មន្ត្រីជាន់ខ្ពស់​គណបក្ស​សមរង្ស៊ី អះអាងថា ទូត​អាមេរិក​ឈឺឆ្អាល​ក្នុង​រឿង​លោក សម រង្ស៊ី​

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​ចំនួន ៥ នាក់ បាន​ជួបពិភាក្សា​ការងារ​ដោយផ្ទាល់​ជាមួយ​លោក Willaim E. Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា នៅផ្ទះ​របស់លោក​ឯកអគ្គ​រដ្ឋទូត ខាងជើង​វិមានឯករាជ្យ កាលពី​វេលា​ម៉ោង​ប្រមាណ​ជា ១២ ថ្ងៃត្រង់ ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១២ ដោយបាន​ផ្តោតទៅលើ​ស្ថានការណ៍​នយោបាយ នៅក្នុង​ប្រទេស​កម្ពុជា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ ជាពិសេស​បញ្ហា​លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី ដែល​កំពុងតែ​និរទេស​ខ្លួន នៅក្រៅ​ប្រទេស ដើម្បី​ធ្វើយ៉ាងណា បាន​វិល​មក​កម្ពុជា​វិញ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ម រង្ស៊ី កាលពី​រសៀល​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១២​។

ថ្ងៃទី 31 កក្កដា 2012
ដោយ: CEN

​ជំនួប​រវាង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ជាមួយនឹង​ឯកអគ្គរដ្ឋទូត​អាមេរិក គឺមាន​រយៈពេល​ប្រមាណ​ជា ២ ម៉ោង ចាប់ពី​ម៉ោងជាង ១២ ថ្ងៃត្រង់​។​

​មន្ត្រីជាន់ខ្ពស់​បាន​ឲ្យ​ដឹងថា មន្ត្រីជាន់ខ្ពស់​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស សរុប​ចំនួន ៥​នាក់ ដែល​បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា មានដូចជា ១-​លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ និង​ជា​អ្នកនាំពាក្យ​, ២-​លោកស្រី មូរ សុខ​ហួរ អគ្គលេខាធិការរង និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត​, ៣-​លោក គឹម សួរ​ភិ​រិ​ទ្ធ អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម (​ខាង​គណបក្ស​សម រង្ស៊ី​), ៤-​លោក អ៊ូ ច័ន្ទ​ឫទ្ធិ អ្នកតំណាងរាស្ត្រ​មណ្ឌលកណ្តាល​, ៥-​លោក ប៉ុល ហំ​ម អ្នកនាំពាក្យ​គណបក្ស​សិទ្ធិមនុស្ស (​ខាង​គណបក្ស​សិទ្ធិមនុស្ស​)​។​

​អ្នកនាំពាក្យ​គណបក្ស​សម រង្ស៊ី លោក យឹម សុវណ្ណ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​នោះ ខាង​គណបក្ស សម រង្ស៊ី បាន​ជម្រាបជូន​លោក Willaim E. Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា អំពី​ដំណោះស្រាយ ដែល​អាច​ឈានទៅរក​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​។ នៅក្នុង​នោះ លោក​ក៏បាន​ជម្រាបជូន​អំពី​លក្ខខណ្ឌ ដែល​នាំ​ឲ្យ​សេរីភាព និង​យុត្តិធម៌ គឺមាន​វត្តមាន​លោក​ប្រធាន សម រង្ស៊ី នៅក្នុង​ការបោះឆ្នោត ហើយ​និង​ការកែទម្រង់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​)​។​

​ចំពោះ​បញ្ហា​ដែល​គណបក្ស​សម រង្ស៊ី ស្វែងរក​អន្តរាគមន៍​ពី​អន្តរជាតិ ដើម្បី​ឲ្យ​លោក​សមរង្ស៊ី ប្រធាន​គណបក្សប្រឆាំង បាន​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ត្រូវបាន​អ្នកនាំពាក្យ​គណបក្ស សម រង្ស៊ី លើកឡើងថា បញ្ហា​នេះ ក៏បាន​ជម្រាប​ប្រាប់​អស់ហើយ ទៅ​លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា ដែលជា​ឯកអគ្គរដ្ឋទូត នៃ​ប្រទេស​មហាអំណាច និង​ជា​និម្មិត​រូប​នៃ​លទ្ធិប្រជាធិបតេយ្យ​។​

​ជាការ​ឆ្លើយតប​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ត្រូវបាន​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សម រង្ស៊ី បាន​បញ្ជាក់ថា “​គាត់​ថា គាត់​មក​ទីនេះ ធ្វើការ គឺ​ជំរុញ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​។ ជាពិសេស​កាតព្វកិច្ចរ​បស់​អន្តរជាតិ ត្រូវតែមាន​ដំណោះស្រាយ​ចំពោះ​លោក​សមរង្ស៊ី​”​។​

