លោក សម រង្ស៊ី អស់​សិទ្ធិ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​

ដោយ សុខ សេរី
2012-07-25
​វិទ្យុ​អាស៊ីសេរី

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​២៥ កក្កដា បាន​ប្រកាស​ថា រដ្ឋាភិបាល​កម្ពុជា​ មិន​ទទួល​យក​គំនាប​ណា​មួយ​ពី​បរទេស រាប់​ទាំង​សហរដ្ឋអាមេរិក និង​ប្រទេស​មួយ​ចំនួន​ទៀត ដើម្បី​ជំរុញ​ឲ្យ​លោក សម រង្ស៊ី ចូល​មក​​កម្ពុជា​វិញ ដោយ​គ្មាន​ទោស​ពៃ និង​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ។

លោក សម រង្ស៊ី នៅ​ក្នុងបន្ទប់​ផ្សាយ​នៃ​វិទ្យុ​អាស៊ីសេរី​នៅ​សហរដ្ឋ​អាមេរិក។

លោក សម រង្ស៊ី នៅ​ក្នុងបន្ទប់​ផ្សាយ​នៃ​វិទ្យុ​អាស៊ីសេរី​នៅ​សហរដ្ឋ​អាមេរិក។
RFA Photo

ប្រធាន​អ្នក​នាំ​ពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១២ បាន​បញ្ជាក់​ជំហរ​របស់​រដ្ឋាភិបាល​ថា ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ​នេះ គឺ​ដំណើរ​ការ​ដូច​បាន​គ្រោង​ទុក តាម​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស បាន​ចែង​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ។ ប៉ុន្តែ​ប្រធាន​គណបក្ស សម រង្ស៊ី គឺ​លោក សម រង្ស៊ី មិន​អាច​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​នោះ​បាន​ទេ ដោយ​សារ​តែ​លោក​បាន​ក្លាយ​ជា​ទណ្ឌិត ដែល​ច្បាប់​បោះ​ឆ្នោត​បាន​ហាម​ឃាត់។

លក្ខខ័ណ្ឌ​មួយ​សំខាន់​គឺ​ថា ប្រធាន​គណបក្ស សម រង្ស៊ី គឺ​លោក សម រង្ស៊ី ត្រូវ​តែ​ធ្វើ​លិខិត​ថ្កោលទោស​ពី​ក្រសួង​យុត្តិធម៌ ដើម្បី​បង្ហាញ​ថា លោក​មិន​មាន​ការ​ពាក់ព័ន្ធ​នឹង​ទោសទណ្ឌ​ណា​មួយ​ទេ។

លោក កែវ រ៉េមី បញ្ជាក់​ថា រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​តែ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​នីតិរដ្ឋ​នៅ​កម្ពុជា នៅ​ពេល​នេះ។

ការ​ប្រកាស​នេះ គឺ​ក្រោយ​ពេល​ដែល​គណបក្ស សិទ្ធិ​មនុស្ស ដឹកនាំ​ដោយ​លោក គឹម សុខា និង​គណបក្ស សម រង្ស៊ី ដឹកនាំ​ដោយ​លោក សម រង្ស៊ី បាន​រួម​គ្នា​ប្រកាស​ថា​នឹង​នាំ​លោក សម រង្ស៊ី ចូល​មក​ប្រទេស​កម្ពុជា​វិញ ដើម្បី​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត។

បន្ថែម​លើ​នេះ​ទៀត មេដឹកនាំ​គណបក្ស​ប្រឆាំង​ទាំង​ពីរ គ្រោង​ធ្វើ​យុទ្ធនាការ​មួយ ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​នានា​ពី​បរទេស រាប់​ទាំង​សហរដ្ឋអាមេរិក ឲ្យ​លោក សម រង្ស៊ី វិល​ចូល​មក​ប្រទេស​កម្ពុជា​វិញ និង​ធ្វើ​ឲ្យ​មាន​ការ​កែ​ទម្រង់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)។

ប្រធាន​អ្នក​នាំ​ពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ថា ករណី​របស់​លោក សម រង្ស៊ី មិន​មែន​ជា​រឿង​នយោបាយ​ទេ។

លោក កែវ រ៉េមី៖ «ដល់​ពេល​ឥឡូវ ចូល​ដល់​ទាក់ទង​រឿង​ប្រធាន​គណបក្ស សម រង្ស៊ី ថា​ឲ្យ​សម្រប​សម្រួល​ទៀត​ហើយ។ សួរ​ថា ចេះ​តែ​សម្រប​សម្រួល ចេះ​តែ​អីចឹង​បន្ត​ទៀត សួរ​ថា តើ​នរណា​គោរព​យើង អ្នក​ណា​ដែល​ត្រូវ​តែ​អនុវត្ត​ច្បាប់​បន្ត​ទៀត គេ​អត់​អាច​យក​យើង​ធ្វើ​ជា​គំរូ​បាន​ទេ។ អីចឹង​មាន​វិធានការ​មួយ គឺ​សុំ​ឲ្យ​បងប្អូន​យើង​មេត្តា​ពិចារណា​ពង្រឹង​តាម​ច្បាប់​ទម្លាប់ ហើយ​កុំ​គិត​ជា​របៀប​ជា​មនោសញ្ចេតនា។ ច្បាប់​ទម្លាប់​បាន​បង្ហាញ​ហើយ​ថា ជន​ណា​ដែល​មាន​ទោស មិន​អាច​ធ្វើ​នយោបាយ​បាន»

លោក​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​ព្រួយ​បារម្ភ​ចំពោះ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ដែល​ទើប​បាន​បង្កើត​នោះ​ទេ។

អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ និង​ជា​តំណាង​រាស្ត្រ បាន​មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា កំពុង​តែ​ព្រួយ​បារម្ភ​ចំពោះ​វត្តមាន​របស់​លោក សម រង្ស៊ី៖ «លោក​ប្រធាន សម រង្ស៊ី គឺ​ជា​វីរជន​នៅ​ក្នុង​បេះដូង​ខ្មែរ មិន​មែន​ជា​ឧក្រិដ្ឋជន ដូច​អ្នក​កាន់​អំណាច​បាន​ចោទ​ប្រកាន់​នោះ​ទេ។ ដូច្នេះ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ដែល​ចាប់​បដិសន្ធិ​ឡើង​នេះ មាន​ការ​គាំទ្រ​ពី​អន្តរជាតិ​យ៉ាង​គគ្រឹកគគ្រេង និង​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក»

