05252013Headline:

លោក ​ហោ ​ណាំហុង ក៏​ជា​អ្នកទោស​ម្នាក់ ក្នុង​ជំរំអប់រំ​បឹងត្របែក​

ភ្នំពេញ: ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១២ បានចេញ​លិខិត​យ៉ាងខ្លី​មួយ​ថា “​វា​ជា​រឿង​អកុសល​ណាស់​ថា អ្នក​ដែល​បន្ត​ការពារ​កេរដំណែល​របប​ខ្មែរក្រហម ខិតខំ​បង្វែរ​ការយកចិត្តទុកដាក់ ចេញពី​កេរ​មរតក​របស់​ខ្មែរក្រហម ក្នុង​ផលប្រយោជន៍​នៃ​ការការពារ​របស់គេ ដោយ​បង្វែរ​ទិស​ពី​ការយកចិត្តទុកដាក់​លើ​រឿង​របស់គេ ដោយ​បង្កហេតុ​ឲ្យ​មានការ​យល់ច្រឡំ​មកលើ​ឥស្សរជន​សាធារណៈ ដូចជា​រូបខ្ញុំ​”​។​

ថ្ងៃទី 3 សីហា 2012
ដោយ: លីនណា
CEN

​លោក ហោ ណាំហុង បាន​បន្តថា “​ខ្ញុំ​ចង់​និយាយ​យ៉ាងខ្លី​ពី​ប្រវត្តិ​របស់ខ្ញុំ ដើម្បី​ជម្រះ​ឲ្យ​អស់​នូវ​ការខ្វែងគំនិត​ទាំងនេះ​។ របប​ខ្មែរក្រហម គឺជា​រឿង​សោកនាដកម្ម​មួយ ដែល​នៅតែ​ដក់​ជាប់​ក្នុង​អារម្មណ៍​ប្រជាជន​កម្ពុជា​រហូតដល់​សព្វថ្ងៃ​”​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា “​ក្នុងនាម​ជា​អ្នកទោស​នៅ​ជំរុំ​អប់រំ​បឹងត្របែក ដែល​នៅ​ទីនោះ ខ្ញុំ​បាន​បាត់បង់​ប្អូនស្រី​ពីរ​នាក់ ព្រមទាំង​ស្វាមី និង​កូន​របស់គេ និង​ក្មួយ​ស្រី​ម្នាក់ ក៏ដូចជា​សហសេវិក​ជាច្រើន ខ្ញុំ​គ្មានអ្វី​ក្រៅពី​ការ​សោកសៅ និង​ការរំលែក​ទុក្ខលំបាក​របស់​ជនរងគ្រោះ និង​ក្រុមគ្រួសារ​គេ​។ សូម្បីតែ​មកដល់​សព្វថ្ងៃ​នេះ​ក្ដី ក៏​ប្រជាជន​កម្ពុជា​នៅតែ​បន្ត​រង​ទុក្ខ ដោយសារ​ឧក្រិដ្ឋកម្ម​របស់​របប​ខ្មែរក្រហម​”​។​

​លោក​បាន​បន្ថែមថា “​ពួក​ខ្មែរក្រហម​មិន​ត្រឹមតែ​បាន​បំផ្លាញ​ប្រជាជន​ខ្មែរ​អស់​មួយ​ជំនាន់​នោះទេ តែ​ក៏បាន​បំផ្លិចបំផ្លាញ​ស្ទើរតែ​ទាំងអស់​ផងដែរ នូវ​អរិយធម៌​ខ្មែរ ដែល​មកដល់ពេលនេះ យើង​កំពុងតែបន្ត​ស្ដារឡើងវិញ​”​។​

​លោក ហោ ណាំហុង បាន​លើកឡើងថា “​អង្គជំនុំជម្រះ​វិសាមញ្ញ ក្នុង​តុលាការ​កម្ពុជា គឺជា​តុលាការ​ច្បាប់ មិនមែនជា​វេទិកា​នយោបាយ​នោះទេ​។ ខ្ញុំ​ជឿជាក់ថា ការប៉ុនប៉ង​ធ្វើ​នយោបាយ​ភាវូបនីយកម្ម​តុលាការ​នេះ ឬ​ការបង្ក​ឲ្យ​មានការ​ខ្វែងគំនិត​គ្នា គឺជា​ទង្វើ​មិន​សមស្រប​ទេ​”​។​

​លោក​បានបញ្ជាក់​ចុងក្រោយ​ថា “​ការសង្ឃឹម​ដ៏​ធំធេង​របស់ខ្ញុំ គឺថា នៅ​ថ្ងៃ​ណាមួយ នឹង​រកឃើញ​នូវ​យុត្តិធម៌ និង​កេរដំណែល​របស់​ខ្មែរ​ហ្រ​ម ដែល​នឹងត្រូវ​បោះចោល​ទៅក្នុង​ធុងសំរាម​ប្រវត្តិសាស្ដ្រ ដោយ​លែងមាន​អ្នកការពារ ឬ​ការខ្វែងគំនិត​គ្នា​ទៀត​”៕ K​

What Next?

Recent Articles

One Response to "លោក ​ហោ ​ណាំហុង ក៏​ជា​អ្នកទោស​ម្នាក់ ក្នុង​ជំរំអប់រំ​បឹងត្របែក​"

  1. H.E. Hor Namhong was also a prisoner!!!