ដោយ ម៉ម មុនីរតន៍
2012-07-28
វិទ្យុអាស៊ីសេរី
តាមការគ្រោងទុក នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ សាលាដំបូងខេត្តស្វាយរៀង នឹងសាកសួរបន្តទៅលើជនសង្ស័យជាអភិបាលក្រុងបាវិត គឺលោក ឈូក បណ្ឌិត បន្តទៀតក្នុងសំណុំរឿងបាញ់ប្រហារទៅលើកម្មការិនី៣នាក់ ឲ្យរងរបួសធ្ងន់កាលពីដើមខែកុម្ភៈ កន្លងទៅនេះ។

១៨-ឧសភា-២០១២៖ កម្មការិនី ប៊ុន ចិន្ដា ឬ អ៊ុន ចិន្ដា បង្ហាញស្នាមត្រូវគ្រាប់កាំភ្លើង ក្នុងពេលកញ្ញាតវ៉ា នៅខេត្តស្វាយរៀង។
RFA/Hum Chamroeun
ចៅក្រមស៊ើបសួររបស់សាលាដំបូងខេត្តស្វាយរៀង និយាយថា លោក ឈូក បណ្ឌិត មិនត្រូវបានតុលាការកោះហៅដើម្បីសាកសួរទៅតាមបណ្ដឹងរបស់ជនរងគ្រោះ ក្នុងអំពើបាញ់ប្រហារទេ ដោយតុលាការហៅនីតិវិធីនេះថាជាការច្រឡំថ្ងៃ។
លោក ប៉ិច ឈឿត ប្រធានសាលាដំបូងខេត្តស្វាយរៀង និងជាចៅក្រមស៊ើបសួរនៅក្នុងសំណុំរឿងរបស់អតីតអភិបាលក្រុងបាវិត គឺលោក ឈូក បណ្ឌិត ក្រោមបទថាបានបាញ់ប្រហារទៅលើក្រុមកម្មការិនី៣នាក់ ឲ្យរងរបួសធ្ងន់នៅរោងចក្រកៅវ៉េ ក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង លោកបដិសេធថា តុលាការពុំបានលើកយកសំណុំរឿងនេះ ដើម្បីសាកសួរនៅថ្ងៃទី២៧ កក្កដា ឆ្នាំ២០១២ ទេ។
លោកបន្តថា អ្វីដែលព័ត៌មានបានលេចធ្លាយក្នុងពេលកន្លងទៅនេះ គឺគ្រាន់តែជាការភាន់ច្រឡំប៉ុណ្ណោះ។ នៅក្នុងសំណុំរឿងដ៏រសើបមួយនេះលោក ប៉ិច ឈឿត អះអាងថា ការដែលតុលាការនៅស្ងៀមមិនបន្តសាកសួរទៅលើជនសង្ស័យលោក ឈូក បណ្ឌិត ទៀតនេះ ដោយសារមន្ត្រីជំនាញនៃអគ្គស្នងការនគរបាលជាតិ បានធ្វើកិច្ចការនេះរួចម្ដងទៅហើយ កាលពីជាង១សប្ដាហ៍មុននេះ៖ «យើងប្រាប់ហើយ ច្រឡំថ្ងៃ ថ្ងៃ២០ទេ យើងសាកសួររួចហើយ របស់ក្រុមជំនាញបច្ចេកទេសវិទ្យាសាស្ត្រ របស់អគ្គនគរបាលជាតិ»។
ទោះជាយ៉ាងណា ចៅក្រមស៊ើបសួរដែលកាន់សំណុំរឿងនេះ សំអាងថា ដរាបណាលទ្ធផលនៃការស្រាវជ្រាវរបស់មន្ត្រីជំនាញនៅមិនទាន់បង្ហាញថាលោក ឈូក បណ្ឌិត មានជាប់ពាក់ព័ន្ធដូចបទចោទនោះ តុលាការនៅតែប្រកាន់ជំហរក្នុងការកែប្រែបទចោទនេះលើជនសង្ស័យ គឺលោក ឈូក បណ្ឌិត ទៅតាមបទចោទរបស់ព្រះរាជអាជ្ញា លោក ហឹង ប៊ុនជា ទុកជាបានការ។
ក៏ប៉ុន្តែ បញ្ហានេះត្រូវបានមន្ត្រីនាំពាក្យនៃអគ្គស្នងការនគរបាលជាតិ លោក គៀត ច័ន្ធថារិទ្ធ បដិសេធថា ខាងជំនាញនៃអង្គភាពមួយនេះ ពុំបានដឹងនោះទេ។ លោកដាក់ការសង្ស័យថា សំណុំរឿងមួយនេះហាក់ដើរបញ្ច្រាសទិសទៅវិញ។ លោក គៀត ច័ន្ធថារិទ្ធ ចាត់ទុកថា គួរណាស់ជាដែនសមត្ថកិច្ចរបស់តុលាការ ទើបត្រូវជាង៖ «អត់បានដឹងរឿងទេ គេអត់បានប្រាប់ខ្ញុំ។ ចាំមើលឆែកតិចសិន ម៉េចបានមកចេញរឿងហ្នឹង ក្រែងក្នុងតុលាការតើ ម៉េចបានមកពាក់ព័ន្ធនគរបាលវិញ»។