​ចំណែក​លោក ប៉ុល ហំ​ម អ្នកនាំពាក្យ​គណបក្ស​សិទ្ធិមនុស្ស បាន​មានប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា នៅក្នុង​ជំនួប​នោះ ខាង​គណបក្ស​សិទ្ធិមនុស្ស ក៏បាន​លើកឡើង​អំពី​ការដែល​គណបក្ស​សមរ​ង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បង្កើត​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ដើម្បី​បង្កើត​គណបក្សនយោបាយ​ថ្មី​មួយ​។ គណបក្ស​ថ្មី​នោះ នៅ​មិនទាន់​មានឈ្មោះ​នៅឡើយ​ទេ​។​

​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​មាន​ប្រស​សន៍​ថា លោក​សម រង្ស៊ី ត្រូវបាន​តុលាការ​ចេញ​ដីកាចាប់ខ្លួន យកមក​ផ្តន្ទាទោស តាម​សាលក្រម​របស់​តុលាការ​រួចទៅហើយ​។
​ចំពោះ​ការគាបសង្កត់​ពី​បរទេស​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ជឿថា ប្រទេស​នីមួយៗ គេ​ដឹង​ណាស់​ថា កម្ពុជា​ជា​ប្រទេស​អធិបតេយ្យភាព ដូចជា​ប្រទេស​ដទៃទៀត​ដែរ​។ ដូច្នេះ​អ្វី​ជាការ​ខិតខំ​ប្រឹងប្រែង ឬ​ការគាបសង្កត់​នោះ មិនអាច​ទៅរួច​បានទេ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ខៀវ សុភ័គ បាន​បញ្ជាក់ថា “​យើង​អត់​មាន​ហាមឃាត់​លោក​សម រង្ស៊ី មិន​ឲ្យ​ចូលមក​នោះទេ​។ យើង​អត់​មាន​ហាមឃាត់​ទេ​។ ជា​សិទ្ធិសេរីភាព​របស់គាត់ គឺ​ខ្លួន​គាត់​ទេតើ ដែល​គាត់​រត់​ចេញពី​ប្រទេស ហើយ​ឲ្យ​គេ​គាបសង្កត់​ឲ្យ​គាត់​វិញ អាហ្នឹង​ជា​រឿង​គាត់ ចង់​មក មក​ទៅ​។ ប៉ុន្តែ​ច្បាប់ នៅតែ​ច្បាប់​អីចឹង​”​។​

​រីឯ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​លោក អ៊ឹម សួស្តី បាន​មានប្រសាសន៍ថា ការទាមទារ​ឲ្យ​មានការ​ទម្រង់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ពី​សំណាក់​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស គឺជា​រឿង​ដដែលៗ លោក​មិនមាន​ការចាប់អារម្មណ៍​ទេ​។

​លោក អ៊ឹម​សួស្តី បាន​បន្ថែមថា “​យើង​បាន​ខិតខំ​ធ្វើ​ណាស់​ទៅតាម​ច្បាប់​។ សម្រាប់​ការបោះឆ្នោត​នាពេលខាងមុខ លោក​សម រង្ស៊ី ជា​ទណ្ឌិត គឺ​មិនអាច​ឈរឈ្មោះ​បានទេ​។ ចំពោះ​ការស្វែងរក​ការដាក់​គំនាប​ពី​អន្តរជាតិ ដើម្បី​ឲ្យ​មាន​ការកែ​សមាភាព​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នោះ វា​មិនមែនជា​លើក​ទី​១ ហើយ​ថ្មី​នោះទេ ដោយ​កន្លងមក គេ​រក​គំនាប​គ្រប់កន្លែង​ធ្វើយ៉ាងណា​ឲ្យ​ប្តូរ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​”​។​

​សូមជម្រាបថា ប្រធាន​គណបក្សប្រឆាំង គឺ​លោក​កឹម សុខា និង​លោក សមរង្ស៊ី បានធ្វើ​យុទ្ធនាការ​នៅក្រៅ​ប្រទេស ដូចជា ធ្វើដំណើរ​រួមគ្នា​ទៅកាន់​សហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ សភាព​អឺរ៉ុប កាណាដា អូស្ត្រាលី ជប៉ុន និង​ប្រទេស ដែលមាន​ឥទ្ធិពល ដើម្បី​ស្វែងរក​អន្តរាគមន៍ ដាក់​ការគាបសង្កត់ មកលើ​រដ្ឋាភិបាល​កម្ពុ​ជា ឲ្យ​មានការ​ផ្លាស់ប្តូ​រស​សមា​ភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ការវិលត្រឡប់​របស់លោក​សម រង្ស៊ី មក​កម្ពុជា នៅមុន​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ នាពេលខាងមុខ​៕​

What Next?