ប្រធាន​អង្គការ ខុមហ្វ្រែល (Comfrel) ដើម្បី​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា លោក គល់ បញ្ញា បាន​មាន​ប្រសាសន៍​ថា លោក​ព្រួយ​បារម្ភ​អំពី​អវត្តមាន​របស់​លោក សម រង្ស៊ី ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ៖ «រឿង​ករណី​លោក សម រង្ស៊ី គឺ​រឿង​នយោបាយ​ណា គួរ​យក​មក​ជជែក​ក្នុង​ពេល​បោះ​ឆ្នោត

ចំណែក​ឯ​អគ្គលេខាធិការ​របស់ គ.ជ.ប លោក ទេព នីថា បាន​មាន​ប្រសាសន៍​ថា គ.ជ.ប អនុវត្ត​តាម​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត សម្រាប់​បេក្ខជន​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ៖ «ក្នុង​ករណី​ជា​ទណ្ឌិត គឺ​មិន​អាច​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ទេ។ បើ​គាត់​បំពេញ​លក្ខខណ្ឌ​ត្រឹម​ត្រូវ​ពេល​ចុះ​ឈ្មោះ ឬ​ចុះ​បញ្ជី​បេក្ខជន គ.ជ.ប នឹង​ទទួល​ស្គាល់ ហើយ​បើ​លក្ខខណ្ឌ​ហ្នឹង​មិន​ត្រឹម​ត្រូវ​ទេ យើង​បដិសេធ»

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នោះ គ្រោង​ពិនិត្យ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ជា​ថ្មី​ទៀត នៅ​ខែ​កញ្ញា ឆ្នាំ​២០១២ ខាង​មុខ​នេះ ដើម្បី​លុប​ឈ្មោះ​អ្នក​ដែល​មាន​ទោស ឬ​ទណ្ឌិត ចេញ​ពី​បញ្ជី​បោះ​ឆ្នោត​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

63 Responses to "លោក សម រង្ស៊ី អស់​សិទ្ធិ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​"

  1. Ly Seanteur says:

    លោក សម រង្សី អាចឈរឈ្មោះបាន រឺ មិនបានវាមិនសំខាន់ទេ៕ ចំនុចសំខាន់ត្រង់ថា តើគណបក្សប្រឆាំងទាំងនោះមានប្រព័ន្ធតុល្យភាពអំណាចរឺអត់? បើគ្មានប្រព័ន្ធថ្លឹងអំណាចទេ បក្សប្រឆាំងទាំងនោះនៅពេលបានអំណាច គឺធើ្វមិនខុសពីគណបក្សប្រជាជនសព្វថ្ងៃនេះទេ។ ពីព្រោះអំណាចប្រមូលផ្តុំតែមេបក្ស។ បើយ៉ាងនេះ យើងមិនបាច់ដូរល្អជាង ជាសវាងចេញពីមាត់ខ្លា ចូលមាត់ក្រពើ។

  2. JML says:

    ឯកភាព! សង្គ្រាមនឹងមកដល់ក្នុងពេលឆាប់ៗ! សូមអរគុណ!!!!

  3. អា ប្រេត says:

    បើមិនទាន់ដូរផងធ្វើមេ៉ចដឹងថាយ៉ាងនេះយ៉ាងនោះកើត។ សាកល្បងសិនមើល៏។

  4. ឃើញទេតើនេះពិតរឺមិនពិត ។ ក្នុងករណីនេះ ឯឧត្តម កឹម សុខា បានមានឳកាស ពាក់កណ្តាល ក្នុងការកំទេច ឯកឧត្តម សម រស្សី ដូច្នេះ ឯកឧត្តម កឹម សុខា មិនល្ងង់ទេ រួបរួម ដឹងថា ឯកឧត្តម សម រស្សី មិនអាចចូលស្រុកបាន ដូច្នេះ ត្រូវតែ សហការណ៏ជាមួយ គណៈបក្សសមរស្សី ដើម្បី បានជា អនុប្រធាន គណៈបក្ស ហើយ នៅពេលដែល ឯឧត្តម សម រស្សី មិនអាចចូលស្រុកបាន គឺ លើក ឯឧត្តម កឹម សុខា ជាប្រធានស្តីទី (ឆ្លាតរឺមិនឆ្លាត) ពេលបានស្តីទី សមរស្សី ត្រូវខ្សាយ ព្រោះ ឯកឧត្តម កឹម សុខា និង ចចារជាមួយ រដ្ឋាភិបាល ធ្វើយ៉ាងណា កុំអោយ ឯកឧត្តម សមរស្សី ចូលស្រុក (គណៈបក្សសិទ្ធិមនុស្ស បង្កើតបានដោយសាអ្នកណា? ) ។ ជាទីបញ្ចប់ ខ្ញុំ សូម ផ្តល់ជាគំនឹត ដល់ អ្នកគ្រាំទ្រ គណៈបក្សសមរស្សី សមាជិកគណៈបក្សធំៗ និង ឯឧត្តម សមរស្សី បើនៅតែ ស្រែក នៅតែរិះគន់ រដ្ឋាភិបាល និង សម្តេច ហ៊ុន សែន តាមរយៈការសរេស ផ្សេងៗ និង ប្រឹងប្រែងរកការគាំទ្រ ពីសំណាក់បរទេស ដាក់គំនាបលើរដ្ឋាភិបាល និង សម្តេច ហ៊ុន សែន ឯឧត្តម សមរសស្សី នឹងមិនអាចចូលស្រុកវិញបាន ដោយគ្មានទោសទេ ហើយ គណៈបក្សសមរស្សី ចុះ ថយសមាជិកគាំទ្រ ប៉ន្តែ គណៈបក្សសិទ្ធិមនុស្ស កើនឡើងនូវសំលេងគាំទ្ររ ដូច្នេះ គណៈបក្ស សមរស្សី ត្រូវចេះ អោន និង អត់ធ្មត់បន្តិច រកវិធី ចចារ ធ្វើយ៉ាងណាអោយ ប្រធាន គណៈបក្ស សមរស្សី បានចូលស្រុកសិន កំហឹង គុំនុំគុំគួន ទុកមួយឡែក តែដល់ពេលបានសំរេចធ្វើយ៉ាងណាស្រេចតែយើង ។ មធ្យោបាយ រកការកាំទ្រពី បរទេស ដាក់គំនាបលើ រដ្ឋាភិបាល និង សម្តេច ហ៊ុន សែន មិនបានផលទេ ហើយ វិធីនេះ ធ្វើបាបខ្លួនទៅវិញទេ ហើយ ប្រជាជន អស់ជំនឿក្នុងការគាំទ្រ ។

  5. LDP says:

    I’m like comment Mr ly seanteur

  6. Srey Khmer says:

    Cambodia is 2,100 years old and The U.S. is 300 years old. However, the baby U.S. have been applying the law very well in its country, and the older of Cambodia has fall apart.

