក​ប្រ​ជា​ធិបតេយ្យ​ប្រមាណជា​១០០​នាក់​មក​ពី​ខេត្ត​មួយ​ចំនួន​បាន​នាំ​គ្នាមក​ធ្វើ​ការ​បួង​សួង​នៅ​ខាង​មុខ​ព្រះ​​អង្គដងកើ ​ដើម្បី​បន្ទន់​ចិត្ត​រដ្ឋា​ភិបាល​អោយ​ដោះ​លែង​លោក​ម៉ម សូណង់​ដូ​ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ​និង​នាយក​វិទ្យុសម្បុក​ឃ្មុំ​ដែល​កំពុង​​ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ ពាក់​ព័ន្ធ​​ទៅ​នឹង​​​​បទ​ចោទ​ដ៏​ចម្រូង​ចម្រាស​រឿង​ជម្លោះ​ដី​ធ្លី​នៅ​ក្នុង​ភូមិ​​ប្រមា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ​ខេត្ត​​ក្រចេះ ដែល​អា​ជ្ញាធរ​បាន​ចោទ​​ប្រកាន់ពីបទ​បង្កើត​តំបន់​អបគមន៍​។ ​​​

លោក​ ម៉ម សូណង់ដូ ត្រូវ​បាន​​ប៉ូលិស​​ចាប់​ខ្លួន​ កាលពី​​​ថ្ងៃ​​ទី​​១៥ ​កក្កដា​ បន្ទាប់​ពីរូប​លោក​បាន​វិល​​ត្រឡប់​មក​ពី​បរទេសរយៈពេល​បី​ថ្ងៃ​។ ​សំណុំរឿងលោក​ម៉ម សូណង់ដូ ត្រូវ​បាន​​ផ្ទេរ​​ពី​​តុលាការ​​​ខេត្តក្រចេះ​ មក​​តុលាការ​​ក្រុង​ភ្នំពេញ​ ដោយ​សារ​​តែ​​សំណុំរឿងនោះ​​​​​ជា​​ករណី​​ពិសេស។​
 
សមាជិក​អ្នក​ប្រ​ជា​ធិបតេយ្យ​មក​ពី​ខេត្ត​មួយ​ចំនួន​បាន​នាំ​គ្នា​ឈរ​នៅ​ខាង​មុខ​ព្រះ​អង្គដង​កើ​ដោយ​ពាក់​អាវ​ពណ៌​ស ​មាន​រូប​លោក​ម៉ម​ សូណង់​ដូ ​និង​សរសេរ​ជា​អក្សរ​ខែ្មរ​និង​អង់គ្លេស​ថា “ដោះ​លែង​លោក​ម៉ម​ សូណង់​ដូ​​”។​ សមាជិក​ទាំង​អស់​ដែល​ភាគ​ច្រើន​ជា​មនុស្ស​​ចាស់​ បាន​អុជធូប​​និង​សូត្រធម៌ ដើម្បី​បួង​សួង​ដល់​​ព្រលឹង​ស័ក្តិសិទ្ធិ​​ឲ្យ​ជួយ​បន្ទន់​ចិត្ត​រដ្ឋា​ភិបាល​​ដោះ​លែង​លោក​​​ម៉ម សូណង់​ដូ​ អោយ​មាន​សេរី​ភាព​វិញ ដោយ​ពួក​គេ​ទាំង​អស់​​ពុំ​អាច​ទទួល​យក​បាន​នូវ​ការ​ចោទ​ប្រកាន់​របស់​តុលាការ​។​ ពលរដ្ឋ​ទាំង​នោះ​បានលើក​ឡើងថា​​ លោក​ម៉ម សូណង់​ដូ ​មិន​បាន​ពាក់​ព័ន្ធ​ក្នុង​ករណី​នៅ​ក្នុង​ភូមិ​ប្រម៉ា ខេត្ត​ក្រចេះ​នោះ​ទេ​ ពី​ព្រោះ នៅ​ពេល​ដែល​អាជ្ញាធរ​ចុះ​បង្ក្រាប​ពលរដ្ឋ​ដែល​ចោទ​ថា​បង្កើត​តំបន់អបគមន៍​នោះ​ គឺលោក​ប្រ​ធាន​សមាគម​កំពុង​នៅ​ក្រៅ​ប្រ​ទេស​នៅ​ឡើយ​។ ​
 
