ច័ន្ទ 23 កក្តដា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី
អតីតអគ្គលេធិការកណបក្សនរោត្តម រណប្ញទ្ធិ នាវេលាម៉ោងជាង៣រសៀលថ្ងៃទី២៣កក្កដានេះបានដាក់ពាក្យបណ្ដឹងរួចហើយ ទៅកាន់តុលាការក្រុងភ្នំពេញ ប្រយោជន៏សុំឲ្យមានការចេញដីការក្សាការពារតួនាទីរបស់ខ្លួន និង មនុស្ស៥នាក់ទៀតដែលត្រូវបានបណ្ដេញចេញ។
លោក សៅ រ៉ានី ដែលមានតួនាទីជាតំណាងរាស្ត្ររបស់គណបក្សនរោត្តមរណប្ញទ្ធិដែរនោះបានទាមទារនៅក្នុងពាក្យបណ្ដឹងរបស់ខ្លួនចំនួន៣ចំណុច ដែលក្នុងនោះរួមមាន ៖ ទី១ . សូមឲ្យទទួលស្គាល់សិទ្ធិកាន់កាប់តួនាទី ភារកិច្ច អគ្គលេខាធិការ អគ្គលេខាធិការរង និងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ គណបក្សនរោត្តម រណឫទ្ធិ ជាបណ្ដោះអាសន្ន , ទី ២ . បង្គាប់ឲ្យចុងចម្លើយប្រគល់ត្រាគណបក្សនរោត្តម រណឫទ្ធិ ឲ្យដើមបណ្ដឹង ដើម្បីគ្រប់គ្រងប្រើប្រាស់បន្តនិរន្តរភាពការងារប្រចាំថ្ងៃរបស់ អគ្គលេខាធិការដ្ឋាន គណបក្សនរោត្តម រណឫទ្ធិ និង ទី ៣ . សុំឲ្យព្យួរជាបណ្ដោះអាសន្ននូវសិទ្ធិរបស់ចុងចម្លើយក្នុងការដក បញ្ចប់ភារកិច្ច ឬដកតំណែង ឬបណ្ដេញចេញថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់។
បណ្ដឹងនេះបានធ្វើឡើង បន្ទាប់ពីទ្រង់ រណប្ញទ្ធិ កាលពីថ្ងៃទី២០កក្កដា បានសម្រេចបញ្ចប់តួនាទីរបស់លោក សៅ រ៉ានី ពីអគ្គលេខាធិការគណបក្សនិងមន្ត្រីសំខាន់ៗ របស់បក្សនេះយ៉ាងហោចណាស់៥នាក់ទៀត ដែលមានផែនការផ្ដាច់ខ្លួន ទៅចូលរួមជាមួយគណបក្សហ្វុនស៊ិនប៉ិចដែលគ្រប់គ្រងដោយ ញ៉ឹក ប៊ុនឆៃ ៕
Sao Rany looks like a stupid monkey. According to what he has done, there may be something is going wrong with his BRAIN..! What such a……
He should not betray his own boss!
ភី្លភ្លើទាំងមេទាំងកូន ។ នយោបាយភ្លីភ្លើ ។ បើអោយដឹកនាំប្រទេសវិញច្បាស់ជានាំអោយភ្លើម៉ាប្រទេស យ៉ាបជាងសម័យនេះទៀត។ អាភ្លើ! មានអំណាចតិចតួចអត់ចេះប្រើ ចេះតែខាំគ្នាដូច ឆ ក ែ។
អារា៉នីអើយ ឯងក៏ភ្លីភ្លើយ៉ាងនេះ……………..បង្កើតបក្សខ្លួនឯងទៅ មិនចេះខ្មាស់គេ មុខក្រាស់
ដូចសុខន ពួកអានេះ ………………….