  7. heng says:

    knhom som korm tror yoborl robos lok..ខ្ញុំសូមមិនបញ្ចេញឈ្មោះ ។​ ខ្ញុំធ្វើការនៅសហគមន៏ និង អង្កការក្រៅរដ្ឋាភិបាល ជាង ១៤ឆ្នាំដូចជា teng srong..

  8. ប្រទេសខ្មែរសព្វថ្ងៃគឺមានអំណាចផ្តាចការសូម្បីតែប្រទេសមានអំណាចមួយចំនួនមិនខ្លាចផង
    ហើយថែមទាំគំរាមដល់ប្រទេសមួយចំនួនទៀតតើពិភពលោកទាំងមូលអាចផ្តួលរំលំអំណាច
    ផ្តាច់ការនៅប្រទេសខ្មែរបានទេ?

  9. kumnitkhmer says:

    ខ្មែរអ្នកស្នេហាជាតិ ស្នេហាប្រជាធិបតេយ្យ ស្នេហាទឹកដី មិនបាច់មានសិទ្ទទេណា ទុកអោយតែយួនមានសិទ្ទទៅបានហើយ។ ម៉ាពិភពលោគឺមានតែមួយគឺខ្មែរនេះឯង។ចឹងបានជាទឹកដីចេះតែរួមតូចទៅតូចទៅដោយសារតែមានប្រភេទមនុស្សយកសត្រូវជាមិត្តនេះច្រើន។

  10. រពឹសមាត់ says:

    ចង់បានផលប្រយោជន៍ ត្រូវចេះឱនលំទោន…

  11. cheath says:

    កូនយួន យឹមសុវណ្ណអើយ ! វីរជនរបស់បុរសកូនយួនស៊ីមពីរឯងនេះ
    វាជាវីរជនដេក ល ពងក្ឌូច ទេ
    ចាំទេកាលបោះឆ្នោត២០០៣ សវនាការជាមួយសម្តេចសីហនុ រឿងរៀបចំរដ្ឋាភិបាល
    ចោទរដ្ឋាភិបាលថាពុករលួយ ដល់ពេលឯកឧត្តមឧបនាយករដ្ឋមន្ត្រីសុខអាន បញ្ជាក់ច្បាស់ពីរឿង
    ដែលសមរង្សីពុករលួយ កាលវានៅជារដ្ខមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុវីញ
    ដឹងថាវាច្រឡោតចង់ស្រែកយំប៉ុណ្ណាទេ !
    ចង់បានឯកសារសម្លេងពិតរបស់សមរង្សីនិងឯកឧត្តមឧបនាយករដ្ឋមន្ត្រីសុខអានទេ !
    បើមិនខ្មេះទេ ! កុំមកអួត ធ្វើបែបឆ្កួត បែបឡប់អញ្ចឹងនោះ
    អើថាមិនបានដែរ កាលណោះ កូនយួនយឹមសុវណ្ណឯង នៅជាដុំអាចម៏ឆ្កែនៅឡើយ
    មិនមែនជាអ្នកនាំពាក្យដូចសព្វថ្ងៃឯណា ! អញ្ចឹងបានជាមកនិយាយបែបឆ្កួតសុទ្ធយ៉ាងនេះនោះ

  12. kumnitkhmer says:

    កូនយួនជេយួន កូនយួនស្អប់យួន កូនយួនមិនចង់ឃើញយួនរស់លើទឹកដីខ្មែរ កូនយួនមិនចង់ឃើញយួនរំកិលព្រំដែនចូលទឹកដីខ្មែរ វាគ្រាន់បើជាងកូនខ្មែរដែលសប្បាយចិត្តនឹងឃើញយួនរស់នៅទឹកដីខ្លួនឯងរាប់លាន វាគ្រាន់បើជាងកូនខ្មែរមិនអើនឹងការរំកិលព្រំដែនរបស់យួន វាគ្រាន់បើជាងកូនខ្មែរស្រទ្បាញ់សត្រូវខ្លួនឯង គឺយួន…..។ល។

  13. killer says:

    នៅមិនទាន់ងាប់ទៀតអា ជាតិ

  14. To H.E. Sam Rangsy,
    Being a good leader and be real modal for Cambodian peace lovers, I’d like you to take consideration at this point. If I were you, I would schedule to come back to my own Country soon. And I would sacrifice for my own people. I am not going to be afraid of being in jail on behalf of a country-border-protector. Personally speaking, if you can do this, I think that Cambodian people (Yours, H.E. Kim Sokha’s supporters as well as other NGO workers) will not keep it ignored or leave you alone (in case you were arrested to put in jail). I think, they will have ample time to work out and find justice for you before the election time coming. I just thought that it could possibly be a huge demonstration fighting (against) to the authority of Mr. Hun Sen (if you were kept in jail). Just look at real leadership modal of Mohandas Karamchand Gandhi (the preeminent leader of Indian nationalism in British-ruled India, between 1858 and 1947). What did he do for his people, nation? No matter of what, finally, he got independence from British. I think, if you suddenly appear in Cambodia (no matter what happens), Cambodia will have a big challenging change because there will be more and more turnout of Cambodian on the national election day to find you a real justice for you. So you should highly take consideration about this… and show your brave leadership behavior to our supporters… Let’s see what happens next…
    Respectfully yours,
    One of Cambodian justice lovers,

  15. ឡូឡូ says:

    ជយោ ! គំនិតខ្មែរនិយាយត្រូវណាស់ណាស់ សូមអបអរ ! ប្រយត្ត័ តែខ្មែរដែរតែយកទៅលាងខួរក្បាល ឲ្យបំរើគេ….
    មកវិញ ដេញខាំតែខ្មែរ ដូចឆ្កែឆ្កួតនោះ បានគ្រោះថ្នាក់ធំសំរាប់ជាតិហើយ…….មានសង្ឃឹមទេសព្វថ្ងៃ
    នេះ ខ្មែរ១០នាក់មានយួន១នាក់ហើយ គេមានសមាគមគ្រប់ខេត្តក្រុង ស្រេច ហាក់ដូចជារៀបជើងព្រួលល្អណាស់…ហាស់ហា៎…គិតតែប្រើលេសចាប់ខ្មែរដាក់គុគឲ្យអស់ទៅ
    គង់តែ ចេតរ៉ូយ ដុចគ្នាទេ……

  16. cheath says:

    យីះ! អាកូនជម្លើយKiller អាថោកឯង ហ៊ានបន់អោយអញងាប់ចោលម៉ែអ្ហែងផងអ្ហី !
    អ្ហែងតិចត្រូវបណ្តាសារម៉ែអ្ហែង រន្ទះបាញ់ ឡានបុកងាប់ !
    យី! អាកូនឆ្កែនេះ មិនបានសងគុណម៉ែ ឪ បន់អោយម៉ែឪងាប់ ផង!
    ម៉េចអ្ហែងចង់ប្លន់យកទ្រព្យអ្ហី ! អ្ហែងធ្វើចោរប្លន់តិចគេបាញ់ងាប់ ដូចត្រូវបណ្តាសារម៉ែអ្ហែង

  17. មេទ័ពបាញ់អាចម៏ says:

    Srey Khmer, the US constitution is a little bit more than 200 yers old, not 300 as you mentioned!!!

