​ថៃ​អំពា​នាវ​ឲ្យ​ពលរដ្ឋ​កម្ពុជា ឈប់​ឆ្លងដែន ចូល​កាប់​ឈើ​ខុសច្បាប់​

ថ្ងៃទី 23 កក្កដា 2012
ដោយ: សុខ ភក្តី
CEN

បាងកក ប្រទេសថៃ: រាជរដ្ឋាភិបាល​ថៃ តាមរយៈ​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស បាន​អំពាវនាវ​ផ្ទាល់មាត់​ដល់​ពលរដ្ឋ​កម្ពុជា ឲ្យ​បញ្ឈប់​ឆ្លងដែន ចូល​កាប់​ឈើ​ដោយ​ខុសច្បាប់ នៅតាម​ព្រំដែន ក្នុង​ទឹកដី​ថៃ​។ ការ​ឆ្លងដែន ចូល​កាប់​ឈើ​នោះ នាំឲ្យ​មាន​ការចាប់ខ្លួន និង​រហូត​ដល់​អាជ្ញាធរ​ព្រំដែន​ថៃ បាញ់សម្លាប់ ពលរដ្ឋ​កម្ពុជា​ថែម​ទៀត​។​

​លោក ណា​តតាវុ​ធ ពុធិ​សារ៉ូ ( Nattavudh Photisaro ) អនុរដ្ឋលេខាធិការ​អចិន្ត្រៃយ៍ របស់​ក្រសួង​ការបរទេស​ថៃ បាន​លើកឡើង​ថា “​ប្រជាជន​កម្ពុជា បាន​លួចលាក់ ចូល​កាប់​ឈើ​ខុសច្បាប់ នៅក្នុង​ប្រទេស​ថៃ​។ នេះ​ធ្វើ​ឲ្យ​បង្កើត​បញ្ហា ដែល​បច្ចុប្បន្ន​នេះ យើង​កំពុង​ដោះស្រាយ​បញ្ហា​នេះ​។ ប្រទេស​ថៃ​បាន​យកចិត្តទុកដាក់​ខ្លាំងណាស់ សម្រាប់​ដោះស្រាយ​បញ្ហា​នេះ​។ យើង​អត់​ចង់​ឃើញ​ប្រជាជន​កម្ពុជា មក​ស្លាប់​ក្នុង​ទឹកដី​ថៃ​ទេ​។ ដូច្នេះ​ចំណុច​នេះ ខ្ញុំ​សូម​អង្វរ​អ្នកសារព័ត៌មាន​ថា សុំ​ជួយ​ផ្សព្វផ្សាយ​ដំណឹង​នេះ ជូន​ប្រជាជន​កម្ពុជា​ផង ព្រោះថា អ្នក​ចូល​មក​កាប់​ឈើ នៅក្នុង​ប្រទេស​ថៃ​នោះ គឺ​ខុស​ច្បាប់​របស់​ប្រទេស​ថៃ​”​។​

​លោក ណាត​តាវុ​ធ បាន​បន្ថែមថា “​តាមពិត អាជ្ញាធរ​ថៃ មិន​ត្រូវការ​ប្រើ​អាវុធ សម្រាប់​បង្ក្រាប​ទេ បើ​គ្មាន​ការតបត​ពី​អ្នក​លួចលាក់​កាប់​ឈើ​ខុសច្បាប់​”​។​

​ការលើកឡើង​របស់​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបា​ល​ថៃ​ដូច្នេះ បាន​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៣​កក្កដា ឆ្នាំ​២០១២ ចំពោះ​មុខ​ក្រុម​អ្នកកាសែត​កម្ពុជា ១០ រូប មកពី​ក្រសួង​ព័ត៌មាន ទូរទស្សន៍​ជាតិ​កម្ពុជា ទូរទស្សន៍​បាយ័ន ទូរទស្សន៍​ស៊ីធីអ៊ិន កាសែត​រស្មី​កម្ពុជា កាសែត​កោះសន្តិភាព និង​កាសែត​កម្ពុជា​ថ្មី​។​

​ជា​ការកត់សម្គាល់ ចាប់តាំងពី​កម្ពុជា និង​ថៃ មាន​បញ្ហា​ជម្លោះ​ព្រំដែន កាលពី​ចុងឆ្នាំ​២០០៨ តែងតែមាន​សេចក្តីរាយការណ៍​ជា​ច្រើន ពាក់ព័ន្ធ​នឹង​ការបង្ក្រាប រហូតដល់​មាន​ការចាប់ខ្លួន និង​បាញ់សម្លាប់​ពលរដ្ឋ​កម្ពុជា ដែល​ថៃ​អះអាងថា បាន​ចូល ទៅ​កាប់​ឈើ​ដោយ​ខុសច្បាប់ ក្នុង​ទឹកដី​ថៃ នៅ​ជាប់​ព្រំដែន​ខេត្ត​ឧត្តរមានជ័យ​។​

