ហេង រស្មី
27 កក្កដា 2012
វីអូអេ
រយៈពេលតែជាងមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីលោក ម៉ម សូណង់ដូ នាយកស្ថានីយវិទ្យុសំបុកឃ្មុំនិងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នដើម្បីរងចាំជំនុំជម្រះទោសពីបទបង្កើតតំបន់អបគមន៍ខុសច្បាប់ប្រឆាំងនឹងរដ្ឋាភិបាល លោក ជា បំរ៉ុង អនុប្រធានសមាគមអ្នកប្រជាធិបតេយ្យបានអះអាងនៅថ្ងៃព្រហស្បតិ៍នេះថា លោកត្រូវបានជនមិនស្គាល់មុខផ្ញើសារគំរាមតាមទូរសព្ទពីក្រៅប្រទេស។
នៅក្នុងអត្ថន័យតាមទូរសព្ទជាភាសាអង់គ្លេសចូលទៅកាន់ទូរសព្ទលោកជា បំរ៉ុងដែលវីអូអេបានទទួលត្រូវបានបកប្រែក្រៅផ្លូវការណ៍ថា៖
«លោក ជា បំរ៉ុង ខ្ញុំចង់ប្រាប់អ្នកថាអ្នកត្រូវតែដើរតាមផែនការណ៍របស់ខ្ញុំបើមិនចង់ឲ្យសមាគមអ្នកប្រជាធិបតេយ្យបិទទ្វា»។
ខ្លឹមសារដដែលនោះបានបញ្ជាក់ថា៖
«លោកនឹងដូចលោក ម៉ម សូណង់ដូ ។ ខ្ញុំហ៊ាននិយាយ ខ្ញុំហ៊ានធ្វើពីព្រោះខ្ញុំបានដឹងពីបញ្ហាសមាគម ក៏ប៉ុន្តែប្រសិនណាបើអ្នកខ្លាចអ្នកគួរតែនៅផ្ទះកុំធ្វើអ្វីទាំងអស់ជាមួយសមាជិកសមាគមអ្នកប្រជាធិបតេយ្យទើបអាចជួយលោកម៉ម សូណង់ដូបាន»។
លោក ជា បំរ៉ុង អនុប្រធានសមាគមអ្នកប្រជាធិបតេយ្យនៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថាលោកបានទទួលសារនេះពីជនអនាមឹកមួយរូបដែលបានផ្ញើរសារមកទូរសព្ទរបស់លោកមកពីក្រៅប្រទេសកាលពីវេលាម៉ោង១និង១៨នាទីនៅរសៀលថ្ងៃពុធនេះ។
លោកបានចាត់ទុក្ខថា នេះគឺជាការផ្ញើសារគំរាមកំហែងមួយមកលើរូបលោក។ ក៏ប៉ុន្តែលោកមិនទាន់ដាក់ពាក្យបណ្តឹងជាផ្លូវការណ៍ទៅកាន់សម្ថកិច្ចនៅឡើយទេ។
«នេះជាការដូចថា ជាការគំរាមក៏ថា បានហើយក៏ជាការបំបែកបំបាក់កម្លាំងសមាគមក៏ថាបាន»។
លោកឧត្តមសេនីយឯក ខៀវ សុភ័ក្រអ្នកនាំពាក្យក្រសួងមហាផ្ទៃពុំអាចស្នើសុំសេចក្តីអត្ថាធិប្បាយបំភ្លឺបានទេនៅថ្ងៃព្រហស្បតិ៍នេះដោយទូរសព្ទរបស់លោកកំពុងជាប់រវល់។
លោកជា បំរ៉ុង កន្លងមកលោកបានចេញមុខធ្វើសន្និសីទព័ត៌មាន និងធ្វើយុទ្ឋនាការប្រមូលស្នាមផ្តិតមេដៃនៅតាមបណ្តាខេត្តមួយចំនួនដើម្បីស្នើសុំអន្តរាគមន៍ដោះលែង
លោកម៉ម សូណង់ដូពីមន្ទីរឃុំឃាំងព្រៃស។
យុទ្ឋនាការណ៍ប្រមូលស្នាមផ្តិតមេដៃនេះបានចាប់ផ្តើមធ្វើឡើងកាលពីថ្ងៃចន្ទហើយគ្រោងនឹងបញ្ចប់ចុងសប្តាហ៍នេះ។
