06192013Headline:

លោក ​ហ៊ុន ​ម៉ា​នី​៖ ការ​ស្គាល់​ខ្លួនឯង​ច្បាស់ គឺជា​គន្លឹះ​នៃ​ភាពជោគជ័យ​

ថ្ងៃទី 28 កក្កដា 2012
ដោយ: CEN

លោក ហ៊ុន ម៉ានី ថ្លែងទៅកាន់និស្សិតនៃសាកលវិទ្យាល័យកម្ពុជា។

លោក ហ៊ុន ម៉ានី ថ្លែងទៅកាន់និស្សិតនៃសាកលវិទ្យាល័យកម្ពុជា។

ភ្នំពេញ: “​ដំណើរ​វិវត្តន៍​របស់​ប្រទេស​កម្ពុជា ឆ្ពោះទៅកាន់​ប្រធាន​អាស៊ាន​ឆ្នាំ​២០១២” គឺជា​ប្រធានបទ​ដែល​លោក ហ៊ុន ម៉ា​នី អនុប្រធាន​សមាគមយុវជន​កម្ពុជា ត្រូវបាន​អញ្ជើញ​ជា​វាគ្មិន ដើម្បី​ថ្លែង​ទៅកាន់​និស្សិត​ប្រមាណ ៣០០​នាក់ នៃ​សាកលវិទ្យាល័យ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១២​។​

​លោក​បណ្ឌិត អ៊ី រតនា តំណាង​សកលវិទ្យា​ធិ​ការ នៃ​សាកលវិទ្យាល័យ​កម្ពុជា មានប្រសាសន៍ថា ស្ថេរភាព​នយោបាយ​នៅក្នុង​ប្រទេស មាន​សារៈសំខាន់​ខ្លាំងណាស់ ដោយហេតុថា បើ​ប្រទេស​យើង​គ្មាន​សុខសន្តិភាព យើង​ប្រាកដជា​មិនមាន​អ្វី​ឡើយនា​ថ្ងៃនេះ​។ ជាក់ស្តែង ស្ថេរភាព​នយោបាយ បានធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ​មានការ​ទុកចិត្ត បណ្តាក់ទុន​បង្កើត​សាកលវិទ្យាល័យ ដែល​ដំបូង​ឡើង​សាកលវិទ្យាល័យ​កម្ពុជា​បោះជំហាន​ត្រឹម​ជួល​អគារ​គេ ប៉ុន្តែ​ដោយ​ឃើញ​សក្តានុពល​របស់​ប្រទេស​យើង ដែល​កំពុង​តែមាន​សុខសន្តិភាព និង​ការអភិវឌ្ឍ ក៏បាន​ឈានទៅ​ការកសាង​អគារ​របស់​ខ្លួនឯង​។​

​នាឱកាស​នោះ លោក ហ៊ុន ម៉ា​នី បាន​ថ្លែង​ទៅកាន់​និស្សិត​ថា ទំរាំ​តែ​ប្រទេស​កម្ពុជា​បាន​ឡើង​ធ្វើជា​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន ក្នុង​ឆ្នាំ​២០១២ ដែល​ថ្នាក់ដឹកនាំ​ប្រទេស​មហាអំណាច​ជាច្រើន​នឹងចូលរួម​នោះ គឺ​យើង​បាន​ឆ្លងកាត់​នូវ​ការប្រឹងប្រែង​យ៉ាងខ្លាំង ទាំង​ការ​រំដោះជាតិ ការការពារ​ជាតិ ការផ្សះផ្សា​ជាតិ ការអភិវឌ្ឍ និង​ការកសាង​ធនធានមនុស្ស​។ នេះ​ជា​សក្ខីកម្ម​មួយ ដែល​អាច​សរ​បញ្ជាក់​ឲ្យ​ឃើញថា ប្រទេស​កម្ពុជា​ពិត​ជាមាន​សន្តិភាព ស្ថេរភាព​នយោបាយ និង​សេរីភាព​ពេញលេញ​។​

