05192013Headline:

កម្ពុជា​គ្មាន​ឈ្មោះ​អាក្រក់​ឡើយ លើ​របាយការណ៍​អំពី​បទល្មើស​សត្វព្រៃ​

ថ្ងៃទី 29 កក្កដា 2012
ដោយ: ភីរម្យ
CEN

ភ្លុក​ដំរី​ដែល​គេ​បាន​រឹបអូស​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ កាលពីពេល​កន្លងទៅ (​រូបថត​: ឯកសារ​)​

ភ្លុក​ដំរី​ដែល​គេ​បាន​រឹបអូស​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ កាលពីពេល​កន្លងទៅ
(​រូបថត​: ឯកសារ​)​

ភ្នំពេញ: បើទោះបីជា​របាយការណ៍​អំពី​ការ​បរបាញ់​សត្វព្រៃ និង​ការជួញដូរ គេ​នៅតែ​ឃើញ​ជា​បន្តបន្ទាប់​ក្តី ប៉ុន្តែ​ការសិក្សា​ថ្មី​របស់​អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក បាន​អះអាងថា បទល្មើស​សត្វព្រៃ​នៅ​កម្ពុជា​មិន​ធ្ងន់ធ្ងរ​ឡើយ​។​

​របាយការណ៍​ដែល​គេ​បាន​សិក្សា​ក្នុងប្រទេស​ចំនួន ២៣ នៅ​អាស៊ី និង​អាហ្វ្រិក បាន​អះអាងថា បទល្មើស​សត្វព្រៃ​នៅក្នុង​ប្រទេស​កម្ពុជា គឺ​មិន​ធ្ងន់ធ្ងរ​ឡើយ ផ្ទុយទៅវិញ វៀតណាម​ដែលជា​ប្រទេសជិតខាង ហើយ​ដែលជា​ទីផ្សារ​សត្វព្រៃ​មួយ ដែល​អាជ្ញាធរ​ឧស្សាហ៍​រឹបអូស​សត្វព្រៃ​មួយចំនួន​បាន​ពី​ឈ្មួញ​នោះ គឺ​ត្រូវបាន​គេ​ចាត់ទុកថា ជា​មជ្ឈមណ្ឌល​សត្វ ពាណិជ្ជកម្ម​សត្វព្រៃ​មួយ​ដ៏​សំខាន់​។​

​អង្គការ​នេះ​បាន​អះអាងថា វៀតណាម គឺជា​ទីផ្សារ​ដ៏​ចម្បង​នៃ​ស្នែង​រមាស​ចំនួន ៤៤៨ ក្បាល ដែល​គេ​បាន​ប្រមាញ់​កាលពី​ឆ្នាំទៅ ហើយ​ក្រៅពីនេះ នៅក្នុង​ប្រទេស​វៀតណាម​នៅពេលនេះ មាន​កសិដ្ឋាន​ចិញ្ចឹម​ខ្លា​ចំនួន ១១ កន្លែង ដែលមាន​អាជ្ញាប័ណ្ណ​។​

​របាយការណ៍​កម្រាស់ ៣៥ ទំព័រ បាន​អះអាង​ដែរ​ថា បទល្មើស​សត្វព្រៃ​នៅ​កម្ពុជា​នៅតែមាន តែ​មិន​ធ្ងន់ធ្ងរ​ឡើយ ខណៈដែល​នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍​នេះ គេ​អះអាងថា ពាណិជ្ជកម្ម​សត្វព្រៃ​មានតម្លៃ​ពី ៨ ទៅ ១០ ពាន់​លាន​ដុល្លារ ក្នុង​មួយឆ្នាំៗ​៕ K

What Next?

Recent Articles

One Response to "កម្ពុជា​គ្មាន​ឈ្មោះ​អាក្រក់​ឡើយ លើ​របាយការណ៍​អំពី​បទល្មើស​សត្វព្រៃ​"

  1. មានអីទៀតបើចាប់អស់ហើយ!