  18. និសិ្សតខ្មែរ says:

    ខ្ញុំមានជំនឿលើ លោកប្រធាន សមរង្ស៊ីនិងលោកប្រធាន គឹមសុខា
    I believe in Leader Samrainsy and Leader Keom Sokha

  19. SRSP have serve for khmer people 100% , we are stiil support this party for ever..

  20. HAHA says:

    ញុំសូមមិនបញ្ចេញឈ្មោះ ។​ ខ្ញុំធ្វើការនៅសហគមន៏ និង អង្កការក្រៅរដ្ឋាភិបាល ជាង ១៤ឆ្នាំដូចជា Jul 26, 2012
    mich klach ke min deong tha lok neong neak tve ka nov NGO ban chhea preong promotion khleoun mles

  21. cheath says:

    អត់ស្គាល់ប្រវត្តិសាស្ត្រអាមេរិកអញ្ចឹង បានជានិយាយដូចមិនសូវដឹងអី !
    ចាញ់ខ្ញុំអត់នៅអាមរិកផង តែខ្ញុំមានប្រាក់ដុល្លាអាមេរិក( Trade dollar ) បោះចាយតាំងពីឆ្នាំ
    ១៨៧៣ ឯណោះ ( មិនទាន់លក់ផងទេ គេអោយ ……………ឯណោះ )

  22. ឃើញទេ !!!​ នៅទីបំផុតទៅ ប្រធានរបស់អស់លោក(ដែលអស់លោក ហៅ វីរះជន ស្អីនឹង) មានដែលទៅផ្លូវណារួច ក្រៅពីទៅសុំការអភ័យទោសពី លោកនាយករដ្ឋមន្រ្តី ទៅ។ វាដូចតែរឿងមុនៗដែរនឹងមានដែលធ្វើអីកើតបានតែយាយ។ ក្រែងថាទៅនិយាយជាមួយ មេ លោកនាយករដ្ឋមន្រ្តី អី? អស់លោកចំាមើលៗ​ ប្រធានអស់លោកធ្វើមិចវិញ? តែអស់លោកមិនដែលចេះចំាទេ!គិតតាហែ អើ ៗតាមតែគេនិង!
    (កុំអោយក្មេងថាអោយអី)

  23. ឃើញទេ !!!​ នៅទីបំផុតទៅ ប្រធានរបស់អស់លោក(ដែលអស់លោក ហៅ វីរះជន ស្អីនឹង) មានដែលទៅផ្លូវណារួច ក្រៅពីទៅសុំការអភ័យទោសពី លោកនាយករដ្ឋមន្រ្តី ទៅ។ វាដូចតែរឿងមុនៗដែរនឹងមានដែលធ្វើអីកើតបានតែយាយ។ ក្រែងថាទៅនិយាយជាមួយ មេ លោកនាយករដ្ឋមន្រ្តី អី? អស់លោកចំាមើលៗ​ ប្រធានអស់លោកធ្វើមិចវិញ? តែអស់លោកមិនដែលចេះចំាទេ!គិតតាហែ អើ ៗតាមតែគេនិង!
    (កុំអោយក្មេងថាអោយអី)

  24. ឳខ្មោចអាជាតិហើយ ពេលណាបានហែងភ្ញាក់កំណើតអាងាប់ ?????? សព្វថ្ងៃនេះស្អីខ្លះនៅសល់ ស្អីខ្លះរលាយ ??? មើ ហែងនិយាយទៅខ្មោចអាជាតិ

  25. ពួកកម្ពុជានាំគ្នាខាំគ្នាទៅវិញទៅមកដូចឆ្កែអញ្ចឹង ដល់ពេលខ្មែរប្រឹងខាំគ្នាងាប់អស់​ ទៅណាវាដីខ្មែរ
    ហាស​!!!!! ហាស!!!!!!!ហាស​​ ​ ចូកុំភ្លេចថាមនោគមយួនពូកែខ្លាំងណាស់​ សព្វថ្ងៃនេះគេយកខ្មែរ
    យកដីខ្មែរធ្វើជាទីលានប្រគួតប្រជែងផ្នែកនយោបាយ​ ប់ុន្តែនៅពេលដែលអ្នកនយោបាយទាំងនោះ
    ទោះបីជាឈ្នះក្តី​ ឬក៍ចាញ់ក្តីមិនសំខាន់ទេ​ តែសំខាន់តើនរណាជាអ្នកទទួលបានផលប្រយោជន៍?
    ចូពិចារណាទាំងអស់គ្នា………..!!!!!!!!!!!!!!!!!!……………….គឺប្រទេសជិតខាងនឹងឯងណា៕

  26. ស្អីគេរឿងរបស់លោក សម រង្ស៊ី មិនមែនជារឿងនយោបាយ ត្រង់ណាដែលបញ្ជាក់ថាមិនមែន
    ទៅដកបង្គោលព្រំដែនដើម្បីការពារដីលោក សម រង្ស៊ី ឬ ការពារដីស្មែរ!
    លោកណាមានភ្នែកមើលមិនច្បាស់គួរបើក ពាក់វែនតាការពារឲ្យគ្រាសបន្តិចទៀតទៅ ដីនោះគឺជាដី ស្មែរ ទេ មិនមែនជាដី អាស៊ើងទេ!

  27. មេទ័ពបាញ់អាចម៏ says:

    ចុះកាល លោក ស រ លួចទៅស្រុកយួនស្ងាត់ៗនោះ ហើយយួនគេទទួលសុទ្ធតែកម្រាលព្រំ តើគាត់ទៅធ្វើអ្វីហ្ន? ទៅទាមទារដីកម្ពុជាក្រោមមកវិញ?ឬ ក៏ទៅសុំអោយយួនគាំទ្រគាត់?