លោកជា បំរ៉ុងបានមានប្រសាន៍ថា រយៈពេលបួនថ្ងៃដែលសមាគមរបស់លោកបានធ្វើយុទ្ឋនាការណ៍ប្រមូលស្នាមផ្តិតមេដៃនេះយ៉ាងតិចមានស្នាមផ្តិតមេដៃប្រមាណជាងមួយ១ម៉ឺនដែលប្រជាពលរដ្ឋបានផ្តិតមកពីខេត្តក្រចេះ កំពង់ចាម ព្រៃវែង កណ្តាល និង ខេត្តតាកែវ ហើយលោកគ្រោងនឹងដាក់ញត្តិដែលមានស្នាមផ្តិមេដៃទាំងនេះទៅតុលាការក្រុងភ្នំពេញនិងទៅកាន់ស្ថានទូតនានាដើម្បីស្នើសុំអន្តរាគមន៍ដោះលែងលោកម៉ម សូណង់ដូ ឲ្យមានសេរីភាពឡើងវិញ។
លោកផៃ ស៊ីផាន អ្នកនាំពាក្យនិងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ករណីរបស់លោកម៉ម សូណង់ដូ គឺជារឿងតុលាការ ញត្តិនេះមិនអាចជួយលោកម៉ម សូណង់ដូបានទេ។
«ពីព្រោះរឿងនេះជារឿងតុលាការមិនមែនជារឿងឆន្ទៈទេ។ ជារឿងច្បាប់។មិនមានជាសម្ភាធណាមួយទៅបង្ខិតបង្ខំឬដាក់ផ្លួវចិត្តដល់តុលាការក្នុងការវិនិច្ឆ័យក្តី ខ្ញុំមិនជឿថាអញ្ចឹងទេ»។
លោកម៉ម សូណង់ដូត្រូវបានតុលាការក្រុងភ្នំពេញចេញដិកាបណ្តោះអាសន្នឃុំខ្លួននៅពន្ឋនាគារព្រៃសក្រោមបទចោទប្រកាន់ចំនួនបួនចំណុចធំៗដែលរួមមាន អ្នកផ្តួចផ្តើមគំនិតប្រឆាំងអ្នករាជការសារធារណៈ ធ្វើកុប្បកម្មខុសច្បាប់ប្រឆាំងការបំពេញមុខងារសារធារណៈរបស់អាជ្ញាធរ ញុះញង់ប្រជាពលរដ្ឋឲ្យកាន់អាវុធខុសច្បាប់ និងប្រឆាំងអាជ្ញាធរស្របច្បាប់៕

តុលាការសព្វថ្ងៃនឹងខ្លាចគេដកចោលដូចស្ពៃត្រូវតែថ្វើតាមគេ ម្សៀដែលថា្មគ្មាននរណាដាក់សំពាធលើ
លើតុលាការ គឹខុសស្រឡះ ខ្លួនគាត់និយាយតាមគេដែរបើមិន ចឹងទេគឺដកគ្រវាត់ចោលហើយ…
ម្សៀ ផៃ ស៊ីផោម (អូ ! ច្រលំឈ្មោះ ផៃ ស៊ីផាន ទេ) អឺយ កុំប៉ិនព្រុសពេក ! មួយម៉ាត់ណាក៏និតិរដ្ឋ មួយម៉ាត់ណាក៏ តុលាការឯករាជ្យដែរ។ នៅស្រុកខ្មែរ គ្មានទេ តុលាការឯករាជ្យ តែបើមានគឺមាន តែ ដុល្លាការ ។ គឺកាត់តាមទឹកលុយ និងតាមការបញ្ជា តាមការចង្អុលបង្ហាញពីអ្នកមានលុយ និង មានអំណាចទាំងអស់ ។
តែក៏ពិបាកបន្ទោសលោក ផៃ ស៊ីផោម ដែរព្រោះគាត់មាននាទីជាអ្នកកាន់ជើងអ្នកមានអំណាច និងអ្នកមានលុយ ។ ចឹងគាត់ត្រូវតែប្រឺងព្រុសចឹងហើយ !! ណ្ហើយចុះ ព្រុសទៀតទៅៈ និតិរដ្ឋ និតិរដ្ឋ និតិរដ្ឋ តុលាការឯករាជ្យ តុលាការឯងរាជ្យ …………………..