Recent Articles

16 Responses to "មន្ត្រីជាន់ខ្ពស់​គណបក្ស​សមរង្ស៊ី អះអាងថា ទូត​អាមេរិក​ឈឺឆ្អាល​ក្នុង​រឿង​លោក សម រង្ស៊ី​"

  1. cheath says:

    សំណុំរឿងសមរង្ស៊ីមិនមែនជារឿងនយោយបាយនោះទេ។ តែវាពាក់ព័ន្ធនឹងរឿង ផ្លូវច្បាប់ ដែលខ្លួនជាតំណាងរាស្រ្តប្រព្រឹត្តខុសច្បាប់។
    ផ្លូវច្បាប់ សមរង្ស៊ី មិនអាចធ្វើនយោបាយបាន ទៀតទេ ដោយសារជាទណ្ឌិត ហើយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានចែងយ៉ាងច្បាស់ថា ជនជាប់ចោទ ឬទណ្ឌិត មិនអាចឈរឈ្មោះធ្វើជា តំណាង រាស្រ្ដបាននោះទេ ។
    រដូវកាលនៃការបោះឆ្នោតសាកលជិតមកដល់ គេសង្កេតឃើញថា គណបក្សប្រឆាំង បាននិងកំពុងបំពុលបរិយា កាសជាខ្លាំង ដូចជាការធ្វើសមាជ និងបង្កើតចលនារួបរួមគ្នាជាដើម។ប៉ុន្តែ សំរាប់ការបោះឆ្នោតសកលនាខែកក្កដា ឆ្នាំ២០១៣ គឺនិងមានដំណើរការធម្មតា ព្រោះរាជរដ្ឋាភិបាលប្រកាន់ភ្ជាប់ នូវរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ដោយប្រកាន់ភ្ជាប់នូវរបបប្រជាធិបតេយ្យសេរីពហុបក្ស ដែលមាន គណបក្សច្រើនចូលរួមប្រកួតប្រជែង។
    ជាការពិតសម រង្ស៊ី កំពុងរត់គេចខ្លួនពីការតាមចាប់ របស់សមត្ថកិច្ចបន្ទាប់ពី តុលាការកម្ពុជាផ្តន្ទាទោសដាក់ពន្ធនាគារសរុប១៤ឆ្នាំពីបទចោទប្រកាន់ជាច្រើនទាក់ ទង នឹងដកតំរុយបង្គោលព្រំដែន ការ បង្ហាញផែនទីក្លែងក្លាយ និងបរិហារកេរ្តិ៍។
    ជាការពិតណាស់ក្រោយពេលរួមគ្នាបង្កើតជាចលនាប្រជាធិបតេយ្យសង្គ្រោះជាតិស្អីណានេះរួចមក មន្ដ្រី គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានធ្វើសកម្មភាព ព្យាយាមយកសហរដ្ឋអាមេរិកធ្វើជាបង្អែកដើម្បីជួយសមរង្សី ។
    ប៉ុន្តែសម រង្ស៊ី មេដឹកនាំគណបក្ស ប្រឆាំង ដែលរស់នៅក្នុងភាពនិរទេសអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ កំពុងអស់ សង្ឃឹមក្នុងការរកអន្ដរាគមន៍ពីសហភាពអន្ដរសភាពីសភាអឺរ៉ុបនិងពីសហគមន៍អន្ដរ ជាតិ ក្នុងការវិលត្រឡប់មកបន្ដអាជីព នយោបាយក្នុងប្រទេស កម្ពុជាវិញ ។ ដោយហេតុថាកិច្ចខិតខំប្រឹងប្រែងរបស់សមរង្សីប៉ុន្មានឆ្នាំកន្លងទៅនេះគឺជារឿងឥត ប្រយោជន៍ ព្រោះពុំបានទទួល ការគាំទ្រពីសហគមន៍អន្ដរជាតិ ណាមួយនោះទេ ដូច្នេះពេលនេះសមរង្ស៊ីមានរំពឹងទៅលើសហរដ្ឋអាមេរិកមួយប៉ុណ្ណោះក្នុងការជួយ អន្ដរាគមន៍ឱ្យខ្លួនបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនៅមុនពេលបោះឆ្នោត ជាតិអាណត្ដិទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ។ តែក្តីសង្ឃឹមរបស់សមរង្ស៊ីមេដឹកនាំគណបក្សប្រឆាំងស្វែងរកការគាំទ្រពីសហរដ្ឋ អាមេរិកនោះវាគឺជាក្តីសង្ឃឹមដ៏សែនឆ្ងាយទោះបីទូតអាមេរិកនិយាយផ្តល់ការសង្ឃឹមអោយខ្លះ តាមភាសាការទូតយ៉ាងណាក្តី ៕

