05232013Headline:

ទីក្រុងសៀមរាប តំបន់ទេសចរណ៍ ទាក់ទាញបំផុតរបស់ខ្មែរ

Written by ភ្នំពេញដេលីញូវ
Sunday, 29 July 2012

សៀមរាប គឺជាខេត្តមួយ ពោរពេញទៅ ដោយសក្តានុពល បំផុតខាងវិស័យ ទេសចរណ៍ ដែលភ្ញៀវ ទាំងឡាយ បានទៅ លេងម្តងហើយ ពិតជាចង់ទៅ ម្តងទៀត ព្រោះថា ប្រាង្គប្រាសាទ បុរាណ ដែលជា បេតិកភណ្ឌជាតិ នៅក្នុងខេត្ត បានទាក់ទាញ ភ្ញៀវ ទេសចរ មកពី គ្រប់ទិសទី នៅលើ ភពផែនដី ។ ម៉្យាងទៀត ក្រៅពីប្រាសាទ អង្គរវត្ត និង ប្រាសាទបុរាណ រាប់រយទៀត សៀមរាប មានតំបន់ ទេសចរណ៍ ជាច្រើនកន្លែង ផ្សេងៗដូចជា ផ្សាររាត្រី អង្គរឃ្យុងយូ ភូមិវប្បធម៌ និង បារាយណ៍ ទឹកថ្លា ជាដើម ៘

គ្រាន់តែឈានជើង ដល់លើទឹកដី ដ៏សែន មនោរម្យនេះភ្លាម នឹងបានឃើញ ស្លាកសញ្ញាទទួល ស្វាគមន៍ភ្ញៀវ ទេសចរ គ្រប់លំដាប់ ។ នៅសងខាងផ្លូវ មានផ្សារតូចធំ បានដាក់តាំង លក់ទំនិញ គ្រប់ប្រភេទ ដើម្បីបម្រើដល់ អតិថិជន ភ្ញៀវទេសចរ ក្នុង ប្រទេស និង ភ្ញៀវ អន្តរជាតិ ។ ទិដ្ឋភាពនៅម្តុំ ព្រះអង្គចេក ព្រះអង្គចម មានសួនច្បារ ខៀវស្រងាត់ រំលេចដោយ ពណ៌ចម្រុះ គ្របដណ្តប់ដោយ ដើមឈើធំៗ ចោលម្លប់ ត្រឈឹងត្រឈៃ ត្រជាក់ក្រៃលែង ដល់ភ្ញៀវកុះករ កំពុងចូលទៅ បួងសួង សុំសេចក្តី សុខសប្បាយ ។

នៅតាមដងវិថី ទៅកាន់ ប្រាសាទអង្គរ ក្រៅពីមាន ហាងលក់ដូរ គ្រឿងចម្លាក់ បុរាណផ្សេងៗ នោះ យើងក៏ បានឃើញ ដាក់តាំង លក់នូវផ្លែឈើ ស្រស់ៗ និង មានលក់ ភេសជ្ជៈ ។ ដើមឈើដុះ តម្រៀបគ្នា ជាជួរៗ សងខាងផ្លូវ បែកមែកសាខា ចោលម្លប់ ត្រឈឹងត្រឈៃ រេរាំ ទៅមកតាម ជំនោរ ខ្យល់បក់ ល្ហៀកៗ ត្រជាក់ល្ហឹម មកប៉ះកាយា វាហាក់ដូចជា ជួយបបោស អង្អែល បន្ទន់ចិត្ត ភ្ញៀវទេសចរ ឱ្យរំភើបញ្ញាប់ញ្ញ័រ ភ្លេចអស់នូវ អារម្មណ៍ហ្មងសៅ ទាំងឡាយ ដែលកប់ក្នុងចិត្ត យូរមកហើយ ឱ្យរលាយ បាត់អស់ ទទួលបាន ជំនួសមកវិញ នូវអា-រម្មណ៍ភ្លឺ ស្រស់ស្រាយ ទ្វេដង ។ នៅមុខបរិវេណ ខ្លោងទ្វារចូល ប្រាសាទ យើងឃើញ រថយន្តតូចធំ ម៉ូតូ រ៉ឺម៉កទេសចរណ៍ បញ្ឈរតម្រៀបគ្នា ជាជួរៗរង់ចាំ ទទួលបម្រើដឹក ជញ្ជូនភ្ញៀវ ។ ក្រៅពីនោះ យើងក៏បាន ឃើញ តូបលក់ដូរ ចំណីអាហារ ជាច្រើនតូប ពោររពេញ ទៅ ដោយ អនាម័យបំផុត ។