​ក្រសួងការបរទេស​កម្ពុជា បាន​តវ៉ា​តាម​កំណត់​ទូត​ជា​ញឹកញាប់ ហើយ​សុំឲ្យ​ភាគី​ថៃ កុំឲ្យ​អាវុធ ដោយ​ត្រូវ​ចាប់​ពលរដ្ឋ​កម្ពុជា​ទាំងនោះ យក​ទៅ​កាន់​ទោស​តាមច្បាប់​របស់​ប្រទេស​ថៃ​។​

​ក៏​ប៉ុន្តែ​មក​ដល់ពេលនេះ នៅតែ​មាន​ការលើកឡើង​ពី​ការបង្ក្រាប​របស់​អាជ្ញាធ​រ​ព្រំដែន​ថៃ មកលើ​ពលរដ្ឋ​កម្ពុជា រហូតដល់​មាន​ការបាញ់​សម្លាប់ ខណៈ​ដែល​រដ្ឋាភិបាល​កម្ពុជា និងអាជ្ញាធរ​ព្រំដែនកម្ពុជា ក៏​បាន​រឹតបន្តឹង​ណាស់ដែរ ចំពោះ​ការ​លួច​ឆ្លងដែន​របស់​ពលរដ្ឋ​កម្ពុជា ចូលទៅក្នុង​ទឹកដី​ថៃ ដោយខុសច្បាប់​៕​

What Next?

Recent Articles

6 Responses to "​ថៃ​អំពា​នាវ​ឲ្យ​ពលរដ្ឋ​កម្ពុជា ឈប់​ឆ្លងដែន ចូល​កាប់​ឈើ​ខុសច្បាប់​"

  1. Name says:

    អ្នកដែលឆ្លងដែនខុសច្បាប់ ត្រូវបាញ់សំលាប់ចោសឲ្យអស់ទៅ​​​ ដើម្បីឲ្យសក្តិសមទៅនឹងអារដ្ឋាភិបាលមិនចេះការពារប្រជាជនខ្លួន។

  2. nara says:

    ការលួចចូលទៅកាប់ឈើក្នុងទឹកដីសៀមរបស់ពលរដ្ឋខ្មែរយើង
    កើតឡើងពីព្រោះមានក្រុមអ្នកវិនិយោគទុននិងអ្នកមានអំណាច
    ពីស្រុកយើងជួលឲ្យលួចចូលទៅកាប់ឈើក្នុងទឹកដីសៀម
    ធ្វើឲ្យពលរដ្ឋខ្មែរយើងបានរងរបូសនិងបាត់បង់ជីវិត៕

  3. មកពីឈើនៅក្នុងប្រទេសកាប់អស់បានជាលួចឈើគេម្តង
    វាមិនខុសអ៊ីពីកូនចៅដែលលួចប្រាក់កាស និងរបោះរបរនៅក្នុងផ្ទះ
    អស់ហើយវានឹងទៅលួចទៅប្លន់អ្នកក្រៅវិញម្តង់។
    ថៃគួរតែប្រើ យុទ្ធសាស្ត្រ សំលាប់មាន់គំរាមស្វា
    វាជាសិទ្ធិរក្សាការពារព្រៃឈើរបស់គេ។

    ខ្ញុំមិនគាំទ្រជាដាច់ខាតចំពោះពួកចោរទាំងនោះ

  4. ពីព្រោះស្រុកខ្មែរអស់ឈើកាប់ដឹង?

  5. មេទ័ពបាញ់អាចម៏ says:

    អា ហូ ទន់ កុំយកស្ដេចមកលេង សើច ឬ ឯងកុំមើលងាយស្ដេចពេក ប្រយត្នស្លាប់តៃហោង! ស្ដេចជាបុគ្គលមានបុណ្យណា មិនត្រូវឯងប៉ះពាល់ឡើយ! ឯងមិនស្គាល់ម្ឈូស ឯងមិនស្រក់ទឹកភ្នែកទេ កុំអាងឯងនៅអាមេរិក គិតតែជេរស្ដេចខ្មែរ ចុះបើគេជេរម៉ែឯងវិញ ឯងខឹងទេ?

  6. Ratha says:

    មកពីប្រជាពលរដ្ឋខ្មែរយើងខ្វះការងារធ្វើ
    រដ្ឋាភិបាលគ្មានសមត្ថភាពរកការងារជូន
    ពលរដ្ឋខ្លួនបាន​ទើបពលរដ្ឋទាំងប៉ុន្មានត្រូវ
    ចេញទៅផ្សងសំណាងដោយឯកឯង។
    ហើយទាំងកងដំលាំង ទាំងនគរបាលព្រំដែន
    ដែលប្រចាំការនៅតាមបណ្ដោយព្រំដែន
    អង្គុយចាំយកលុយពីពលរដ្ឋទាំងនោះតែម្យ៉ាង
    ប៉ណ្ណោះឬ?