  28. អាជាតិបងខ្ញុំ ម៉ែថាវារស់អត់ផុតភ្ជុំបិណ្ននេះទេ​​ ព្រោះផ្ទះវានិងដីវាលក់អោយយួនអស់ហើយ​
    បញ្ជាក់​: លុយដែលវារត់ម៉ូតូឌុបទាំប៉ុន្មានវាយកទៅលេង​Internet អស់ហើយ​ ។

  29. kumnitkhmer says:

    អើ អាជាតិ លោក Killer បន់នឹងគឺត្រឹមត្រូវហើយណា អ្ហែងនឹងសមតែងាប់មែននឹងណា ហាហាហ។ រស់នាំតែធ្ងន់ផែនដីទេណា។ អាញ់វាមិនដែលឃើញអាណាស្រទ្បាញ់សត្រូវសួរពូជយួនដូចអ្ហែងនោះទេណា។ គេយកដីចង់អស់ហើយនៅស្រទ្បាញ់គេទៀត។

  30. visal says:

    ឳពួកអាមោគ ពួកអាអស់នេះ បើមានប៉ុល ពត ម្តងទៀតវិញ សមមិនទុកសូម្បីមួយនាក់ក្នុងពូជរបស់ ពួកវា ប៉ុល ពត​ ខំសំអាតអោយអស់អាពួកពុករលួយ អែបអប បែជានៅតែមានច្រើនដដែល។ តួរយ៉ាង ដូច កែវ រ៉េមី ជាដើម អានេះកាលវានៅជាតំណាងរាស្រ្តរបស់ គណៈបក្ស សម រង្សី វាខំលើក ជើង សម រង្សី ពេលវា ចូលសិទ្ឋិមនុស្ស វាលើកជើង សិទ្ឋិមនុស្ស ឥឡូវវាចូលគណៈបក្ស​ ប្រជាជន វាលើកជើងបក្សប្រជាជន គ្រាន់បើអាវ៉ា ប្រឹងបន្តិច និងឡើងធំជាងនេះទៀត។ ពូកអាក្បត់ជាតិ ល្បិចពួកឯងនេះ និងត្រូវបរាមុខនៅថ្ងៃណាមួយជាមិនខាន។

  31. មាន់មោលបណ្ដើកូន នៅនេះ says:

    កាលណាមាន់មោលយើង នៅមានជិវិតយើងជល់អោយដល់ទីបំផុត 
    មិនអោយបាតទឹកដីខែ្មរទេ ។ ខ្ញុំទើបតែអាយុ២០ឆ្នាំ ខ្ញុំមិនចង់តាមគណបក្សណាទាំងអស់
    ។ ចង់បងើ្កតគណបក្សថ្មី គឺថាបោះសន្ទូចរំលងភ្នំ ។ ចាប់ផ្តើមបើកឆាកហើយណាចាំមើល៣០ឆ្នាំទៀត
    នឹងចេញមុខហើយណា អញនឹងធើ្វអោយល្អកចាំមើលទៅ មិនអោយអាណានៅបានទាំងអស់ ស្អប់ណាស់ខែ្មរក្បត់ជាតិ
    ។ ដេកចាំតែdola ទើបធ្វើកានេះជាចារិតខែ្មរឬស្អប់ណាស់ ។ ខ្ញុំសងេ្កតឃើញអ្នកនយោបាយខែ្មរភាគច្រើនសុទ្ធតែយ៉ាងនេះ
    មានdola មិនថាក្បត់ជាតិឬមិនក្បត់ទេសុទ្ធតែធើ្វទាំងអស់អោយតែមានdola ចាយ ។ ហ ហ ហ ហះ ហះ ហះ អាឆ្កួត 
    ។ 

  32. ដល់ដំណាក់កាលនេះហើយ លោកសម រង្ស៊ីមានតែការតស៊ូទេ, បង្ហាញភាពស្មោះ, ថាលោកជាអ្នកមែន, អ្នកពិត, ពួកប្រជាធិបតេយ្យមិនទុកលោកអោយនៅឯកោរទេ។
    :-)
    លោកកំពុងនៅលើផ្លូវដែលសត្វពពែ, ចៀម គិតថាលោកនឹងពិបាក និងជាទីបញ្ចប់របស់លោក
    តែពួកគេនឹងខុស…
    :-)
    នៅមានចន្លោះប្រហោងដ៍ច្រើន ដែលបក្សប្រជាជនមិនទាន់បំពេញអស់។
    លោកអាចធ្វើអោយវាកំរើកបាន!
    ការថ្លែងនិយាយជាមធ្យោបាយ ដ៍អស្ចារ្យ!
    ;-)

  33. cheath says:

    តស៊ូខ្មោចយរ៏ស្អី ! អាហ្នឹងមាន់សម្លហ្នឹង

  34. មេទ័ពបាញ់អាចម៏ says:

    Srey Khmer, the US constitution is a little bit more than 200 years old, not 300 as you mentioned!!!

  35. មេទ័ពបាញ់អាចម៏ says:

    Srey Khmer, the US constitution is a little bit more than 200 years old, not 300 as you mentioned!

  36. មេទ័ពបាញ់អាចម៏ says:

    ចុះកាល លោក សម រង្សី លួចទៅស្រុកយួនស្ងាត់ៗនោះ ហើយយួនគេទទួលសុទ្ធតែកម្រាលព្រំ តើគាត់ទៅធ្វើអ្វីហ្ន? ទៅទាមទារដីកម្ពុជាក្រោមមកវិញ?ឬ ក៏ទៅសុំអោយយួនគាំទ្រគាត់?

  37. nara says:

    ការបោះឆ្នោតរបស់ប្រទេសយើងវាគ្មានភាពយុត្តធម៌ទេ
    បើសិនអ្នកណាមានអំណាចនិងថវិការក៏ជាភាគីឈ្នះ
    របបប្រជាធិបតេយ្យក្នុងស្រុងយើងវាគ្មានទេឬអ្នកណាថាវាមាន៕

  38. cheath says:

    អាសមរង្សីវាទៅលិទ្ធក្តិតយួនហ្នឹងណា !

  39. កូនយួន យឹមសុវណ្ណអើយ ! វីរជនរបស់បុរសកូនយួនស៊ីមពីរឯងនេះ
    វាជាវីរជនដេក ល ពងក្ឌូច ទេ
    ចាំទេកាលបោះឆ្នោត២០០៣ សវនាការជាមួយសម្តេចសីហនុ រឿងរៀបចំរដ្ឋាភិបាល
    ចោទរដ្ឋាភិបាលថាពុករលួយ ដល់ពេលឯកឧត្តមឧបនាយករដ្ឋមន្ត្រីសុខអាន បញ្ជាក់ច្បាស់ពីរឿង
    ដែលសមរង្សីពុករលួយ កាលវានៅជារដ្ខមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុវីញ
    ដឹងថាវាច្រឡោតចង់ស្រែកយំប៉ុណ្ណាទេ !
    ចង់បានឯកសារសម្លេងពិតរបស់សមរង្សីនិងឯកឧត្តមឧបនាយករដ្ឋមន្ត្រីសុខអានទេ !
    បើមិនខ្មេះទេ ! កុំមកអួត ធ្វើបែបឆ្កួត បែបឡប់អញ្ចឹងនោះ
    អើថាមិនបានដែរ កាលណោះ កូនយួនយឹមសុវណ្ណឯង នៅជាដុំអាចម៏ឆ្កែនៅឡើយ
    មិនមែនជាអ្នកនាំពាក្យដូចសព្វថ្ងៃឯណា ! អញ្ចឹងបានជាមកនិយាយបែបឆ្កួតសុទ្ធយ៉ាងនេះនោះ

