លោក​ ម៉ម សូណង់ដូ​ អំពាវនាវ​សុំ​អន្តរាគមន៍​អន្តរជាតិ​ឲ្យ​រូចផុត​ពី​ការ​ចោទប្រកាន់

ថ្ងៃ សៅរ៍ 28 កក្កដា 2012
ដោយ គីន ហត្ថារ៉ូ
RFI

អស់​រយៈ​ពេល​ពី​រសប្តាហ៍​ហើយ​ដែល​លោក​ម៉ម សូណង់​ដូ​ នាយក​វិទ្យុ​សំបុក​ឃ្មុំនិង​ជាប្រធាន​សមាគម​អ្នក​​ប្រជា​ធិប​​តេយ្យបាន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ​ដោយ​ត្រូវ​បាន​ចោទ​ប្រកាន់ ​នៅ​ពី​ក្រោយ​ជម្លោះ​ដី​ធ្លី​ នៅ​ក្នុងខេត្ត​ក្រចេះ​។នៅ​ខណៈ​​​​​មន្ត្រី​​អង្គការ​សង្គមស៊ី​វិល​បាន​ចូល​ទៅ​សួរ​សុខទុក្ខ​នោះ​ លោក​ម៉ម​ សូណង់​ដូ​ បាន​អំពាវ​នាវ​រក​អន្តរាគមន៍​​ពី​អន្តរ​ជាតិ​​ ​ឲ្យ​ជួយ​រក​យុត្តិធម៌​ ឲ្យ​​លោក​រួច​ផុ​​​តពី​​ការ​​​​​​​​​​ចោទ​​ប្រកាន់​​។

លោក ម៉ម​ សូណង់ដូ​ ប្រធានសមាគម​អ្នកប្រជាធិបតេយ្យ ​និង​ជានាយក​វិទ្យុ​សំបុក​ឃ្មុំ នៅព្រលានយន្តហោះភ្នំពេញ​ពេលត្រឡប់ពី​បរទេស​ មុន​ការចាប់ខ្លួន

លោក ម៉ម​ សូណង់ដូ ​ប្រធានសមាគម​អ្នកប្រជាធិបតេយ្យ ​និង​ជានាយក​វិទ្យុ​សំបុក​ឃ្មុំ នៅព្រលានយន្តហោះភ្នំពេញ​ពេលត្រឡប់ពី​បរទេស​ មុន​ការចាប់ខ្លួន
RFI/Siv Channa

សេចក្តីរាយការណ៍​របស់​គីន ហត្ថារ៉ូ ពី​ទីក្រុង​ភ្នំពេញ

(02:14)

បន្ទាប់​ពី​​ជាប់​ឃុំខ្លួន​​ក្នុង​ពន្ធនាគារ​ព្រៃ​ស​អស់​រយៈ​ពេល​២​សប្តាហ៍កន្លង​មក​​លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ និង​ជាប្រធាន​សមាគម​អ្នក​​ប្រជា​ធិប​តេយ្យ បា​នអំពាវនាវ​​រកអន្តរាគមន៍ពី​អន្តរជាតិ ឲ្យជួយ​រក​យុត្តិធម៌​ឲ្យ​​លោក​រួច​ផុ​​​តពី​​ការ​​​​​​​​​​ចោទ​​ប្រកាន់​​។
 
ការ​អំពាវ​នាវ​នេះ​បាន​ធ្វើ​ឡើង​តាម​រយៈ​ប្រធាន​​មជ្ឈមណ្ឌល​​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​បាន​ចូល​សួរ​សុខទុក្ខលោកម៉ម សូ​​​​ណង់​ដូ នៅ​ពន្ធនាគារ​ព្រៃស កាល​ពី​ល្ងាច​ថ្ងៃទី២៧ ​ខែ​កក្កដា​។ ​លោក​ម៉ម សូ​​​​ណង់​​​​​ដូ នៅ​​តែ​​អះ​អា​​ង​ថា ​លោ​​ក​មិនមាន​​​កំហុស​​​ដូច​ការចោទ​ប្រកាន់​​របស់​​​​រដ្ឋាភិបាល​ទេ​។ ​លោកអំពាវ​នាវ​​សុំកុំ​​ចោទរឿង​នេះ​ទៅ​ជា​រឿង​នយោបាយ​​ ពី​ព្រោះ​រឿង​គាត់​គឺ​ជា​រឿង​អ្នក​សារ​ព័ត៌​មាន​។
 
លោក​អ៊ូ វីរៈ ប្រធាន​​មជ្ឈមណ្ឌល​​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ លោក​ម៉ម សូណង់ដូ​​បាន​ប្រាប់​លោក​នៅ​ក្នុង​ពន្ធនាគារ​ថា​​សុំ​​ឲ្យ​​​អ​ន្តរ​​​​ជាតិ​​​ជួយ​​​អន្តរាគមន៍​រកយុត្តិ​​​ធម៌​​​ករណី​​គាត់ផង​ ពី​ព្រោះ​អ្វី​ដែល​គាត់​បានធ្វើ​បទ​សម្ភាសន៍​​​ក្នុង​ក​​ម្មវិធី​វិទ្យុ​​​របស់​គាត់​​​កន្ល​​ង​​​​​មក ​​គ្រាន់​​​​តែ​បំពេញ​​​តួនាទី​​​ជា​អ្នក​​​ព័ត៌​​មាន​​​​​ឯក​​រាជ្យ​​ម្នាក់តែ​ប៉ុណ្ណោះ។
 