  2. អាជាតិរឿងនឹង ខុសច្បាប់ក្បាលអីហែងអាងាប់ ? ធ្វើដើម្បីជាតិមានរាស្រ្តគាំទ្រ ។ អាប្រកាច់ហែងនិយាយអីគ្មានជាតិសោះអាងាប់នេះ ។ ពេលណាបានក្បាលហែងភ្ញាក់កំណើតអាប្រកាច់ ។

  3. cheath says:

    មិនបាច់អ្ហែងទៅដកបង្គោលព្រំដែនទេ អាថ្មអង្គរ អ្ហែងសាកទៅដក

    បង្គោលព្រំដីអញលមើល បើក្បាលអ្ហែងមិនបែក ហើយយកអ្ហែងទៅដាក់គុកទេភ្នាល់

    អ្នកតំណាងរាស្ត្រ ! ជាអ្នកច្បាប់ ជាអ្នកបង្កើតច្បាប់សំរាប់ពលរដ្ឋគ្រប់រូបប្រតិបត្តិ

    បែរទៅជាប្រព្រឹត្តឆ្កួតខុសពីច្បាប់អញ្ចឹងជាប់គុកហើយ ។

    និយាយតំណាងរាស្ត្រគឺជាអ្នកការពារផលប្រយោជន៏ប្រជាពលរដ្ឋក៏ពិតមែន តែការការពារ

    គឺត្រូវផ្អែកលើច្បាប់ជាមូលដ្ឋាន

    បើចេះតែឡេឡឺស្រេចហ្នឹងចិត្តបានអញ្ចឹងគេបង្កើតច្បាប់មករកអី ខ្លួនរួមបង្កើតច្បាប់មករកអី ?

    ម៉េចតំណាងរាស្ត្រហ្នឹងមិនមែនជាពលរដ្ឋទេឫុ ?

  4. ហែងឆ្លើយមើ តើតំរុយព្រំដែនដែលដកនឹង ស្ថិតក្នុងដីខ្មែរក៏ដីយួន អាឡប់?

  5. kumnitkhmer says:

    ស្ថិតក្នុងដីខ្មែរតែអាជាតិនឹងវាកញ្ជះយួន ចឹងតាខ្មែរណាហ៊ានប្រឆាំងនឹងយួនគឺវាចាប់ដាក់គុកហើយ។

  6. Guerro Fernandez says:

    PPP: កាលពី​២ ទៅ ៣ សប្តាហ៍​ថ្មីៗ​ នេះ ​មាន​ការ​ចង​សម្ព័ន្ធ​ភាព ​ជា​មួយ​គ្នា​បង្កើត​ឈ្មោះ​គណ​បក្ស​ថ្មី​​មួយ​ទៀត​ នៅ​ក្រុង​ម៉ានីល​​ប្រទេស​ហ្វីលីពីន​ ​«​ចលនា​​ប្រជាធិប​តេយ្យ ​សង្គ្រោះ​ជាតិ​» ដែល​បាន​មក​ពី​ការ​បង្រួប​បង្រួម​គ្នា​ រវាង​គណបក្ស ​សម ​រង្ស៊ី ​និង​​គណ​បក្ស សិទ្ធិ​មនុស្ស​ ដែល​ការ​ច្របាច់​បញ្ចូល​គ្នា​ រហូត​ដល់​ឆ្នាំ​ ២០​១៧ ​ឯ​ណោះ​។​ សកម្ម​ភាព​ទាំង​នេះ​គឺ​សុទ្ធ​តែ​បង្ហាញ​ពី​ឆន្ទៈ​​រៀងៗ​ខ្លួន​ថា​ ការ​បង្រួប​បង្រួម​ដើម្បី​ប្រទេស​ជាតិ​។​ ចម្ងល់​នៅ​តែ​ឆ្ងល់​ សួរថា​ បើ​កាល​ពី​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ ២០០៨​ ក្នុង​យុទ្ធ​នា​ការ​ឃោស​នា​រក​សំឡេង​ឆ្នោត​ គឺ​ប្រយុទ្ធ​គ្នា​ស្ទើរ​ស្លាប់​ ស្ទើរ​រស់​ ហើយវាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ចាស់​ដៃ​ ដោយ​សារ​បក្ស​សិទ្ធិ​មនុស្ស​ បញ្ចុះ​​បញ្ចូល​យក​សម្មជន​បក្ស​សម​រង្ស៊ី​នោះ ​ធ្វើ​ឲ្យ​បក្ស​សម​រង្ស៊ី​ខឹង​ ចោទ​បក្ស​សិទ្ធិ​មនុស្ស​ថា​ ជា​អាយ៉ង​របស់​គណ​បក្ស​ប្រជា​ជន​ (CPP)​ និង​គាំទ្រ​ដោយ​ CPP​ ទៀត​ផង​។​ ជា​មួយ​គ្នា​នោះ​ដែរ​ កាល​ពី​ឆ្នាំ​ទៅ​ គណ​បក្ស​ប្រជាជន​ បាន​បញ្ចេញ​ខ្សែ​អាត់​ ការ​ពិភាក្សា​គ្នា​ រ​វាង​លោក ​ហ៊ុន​ សែន ​និង​លោក ​កឹម ​សុខា ​ដែល​ជា​ប្រធាន​បក្ស​សិទ្ធិ​មនុស្ស​​ថែម​ទៀត​ គឺ​​ធ្វើ​​ឲ្យ​​កាន់​តែ​​មាន​ការ​មន្ទឹល​សង្ស័យ​ខ្លាំង​ឡើង​ សម្រាប់​បក្ស​សម ​រង្ស៊ី​ថា ​អ្នក​ដែល​នៅ​ពី​ក្រោយ​​បក្ស​សិទ្ធិ​មនុស្ស ​គឺ​បក្ស​ប្រជាជន​។

