06202013Headline:

រដ្ឋាភិបាល​ផលិត​ឯកសា​រ​វិដេអូ រយៈពេល ៣៥ នាទី ចាក់​តាម​ទូរទស្សន៍ ក្នុង​រឿង​ព្រំដែន​កម្ពុជា​-​វៀតណាម​

ភ្នំពេញ: រដ្ឋាភិបាល​កម្ពុជា តាមរយៈ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី បាន​ផលិត​នូវ​ឯកសា​រ​វិដេអូ រយៈពេល ៣៥ នាទី ដើម្បី​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរ​ទស្សន៍​ក្នុងស្រុក​មួយ​ចំនួន ជុំវិញ​បញ្ហា​ព្រំដែន​កម្ពុជា និង​វៀតណាម​។ ឯកសារ​ថ្មី ដែល​នឹង​​ចាក់​បញ្ចាំង តាម​ទូរទស្សន៍ នា​ព្រលប់​ថ្ងៃទី​២​សីហា ឆ្នាំ​២០១២ ដើម្បី​បន្សាប​នូវ​ការ​ឃោសនា​​ជាច្រើន​របស់​គណបក្សប្រឆាំង និង​សង្គម​ស៊ីវិល​មួយចំនួន ដែលថា ការបោះ​បង្គោល​​ព្រំដែន​កម្ពុជា​-​វៀតណាម នាំ​ឲ្យ​កម្ពុជា​ បាត់បង់​ទឹក​ដី​ទៅ​ខាង​វៀតណាម​។​

ថ្ងៃទី 2 សីហា 2012
ដោយ: សុខ ភក្តី
CEN

ភ្នំពេញ: រដ្ឋាភិបាល​កម្ពុជា តាមរយៈ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី បាន​ផលិត​នូវ​ឯកសា​រ​វិដេអូ រយៈពេល ៣៥ នាទី ដើម្បី​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរ​ទស្សន៍​ក្នុងស្រុក​មួយ​ចំនួន ជុំវិញ​បញ្ហា​ព្រំដែន​កម្ពុជា និង​វៀតណាម​។ ឯកសារ​ថ្មី ដែល​នឹង​​ចាក់​បញ្ចាំង តាម​ទូរទស្សន៍ នា​ព្រលប់​ថ្ងៃទី​២​សីហា ឆ្នាំ​២០១២ ដើម្បី​បន្សាប​នូវ​ការ​ឃោសនា​​ជាច្រើន​របស់​គណបក្សប្រឆាំង និង​សង្គម​ស៊ីវិល​មួយចំនួន ដែលថា ការបោះ​បង្គោល​​ព្រំដែន​កម្ពុជា​-​វៀតណាម នាំ​ឲ្យ​កម្ពុជា​ បាត់បង់​ទឹក​ដី​ទៅ​ខាង​វៀតណាម​។​

លោក ទិត សុធា អ្នកនាំពាក្យ និងជាអនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា “ការដែលអង្គភាពព័ត៌មាន និង​ប្រតិកម្មរហ័ស ផលិតស្ពតវិដេអូនេះឡើង គឺដើម្បីបកស្រាយ បំភ្លឺជូនសាធារណជន ក្នុងបំណងបន្សាបលើការធ្វើអាជីវកម្មនយោបាយ អំពីបញ្ហាព្រំដែនរបស់គណបក្ស​ប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួន នៅក្នុងនោះ យើងដឹងហើយថា មាន​លោក ស៊ាន ប៉េងសែ ជាដើម ជាពិសេស គឺការចោទប្រកាន់នាពេលថ្មីនេះ របស់​លោក​សមរង្ស៊ី ដែលជាទណ្ឌិតរត់គេចខ្លួន ដែលថា សម្តេចហ៊ុនសែន ជាជនក្បត់ជាតិ ធ្វើឲ្យបាត់បង់ទឹកដី ទៅប្រទេសវៀតណាម។ ជាមួយគ្នានោះ មានការផ្តល់សម្ភាសន៍​ជាមួយវិទ្យុបរទេសមួយចំនួន ដែលមានអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង​ ដូចជា ឯកឧត្តម យឹម សុវណ្ណ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដូចជា លោករ៉ុងឈុន ជាដើម គឺគាត់តែងតែលើកថា មិនទទួលយកលទ្ធផលនៃការបោះបង្គោលព្រំដែន ដោយរាជរដ្ឋាភិបាលកម្ពុជាទេ បើសិនជាមិនមានការចូលរួមពីអង្គការសង្គមស៊ីវិល និងអ្នកសង្កេតការណ៍អន្តរជាតិ”។