 

 

ភ្ញៀវទេសចរ រាប់ពាន់នាក់ ទាំងប្រុសស្រី ក្មេងចាស់ បានបណ្តើរគ្នា ត្រសងតម្រង់ចូល ប្រាសាទ ដែលក្នុងដៃ ម្នាក់ៗសុទ្ធតែ មានកាមេរ៉ា ដើម្បីថតយក រូបភាពដ៏ អស្ចារ្យ រំលេចដោយ ក្បូរក្បាច់រចនា រស់រវើកជាប់ ជញ្ជាំងប្រាសាទ ទាំងមូល ហើយ ក៏មាន អ្នកខ្លះ ជញ្ជក់ មាត់ ពោលអួតសរសើរ ពីស្នាដៃរបស់ បុព្វបុរសខ្មែរ យើងនា សម័យមុន ផងដែរ ។ នៅក្នុងប្រាសាទ ត្រង់ព្រះអង្គ ព្រះហស្តប្រាំបី និង ព្រះអង្គ ព្រះព័ន្ធ យើងឃើញ មានផ្សែងធូប ហុយជាប់មិនដាច់ ដោយការអុជធូប បន់ស្រន់ពី ភ្ញៀវទេស ចរ ស្ទើរតែគ្មាន ភ្ញៀវណាម្នាក់ រំលង ពីការអុជ ធូបបន់ ស្រន់ឡើយ ។

បន្ទាប់ពីដើរកម្សាន្ត ក្នុងបរិវេណ ប្រាសាទ អស់រយៈពេល ជាច្រើនម៉ោង រួចមក ព្រះសុរិយាកាន់តែ បន្ទាបខ្លួន បន្តិចម្តងៗ បក្សាបក្សី ហើរខ្វែងខ្វាត់ បញ្ចេញ សំឡេង ចេចចាចៗ ទ្រហឹងអឺងកង ពេញផ្ទៃប្រាសាទ សំដៅរកទ្រនំ ។ ឯភ្ញៀវទេសចរ បានវិល ចូល កន្លែងសម្រាក រៀងៗខ្លួន អ្នកខ្លះក៏បាន បន្តដំណើរទៅ កាន់កន្លែង កម្សាន្តផ្សេងៗ ទៀត ។

ស្បៃនៃរាត្រីកាល បានចូលមកដល់ ទីរួមខេត្តទាំងមូល បានគ្របដណ្តប់ ដោយ ពន្លឺភ្លើងចិញ្ចាច ចិញ្ចែងចម្រុះ ។ នៅតាមដងវិថី នីមួយៗ ពោរពេញដោយ ភ្ញៀវជាតិ និង អន្តរជាតិ ធ្វើដំណើរខ្វែងខ្វាត់ ឆ្ពោះទៅកាន់ ផ្សាររាត្រី និង អង្គរឃ្យុងយូ ឯអ្នក ខ្លះ ទៀត ឆ្ពោះទៅកាន់ ភោ់ជនីយដ្ឋាន ផ្សេងៗ ដែលគេគិតថា កន្លែងនោះ មានម្ហូបឆ្ងាញ់ សម្រាប់ពួកគេ ។

 

នៅក្នុងផ្សាររាត្រី ដែលបានបើក បម្រើភ្ញៀវតាំងពី ម៉ោងបួនរសៀល ដល់ម៉ោង ដប់ពីរយប់ យើងឃើញមាន ដាក់លក់ សម្លៀកបំពាក់ និង របស់របរវត្ថុ អនុស្សាវរីយ៍ គ្រប់ប្រភេទ ក្នុងគោលបំណង តែមួយគឺ បំពេញតម្រូវការ ភ្ញៀវ ។