    ហេតុ​អ្វី​បាន​ជា​បក្ស​ទាំង​ ២​ ចា​ប់​ផ្តើម​ចាប់​ដៃ​គ្នា​ម្តង​ទៀត​អ៊ីចឹង​?​ ឬ​មួយ​ក៏​មក​ពី​ចាញ់​ឆ្នោត​ឃុំ​-​សង្កាត់​ CPP ​ថ្មីៗ​នេះ ​មិន​អស់​ចិត្ត​ បាន​ជា​ខំ​ស្រវេ​ស្រវា​រក​គ្នា​បង្កើត​បក្ស​ថ្មី​នេះ​?​ តើ​ការ​បញ្ចូល​គ្នា​ចំណេញ​អ្វី​ខ្លះ​?​ ហើយ​ពាក្យ​ថា​៖ «​សង្គ្រោះ​ជាតិ​»​ របស់​បក្ស​ថ្មី​ហ្នឹង​ មាន​ន័យថា​ ដូច​ម្តេច​?​ ឬ​ក៏​សង្គ្រោះ​ចេញ​ពី​ក្រញាំ​ដៃ​ ប្រទេស​វៀតណាម​?​ ឬ​ពី​ប្រទេស​ចិន​?​ ឬ​ក៏​ពី​លោក​​ ហ៊ុន​ សែន​?​ ហើយ​ហេតុ​អ្វី​បាន​ជា​ប​ក្ស​ថ្មី​នេះ ​ស៊ី​ពេល​យូរ​ម្លេ៉ះ​ រហូត​ដល់​ឆ្នាំ​ ២០​១៧​?​

