ស្រីស្អាត ឆៃលី ដាឡែន បាត់មុខពីឆាក ប្រគំតន្ត្រី ទោះបីជា ពេលនេះនាង កំពុងស្ថិត នៅក្នុងទីក្រុង ភ្នំពេញ តែនាង សំងំលាក់ខ្លួន ឈឹងធ្វើឱ្យអ្នក គាំទ្រសិល្បៈ ម្នាក់ៗគិតថា នាងបាន ឈប់ពីសិល្បៈ បន្ទាប់ពីបាន បង្ហាញរូបភាព សិចស៊ី ចេញដើមទ្រូង នៅអាមេរិក ។
Written by ភ្នំពេញដេលីញូវ
Wednesday, 01 August 2012
ស្រីស្អាត ឆៃលី ដាឡែន បាត់មុខពីឆាក ប្រគំតន្ត្រី ទោះបីជា ពេលនេះនាង កំពុងស្ថិត នៅក្នុងទីក្រុង ភ្នំពេញ តែនាង សំងំលាក់ខ្លួន ឈឹងធ្វើឱ្យអ្នក គាំទ្រសិល្បៈ ម្នាក់ៗគិតថា នាងបាន ឈប់ពីសិល្បៈ បន្ទាប់ពីបាន បង្ហាញរូបភាព សិចស៊ី ចេញដើមទ្រូង នៅអាមេរិក ។ ជួប ជាមួយ ឆៃលី ដាឡែន ដោយចៃដន្យ កាលពីពេល ថ្មីៗនេះ នាងបានបញ្ជាក់ ប្រាប់ពី មូលហេតុ ដែលមិន បង្ហាញមុខថា ដោយសារនាង ឡើងទម្ងន់ រហូតដល់ទៅ ៧ គីឡូក្រាម ម៉្យាងវិញទៀត នាងមាន បញ្ហាបំពង់ក គ្រូពេទ្យបាន ឱ្យ នាងសម្រាក ព្យាបាលឱ្យ បានត្រឹមត្រូវ បើមានការ ធ្វេសប្រហែស អាចនឹងមាន បញ្ហា ធ្ងន់ ទៅថ្ងៃមុខ ប៉ុន្តែចុងក្រោយ ឆៃលី ដាឡែន ស្រាប់តែ ធ្លោយមាត់ និយាយថា នាងមិនឡើង ទូរទស្សន៍ ដោយសារ ម្ចាស់ទូរទស្សន៍ មិនឱ្យនាង ឡើងទូរទស្សន៍ ។
ឆៃលី ដាឡែន បានឱ្យដឹងថា “ខ្ញុំធាត់ខ្លាំងណាស់ ដូច្នេះហើយទើប មិនហ៊ានដើរចេញ ទៅណាឆ្ងាយ ពីព្រោះមាន អារម្មណ៍ថា ខ្មាសមិត្តភក្តិ នៅជុំវិញខ្លួន ។ ថ្ងៃអាពាហ៍ ពិពាហ៍ របស់លោក ស៊ុកសុភា ខ្ញុំបានស្លៀករ៉ូប រឹបរាងយ៉ាង តឹងណែន ក្នុងខ្លួនវិញ ពិតជា ពិបាក ណាស់ ទាំងដើរអង្គុយ និង ទទួលទាន អាហារ តែដើម្បីឱ្យ ឃើញរាង តូចស្តើង ខ្ញុំទ្រាំអស់ ជាច្រើន ម៉ោង ទើបគ្រប់ គ្នាមើលឃើញថា ខ្ញុំមិនសូវធាត់ ការពិតខ្ញុំ ធាត់គ្រប់កន្លែង មុខឡើងមូល ដៃជើង និង ដងខ្លួនក៏រីក ធំដែរ ។ ពីមុន ទម្ងន់ខ្ញុំ ត្រឹមតែ ៤៨ គីឡូក្រាម ពេលនេះ កើន ឡើងដល់ទៅ ៥៥ គីឡូក្រាម” ។ ថ្វីដ្បិត តែ ឆៃលី ដាឡែន និយាយថានាង ឡើងទម្ងន់ តែកាលពីថ្មីៗនេះ អ្នកយកព័ត៌មាន បានជួប ជាមួយ ឆៃលី ដាឡែន ដោយផ្ទាល់ តែអ្វី ដែលគួរឱ្យ ចាប់អារម្មណ៍ គឺរូបរាង របស់នាង នៅ តូចច្រឡឹង មិនធាត់ ទ្រលុកទ្រលន់ ដូច ពាក្យ សម្តីនាង និយាយឡើយ តើ ហេតុអ្វី ឆៃលី ដាឡែន និយាយកុហក ? អ្នកសិល្បៈដែល ស្គាល់គ្នាជាមួយ ឆៃលី ដាឡែន មួយចំនួន បាននិយាយថា ដាឡែន មិនធាត់ទេ រូបរាងនាងនៅ ដូចដើម សូម្បី តែ ដើមទ្រូង នៅតែស្រស់ស្អាត គួរឱ្យ ចាប់អារម្មណ៍ ។ ដូច្នេះនាង និយាយប្រាប់ អ្នកយកព័ត៌មាន គឺជាការ និយាយកុហក លាក់បាំង ការពិត ។ មានគេខ្សឹប ប្រាប់ មូល ហេតុដែល ឆៃលី ដាឡែន មិនបង្ហាញ មុខនៅតាមឆាក ប្រគំតន្ត្រីថា ដោយសារ តែមិនមាន ទូរទស្សន៍ណា ហៅនាង ឡើងច្រៀង តាំងពីនាងបាន បង្ហាញភាព សិចស៊ី ចេញដើមទ្រូង នៅអាមេរិក ម៉្លេះ ។ អ្នកបម្រើការ ទូរទស្សន៍មួយ បានខ្សឹបប្រាប់ ថា គ្មាននរណាហ៊ាន ហៅនាងឡើង ច្រៀងទេ ពីព្រោះនាង មានឈ្មោះ អាស្រូវ យ៉ាង ខ្លាំងពេល នាងទៅច្រៀង នៅអាមេរិក ។
ពេលជួប សម្ភាសដំបូង ឆៃលី ដាឡែន បាន ធ្លោយមាត់ថា “គេផ្អាកឱ្យនាង ឡើងប៉ុស្តិ៍” គ្រាន់តែធ្លោយ ពាក្យសម្តីនេះ មិនបាន ប៉ុន្មានផង ឆៃលី ដាឡែន ប្រញាប់ប្រញាល់ កែសម្តី ភ្លាមៗ ។
* តើនាងមាន អារម្មណ៍ យ៉ាងណា នៅពេល ដែលគេ មិនហៅនាង ឡើងប៉ុស្តិ៍ច្រៀង ? ឬមួយ នាងចង់បញ្ចប់ អាជីពសិល្បៈ ត្រឹមនេះ ?
– ខាងទូរទស្សន៍ មួយចំនួន បានទាក់ទង ហៅខ្ញុំឡើង ច្រៀង តាមធម្មតា តែខ្ញុំមិនទទួល ដោយសារ តែជាប់ ចេញទៅសម្តែង នៅក្រៅប្រទេស ជាបន្តបន្ទាប់ ។ គ្រាន់តែ មកពី អាមេរិក ភ្លាម ខ្ញុំបានបន្តចេញ ទៅអូស្ត្រាលី និង ចុងក្រោយ ខ្ញុំចេញទៅ ដើរកម្សាន្ត ជួបជុំមិត្ត ភក្តិ នៅ ប្រទេសថៃ សិង្ហបុរី និង ម៉ាឡេស៊ី ។ ខ្ញុំមានមុខមាត់ ដោយ សារ សិល្បៈ ដូច្នេះខ្ញុំមិនធ្លាប់ គិតថានឹងបញ្ចប់ អាជីពនេះចោល ត្រឹមនេះឡើយ ខ្ញុំនៅតែបន្ត ដូចដើម ។
* បើនាងមិន ឡើងច្រៀង តើមានផែនការ បែបណា សម្រាប់អនាគត ?