ក្នុងទឹកមុខ ញញ្ញឹមញញ្ញែម រួសរាយរាក់ទាក់ ក្រមុំអ្នក សៀមរាប ឈ្មោះ ស្រី ពៅ អាយុម្ភៃឆ្នាំ ដ៏ស្រស់រូបនេះ បានប្រាប់ ឱ្យដឹងថា ស្ទើរតែគ្រប់ ភ្ញៀវទេសចរ ទាំងអស់ ដែលបានមក ទស្សនានៅ ខេត្តសៀមរាប នេះ ដំបូងឡើយ គោលបំណង គឺទៅមើល ប្រាសាទអង្គរវត្ត បន្ទាប់ពីគយគន់ ទីនោះ រួចរាល់ហើយ នៅពេលរាត្រី អ្នកនៅក្នុង ខេត្តក៏ដូចជា អ្នកមក លេងទីនេះ តែងនាំគ្នាមកលេង នៅផ្សាររាត្រី ព្រោះនៅទីនោះ មានលក់ របស់របរ សព្វបែបយ៉ាង តាមតម្រូវការ របស់ភ្ញៀវ ។ កញ្ញាបានបញ្ជាក់ ប្រាប់ផងដែរថា ផ្សាររាត្រីនេះ បើកលក់ នៅម៉ោង បួនរសៀល ដល់ម៉ោង ដប់ពីរយប់ ប៉ុន្តែដោយសារ ភ្ញៀវអ្នកទិញ ធ្លាក់ចុះនោះ មាន អ្នកលក់ខ្លះ បានបើកលក់ នៅម៉ោង ប្រាំមួយល្ងាច ហើយពេលនេះ បើសម្បូរភ្ញៀវ ច្រើនតែភ្ញៀវ វៀតណាមច្រើន ។ ចំពោះភ្ញៀវ បរទេស ទាល់តែដល់រដូវ សម្រាកវិស្សមកាល គឺចាប់ពី ខែវិច្ឆិកា ទើបមានមក សៀមរាប ច្រើនកកកុញ ។ ដល់ខែនោះ ទិដ្ឋភាព នៅទីនេះ សប្បាយអស្ចារ្យ តែម្តង ចាប់ពីព្រលប់ ដល់អធ្រាត្រ យប់ជ្រៅ ។ ឯនៅ អង្គរឃ្យុងយូវិញ អ្វីដែលធ្វើឱ្យ ភ្ញៀវចូលចិត្តនោះ គឺដោយសារ កន្លែងនោះ ធំទូលាយ ខ្យល់អាកាស បរិសុទ្ធ កន្លែងអង្គុយលេង នៅកណ្តាលវាល និង ម្ហូបអាហារ ពេល ល្ងាចក៏ឆ្ងាញ្ញ់ ហើយថោក សមរម្យទៀត ។ ក្រៅពីស្រូបយក ខ្យល់ដ៏បរិសុទ្ធ ភ្ញៀវអាចមក ទស្សនាក្រុមតន្ត្រី ជិះ កន្ត្រកហោះ និង មានល្បែងកម្សាន្ត ជាច្រើនទៀត ។ ចំណែកឯ សន្តិសុខវិញ ទាំងយប់ទាំងថ្ងៃ មិន ដែលមាន បញ្ហាអ្វីទេ ។

របាយការណ៍ របស់ក្រសួង ទេសចរណ៍ បានឱ្យដឹងថា ក្នុងឆ្នាំ ២០១១ កម្ពុជា បានទទួល ទេសចរអន្តរជាតិ ចំនួន ២.៨៨១.៨៦២ នាក់ មានកំណើន ១៥ ភាគរយ បើប្រៀបធៀប នឹងឆ្នាំ ២០១០ ជាមួយកំណើន ទេសចរក្នុងស្រុក ប្រមាណ ៧ លាន នាក់ មានកំណើន ប្រមាណ ៣ ភាគរយ ដោយបាននាំ មកនូវចំណូល ប្រមាណ ១.៩១២ លានដុល្លារ ចាក់បញ្ចូលក្នុង សេដ្ឋកិច្ចកម្ពុជា ស្មើនឹង ១២ ភាគរយ នៃ ចំនួន អឌភ និង បង្កើនការងារ ដោយផ្ទាល់ ប្រមាណ ៣៥ ម៉ឺននាក់ ។ ម៉្យាងទៀត វិស័យ ទេសចរ ណ៍ ដើរតួនាទី យ៉ាងសំខាន់ ក្នុង ការរួមចំណែក ការអភិវឌ្ឍ សេដ្ឋកិច្ច និង សង្គមកម្ពុជា តាមរយៈការ បង្កើតការងារ និង បង្កើនឱកាស ការងារបង្កើនប្រាក់ ចំណូលសម្រាប់ ប្រជាពលរដ្ឋ ៕

What Next?

