គង់ សុឋានរិទ្ធ
28 កក្កដា 2012
វីអូអេ
មេដឹកនាំប្រវតិ្តសាស្ដ្រនៃរបបខ្មែរក្រហមគឺប៉ុល ពត ទំនងជាបានដាក់ផែនការបណ្ដេញប្រជាពលរដ្ឋកម្ពុជាចេញពីទីក្រុងភ្នំពេញហើយផែនការនេះត្រូវបានគាំទ្រដោយជនជាប់ចោទនួន ជា និងខៀវ សំផន។
មូលហេតុនៃការបណ្ដេញប្រជាពលរដ្ឋចេញពីទីក្រុងគឺដោយសារតែពួកខ្មែរក្រហមព្រួយបារម្ភពីការគ្រប់គ្រងស្ថានភាពប្រជាពលរដ្ឋ និងការវាយប្រហាររបស់ចារកម្មជាពិសេសចារកម្ម ស៊ីអាយអេ (CIA) របស់អាមេរិក និង ខេជីប៊ី (KGB) របស់រុស្ស៊ី។ នេះបើផ្អែកតាមការបំភ្លឺរបស់សក្សីនៅថ្ងៃព្រហស្បតិ៍នេះ។
ពួកកុម្មុយនិស្តឯកសណ្ឋានខ្មៅខ្មែរក្រហមបានដណ្តើមអំណាចដោយចុងកាំភ្លើងពីរបបលោកសេនាប្រមុខលន់ ណុល ទាំងស្រុងនៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥។ នៅពេលនោះប្រជាពលរដ្ឋក្នុងក្រុងភ្នំពេញ និងនៅតាមទីប្រជុំជនដទៃទៀតត្រូវបណ្ដេញឲ្យទៅរស់នៅសហករនៅតាមទីជនបទ។
លោក រចឹម ទន់ អតីតអ្នកនាំសាររបស់ប៉ុល ពត និងរបស់អៀង សារី ផ្តល់សក្ខីកម្មក្នុងសវនាការនៃអង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហមនៅថ្ងៃព្រហស្បតិ៍ថា ប៉ុល ពត បានលើកផែនការពីការបណ្ដេញប្រជាពលរដ្ឋចេញពីទីក្រុងក្នុងកិច្ចប្រជុំមួយនៅទីបញ្ជាការដ្ឋានរបស់ខ្មែរក្រហមគឺមន្ទីរ ប៥ក្នុងភូមិតាំងគោក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងនៅពេលដែលខ្មែរក្រហមហៀបនឹងទទួលជ័យជម្នះទាំងស្រុង។ លោករចឹម ទន់ រៀបរាប់ថា ផែនការជម្លៀសដំបូងគឺសម្រាប់រយៈពេលមួយសប្ដាហ៍តែប៉ុណ្ណោះ។
សក្សីរូបនេះបានឆ្លើយសំណួររបស់លោក ដេល លីសាក (Dale Lysak) ជំនួយការសហព្រះរាជអជ្ញា។
មានដើមកំណើតជាជនជាតិចារ៉ាយ នៅខេត្តរតនគីរី លោក រចឹម ទន់ លើកឡើងថា មួយខែបន្ទាប់ពីឡើងកាន់អំណាចក្រុមមេដឹកនាំខ្មែរក្រហមបានបើកកិច្ចប្រជុំធំមួយនៅប្រាសាទព្រះកែវមរតក្នុងព្រះបរមរាជវាំង។ កិច្ចប្រជុំរយៈពេល១០ថ្ងៃ ដែលត្រូវបានចូលរួមដោយជនជាប់ចោទអៀង សារី ខៀវ សំផង និងនួន ជា រួមទាំងមេទ័ពខ្មែរក្រហមដទៃទៀតក្រោមការដឹកនាំប្រជុំដោយប៉ុល ពត និងនួន ជា។
សក្សីដដែលបញ្ជាក់ថា កិច្ចប្រជុំនោះបានកំណត់គោលដៅនៃរបបដឹកនាំ។
«សរុបសភាពការណ៍គឺថាយើងបានវាយរំដោះទីក្រុងភ្នំពេញរួចរាល់អស់ហើយ ដូច្នេះយើងត្រូវរៀបចំទិសរបស់យើងគឺថា ក្រោយពីប្រជុំឃើញឯកសារថា យើងត្រូវធ្វើបដិវត្តន៍សង្គមនិយមហើយដើម្បីឈានទៅកុម្មុយនិស្ដនិយម។
លោករចឹម ទន់ អាយុ ៦៥ ឆ្នាំបានក្លាយជាប្រធានមន្ទីរប១ ឬមន្ទីរពិធីការរបស់ក្រសួងការបរទេសដែលត្រូវបានកាន់កាប់ដោយអៀង សារី។ គាត់មានឱកាសជូនគណៈប្រតិភូពីក្រៅប្រទេសទៅទស្សនាតាមទីជនបទ និងអមដំណើរអៀង សារី ដែលជាបងធំទី៣នៃរបបខ្មែរក្រហម។ លោកបានឃើញទុក្ខវេទនានៃប្រជាពលរដ្ឋខ្មែរពេលធ្វើដំណើរជាមួយប្រតិភូនោះ។
«តាមបណ្តោយផ្លូវដែលយើងទៅហ្នឹងប្រជាជនមិនសូវជារីករាយប៉ុន្មានទេ។ ហើយធ្វើការហត់ ជីកប្រឡាយផង លើកទំនប់ផងលើកភ្លឺស្រែផងហើយកន្លែងខ្លះហូបបបរទៀត។ ខ្ញុំឃើញថាវេទនាណាស់ដែរ»។