  40. មេស្ដេច says:

    គណបក្សប្រជាជនគេមានមូលដ្ឌានគ្រឺះរឹងមាំលើផ្នែកអន្តរជាតិ ការរឹងមាំនោះគឺមានពីមហាមិត្តចិន។ ដូច្នេះអ្នកសំរុះសំរួលនិងគាបសង្កត់ពីបរទេសដើម្បីអោយសមរស្ស៊ី ចូលស្រុកតាមរយៈពីមហាអំណាចណាផេ្សងទៀតគឺប្រាកដជាពិបាក តែការមួយមេស្តេចខ្ញុំអោយយោបល់ លោកសមរស្ស៊ីត្រូវក្លាហានចូលស្រុកដូចលោកម៉មសំណង់ដូ ពេលនោះ អ្នកកាន់អំណាចគេនឹងចាប់លោកដាក់គុក ប៉ុនែ្តគេមិនអាចសំលាប់លោកបានទេ ពីព្រោះលោកមានសញ្ជាតិពីរ ផ្ទុយទៅវិញប្រជាជនដែលគាំទ្រចលនានយោបាយរបស់លោកនៅក្នុងនិងក្រៅប្រទេស គេនឹងធ្វើមហាបាតុកម្មដ៏ធំប្រឆាំងនិងការឃុំខ្លួនលោក ពេលនោះហើយអ្នកកាន់អំណាចគេប្រាកដជាចាត់វិធានការណាមួយជាមិនខានមកលើប្រជាជនដែលចូលរួមបាតុកម្ម តែបើគេហ៊ានសំលាប់ប្រជាជនពេលនោះ លោកហ៊ុនសែន នឹងត្រូវអន្តរជាតិកាត់ទោសជាឃាតករសង្ត្រាមប្រឆាំងមនុស្សជាតិ គឺមានវាសនាដូច សាដាំនិងកាដាហ្វី….។ល។ តែបើគេអត់បាញ់សំលាប់មនុស្ស គេប្រាកដនិងរកវិធីដោះស្រាយជាមិនខានដើម្បីអោយសមរស្ស៊ីមានសេរីភាពដឹកនាំគណបក្ស។ នេះជាចំលើយដែលមេស្តេចអោយគំនិត…..តែបើមិនតាមខ្ញុំសូមស្តាប់ជេរគ្នារបស់ការបញ្ចេញមតិយោបល់របស់ខ្មែរខាងលើចុះ។ ហើយដេចជោ នៅតែដេចជោរ,,,,

  41. ក្មេងវត្ត says:

    យោបល់លោកមេស្ដេចនិយាយពិតជាត្រូវម្យ៉ាង ខ្ញុំគាំទ្រមតិលោក។

  42. សម រង្សី,ក្លាហានអីជាពូជមាន់សម្លហ្នឹង។

  43. សូមកុំចូលរួមជាមួយពួកប្រជាធិប្បតេយ្យក្លែងក្លាយអោយសោះ។សូមរួមដៃជាមួយគណៈបក្ស ប្រជាជនដើម្បីក៏សាងប្រទេសជាតិ, បើមិនអាចចូលរួមជាមួយបក្សប្រជាជន សូមងាកទៅរកនិងស្តាប់ លោកខឺម វាសនា មេបក្សរូបជួង(បក្សយើង)ទៅល្អជាង យ៉ាងហោចណាស់គ្រាន់បានជាគតិដែរ។

  44. ក្មេងវត្ត says:

    បើនិយាយពីសម្លវិញ​ គ្មានអ្នកណាសម្លជាងសែនទេ សព្វថ្ងៃខ្លាំងបានតែជាមួយខ្មែរគ្នាឯងនិងមានអង្គរ័ក្សរាប់ពាន់នាក់ជួយការពា កម្លាំងការពាជាតិទាំងអស់ក្នុងស្រុកខ្មែរ និងតុលាការនៅក្នុងដៃសែនទាំងអស់ មិនជឿអស់អង្គរ័ក្សការពាទៅមើល! បើមិនប្រូចដាក់មេផាយទេភ្នាល់ដាក់អីក៍ដាក់ដែរ សូមកុំភ្លេចថាស៊ីនៅមានស្រុកច្រើនណាស់ដែលគេទទួលអោយនៅ បើសែនថ្ងៃណាមួយហ៊ានតែធ្លាក់ពីអំណាច ចេញមកខាងលិចគ្មានស្រុកណាគេទទួលទេ បើទៅយួន
    យួនអាកជេតរូយ ម្លោះហើយសុខចិត្តក្រាញមិនអោយធ្លាក់ពីអំណាច ដូចជិះលើខ្នងខ្លាអញ្ចឺង។

  45. អាចៅចេកអាំង,
    បើហ៊ុន សែន ខ្លាំង ម្តេចបានវាជួលអង្គរ័ក្សរាប់ពាន់ក្បាល
    មកការពារមច្ចុរាជធ្វើអីដែរហ្អា? វាបំផ្លាញប្រាក់រាប់ជាតិ
    លានដុល្លាក្នុងមួយខែៗ ។ បើវាខ្លាំង វាគួរតែហ៊ានដើរត្រឹម
    តែមានអង្គរ័ក្សត្រឹម៤-១០នាក់បានហើយ ។

  46. ហ៊ុន សែនវារិះរកគ្រប់មធ្យោបាយបិសាចៗដើម្បីកំចាត់អ្នកណា
    ដែលវាមើលទៅឃើញខ្លាំងជាងវា និងគេជាអ្នកចេះដឹងក្របខ័ណ្ឌ ។
    ពីព្រោះក្នុងអនាគត បើមានការជជែកដេញដោលរវាងបេក្ខជន
    កំពូលៗរបស់រដ្ឋ មុខឆ្កែព្រៃដូចហ៊ុន សែនមិនអាចតតាំងតាមលក្ខណៈ
    ថ្លៃថ្នូរបានទេ ។ វាពូកែបានតែព្រុសម្នាក់វា និងប្រមាថគេអ្នកទន់ខ្សោយជាងវា
    តែប៉ុណ្ណោះឯង ។