​លោក​បាន​រម្លឹកថា បន្ទាប់ពី​ប្រទេស​កម្ពុជា​ត្រូវបាន​រំដោះ​ចេញពី​របប ប៉ុល ពត ដែល​បានសម្លាប់​ប្រជាជន​អស់​ជិត​បី​លាន​នាក់​នោះ ប្រទេស​នេះ​មិនទាន់មាន​សន្តិភាព​ពេញលេញ​នៅឡើយ​ទេ​។ ប្រទេស​កម្ពុជា​ត្រូវ​ទទួលរង​ទណ្ឌកម្មសេដ្ឋកិច្ច ពី​សំណាក់​បណ្តា​ប្រទេស​នានា និង​ត្រូវបាន​គេ​ដាក់​ឲ្យ​នៅ​ឯក​កោ​។

​លោក ហ៊ុន ម៉ា​នី បាន​គូសបញ្ជាក់ថា ការអនុវត្តន៍​គោលនយោបាយ​ឈ្នះៗ របស់​សម្តេច ហ៊ុន សែន ក្នុង​ឆ្នាំ​១៩៩៨ ប្រទេស​កម្ពុជា​បាន​បង្រួបបង្រួម​គ្នា ទៅជា​ប្រទេសមួយ​ដែល​គ្មាន​ការបែងចែក​។ ស្ថានភាព​នេះ បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​ជា​លំដាប់ និង​ត្រូវបាន​ទទួលស្គាល់​ដោយ​អន្តរជាតិ​។ ជាក់ស្តែង មួយឆ្នាំ​ក្រោយពី​ការទទួលបាន​សន្តិភាព​ពេញលេញ​មក​នោះ ប្រទេស​កម្ពុជា​បាន​ក្លាយជា​សមាជិក​នៃ​ប្រទេស​អាស៊ាន ដែល​រួមមាន ១០ ប្រទេស និង​បី​ឆ្នាំ​ក្រោយមក គឺ​ឆ្នាំ​២០០២ កម្ពុជា​បានទទួល​ភារកិច្ច​ដ៍​ឧត្តុង្គឧត្តម​ជា​ប្រធាន​អាស៊ាន​។ នា​ឆ្នាំ​នេះដែរ កម្ពុ​ជាមាន​មោទនភាព​ម្តងទៀត ដោយ​យើង​បាន​ធ្វើជា​ប្រធាន​អាស៊ាន​ជាថ្មី​។

​លោក​បានបញ្ជាក់​ផងដែរ​ថា ការ​ស្គា​ល់ពី​ប្រវត្តិសាស្ត្រ​របស់ខ្លួន មោទនភាព​នឹង​អ្វីដែល​ខ្លួន​មាន និង​ការ​ស្គាល់​ខ្លួនឯង​ច្បាស់ គឺជា​គន្លឹះ​នៃ​ភាពជោគជ័យ ដូចនេះ​ប្អូនៗ​ដែលជា​និស្សិត និង​ជា​ថ្នាក់ដឹកនាំ​ជំនាន់​ក្រោយ ត្រូវ​សិក្សា​ពី​កត្តា​ទាំងនេះ​ឲ្យ​បាន​ច្បាស់​៕ K​

What Next?

Recent Articles

8 Responses to "លោក ​ហ៊ុន ​ម៉ា​នី​៖ ការ​ស្គាល់​ខ្លួនឯង​ច្បាស់ គឺជា​គន្លឹះ​នៃ​ភាពជោគជ័យ​"

  1. Rationale says:

    ទីបំផុតនៅតែនិយាយបិទបាំងការពិត តួនាទីជាប្រធានជាការចាត់តាំងវិលជុំសំរាប់ រាល់តំណាងប្រទេសដែលជាសមាជិក មិនមែនជាការប្រលងយក ឬ បោះឆ្នោតអោយតួនាទីនោះទេ ហើយក៍មិនអាចកាន់កាប់តួនាទីរហូតបានដែរ!
    ជាការពិតណាស់ដែលប្រទេសនៅក្នុងតំបន់អាសុីអាគ្នេយ៍នេះមិនអាចនៅឯកោឡើយ គឺត្រូវតែដើរទៅតាមចង្វាក់នៃការវិវត្តន៍នៅក្នុងតំបន់ ។

