ភ្នំពេញៈ សាលាឧទ្ធរណ៍នៅថ្ងៃសុក្រនេះ បានសម្រេចផ្តល់អភ័យឯកសិទ្ធិជូនសមាជិកសភាគណបក្សប្រឆាំង លោកស្រីមូរ សុខហួរវិញ ប៉ុន្តែត្រូវរង់ចាំដល់ខែក្រោយទើបពេញលេញ ប្រសិនបើក្នុងរយៈពេលនោះ ពុំមានព្រះរាជអាជ្ញាឬតំណាងអយ្យការណាប្តឹងសារទុក។
Friday, 03 August 2012
ឆាយ ច័ន្ទនីដា
ភ្នំពេញ ប៉ុស្តិ៍

លោកស្រីមូរ សុខហួរពេលផ្តល់បទសំភាសន៍ ក្រោយចេញពីសាលាឧទ្ធរណ៍នៅថ្ងៃទី៣ សីហាឆ្នាំ២០១២។
រូបថត ហេង ជីវ័ន
សវនាការផ្តល់អភ័យឯកសិទ្ធិសភាជូនលោកស្រីមូរ សុខហួរគឺធ្វើឡើងអស់រយៈពេលជាង ១ម៉ោង ដែលលោកស្រីត្រូវបានគេសាកសួរជុំវិញអភ័យឯកសិទ្ធិដោយចៅក្រមជួន ស៊ុនឡេងទាក់ទងនឹងក្រមសីលធម៌ក្នុងសង្គម ដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ ។
លោកចៅក្រមបានឲ្យដឹងថា មុនការផ្តល់អភ័យឯកសិទ្ធិរបស់បុគ្គលណាម្នាក់គឺចាំបាច់ត្រូវមានការស៊ើបអង្កេតលើក្រមសីលធម៌ក្នុងសង្គមជាមុនសិន។
ចៅក្រមបានមានប្រសាសន៍ថា អភ័យឯកសិទ្ធិសភារបស់លោកស្រីត្រូវបានស្នើមកតុលាការឧទ្ធរណ៍កាលពីថ្ងៃទី ១៦ មករាឆ្នាំ២០១២ និងបានសួរលោកស្រីថាតើ លោកស្រីមូរ សុខហួរបានផ្លាស់ប្តូរលំនៅដ្ឋាន ក្នុងអំឡុងពេលព្យួរអភ័យសិទ្ធិ និងថាតើលោកស្រីបានបង្ករការរំខានដល់សង្គមឬទេ?
ចៅក្រមបានសាកសួរបែបនេះ ធ្វើឡើងបន្ទាប់ពីទទួលបានរបាយការណ៍ពីព្រះរាជអាជ្ញាររងសាលាដំបូងរាជធានីភ្នំពេញលោក សុខ រឿន និងអភិបាលរាជធានីភ្នំពេញលោក កែប ជុតិមាដែលថាលោកស្រីមូរ សុខហួរ បានជួយរំដោះពលរដ្ឋបុរីកីឡា១៨រូបដែលត្រូវបានឃុំខ្លួន នៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺកាលពីខែមករាកន្លងទៅ។
ចៅក្រមបានបន្តថា របាយការណ៍អភិបាលរាជធានីបានរៀបរាប់ថាកាលពីខែមករាឆ្នាំ២០១២ លោកស្រីមូរ សុខហួរបានដឹកនាំសមាជិកគណបក្សសមរង្ស៊ី ទៅញុះញង់និងបញ្ជុះបញ្ជូលឲ្យពលរដ្ឋ១៨នាក់នោះ ផ្លោះរបងចេញមណ្ឌលព្រៃស្ពឺ និងមានម៉ូតូកង់បីរង់ចាំដឹកពួកគេចេញ។ លោកស្រីមូរ សុខហួរតែងតែញុះញង់ប្រជាពលរដ្ឋឲ្យធ្វើសកម្មភាពប្រឆាំងនឹងរាជរដ្ឋាភិបាល បើទោះជាគ្មានអភ័យឯកសិទ្ធិ។
ក្នុងសវនាការ លោកស្រីមូរ សុខហួរថ្លែងថា «ទោះគ្មានអភ័យឯកសិទ្ធិ តែខ្ញុំនៅតែមានតួនាទីជាតំណាងរាស្រ្ត ក្នុងការជួយការពារប្រជាពលរដ្ឋ។ ការចោទរបស់ឯកឧត្តមកែប ជុតិមាគឺជាគំនិតរបស់ឯកឧត្តម ប៉ុន្តែតាមផ្លូវច្បាប់ខ្ញុំមានតួនាទីជាតំណាងរាស្រ្ត ត្រូវបំពេញកាតព្វកិច្ចរបស់ខ្ញុំ ពេលដែលខ្ញុំឃើញពលរដ្ឋត្រូវបានរំលោភសិទ្ធិ»។
អាងាប់ កែប ជុតិមា ក្បាលដូចផ្លែត្នោតនេះអាញ់មិនដឹងថាមេចទេអា ក្បាលដូចក្បាលក្ត….