  47. ហ៊ុន សែនវារិះរកគ្រប់មធ្យោបាយបិសាចៗដើម្បីកំចាត់អ្នកណា
    ដែលវាមើលទៅឃើញខ្លាំងជាងវា និងគេជាអ្នកចេះដឹងក្របខ័ណ្ឌ ។
    ពីព្រោះក្នុងអនាគត បើមានការជជែកដេញដោលរវាងបេក្ខជន
    កំពូលៗរបស់រដ្ឋ មុខឆ្កែព្រៃដូចហ៊ុន សែនមិនអាចតតាំងតាមលក្ខណៈ
    ថ្លៃថ្នូរបានទេ ។ វាពូកែបានតែព្រុសម្នាក់វា និងប្រមាថគេអ្នកទន់ខ្សោយជាងវា
    តែប៉ុណ្ណោះឯង ។

  48. ហ៊ុន សែនវាខ្លាចអ្នកដែលមានការចេះដឹងពិតប្រាកជាងខ្លួន ព្រោះថា
    ក្នុងអនាគត ប្រសិបើមានការជជែកដេលដោលគ្នានៅក្នុងចំណោម
    កំពូលបេក្ខជនរដ្ឋ ហ៊ុន សែនមិនអាចទប់ទល់ជាមួយគេបានឡើយ ។
    ហ៊ុន សែន, ដែលអាម៉ីអាថោងប្រឹងជួយព្រុសកងរមពងរាល់ថ្ងៃ, តាមពិត
    ជាជនកំសាក ខ្លាចសូម្បីតែស្រមោលខ្លួនឯង ទើបវាជួលអង្គរ័ក្សរាប់ពាន់
    នាក់ បំផ្លាញថវិការជាតិរាប់លានដុល្លាសម្រាប់តែបង់ឱ្យដែលការពារមនុស្សតែ
    ម្នាក់ ។ ហ៊ុន សែនភ័យខ្លាចមានគេធ្វើឃាតវា ចាងខ្លាចបាត់បង់ប្រទេសទាំងមូល
    ទៅសត្រូវទៅទៀត ។

  49. HAHA says:

    EY ha be neak deok neom khmer lor nos min men mean people tov tve chom nak srok tov tve ka srok ke te ha ey. lok Cheat/ Lok chao chek Ang and Mr. Chham brochha chhoun neong min deol tov chhuntabot te mel tov ha ban chha min deong tha people kror yang na noss, mock pi oss lork eng neong tov te super market, club and beer garden neong hey, hey mean loy sok srol te oas lok ponneak neong te, min bach tov na te lok tov mel te Kuntheak Bopha hospital tov tha mean children pon mean neak cham support pi os lok nos, now they need more despondency pi os lok . pel lok chhee go to other country men te????? …. Kmean official na min under table te ha kit te pi yok $ tov support pork super star, srey khmeng, and pork dara teang nos mean del cut tax to government te??? mean te krom worker te del bong tax to gvmt/ hey gmvt tve bab all worker tet …..

  50. អ្ហើយ!លោកCheathអ្ហើយ!ធនធានមនុស្សរបស់បក្សប្រឆាំងអឣីក៏អឣន់ខ្លាំងម្ល៉េះហ្ន៎!រាប់ឆ្នាំ
    ទៅហើយដូចជាពាក្យខ្លះនៅដដែល!ដូចជាបាវចនារបស់បក្សនេះទៅហើយមិនដឹងជា
    សាលានយោបាយនេះមានគ្រូមុខរបៀបយ៉ាងម៉េចទៅ?ចាញ់ទាំងកម្មវិធីរបស់លោកផង
    ចាញ់ហៅមិនឮ!វាទន្ទេញចាំមាត់តែពាក្យអាយ៉ងយួន ក្បាលយួនខ្លួនខ្មែរ យួននៅពេញ
    ស្រុក យួនយកដីអឣស់ អឣាមោក ដង្កូវអឣាចម៍យួន លក់ដី បំផ្លាញព្រៃ បក្សពួក ពុករលួយ
    សីុពែ លក់ខ្លួន រណបបរទេស បើអឣាមួយឈ្មោះដូចគោត្រឹកស្ទើរតែរាល់លើកមិនភ្លេចសោះ
    គឺ អឣារកមាន់បន្លាចស្វា ពាក្យនេះដូចជាយកពីភាពយន្តភាគចិនបកភាសាខ្មែរអឣញ្ចឹង!ស្រុកខ្មែរបើយកអឣាធុននេះមកដឹកនាំប្រទេសវិញគឺរលីងរលាយរលត់គ្មានសល់អឣីទេ!លោកជាតិខ្ញុំពេញចិត្តនិងសូមគាំទ្រនូវកម្មវិធីវិភាគរបស់លោក ទុកអោយពួកវាឆ្កួតសិន
    ទៅរាល់ថ្ងៃបើពួកវាមិនបានឆ្កួតទេមេវាមុខជារង្គាស់លុយគ្មានសល់ទេ!សព្វថ្ងៃអាមេវាជាប់
    ជុចនិងជង់ទៅហើយនៅសល់អាល្្្្អិតល្អោចនេះគ្រាន់ព្រុសកំដរឆាកហ្នឹងណា!

  51. solo says:

    Sam Rainsy will try to ask Hanoi to help him to come back to Cambodia. That is what he did say before. He has already promissed to Khmer people he will come back after election last month, but we have never seen what ever Sam Rainsy promissed.

  52. Mee Lam Trout says:

    លោក​​ សម រង្សី គួរតែក្លាហាន ដូចលោក មុំ ស៊ិម៉ងត៏ដូ មិនត្រូវធ្វើអាញីឡើយ។ លោក មានខ្មែរជិត ១លាន នាក់ស្រឡាញ់លោកដែរ ម៉េចក៏មិនមក រត់ចោលគ្នាដល់ណា? មិនថាតែស្រុកបារាំងទេ ស្រុកខ្មែរក៏មាន hamburgers ​​និង hotdogs ដែរ។ Don’t be worried!!!