    តាម​ពិត​ទៅ​ ការ​ដែល​ដូរ​ឈ្មោះ​បក្ស​ដែល​ជា​ឈ្មោះ​របស់​មេ​ដឹ​ក​នាំប​ក្ស​ខ្លួន​ឯង​នោះ ​ទាំង​គណ​បក្ស​ សម រង្ស៊ី​ ទាំង​គណ​បក្ស​នរោ​ត្តម​ រណ​ឫទ្ធិ​ គឺ​មក​តែ​ពី​ឈ្មោះ​​បក្ស​ចាស់​ ត្រូវ​​បាន​គេ​បំបែក​។ ​ដូច​ជា​គណ​បក្ស​សម​ រង្ស៊ី​បាន​ផ្លាស់​ប្តូរ​​ឈ្មោះ​ មុន​បោះ​ឆ្នោត​ឆ្នាំ​ ១៩៩​៨​ គឺ​កាល​ពី​មុន​ឈ្មោះ​ថា​ គណ​បក្ស​ជាតិ​ខ្មែរ ដែល​បង្កើត​ឡើង​ឆ្នាំ​ ១៩៩៥​។​ ការ​ដែល​ដាក់​ឈ្មោះ​មេ​ដឹក​នាំ​ខ្លួន​ឯង​នោះ ​គឺ​ក្នុង​គោល​បំណង មិន​ចង់​ឲ្យ​គេ​បំបែក​ឈ្មោះ​​គណ​បក្ស​ជា​ពីរ​ជា​បី​ទៀត​​។ ​ចុះ​ហេតុ​អ្វី​បាន​ជា​ចង់​ ប្រែ​ក្លាយ​បក្ស​ ដែល​មាន​​ឈ្មោះ​មេ​ដឹក​នាំ​ខ្លួន​ឯង​សុខ​ៗប្តូរ​ទៅ​ជា​បក្ស​​១​​ថ្មី​ទៀត ​ដែល​មិន​មាន​ឈ្មោះ​មេ​ដឹក​នាំ​​បក្ស​ខ្លួន​ឯង​នោះ​?​ ហើយ​ស្រប​ពេល​ដែល​ គ.ជ.ប​ បាន​ប្រគល់​ឈ្មោះ​គណ​បក្ស​ជាតិ​ខ្មែរ​ចាស់​មក​វិញ​ផង​ដែរ​ ឬ​មួយ​ក៏​ការ​បង្កើត​បក្ស​ថ្មី​នេះ​ ដោយ​សារ​ការ​បាត់​បង់​ជំនឿ​លើ​ខ្លួន​ឯង​​?​ ឬ​មួយ​ក៏​យក​យុទ្ធ​សាស្រ្ត​ ពី​ការ​ធ្វើ​ដំណើរ​របស់​សត្វ​កញ្ចាញ់​ចេក ​ម្តង​លោត​ទៅ​លិច​ ម្តង​ទៅ​កើ​​ត ឆ្វេង​-ស្តាំ ឡើង​លើ​ ចុះ​​ក្រោម?​ ចុះ​នៅ​ពេ​ល​​ដែល​បក្ស​ថ្មី​នេះ​យក​មក​ប្រើ​ជា​ផ្លូវ​ការ​នោះ ​ហើយ​បោះ​ប​ង់​បក្ស​ចាស់​ចោល​ ចុះ​​បើ​សិន​ជា​មន្ត្រី​​ជាន់​​ខ្ពស់​​ត្រូវ​បាន​គេ​​ទិញ​ក្បាល​បាន​​ ដើម្បី​បំបែក​គណ​បក្ស​ថ្មី​នោះ ​តើ​ត្រូវ​ត្រឡប់​មក​យក​បក្ស​សម​រង្ស៊ី​ចាស់​វិញ​ឬ​?​ ក្រែង​ធ្លាប់​មាន​បទពិសោធ​ម្តង​រួច​មក​ហើយតើ​​​ហេតុ​អ្វី​​ក៏​មិន​ចេះ​រាង ​អ៊ីចឹង​?​ ហេតុ​អ្វី​បាន​ជា​ធ្វើ​នយោបាយ​ តាម​ចិត្ត​នឹក​ឃើញ​ ដូច​ជា​ គ្មាន​យុទ្ធ​សាស្រ្ត​អ្វី​ច្បាស់​លាល់​សោះ​?​ ដល់​ពេល​ដូរ​ឈ្មោះ​បក្ស​ច្រើន​ពេក​ទៅ​ អ្នក​ធ្លាប់​តែ​គំាទ្រ​ខ្លះ​ មាន​ការ​ធុញ​​ទ្រា​​ន់​​នឿយ​ណាយ​ឯង​ ព្រោះ​ធ្លាប់​ស្គាល់​តែ​បក្ស​ចាស់​ ដល់​បក្ស​ថ្មី​ឥត​ស្គាល់​។​ ហេតុ​អ្វី​បាន​ជា​បក្ស​ទាំង​ ២ ​ចំា​បូក​សំឡេង​បញ្ចូល​គ្នា​នៅ​ក្នុង​សភា​ ឲ្យ​បាន​លើស​ ៥០​ភាគ​រយ​​ បូក​ ១ ​ទៅ​ជា​ការ​ស្រេច​ទៅ​ហើយ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​នោះ​?​ ឬក៏​មាន​ផល​ចំណេ​ញ​ចំពោះ​បក្ស​តែ​មួយ​នៅ​ពេល​បូក​សន្លឹក​ឆ្នោត​ដែល​សស់ ​ក្រែង​បាន​កៅអី​បន្ថែម​?​ ឬ​មួយ​​ក៏​សង្ឃឹម​ថា ការ​​បង្កើត​បក្ស​ថ្មី​នេះ ធ្វើ​ឲ្យ​មាន​​ការ​ទាក់​ទាញ​សមាជិក​ពី​គណបក្ស​ប្រជាជន​បាន?