អ្នកត្រូវគរចាប់ក៏ខ្មែរ ឯអ្នកចាប់គេក៏ខ្មែរ ការចាប់យកទៅដាក់ទោស បើអ្នកនុះ គ្មានកំហុសមែន ធ្វើ
អោយ អ្នករងគ្រោះនុះ មានគំនុំកាន់តែជ្រៅ។ ទោះជាសត្វឆ្កែក៏ដោយ បើទាល់ច្រកហើយ ប្រាកដ
វារកល្បិចខាំយើងវិញអោយទល់តែវបាន។ ដូចជារបប ប៉ុល ពត ជាឧទាហរណ៏ស្រាប់ ។ ឪកាស
សមរាប់មនុស្សល្អបំផុតពេលដែលយើងក្តាប់វាបានហើយ ពេលនោះយើងគួកុំសាងអំពើបាប។
រឿងបាបបុណ្យប្រាកដជាមានមែន មនុស្សជាអ្នកធ្វើ ទេព្តតាជាអ្នកមើល(ឈាមសងដោយឈាម)
(ទឹកជនត្រីស៊ីស្រម៉ោច ទឹកហោចស្រម៉ោចស៊ីត្រី)។
បើរមានកាសុំមេដៃ នៅសៀរាបកុំភិ្លចជូនដំដឹង ផងខ្ញុំឲមេដៃទៅគាត់មួយដែរ
សព្វថៃ្ងនេះមានច្បាប់ទំលាបអស់ហើយ តែប្រើរវា គ្មានប្រយោជន៍ ដូចអាចគោ ញីច្ចឹង
អ្នករើបំរាស់បានគឺត្រូវចាប់ខ្លូន អ្នកមានមតិទាំងអស់គ្នាប្រយ័ត្រគេចាប់ខ្លូនដូច លោកម៉ម សូណង់ដូទៅ ។បើរអាចបញ្ចេញមតិបានលើកលែង តែសសេមិនបញ្ចេញឈ្មាះ មានកាលាក់លៀម
ឬអ្នកប្រជាធិត្យទាំងអស់ បន្តិទៀតត្រូវគេចាប់ខ្លូនទាំងអស់ ? អ្នកដែរមិនអាចបញ្ចេញមតិបានគឹប្រជារាស្រ្ត តាមជនបទ ទោះដឹងថាអាក្រក់ហើយ តែមិនហ៊ានធើ្វអ្ចីទាំងអស់ ក្លាចស្លាប់ រាល់មនុស្សគ្រប់គ្នាកើតមកហើយ មិនដែរមាននណាម្នាក់ចង់ស្លាប់នោះទេ ជាក់ស្តែង ដូចមេឃុំ ឬមេភូមិតាជន់បទ ប្រាក់ខែ ត្រឹមតែ ២0000៛ប៉ុន្មោះ ក្នុងមួយខែរ សំរាប់មេភូមិ មេឃុំ ៤0000៛ នៅតែបើកមិនដែល ត្រូវខែរ ឬ ថៃ្ងកំណត់ណាមួយច្បាស់ផង ជូនកាល បីខែរ ទើបបើកម្តង តើពូកគាត់ សង្ឈឹមអី បើរពូគាត់រំពឹងតែលើ ប្រាក់ខែប្តីគាត់ប៉ុន្ម នឹង តែហ៊ាន និយាយត្រូវដក់ចេះ ពីដំណែង លែងឲធើ្វមែ ។
Mam Sonando is good,kind . He works for disadvantage Khmer .He loves people,loves justice. He is nationalist.How many khmer now like him ? Who can help him ? Government want to kill all people ,all khmer like Sonando, want to kill all nationalists . Government want to help Vietnamese Strategies on Cambodia.Dear All power chairmans in Government !!! Don;t forget When Vietnamese Strategies will be complete, Vietnam will kill you also . Because only you know all everything. Please wake up !!!!!!! still not late. Cambodian hope you. You are khmer too. Only Khmer concern about Khmer , not Vietnamese think us.