តុលាការស្រុកខ្មែរឆ្កែអង្គែរសីុ ។ អភ័យឯកសិទ្ធិរបស់ ជំទាវមួរសុខហួរ មិនទាក់ទងនឹងតុលាការនេះទេ គឺទាក់ទងនឹងបងធំ។
There is no real rule of law in the Cambodian’s justice system. The system itself is just a tool for the ruling party to use against the oppositon. For instance in Chhouk Bandit case, where is the real justice?
Don’t speak play, my priend. Cambodia has tones of rules and laws, but
its laws are the laws of the robbers and bandits, who’ve waeved them to
be their comfortable mats to sit on. They’ve never enforced the laws, thei sit
on them, because they are the laws makers!
ប្តឹងឬមិនប្តឹង វាស្រេចលើសម្តាចម៍មហាbanditហ៊ុន សែន ។ តែវាមិនសូវញញើត
អ្នកស្រីមុយ សុខហួរដូចវាញញើតសម រង្ស៊ីទេ ។ អញ្ចឹងក៏ប្រហែលវាមិនប្តឹងឡើយ
ដើម្បីឱ្យវាអាក្រក់មើលដល់ភ្នែកមហាជនពេកនិងពិភពលោកនោះអី!
ហ៊ុន សែនមិនហ៊ានអត់អំណាច!
១- ថាហ៊ុន សែនខ្លាំងគង់នៅចាញ់ខ្លាច–អាមាត្យប្រសាចព្រោះខ្លាចជាងខ្លាំង
ទៅណាមកណា ភ្នែកនៅកញ្ខឹង–អាមាត្យក្រឡឹងការពារចៅហ្វាយ ។
២- អ្នកខ្លាំងប្រាកដគឺជាជនល្អ–ទោះដើរឬឈរ ដំណើរជិតឆ្ងាយ
មិនបាច់អាមាត្យរវាមប្រញាយ–សុខទាំងចិត្តកាយ សប្យាយមួលមិត្ត ។
៣- មានហ្គាដាហ្វីជាទីបន្ទាល់–សាដាមសោតសល់ក៏ក្ស័យជីវិត
កាលមានអំណាចជាន់អត់អាណិត–ត្រូវក្ស័យជីវិតពេលឥតអំណាច ។
៤- ហ៊ុន សែនអាងយួននិងហ្វួងអាមាត្យ–ទើបអួតអុងអាត់ព្រហើនកោងកាច
សាងតែបាបកម្ម អំពើបិសាច–ឱ្យរាស្រ្តខ្លបខ្លាច ស្រែកថាខ្លួនខ្លាំង!
៥- ហ៊ុន សែនមិនហ៊ានអត់អំណាច–ព្រោះហ៊ុន សែនខ្លាចត្រូវរាស្រ្តខ្មែរ hange
ត្រូវប្រឹងធ្វើខ្លាំងទទឹងទទែង–ខាំគេខាំឯងមិនក្រែងកម្មជាន់ ។