– អាជីពសិល្បៈខ្ញុំនៅតែបន្ត តែគម្រោងក្នុង ជីវិតរបស់ខ្ញុំគឺ បើកមុខរបរ រកស៊ីផ្ទាល់ខ្លួន មួយ ពេលនេះ ខ្ញុំកំពុង ព្យាយាមសន្សំ ប្រាក់កាស ។
* ចាំបាច់ពិបាកខ្លួន បែបនេះធ្វើអ្វី ហេតុអ្វីមិនរក បុរសនៅ អាមេរិករៀបការ ?
– ការរៀបការ ជារឿងងាយស្រួល តែរកអ្នកដែល រស់នៅជាមួយគ្នា អស់មួយ ជីវិតពិតជា ពិបាក រឿងគូស្រករ ខ្ញុំមិនទាន់គិតគូរ នៅឡើយទេ ចាំមើល មួយរយៈពេល ទៀតសិន ។
* អ្នកសិល្បៈដែលស្និទ្ធស្នាល ជាមួយនាង បានប្រាប់ថា មានគេចូលស្តី ដណ្តឹងនាង តើនាង សម្រេចចិត្ត យ៉ាងណាហើយ ?
– អ្នកចូលស្តីដណ្តឹងខ្ញុំ មានប៉ុន្មាន នាក់ដែរ តែខ្ញុំសុំគេ រាប់អានត្រឹមតែ ជាមិត្តភក្តិមើល ចិត្តថ្លើមគ្នាសិន បើគិតថាអាច រស់នៅជា មួយគ្នាបាន ខ្ញុំនឹងយល់ព្រម រៀបការ ជាមួយគេភ្លាម ។
* ស្តាប់សំឡេងនាង ដូចជាប្រែប្រួល ជាងមុន តើនាងមាន បញ្ហាសុខភាព ?
– តាំងពីទៅសម្តែង នៅអាមេរិក បានធ្វើឱ្យសំឡេងខ្ញុំ ប្រែទៅជាស្អក គ្រូពេទ្យប្រាប់ថា ខ្ញុំរលាក បំពង់កត្រូវ ប្រញ្ញាប់ព្យាបាល ។ ដោយសារខ្ញុំ ទទួលការសម្តែង របស់គេជា បន្តបន្ទាប់ ទើប មិនមានពេល វេលាសម្រាក ព្យាបាលជំងឺ របស់ខ្លួន បណ្តាលឱ្យ សំឡេង កាន់តែ ស្អកបែបនេះ ។ ពីមុនខ្ញុំអាចច្រៀង ចម្រៀងជាច្រើន បទជាប់ៗគ្នា តែពេលនេះ ខ្ញុំមិន អាចច្រៀងបាន ច្រើនទេ ឆាប់ ហត់ ដង្ហើមខ្លី ជាងមុន ។ ខ្ញុំទើបតែទទួល យកការព្យាបាលពី គ្រូពេទ្យកាលពី ថ្មីៗនេះ ហើយ គ្រូពេទ្យបាន ឱ្យខ្ញុំផ្អាក ច្រៀង មួយរយៈ បើមិន ដូច្នោះទេ អាច នឹងមានបញ្ហា ធ្ងន់ទៅថ្ងៃមុខ ។
គួរបញ្ជាក់ ផងដែរថា ឆៃលី ដាឡែន នៅតែបង្ហាញភាព ស្និទ្ធស្នាលជាមួយ លោក រតនៈ វិសិដ្ឋ ដដែល ។ ជាក់ស្តែង នៅថ្ងៃទី ៧ ខែសីហា អ្នកទាំងពីរ នឹងដឹកដៃគ្នា ចេញទៅសម្តែង នៅប្រទេសជប៉ុន រួមជាមួយ សិល្បករ ជាច្រើនរូប ទៀតដូចជា អ្នកនាង សុខ ច័ន្ទធីតា ឈួន ស្រី ម៉ៅ ។ បើតាមគម្រោង នាងទៅសម្តែង