23 July 2012
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈនៅខណៈ ដែលលោកម៉ម សូណង់ដូកំពុងឆ្លងនូវជំងឺផ្តាស់សាយនៅក្នុងពន្ធនាគារ សមាជិកសមាគមអ្នកប្រជាធិបតេយ្យប្រមាណជា១០០នាក់មកពីខេត្តមួយចំនួនបាននាំគ្នាមកធ្វើការបួងសួងនៅខាងមុខព្រះអង្គដងកើ ដើម្បីបន្ទាន់ចិត្តរដ្ឋាភិបាលអោយដោះលែងលោកម៉ម សូណង់ដូ ដែលកំពុងឃុំខ្លួនក្នុងពន្ធនាគារព្រៃស ពាក់ព័ន្ធទៅនឹងបទចោទដ៏ចម្រូងចម្រាស់នៅក្នុងរឿងជម្លោះដីធ្លីនៅក្នុងភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដែលអាជ្ញាធរបានចោទប្រកាន់បង្កើតតំបន់អពបគមន៍។
សមាជិកអ្នកប្រជាធិបតេយ្យមកពីខេត្តមួយចំនួនបាននាំគ្នាឈរនៅខាងមុខព្រះអង្គដងកើដោយពាក់អាវព័ណសរមានរូបលោកម៉ម សូណង់ដូរនិងសរសេជាអក្សខែ្មរនិងអង់គ្លេសថា ដោះលែងលោកម៉ម សូណង់ដូ។ សមាជិកទាំងអស់ដែលភាគច្រើនជាមនុស្សចាស់បានអុចធូបនិងសូត្រធម៌ដើម្បីបួងសួងដល់ព្រលឹងស័ក្កសិទ្ធិជួយបន្ទាន់ចិត្តរដ្ឋាភិបាលដោះលែងលោកម៉ម សូណង់ដូអោយមានសេរីភាពវិញ។