អង្គជំនុំជម្រះសាលាដំបូងបានផ្អាកការសួរដេញដោលសក្សី លោក រចឹម ទន់ នៅថ្ងៃសុក្រស្អែកនេះ ហើយនឹងចាប់ផ្តើមការសួរដេញដោលឡើងវិញនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ៕

Only one reason that the Khmer Rouge evacuated people out to the field is: To produce more farm product as the comment from China.
Almost 100% of the population went out to do farming, but we still did not have enough food to eat. Why? SRP say that the food went to Yuon.
នេះជា ផ្នូររបស់ មេដឹកនាំប្រវតិ្តសាស្ដ្រនៃរបបកម្ពុជា ” ហ៊ុន សែន” នាថ្ងៃនេះ។
Pol pot used Anger and Hand for farming.
Smart people they are using machine for farming.
the pol pot he kill a lot of people When He die He die the same dog
som mork huy kill ke kong ta mean ka ey kill vinh te kom sman ta rouch kloun oy sos na now knong lourk nis khean a vey pi pra kot nos te som mok huy oy vea jing jos
yeng kom do douch ke ey pel yeng do douch ke pel yeng die kor douch ke del
Pol Pot may be not died by natural. He was killed by Yuon for closing secret . Here is example for nowadays Government Chairman . If you will not kill by Yuon ,so you are Yuon also . Yuon speaks khmer , Yuon was born in Khmer,Yuon install in Cambodia for a long time ago by HO CHIMINH strategies . Khmer know all about that . It’s not secret now.
សម្តេច គ្មានវាសនាចឹង ទេណា អានាង។
Sorry,sorry,Khnom niyay tam ke te. Khnom min yol der. Khnom som tous.Khnom ler chas chas niyay. Tam pit Samdech chouy khmer min ouy men sangkrem 30years already.Samdech chouy ouy ban sok sabay cheanich.
ចាំមើលម៉ើ ! ថាតើសំដាចន៎ហ្នឹង មានវាសនាយ៉ាងដូចម្តេចទៅថ្ងៃមុខ… ។
the way of dying are closing eyes. non moving blood and the body no working. this is a reason . the only one way that people go when they die.
ថ្វីត្បិតតែ ប៉ុល ពត ជាអ្នកមកពីជនបទ តែគេមានលទ្ធភាព រៀនបានខ្ពង់ខ្ពស់ រហូតអាចដឹកនាំប្រ
ទេសបាន ។ ខ្ញុំ ក្របីនប់ ពេលមិនទាន់បានជួបពឮបញ្ហាផ្ទាល់ខ្លួន ក៏មិនដឹងថា ប៉ុល ពត មូលហេតុ
អីបានជា បានគ្រប់គ្រងអំណាចហើយបែទៅជាសំលាប់មនុស្ស ទៅវិញ។ក្រោយពីជួបបញ្ហាចំពោះ
ខ្លួនឯងពីការជឹះជាន់ពីអំណាចពីវណញណៈ និងភាពអយុត្តិធម៌សំរាប់ខ្លួនឯងទើបដឹងថា គំនុំមនុស្ស
បើមានសម្ពាទ បក្សពួកនិយម ប្រឌិតរៀង ត្ូវអោយទៅជាខស ពិតជាមិនអាចអោយយើងទំលាក់គំនុំនុះបានឡើយ។ ការសំលាប់មនុស្សរបស់ប៉ុល ពតគឺមកពីគំនុំ។
ខ្ញុំយល់ស្រប គំនិតរបស់អ្នក គឺគំនុំ….!