លោក ទិត សុធា បានបន្ថែមថា “នៅក្នុងឯកសារស្ពត ដែលផ្សព្វផ្សាយតាមកញ្ចក់​ទូរទស្សន៍​នោះ គឺយើងបានដឹងហើយថា រដ្ឋសភា ជាស្ថាប័ននីតិបញ្ញត្តិមួយ ដែលបោះ​ឆ្នោត​ដោយសំឡេងប្រជាពលរដ្ឋនៅទូទាំងប្រទេស ហើយការងារបោះបង្គោលព្រំដែន​នោះ គឺបានប្រគល់ភារកិច្ចឲ្យទៅរដ្ឋាភិបាល ដើម្បីឲ្យធ្វើការ។ អីចឹង អ្វីដែលជាការ​បញ្ជាក់​​នោះ គឺជាទិដ្ឋភាពមួយដ៏រឹងមាំនៃការអនុវត្តទៅតាមលទ្ធិប្រជាធិបតេយ្យ ដែល​យក​ពលរដ្ឋជាធំ ដោយបានផ្តល់ការទុកចិត្តលើរដ្ឋាភិបាល ក្នុងការបោះបង្គោល​ព្រំដែន មិនចាំបាច់មានការចូលរួមពីអង្គការក្រៅរដ្ឋាភិបាល និងអ្នកសង្កេតការណ៍ ដូចការលើកឡើងដ៏ខុសឆ្គងរបស់អង្គការក្រៅរដ្ឋាភិបាល និងគណបក្សប្រឆាំងនោះទេ”។

ខ្សែវិដេអូឯកសាររយៈពេល ៣៥ នាទី ស្តីពីដំណើរការបោះបង្គោលព្រំដែន ដែល​រដ្ឋាភិបាលផលិតចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ក្នុងស្រុកពេលនេះ មានការបក​ស្រាយ​បញ្ជាក់​ពីប្រមុខរាជរដ្ឋាភិបាល ពីអ្នកបច្ចេកទេសព្រំដែន ពិសេសលោក​ឧបនាយក​រដ្ឋមន្ត្រី សុខអាន អ្នកច្បាប់ ប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធមួយ​ចំនួន​ទៀត ដែលគេលើកឡើងថា មិនមានការបាត់បង់ទឹកដី ដោយសារការបោះបង្គោល​ព្រំដែន​នោះទេ។ នេះបើតាមការគូសបញ្ជាក់ពីលោកទិតសុធា៕

What Next?

Recent Articles

6 Responses to "រដ្ឋាភិបាល​ផលិត​ឯកសា​រ​វិដេអូ រយៈពេល ៣៥ នាទី ចាក់​តាម​ទូរទស្សន៍ ក្នុង​រឿង​ព្រំដែន​កម្ពុជា​-​វៀតណាម​"

  1. ទិតសុធា!ឯងព្រុះតែតាមគេបញ្ជាតែប៉ុណ្ណោះ បើឯងចង់ដឹងច្បាស់ ឯងទៅសួរប្រជាជននៅតាមជាយដែនទៅដឹងហើយថាតើប្រជាពលរដ្ឌនៅទីនោះ ពួកគាត់មានការបាត់បង់ដីស្រែ ចំការឫអត់ តែកុំសំឡុតនឹងគំរាមបំភិតបំភ័យគេ ។

  2. nara says:

    កុំកំហុសប្រជាជនឡើយ ហ៊ុន​ សែន ថាគ្មានការបាត់បង់ទឹកដីឲ្យយួន

    ប្រជាជនគេដឹងអស់ហើយ មេដឹកនាំប្រទេសយើងមានអំណាចមកពីយួនគាំទ្រ

    ជាហេតុផលដែលធ្វើឲ្យត្រូវតបគុណយួន៕

  3. បើអស់លោកមិននៅជិតនឹងផងម៉េចអស់លោកដឹងទៅជាពិសេសលោក អ្នកនាំពាក្យនឹង​គេអោយ
    ថាម៉េចលោកថាតាម ម៉េចលោកមិនទៅសួរអ្នកនៅជិតនឹងទៅថាយួនចូលមកប៉ុន្នានគីឡូម៉ែត្រ តែកុំបំភ័តបំភ័យគេទៅបានហើយ

  4. Ah Ho Tun and Ah KR themselves are no better than the dandruff dogs, waging their tails in
    submission to Sam Raingsy and Kem Sokha for positions. Without a few oversea Khmers backing their stingy asses They’re now the dead dogs. They are strong only at barking and biting the ignorant Khmer Idiots. When it comes to talking about SEX, Ah Ho Tun and Ah KR fold their tails to stuff into their mouths: they can’t argue on that issue. Ah Ho Tun and Ah KR often talk as if they were the most knowledgeable in the world, while they have been seen as the complete fools being intoxicated with stupidity and power greed, money, uncontrollable pride, cockiness, and arrogance! These are the Ah Ho Tun’s and Ah KR’s attitudes and behaviors!!! God knows his insanity!!!

  5. Ah Ho Tun and Ah KR themselves are no better than the dandruff dogs, waging their tails in
    submission to Sam Raingsy and Kem Sokha for positions. Without a few oversea Khmers backing their stingy asses They’re now the dead dogs. They are strong only at barking and biting the ignorant Khmer Idiots. When it comes to talking about SEX, Ah Ho Tun and Ah KR fold their tails to stuff into their mouths: they can’t argue on that issue. Ah Ho Tun and Ah KR often talk as if they were the most knowledgeable in the world, while they have been seen as the complete fools being intoxicated with stupidity and power greed, money, uncontrollable pride, cockiness, and arrogance! These are the Ah Ho Tun’s and Ah KR’s attitudes and behaviors!!! God knows their insanity!!!

  6. 0{}0 says:

    បង្កើតវិដេអូបំភ័ន្ត កាដួយម៉ែវា កូនមីឆ្កែចុយម្រាយអី

    ចុះហត្តលេខា ឱ្យកោះត្រល់ខ្មែរនិងទឹកដីខ្មែរ មួយចំនួន ទៅយួនច្បាស់ក្រឡែតទៅហើយណឹង។