យ៉ាងនេះក្ដី កញ្ញា ប៊ុន ចិន្តា ជាជនរងគ្រោះក្នុងចំណោមជនរងគ្រោះ២នាក់ផ្សេងទៀត ក្នុងអំពើបាញ់ប្រហារ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ ជំរុញឲ្យតុលាការពន្លឿនចាត់វិធានការឲ្យបានឆាប់ចំពោះអ្នកប្រព្រឹត្តបទល្មើស យកទៅផ្ដន្ទាទោសតាមផ្លូវច្បាប់។
ចំណែកមន្ត្រីស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) លោក អំ សំអាត លោកហៅការអនុវត្តរបស់មន្ត្រីតុលាការនេះថា គឺជាផ្នែកមួយគ្រាន់តែជាមធ្យោបាយដើម្បីរកលេសសម្រាលស្ថានទម្ងន់សម្រាប់លោក ឈូក បណ្ឌិត ប៉ុណ្ណោះ៖ «ហើយបើយើងចេះតែឆ្លើយបង្វែរដាក់លេសអញ្ចេះ លេសអញ្ចោះ អាហ្នឹងវាយើងឃើញហើយ វាបង្ហាញអំពីចេតនាមួយរក្សានូវមុខមាត់របស់លោក ឈូក បណ្ឌិត »។
នៅក្នុងសំណុំរឿងនេះ តុលាការខេត្តស្វាយរៀង កោះហៅអតីតអភិបាលក្រុងបាវិត គឺលោក ឈូក បណ្ឌិត ឲ្យឆ្លើយបំភ្លឺក្រោមបទចោទថា បានបាញ់ប្រហារទៅលើកម្មការិនី៣នាក់ឲ្យរងរបួសធ្ងន់ ចំនួន២លើករួចមកហើយ ដោយលើកទី១ ចូលបំភ្លឺស្ងាត់ៗមុនពេលកំណត់ និងលើកទី២ មេធាវីរបស់លោក ឈូក បណ្ឌិត ស្នើសុំពន្យារពេល ដោយសម្អាងកូនក្តីរបស់ខ្លួនថាមានជំងឺ។ ចំណែកលើកទី៣ ចៅក្រមស៊ើបសួរចាត់ទុកថា លោក ឈូក បណ្ឌិត ត្រូវបានមន្ត្រីជំនាញនៃអគ្គស្នងការនគរបាលជាតិសាកសួររួចហើយ កាលពីថ្ងៃទី២០ កក្កដា កន្លងទៅថ្មីៗនេះ។
បញ្ហានេះត្រូវបានក្រុមអង្គការសង្គមស៊ីវិលចាត់ទុកថា តុលាការកំពុងធ្វើឲ្យជម្រកនិទ្ទណ្ឌភាព ឬភាពគ្មានទោសពៃសម្រាប់អ្នកប្រព្រឹត្តិបទល្មើស បន្តញាំញីសង្គមកម្ពុជាបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ក្លាចគេបិតចោលបានចឺងនោះ។
ភាពយុត្តិធម៌របស់ស្រុកយើងគ្មានពិតទេ
បើសិនពលរដ្ឋក្រីក្រមានបញ្ហាជម្លោះជាមួយអ្នកមានអំណាច
របបតុលាការប្រទេសយើងសម្រេចឲ្យអ្នកមានអំណាចឈ្នះរហូត៕
លោកនិយាយត្រូវ…យើងត្រូវតែតស៊ូមតិទាំងអស់គ្នាទៀតលុះដល់ទីបំផុត ដើម្បីទាំងអស់គ្នា….!!
តើភាពយុត្តិធម្មសំរាប់ប្រជាជនខ្មែរដែលគ្មានអំណាច គ្មានប្រាក់ តើមាននៅកន្លែងណា បើច្បាប់ដែល ប្រទេសខ្មែរអនុវត្តរាល់ថ្ងៃគឺធ្វើចំពោះតែអ្នកក្រតូចតាច និងប្រជាជនធម្មតាតែប៉ុណ្ណោះ………………?
ឌូម៉ា!អាឈូក!អាសាកែ! ឌូម៉ា!អាដុល្លាការចេតរ៉ូយ!បើអាឈូកបាញ់ម៉ែអាហែងតើអាហែងថាម៉េច
ដែរពួកអាងាប់?
Lotus PhD!!!
តុលាការ គឺឆ្កែររបស់ ហ៊ុន សែន តែប៉ុណ្ណោះ