Recent Articles

5 Responses to "ទីក្រុងសៀមរាប តំបន់ទេសចរណ៍ ទាក់ទាញបំផុតរបស់ខ្មែរ"

  1. Pingpong says:

    ១. សៀមរាប! ជនជាតិខ្មែរថា វាយសៀមអោយរាប? ប៉ុន្តែស្យាមឬសៀម ថា ស្យាមរដ្ឋឬរដ្ឋសៀម ដែលសំនៀងស្យាមអានថា ស្យាមរ៉ាត ឬសៀមរ៉ាត! ។ បើខ្ញុំជាជនបរទេស ខ្ញុំយល់ថា ពាក្យទាំងពីរនេះមានហេតុផលត្រឹមត្រូវដូចគ្នា!! គឺ ស្យាមបានវាយយក្រុងអង្គរជាច្រើនដងនិងដាក់ស្តេចស្យាមអោយសោយរាជ្យ ធ្វើជាសាមន្តរដ្ឋឬរដ្ឋរបស់ស្យាម! ប៉ុន្តែខ្មែរថា ក៍ត្រឹមត្រូវពីព្រោះ ស្តេចពញាយ៉ាតបានបានវាយស្យាមអោយរាបនៅឆ្នាំ១៤២១ឬឯកសារថី្មថាឆ្នាំ១៤៣១ ប៉ុន្តែស្យាមឬសៀមមិនបានរាបឯណាកាន់តែដណើ្តមកាន់កាប់ទឹកដីខ្មែរកានតែខ្លាំងឡើង!៕

    ២. តើហេតុអ្វីខ្ញុំលើករឿងនេះឡើងនៅពេលនេះ? ពីព្រោះខ្ញុំចង់អោយរដ្ឋាភិបាលកម្ពុជាណាមួយ ដូរឈ្មោះ ក្រុងសៀមរាប ទៅជា ទីក្រុងមហានគរ ឬទីក្រុងយសោធៈបុរៈ វិញ!! ទីមួយ គឺលប់ពាក្យថា សៀម ចេញ!! ទីពីរ គឺសង្រ្គោះហ៊ុងស៊ុយ គឺមហានគរបានរស់ឡើងវិញ!! ទីបី គឺចងអោយព្រលឹងស្តេចខ្មែរទាំងអស់ដែលនៅថែរក្សាទឹកដី ជាពិសេសទឹកដីក្រុងអង្គរមានមោទនភាពឡើងវិញ!!

  2. កូនកាត់បីសាសន៏ says:

    បរទេសថាទៅលើកទី1 ហើយលែងចង់ទៅលើកទីពីរទៀត

  3. veayo says:

    Mais Angkor et les autre sites touristiques de Siemreap manquent toujours l’infrastructure pour acueillir les touristes.: L’hygiène , sanitaire, sécurité, mendiant, circulation …….. . L’autorité Apsaras ne pense qu’à ramasser des dollars sans amélioration.les conditions d’accueil
    - Angkor vat depuis de générations manque de toilettes et sanitaires adaptés. Envoie les touristes pour faire ces besoins dans la pagodes où l’odeur de Wc est insuportable.
    - A Angkor vat , les kiosques de nourriture manquent de sanitaire ni l’eau prorpre pour les besoins ni pour nettoyer les mains..
    - impossibles de trouver les des sanitaires dans les autres sites de l’environ d’Angkor,les touristes sont obligés d’entrer dans les bois pour faire les besoins.
    - Phnom koulen est actuellement appelé le Mont des milliers de mandiants et les contactes des charités peuvent tranmettre des maladies aux touristes surtout les enfants

  4. ranut008 says:

    ទីក្រុងមហារនគរ ឈ្មោះនេះ ក៏ពិរោះដែរ វា សក្កិ៏សម និងពូជខ្មែរដែល សាងអង្គរវត្ត ដ័ល្បីល្បាញ ។

  5. Anonymous says:

    should look road around angkor