  2. Anonymous says:

    His messages is only penetrated in the brain of people who recieved 3 kg.of rice 1 can of tuna fish from his father just right before election season.
    but, Hun sen children still behaved better then his nieces /nephews

  3. HandsomeSilly says:

    That is great that he analytically viewed the achievement of Cambodia. Comparing to the past, none such an event ever existed. That were the steps forwards generating from stable situation both economics and politics after country’s torn pieces being reconciled. Otherwise, shabbiness and sadness still here in Cambodia. Inserting our Cambodia into the regional and global even it needs alot parameters. You may have seen about Myanmar’s presence in Regional level, only when certain level being accomplished.

    For me as a farmer who grow lemon fruit trees in Siem Reap, I enjoyed very much the peace and overall environment of Cambodia under the current premier’s lead. I can write in English, and had chance to travel and of course I can say something though I am just a lemon fruit trees growers in Siem Reap. I appreciated the Sir Hun Many’s notes and comment at UC

  4. មេស្តេច says:

    បើស្គាល់ពីខ្លួនឯងតែអត់មានសេចក្ដីស្រឡាញ់ដល់អ្នកជិតខាងខ្លួនគឺអត់ន័យឡើយ។ អញ្ចឹងហើយបានជាមានការប្រកាន់បក្សពូកក្នុងសង្គមខ្មែរយើង។

  5. Anomous says:

    I absolutely agreed of what he said. Knowing yourself clearly is the key to success. Knowing ourselves who we are, who are our nationality, no matter where we live, how strong we are, we should maintain our national identity, namely our culture, and language. Intention is also much important, what we will do for the better future, speaking less but doing much. Based on this word, we beg all Cambodian people from any political tendency ending blaming each other. We have jointly to build up our nation towards ” a small but strong and power”.

  6. ត្រគោល ហ៊ុន ស្គាល់តែខ្លួនឯងមានបាន(លុយនិងអំណាចតែប៉ុណ្ណោះ)
    តែមិនបានស្គាល់ ទឹកដីដូនតាខ្មែរ ដែលបាត់បង់ត្រូវយួនលេបត្របាក់យកទេ !
    ហើយក៍មិនដែលស្គាល់ ទឹកភ្នែកប្រជាជនខ្មែរ ដែលត្រូវបាត់បង់ដីធ្លីដែរ !

  7. ប្រធាន អាស៊ាន បរាជ័យអើយ
    ពួកឯងចាស់ៗអស់ហើយ គួរតែចេះខ្មាស់មានភ្នែកមើលប្រទេសគេ
    ដែលប្រឆាំងតវ៉ា ចិន ទាមទាកោះដ៍តូចៗ មិនស្មើរនិងមួយភាគបីនៃកោះត្រល់ខ្មែរផង
    មិនមែនដូចពួកឯងល្មោភអំណាច កាត់កោះ កាត់ទឹកដី ភូមិខ្មែរ ឱ្យយួនងាយៗចឹងទេ។

  8. HandsomeSilly says:

    Difficulties in our border doesn’t come only in this generation. It has been long effected by previous political discrepancies since French colonization and made even worse there after until after Pol Pot regime. I don’t think using force is the option. Therefore, current politicians and the premier have been trying to correct the worse situation of such a legacy.

    Knowing yourself of what we are up to, what we;re exactly doing, is the philosophy to unite our love and peace towards the development of Cambodia in the era of globalization. Bringing hatred, provoke racism and blaming other without trying to know what/which generation simply just bring nothing but hatred and chaotic. We cannot hate one nation and work with one nation.

    Sufficient example of countries who bring racism with neighboring countries do more harm than good.

    we should know what we need as a country to develop our resource, unite rather that ironically bring hatred within people, politics and country.

    Lemon fruit grower in Siem Reap