ប្រ​ធាន​មជ្ឈមណ្ឌល​រូប​នោះ​បាន​​ពាំនាំ​​​នូវ​អ្វី​ដែល​ម៉ម សូណង់​ដូ​បាន​ផ្តែ​ផ្តាំ​ទៀត​ថា​រឿង​គាត់​នេះសុំ​ធ្វើ​ម៉េច​កុំ​ឲ្យ​ទៅ​ជា​រឿង​នយោ​បាយវា​ជា​រឿង​សារព័ត៌មាន​ ​ពី​ព្រោះ​គាត់​បាន​​ផ្សាយ​អំពី​ ការ​ទទួល​ពាក្យ​បណ្តឹង​ថ្ងៃ​ទី​២២ ​ខែ​មិ​​​ថុ​​នា​​​របស់​តុលា​ការ​ឧក្រិដ្ឋ​​កម្ម​អន្តរ​ជាតិ​ ​ICC​ ប្រឆាំង​​នឹង​​រាជ​​រដ្ឋា​ភិបាល​​​កម្ពុជា​ ពី​​បទ​​ឧក្រិដ្ឋកម្ម​​ប្រ​​ឆាំង​​​​​​នឹង​មនុស្ស​​ជាតិ​ ដែល​មាន​លោក​​សួន សេរី​រដ្ឋា ជា​ដើម​​បណ្ដឹង​​។ 
 
ទាក់​ទិន​ទៅ​និង​ការ​អំពាវ​នាវ​នោះ​ ​អ្នក​នាំពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ លោក​ផៃ ស៊ី​ផាន​ បានអំពាវ​នាវ​ឲ្យ​អ្នក​ទាំង​ឡាយណា​ដែល​ប្រើ​ឆន្ទៈ​វា​យ​តម្លៃ​ត្រូវឬរឺ​ខុស​ ​ដក​ខ្លួន​ចេញ​​ទុក​ឲ្យ​លោក​ម៉ម សូណង់​ដូ​ តតាំង​ជាមួយ​​​តុលាការ​ទៅតាម​ផ្លូវ​ច្បាប់​។ ​លោក​ថា​ ការ​ឃាត់​ខ្លួន​លោក​ម៉ម សូណង់​ដូ​ គឺ​ជារឿង​របស់​តុលាការ​ធ្វើ​តាម​នីតិរដ្ឋ​ ​ពុំ​មាន​សម្ពាធ​​ផ្នែក​នយោបាយណា​​នោះ​ទេ។​​​
 
លោក​ម៉ម សូណង់ដូ ត្រូវ​បាន​​ប៉ូលិស​​ចាប់​ខ្លួន ​កាលពី​​​ថ្ងៃ​​ទី​​១៥ ​កក្កដា​ បន្ទាប់​ពីរូប​លោក​បាន​វិល​​ត្រឡប់​មក​ពី​បរទេសរយៈពេល​បី​ថ្ងៃ​ ដោយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឃុំខ្លួននៅ​ពន្ធនាគារ​ព្រៃ​សក្រោម​ការចោទប្រកាន់​ពី​បទ​​ផ្ដួច​ផ្ដើម​គំនិត​ប្រឆាំង​អ្នក​រាជការ​សាធារណៈ ធ្វើ​កុបកម្ម​ជ្រៀត​ជ្រែក​ខុស​ច្បាប់នៅ​ក្នុង​ការ​បំពេញ​មុខ​ងារ​​សាធារណៈ ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់​អាវុធ​ខុស​ច្បាប់ និង​ប្រឆាំង​នឹង​អាជ្ញាធរ​ស្រប​ច្បាប់ ​​ដែល​មានចែង​ក្នុង​មាត្រា​មួយ​ចំនួន​នៃ​ក្រម​ព្រហ្មទណ្ឌ។ នេះ​​គឺ​ជា​ការ​ឃាត់​ខ្លួន​លើក​ទី​៣​ហើយ​ដែល​​រដ្ឋាភិបាល​​បាន​ចាប់លោក​ម៉ម សូណង់​ដូ​​ដាក់​ពន្ធនាគារ​៕​

——————————————–

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Related Articles

4 Responses to "លោក​ ម៉ម សូណង់ដូ​ អំពាវនាវ​សុំ​អន្តរាគមន៍​អន្តរជាតិ​ឲ្យ​រូចផុត​ពី​ការ​ចោទប្រកាន់"

  1. VIREAK PHEAP LAUK MAM SONADO
    WE NEED MORE KHMER LIKE HIM.

  2. VEREAK PHEAP LAUK MAM SONANDO!!!!

  3. ក្មេងវត្ត says:

    ខ្ញុំសូមគាំទ្រនិងកោតសរសើរនូវសេចក្ដីខ្លាហានរបស់លោកម៉មសូណង់ដូ និងក៍សូមថ្កោលទោស
    ដល់តុលាការដែលយើងទាំងអស់គ្នាបានដឺងហើយថាជាតុលាការគ្មានឯករាជក្នុងវិជ្ជាជីវះ ឋិតនៅក្រោមគំនាបអ្នកមានអំណាច ដែលជាតុលាការពុករលួយ ជាតុលាការអាយ៉ងយួន ការចាប់
    លោកម៉មសូណង់ដូនេះ គឺជាអំពើដ៍ខុសច្បាប់ជាតិនិងអន្តរះជាតិ​ ដែលហ៊ុនសែនដឺងច្បាស់ដែរ តែនៅតែបំពាន គឺជាទង្វើដ៍កំសាកនិងថោកទាបជាទីបំផុត។

  4. kon_hunsen says:

    hmmmm what should i say? gov no ears and eyes