  53. ជីលួតតាសែន says:

    លោក កែវ រ៉េមី បញ្ជាក់​ថា រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​តែ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​នីតិរដ្ឋ​នៅ​កម្ពុជា នៅ​ពេល​នេះ។ អាចន៍ឆ្កែសុទ្ធ នេះបើសាកចិន ឬយួនស្នើសុំអោយបានអត់

  54. BaBaBoo says:

    លោកសមរង្ស៊ីត្រូវបានគេបិទក្រឡា នៅពេលបោះឆ្នោតឆ្នាំ ២០១៣ ខាងមុខ ដោយចោទទោសផ្សេងៗជាលេស គ្មានមូលដ្ឋានច្បាស់លាស់។ ការកាត់ផ្តាច់សម្លេងអ្នកប្រជាធិបតេយ្យម្តងមួយ ដោយយកច្បាប់ជាអាវុធ គឺសម្រាប់ខ្ទប់ផ្លូវ គណប្សប្រជាជនកំពុងរិះរកវិធីកំចាត់។ ទង្វើបែបនេះ ប្រទេសកម្ពុជាងាកចេញពីរូបមន្តពហុប្ស រួចកំពុងរលាយចោលទាំងស្រុងនូវបក្សប្រឆាំងណាដែលមិនដើរតាមបក្សប្រជាជន។

  55. HAHA says:

    our country will be come to VN and China, now our leader going to this way

  56. BaBaBo និយាយបានល្អមែនទែន សូមគាំទ្រ។

  57. Anonymous says:

    i don’t care keo ramy said, i do not want to lost my home land many more , i must to select Samraingsy or khem sokha party for help or support
    hope all of you will think like me

  58. ថងថដងថដងដថងថ

  59. me says:

    i dont like the reader, it’s hard to listen, reading without any little rhythm

  60. លោក សម រង្ស៊ី ពិតជាប្រធានគណបក្សប្រឆាំងដ៏ល្អមែននៅក្នុងប្រទេស កម្ពុជា តែខ្លួនធ្វើខុសមិន
    ហ៊ានជាប់គុក លោកមិនសំជាអ្នកនយោបាយទេ។អ្នកនយោបាយហ៊ានស៊ី ហ៊ានសង ហ៊ានប្លោះរ
    បងហ៊ានជាប់គុក។ មិនត្រូវធ្វើអោយសមាជិករបស់ខ្លួនដែលជារាស្រ្តល្ងង់ខ្លៅ មកជាប់គុកជំនួសយើងទេ។
    ទោះជាអត់ពីលោក សម រង្ស៊ី ក៏មានមានសមាជិកក្នុង បក្ស របស់លោកដឹកនាំប្រឆាំងបន្តរបានដែរ
    សូមបងប្អូន សមាជិក សមាជិការ របស់គណបក្ស សម រង្ស៊ី កុំមានសតិអារម្ម៍ អោយសោះ ក្នុងស្មារតី
    ជាអ្នកប្រឆាំងត្រូវប្រឆាំងបន្តរ កុំអោយរាស្ត្រយល់ថា ចេះប្រឆាំងតែលោកសម រង្ស៊ី អោយរាស្ត្រយល់
    ថា ពួកលោកក៏ចេះប្រឆាំងដូចលោក សម រង្ស៊ី ដែរ។ ការបង្រួបបង្រួមជាមួយ គណបក្ស សិទិ្ធមនុស្ស
    គឺជាយុទ្ធសាស្រ្តល្អបំផុត សំរាប់អ្នកប្រឆាំង បើពួកលោកចង់ប្រឆាំង យុទ្ធសាស្ត្រនេះមិនអាចគ្មាន
    បានទេ។អ្នកណាដឹកនាំក៏ដោយ អោយតែដឹកនាំប្រឆាំង អ្នកទាំងនុះ មិនមែនចេះដឹងជាងពួកលោក
    ភាគច្រើន នេះទេ។ សំរាប់(ក្របីនប់)យលថាបើអត់ពី លោក សម រង្ស៊ី ទៅក្រៅពីលោក កឹម សុខា
    មានតែ លោក ម៉ម សូណង់ដូ ទេ ដែលសំជាអ្នកដឹកនាំប្រឆាំង ជាមួយ គណបក្សប្រជាជន ដែល
    មានគ្រឹះ ជំរៅ ១០០០០ ម៉ែត្រ រឹងរកអ្វីប្រៀបគ្មាននេះ។(ពួកលោកកុំភ្លេច មន្ត្រីគណបក្សប្រ ជាជន
    ចាប់ពីថ្នាក់ មេភូមិ រហូតដល់ថ្នាក់ខេត្ត ពុករលួយជាទីបំផុត ហើយមិនចេះអោយតំលៃសមាជិក
    ក្នុងបក្សទេ។បើពួកលោកចង់ប្រឆាំងចំណុចនេះ ហើយដែលពួកលោកត្រូវប្រឆាំង បើពួកលោក
    ធ្វើបាន ចំណុចនេះហើយដែល ប្រជាជនចង់បាន អ្វីដែលពួកលោកធ្វើគឺដើម្បីប្រជាជន បើត្រូវ
    ចិត្តប្រជាពលរដ្ឋហើយលោកពិតជាបាន ជោគជ័យ ហើយ។

  61. ក្របីនប់.សូមបន្ថែមមត្តិ បន្តិច អ្នកហ៊ានជេគេ ប្រគាត់ត្រូវគរជេវិញមិនខាន។មនុស្សមានសារជាតិ
    របស់ មនុស្ស សត្វមានសារជាតិ របស់សត្វ ។បើយើងចេះអោយតំលៃគេ ៗនិងអោយតំលៃយើងវិញ
    ពុំខាន បើយើងហ៊ានប្រម៉ាថ គេ ៗក៏ហ៊ានប្រម៉ាថយើងវិញដែរ។ការជេប្រម៉ាថគ្នាតាមទំព័រសារ
    ពត៌មានមិនមែនជា ទង្វើល្អសំរាប់ពួកយើងគ្រប់គ្នានុះទេ។បើក្របីនប់យល់ពួកយើងទាំងអស់គ្នា
    សុទ្ធសឹងជាអ្នកមានចំណេះដឹងខ្ពង់ខ្ពស់ ទើបបានចេះប្រើរប្រាស់ កុំព្យូទ័រ ចេះមើលពត៌មានតាម
    គេហទំព័រ ផ្សេងៗ ចេះបញ្ចេញមតិ្ត យោបល់ដើម្បីផ្តល់នូវអនុសាស្ត្រអោយគ្នាទៅវិញ ទៅមក។
    បើសិនជាបងប្អូមិនជ្រើសរើសយកការជេប្រម៉ាថគ្ន មកដាក់លើទំព័រ នេះទេ នេះជាការល្អបំផុត។

  62. B says:

    ស្តាយណាស់ ម៉ែខំរកលុយអោយចេះដឹងនឹងគេដែល តែចរិក នៅតែថោក ធ្វើខ្វក់ធ្វើថ្លង់ តើប្រឆាំងដើម្បីស្ថាបនា ឬ ប្រឆាំង គុំគួន បើនៅតែ មានសីុ អត់សែន ការណា ខ្មែរ រីកចំរើន លឿនដូចគេ មិនចេះ ជួយគ្នាសោះ

  63. khmer nov Thai says:

    I would like you and kim so kha not to join the election in 2013 and you will see the people that go to vote and not go to vote and you can compare so you both are the winner.