លោក​ស៊ា សុផុន​ ជន​ពិការមក​ពី​ខេត្ត​កំពង់​ចាម ដែល​​​អង្គុយ​នៅ​ក្នុង​រទេះ​បាន​អោយ​ដឹង​ថា​ ពលរដ្ឋ​ដែលជា​សមាជិក​របស់​សមាគម​អ្នក​ប្រ​ជា​ធិបតេយ្យ​បាន​ធ្វើ​ដំណើរ​​មក​ពី​ខេត្ត​មួយ​ចំនួន​ ដើម្បី​ធ្វើ​ការ​បួង​សួង​ដល់​ព្រលឹង​ស័ក្តិ​​សិទ្ធិ​ជួយ​អន្ទង​ចិត្ត​រដ្ឋាភិបាល​​ឲ្យ​​ដោះ​លែង​លោកម៉ម សូណង់ដូ​ ពីព្រោះ​ លោក​ថា ​ទង្វើរបស់​លោក​ប្រធាន​សមាគម គឺ​អប់រំពលរដ្ឋ​អោយ​យល់​​អំពី​នីតិរដ្ឋ ​​និង​លិទ្ធិ​ប្រជា​ធិបតេយ្យ​។ លោក​ពុំ​ដែល​ញុះញង់​ពលរដ្ឋ​អោយ​ធ្វើ​អ្វី​ដែល​ខុស​នឹង​ច្បាប់​បាន​កំណត់​នោះ​ទេ​។​
 
ទាក់​ទិន​ទៅ​នឹងការ​ធ្វើ​ពិធី​បួង​សួងនោះ​ លោក​អំ សំអាត​ មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​អង្គការ​សិទ្ធិមនុស្ស​លី​កាដូ​បាន​អោយ​ដឹង​ថា​ នេះ​គឺ​ជា​ទម្លាប់​របស់​ពលរដ្ឋ​កម្ពុជា​ដែល​កាន់​​ពុទ្ធសាសនា​ នៅ​ពេល​ណា​ដែល​ពួក​គាត់​អស់​ជំនឿ​ទៅ​លើ​អាជ្ញាធរ​ ឬ​ទៅលើ​ប្រព័ន្ធតុលាការ​ ពួក​គាត់​ងាក​រក​វត្ថុស័ក្តិសិទ្ធិ​ឲ្យ​ជួយ​ពួក​គាត់​។ ​ហើយ​អ្វី​ដែល​គាត់​ធ្វើ​នេះ​ គឺ​គ្រាន់​តែ​សូម​អោយ​វត្ថុស័ក្តិសិទ្ធិ​ជួយ​បន្ទន់​ចិត្ត​មន្ត្រី​របស់​រដ្ឋា​ភិបាល​លើកលែង​ការ​ចោទ​ប្រកាន់​ទៅ​លើ​រូប​លោក​ម៉ម​ សូណង់​ដូ​ និង​ដោះ​លែង​អោយ​គាត់​មាន​សេរីភាព​វិញ​។ ​
 
កាល​ពី​ថ្ងៃ​ទី​១៦ ខែកក្កដា​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឃុំខ្លួន លោក​ម៉ម ​សូណង់ដូ នៅ​ពន្ធនាគារ​ព្រៃ​ស ក្រោម​ការចោទប្រកាន់​ពី​បទ​​ផ្ដួច​ផ្ដើម​គំនិត​ប្រឆាំង​អ្នក​រាជការ​សាធារណៈ ធ្វើ​កុបកម្ម​ជ្រៀត​ជ្រែក​ខុស​ច្បាប់នៅ​ក្នុង​ការ​បំពេញ​មុខ​ងារ​​សាធារណៈ ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់​អាវុធ​ខុស​ច្បាប់ និង​ប្រឆាំង​នឹង​អាជ្ញាធរ​ស្រប​ច្បាប់ ​​ដែល​មានចែង​ក្នុង​មាត្រា ២៨, ៥០៤, ៤៥៧ និង​មាត្រា ៤៦៤ នៃ​ក្រម​ព្រហ្មទណ្ឌ។
 