    ជាក់​ ស្តែង​ សមាជិក​ទាំង​ថ្នាក់​លើ ​ទាំង​ថ្នាក់​ក្រោម ​របស់​គណបក្ស​សិទ្ធិ​មនុស្ស​ស្ទើរ​តែ​ទាំង​អស់​ សុទ្ធ​តែ​ជា​មនុស្ស​អតីត​សមា​ជិក​សកម្ម​របស់​គណបក្ស​សម រង្ស៊ី​។​ អ៊ីចឹង​បក្ស​ទាំង​ ២ ​ហ្នឹង​ គឺ​មនុស្ស​ដដែល​ អត់​មាន​មនុស្ស​ថ្មី​ផង​ហ្នឹង​។​ ឬ​មួយ​ក៏​ក្រោម​ការ​បង្រួប​បង្រួម​បក្ស​ ២ ​នេះ ​មាន​អ្វី​នៅ​ពី​ក្រោយ​ខ្នង​រៀង​ៗ​ខ្លួន​?​

    គួរ​រំឭក​ផង​ដែរ​ថា ស្ទើរ​តែ​គ្រប់​អ្នក​នយោបាយ​ និង​អ្នក​តាម​ដាន​សភាពការណ៍​នយោបាយ​ស្រុក​ខ្មែរ​ តែង​តែ​ដឹង​ពី​យុទ្ធសាស្រ្ត​ឈ្នះៗ​របស់​លោក​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋ​មន្ត្រី​ ដែល​បាន​បំបែក​ខ្មែរ​ក្រហម​មក​ម្ល៉េះ ហើយ​យក​មក​ប្រើ​ជាមួយ​គណ​បក្ស​នយោបាយ​ទៀត​គឺ​បំបែក​ និង​បង្រួប​បង្រួម​ផង​ដែរ​នោះ​ គឺ​យុទ្ធសាស្រ្ត​ឌីហ្វីដ​ (DIFID = Devide, Isolate, Finish, Integration, and Development and Destroy) ​មាន​ន័យ​ថា​ បំបែក​ ឲ្យ​​នៅ​ឆ្ងាយ​ដាច់​ពី​គេ​ឯង បញ្ចប់​ បង្រួប​បង្រួម​ អភិវឌ្ឍ​និង​បើ​អភិវឌ្ឍ​មិន​ទៅ​មុខ​ទេ ​មាន​តែ​កម្ទេច​ចោល​តែ​ម្តង​។​ តាម​រយៈ​យុទ្ធសាស្រ្ត​ឌីហ្វីដ​នេះដែរ​ បក្ស​ទាំង ​២​ ចង់​បង្កើត​បក្ស​ថ្មី​ឈ្មោះ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះជាតិ​ថ្មី​ ១ ​នេះ​ គួរ​តែ​ពិចារណា​ឡើង​វិញ​ ពី​ការ​បង្កើត​បក្ស​ថ្មី​នេះ ​កុំ​ឲ្យ​ចេះ​តែ​ភ្លែត​ឡើង​ ប្រជា​ពល​រដ្ឋ​នៅ​តែ​គាំទ្រ​ខ្ញុំ ខ្ញុំ​នៅ​តែ​ធ្វើ​នយោបាយ​នោះ​​ ធ្វើ​ដើម្បី​ជាតិៗ​ ជាតិ​ចុះ​​ ជាតិ​ឡើង​បែក​ខ្ចាយ​។

    គួរ​ចង​ចំា​ផង​ដែរ​ថា​​ ការ​ថែ​ទំា​ឈ្មោះ​អ្វី​មួយ​ «Brand​ name»​ ឲ្យ​​គេ​ស្គាល់​គឺ​វា​ស៊ី​ពេល​យូរ​ណាស់។ ការ​ធ្វើ​នយោបាយ​មិន​ខុស​ពី​ការ​ប្រកួត​ប្រជែង​ទីផ្សារ​ ក្នុង​ការ​រក​ស៊ី​នោះ​ទេ​ ដើម្បី​ឲ្យ​គេ​ស្គាល់​ឈ្មោះ​​ផលិត​ផល​របស់​ខ្លួន​​នោះ​ជា​ការ​លំបាក​ណាស់ ​មិន​មែន​ចេះ​តែ​​ធ្វើ​តាម​ទំនើង​ចិត្ត​នឹក​ឃើញ​នោះ​ទេ​។​ ឧទា​ហរណ៍​៖ ​ប្រវត្តិ​របស់​ភេសជ្ជៈ​កូកា​កូឡា​ បាន​ចាប់​ផ្តើម​បន្តិច​ម្តងៗ​ តាំង​ពី​ឆ្នាំ​ ១​៨៨០ ​មក​ម្ល៉េះ ​គឺ​ក្រុម​ហ៊ុន​បាន​ប្រឹង​ប្រែង​ផ្សព្វ​ផ្សាយ​​ទីផ្សារ​សូម្បី​​តែ​និមិត្ត​ សញ្ញា​ក៏មិន​ដូរ​ដែរ​គឺ​មក​ទល់​សព្វ​ថ្ងៃ​នេះ​​ ភេសជ្ជៈ​កូកា​កូឡា​វាយ​លុក​យក​ទីផ្សារ​បាន​​ជា​ង​ ៥០​ ភាគរយ​ក្នុង​ចំណោម​​ភេ​ស​ជ្ជៈ​ទាំង​អស់​នៅ​​លើ​ពិភព​លោក​។