នៅទីនោះ រយៈពេលមួយខែ ពេលត្រឡប់ មកវិញនាងនឹង បន្តចេញទៅ សម្តែងនៅ ប្រទេសកាណាដា ជាបន្ត ទៀត ។ ឆៃលី ដាឡែន បានប្រាប់ថា ការចេញ ទៅសម្តែងនៅ ប្រទេសជប៉ុន លើកនេះ ខុសប្លែក ពីមុន ពី ព្រោះនាងត្រូវ សម្តែងជា សាច់រឿង ខ្លីៗជា មួយលោក រតនៈ វិសិដ្ឋ ក្នុងរឿង “ព្រះថោង នាងនាគ”, “ទុំ ទាវ”, “ជាលី ក្រឹស្នា” … ៕

មុខស្រីម្នាក់នេះ បានយកវប្បធម៏ខ្មែរ អរិយធម៏ ទៅបំផ្លាញនៅអាមេរិកកាលពីពេលកន្លងទៅ ។
គួរអោយស្អប់ខ្ភើម
អស់សាច់ គួរតែទទួលបែប និង អ្វីដែលធ្វើ បំផ្លាញ ប្រពែណីស្រ្តីខ្មែរ
អត់កំណើត
អស់ព្រហ្មចារីហើយនាងល្មភចុយ
ចង់អោយគេអញ្ចើញទៅច្រៀងមែន? ងាយស្រួលណាស់សំរាប់នាង! ខ្ញុំប្រាប់វិធីណា! ទៅដេកជាមួយចាងហ្វាងស្ថានីយ៏ទៅបានចូលច្រៀងហើយ! ព្រោះមីនាងឯងនេះទទួលក្បាច់អាកាំងកើតក្បាច់ខ្មែរស្រួលៗខ្លាចអីនឹងមិនកើតនោះ?? ដាក់អោយអស់ដៃទៅមីនាង!
នាងឯងនេះ ពូកែយកខ្លួន និង វប្បធម៏ខ្មែរ ទៅលក់ បំផ្លាញនៅឯបរិទេសខ្លាំងណាស់។ គ្មានអ្នកណាគេគាំទ្រនាងឯងទេ!!! មុខល្មោភ មុខពូកែខាងលើគ្រែ
ស្រីម្នាក់នេះ ពេលទៅសំដែងនៅបរិទេសម្តងៗ មានហាងឆេង ត្រូវប៉ាន់បុរសៗ សម្បើមណាស់ នៅអាមេរិក
ពួកអាចោលម្សៀតនាំគ្នាថាអោយអូនដាឡែន ពួកអាងាប់ នាងរកប្រកបមុខរបរចិញ្ចឹមជីវិត ដោយបូជា សាច់ ស្រស់ ឈាមស្រស់ កេរតំណែម៉ែចែកអោយណា ណាងអត់មានកេងប្រវ័ញ្ជ លុយកាក់អ្នកណាទេ នាងអត់មានលួចជាតិ បំផ្លាញសម្បត្តិ វប្បអម៌ជាតិ ដូចអាសុខ អានទេណា !
ពួកអាងាប់ ប្រាប់ទៅមីជំទាវកូនខ្មោចតាទេពថូ ខៀវកាញ៉ារិទ្ឋផង អាខៀវវាបៅដោះអូនដាឡែនវាអោយលុយ មិនទាន់គ្រប់ផងណា! មីជំទាវអើយ យកលុយសងអូនដាឡែន ជំនួសប្តីផងណា ប្រយ័ត្ននាងទៅទាលុយផ្អើលនៅក្រសួងព័តមានណា!
បើគ្រប់ឯកឧត្ដមធ្វើឫកថោកបែបនេះ តើលោកជំទាវដេករងារឱប…ម្នាក់ឯកាបានដែរឬទេ?…
មិនបានទេ ក្មេងប្រុសស្អាតច្រើនណាស់ គេចេះប្រើអណ្ដាតធ្វើឲ្យជំទាវពុ ពេញចិត្ដស្តូកតែម្តងណ៎ា!