លោកម៉ម សូណង់ដូ ធ្លាប់​ត្រូវ​រដ្ឋាភិបាល​​​ចាប់​ដាក់​ពន្ធនាគារ​ចំនួន​ពីរ​លើក​រួចមកហើយ​ ដោយលើក​ទី​១ នៅ​ក្នុង​ឆ្នាំ​២០០៣ ​ទាក់ទង​​នឹង​កុបកម្ម​ប្រឆាំង​ថៃឈាន​ដល់​ការដុត​ស្ថានទូត​ថៃ​ និងលើក​​ទី​២ នៅ​ក្នុង​ឆ្នាំ ២០០៥ ​ពាក់ព័ន្ធ​នឹង​ការ​រិះ​គន់​​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​សន្ធិសញ្ញា​ ព្រំដែន​កម្ពុជា​-​វៀតណាម​៕​

——————————————-

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

18 Responses to "សមាជិក​អ្នក​ប្រជាធិបតេយ្យ​បួងសួង​វត្ថុស័ក្តិសិទ្ធិ​ឲ្យ​ដោះលែង​លោក ​ម៉ម សូណង់ដូ"

  1. ta prum says:

    pls help to pray for our villages on 7-24,(flooding) for thier safety, instead.,
    not for mam sonando.,

  2. IKEA says:

    Cut your neck off then I’ll call you Ta Prum.

  3. ta prum says:

    cut your dick off n cut off ur head too., instead.. ikea

  4. ta prum says:

    more important, to pray for villages on 7-24, flooding,, not for mansonando., faked democracy man

  5. Please thinking with HUMAN BRAIN. Dont do shit like dog. one time will have problem like him in your family soon. if they arrest you…your parents dont be CRY ,o.k? taprum khball chhkai?

  6. chakrey says:

    សុំសម្តេច ហ៊ុន សែន វិញទៅទើបសក្តិសិទ្ធជាង

  7. ចាប says:

    អាណិតយាយៗណាស់ ប្រឹងជួយសូណង់ដូរ តែការពិតសូណង់ដូរជាមនុស្សបោកប្រាស់សោះ

  8. កូនកាត់បីសាសន៏ says:

    ឆ្ងល់ដែរ មនុស្សជាអ្នកធ្វើទៅបន់ទេវតា

  9. What democrats are doing is the last hope for freeing venerable Mam Sonando. because they don’t have any either judiciary or Hun Xen government’s intervention. Please free Him.

  10. What democrats are doing is the last hope for freeing venerable Mam Sonando. because they don’t have any either expects on judiciary or Hun Xen government’s intervention. Please free Him.

  11. ចូរបួងសួង កុំអោយលោក ស៊ីម៉ងត៏ដូ គាត់ធ្វើអំពើអ្វីឆ្កួតៗទៀត!!!

  12. អា​ ប្រេត says:

    សុំហ៊ុន សែន​ អាខ្មោចយក៏ស្អី​ បើវាគង់តែដោះលែងដដែលៗចាំបាច់ចាប់ ម៉ម សណងដូ ដាក់គុគធ្វើអី​ ម៉េចក៏ល្ងង់ម្លេះ!!!!!!!!!ទៅសុំព្រាយកន្ទោងខៀវ​ វាល្អជាង។

  13. IKEA says:

    Sick of Khmer!

  14. IKEA says:

    Headach of Khmer!

  15. chakrey says:

    ទំលាប់ស្រុកខ្មែរ បើសិនជាគេចង់សម្លាប់ឆ្កែណាមួយ គឺគេគ្រាន់តែស្រែកថា ស្កែនោះឆ្កួត គឺជាការស្រេច។ ក៏ប៉ុន្តែពេលខ្លះ ឆ្កែខ្លះវាឆ្កួតមែន។

  16. freedom Mam sonondo , we whish you good health and good luck

  17. kh says:

    ពួកអាដែង​ អស់នេះបានតែមាត់ទេ ឈ្លោះគ្នាដូចឆ្កែ