    ជា​សរុប​មក ​វិញ​ការ​បង្កើត​គណបក្ស​ឈ្មោះ​ថ្មី​​ ការ​ធ្វើ​នយោបាយ​ធ្វើ​អ្វី​ធ្វើ​ចុះ ឲ្យ​តែ​ទៅ​​តាម​ច្បាប់​​ទម្លាប់​ទៅ​។​ តែ​គ្រាន់​តែ​កុំ​បំពុល​សង្គម​ ឲ្យ​ប្រជា​ពលរដ្ឋ​ឈឺ​ក្បាល​បាន​ហើយ​។ ម្នាក់ៗ​រក​តែ​វេច​បង្វេច​រៀង​ៗ​ខ្លួន​ មិន​ដឹង​ជា​ទៅ​ណាមក​ណា​ទេ នៅ​​ពេល​​បោះ​​ឆ្នោត​ម្តង​ៗ​ មិន​ដឹង​ស្រុក​ទេស​យ៉ាង​ម៉េច​ទេ​។​

  7. Kmeng Srae says:

    ថ្មអង្គរ ask a Cheath jeng … vea answer ot ban te :)

  8. kumnitkhmer says:

    លោក Guerro Fernandez និយាយបានល្អណាស់ សូមគាំទ្រទាំងស្រុង។

  9. សៀងផ្អាប់ says:

    ចង់ទៅអាមេរិកដោយអត់វីសា និងមិនចំណាយសំបុត្រយន្តហោះ
    គឺស្រួលទេចូលជាសមាជិកបក្សប្រឆាំង ហើយជេរដ្ឋាភិបាល

  10. cheath says:

    នេះជាអត្ថបទសំណេរ របស់តុង សុប្រាជ្ញ ក្នុងកាសែតភ្នំពេញប៉ុស្តិ៍

    មិនមែន ហ្គារូ ខ្មោចសេះស្អីនេះសរសេរខ្លួនឯងទេ ? ឫុតុង សុប្រាជ្ញចូលចិត្តលេងក្បាច់លាក់

    មុខទយគូថដែរ ?

    អាពួកប្រឆាំងតែអញ្ចឹង ! ពង្រូលជាគ្នា

  11. ឡូឡូ says:

    នៅពេលដែលមានខ្មែរគាំទ្រ យួនលើសពី៥០% ហើយត្រៀមក្បាលខ្មែរ សំរាប់ដាំតែអុង ឲ្យចៅហ្វាយ
    វាទៀតទៅ……សុទ្ធតែពួកគេលាងខួរដោយ​ហាណូយ……………

  12. ខ្មោចអាជាតិអើយ មុខហែងក្លាយជាកញ្ចះយួនដែរហើយ ក្បាលហែងប្រាប់យ៉ាងមិចក៏មិនចូលដែរ ខួរហែងពេញអស់ហើយ អាឆ្កួតនេះ ។ ភ្ញាក់កំណើតទៅអាឡប់

  13. ចង្រិតដែក says:

    អស់លោកអោយ អាជាតិ​ ភ្ញាក់ខ្លួនម្តេចកើត បើវាជា យួន​​ ណ្ណឹង?​​ ។​ បើវាជាខ្មែរ ទើបចេះភ្ញាក់ខ្លួន
    ទើបដឺងការឈឺចាប់របស់ប្រជាជន ក្រីក្រ និង សេចក្តីត្រូវការរប់ស់ពួកគាត៉។ ដើម្បីរស់នៅក្នុងសង្គមមួយដែលមាននិតិរដ្ឌ ពិតប្រាកដ៕

  14. មេទ័ពបាញ់អាចម៏ says:

    ពួក ប្រឆាំងកំពុងធ្វើព្យុះនៅក្នុងក្អម! កាលណាបែកក្អម ប៉ៃរ៉េវៗៗៗៗ

  15. គឺបែកក្អមប៉ៃរ៉េវៗៗៗៗ ​នៅលើក្បាលពួកយួន na មេទ័ពបាញ់អាចម៏.A កញ្ចះយួន.

  16. ផ្តាំទៅម្នាក់មេព័ទបាញ់អាច់នឹងផង ថាប្រទេសមហាអំណាចភាគច្រើនគេជួយរដ្ឋាភិបាលសព្វថ្ងៃនឹងដោយសារគេអាណិតរាស្រ្តទេ ទោះបីគេដឹងថាវាមិនទាន់ប្រជាធិបតេយ្យក៏ដោយ ។ ធ្វើមិចបើអាអ្នកដឹកនាំវាចឹងទៅហើយ