សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនៅថ្ងៃនេះ បានស្នើទៅក្រសួងអប់រំ យុវជន និងកីឡា ឲ្យមានវិធានការទប់ស្កាត់ចំពោះអ្នកគ្រប់គ្រងមណ្ឌលប្រឡងមួយចំនួនដែលមានផែនការធ្វើចម្លើយលក់នៅក្នុងមណ្ឌលប្រឡង។
សុក្រ 03 សីហា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី
តាមលិខិតដែលចុះហត្ថលេខាដោយលោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានឲ្យដឹងថា តាមប្រភពព័ត៌មានពីសកម្មជនសមាគម មានអ្នកគ្រប់គ្រងមណ្ឌលប្រឡងមួយចំនួនកំពុងរៀបចំផែនការ សហការណ៍ជាមួយគ្រូបង្រៀនថ្នាក់ទី១២ ដោយមានភ្ជាប់សម្ភារៈមកជាមួយដូចជា កុំព្យូទ័រ និងម៉ាស៊ីនកូពីតាមមណ្ឌល ធ្វើចម្លើយលក់ឲ្យបេក្ខជនប្រឡង។
លិខិតបន្តថា ករណីនេះធ្លាប់កើតមាននៅតាមមណ្ឌលប្រឡងមួយចំនួនកាលពីឆ្នាំកន្លងមក ហើយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក៏បានលើកបញ្ហាទាំងនេះដាក់ជូនក្រសួងអប់រំពេលប្រឡងឆ្នាំមុនដែរ។ ដូច្នេះ សមាគមស្នើឲ្យក្រសួងអប់រំមានវិធានការទប់ស្កាត់រាល់បញ្ហាទាំងឡាយ ដែលបណ្តាលឲ្យប៉ះពាល់ដំណើរការប្រឡង ដើម្បីការប្រព្រឹត្តទៅ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះមានលក្ខណៈត្រឹមត្រូវ យុត្តិធម៌ និងទទួលយកបាន។ ហើយម្យ៉ាងទៀត ក៏ជាការលើកកម្ពស់គុណភាពធនធានមនុស្ស និងអប់រំ ដើម្បីរៀបចំលក្ខណៈមុនពេលកម្ពុជាធ្វើសមាហរន្តកម្មសេដ្ឋកិច្ចចូលក្នុងតំបន់អាស៊ាន៕

ដូចជារាវម្ជុលក្នុងបាតសមុទ្រ។
ក្នុងបន្ទប់ប្រឡងដាក់កាម៉េរ៉ាថតដោយមិនបាច់ប្រើអនុរក្សប្រើតែគ្រូ2ឬ3នាក់យកវិញ្ញាសាចែកតាមបន្ទប់ជា
ការស្រេចប្រឡងចប់យើងចាក់មើលបេក្ខជនណាលួចចំឡងធ្លាក់ស្វ័យប្រវត្តិ។បើធ្វើដូចនេះមែនជឿថា
កាសិក្សារបស់សិស្សនិងរីកចំរើន។លឺថាមានសកលវិទ្យាល័យមួយចំនួននៅភ្នំពេញគេធ្វើរបៀបនេះហើយ។
យើងអស់លុយទិញកាម៉េរ៉ាតែក៏សល់លុយដែលចំណាយលើអនុរក្សដែលប្រើគ្រូរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ
យើងទិញតែម្តងប្រើរាប់ឆ្នាំតទៅទៀតដូចជាសម្ភារបោះឆ្នោតអញ្ចឹងដែរហិបឆ្នោតទិញម្តងប្រើរាប់អណត្តិ
ប៉ុន្តែប្រហែលជាមានអ្នកស្រែកថាធ្វើដូចនេះមិនកើតទេព្រោះអ្នកនោះឯងបានបាត់ផលប្រយោជន៏៕
ប្រហែលជាមានអ្នកស្រែកមែន ព្រោះពេលប្រឡងម្តងៗ មានអ្នកខ្លះពូកែរកបានសល់ដល់ឡានជិះឯណោះ ។ អ្នកពូកែរកបែបនេះ មានការងារធ្វើរហូត ដូចជាប្រឡងឌីប្លូម បានធ្វើជាអនុរក្សផង កែផង បូកស្រង់ផង ប្រឡងបាក់ឌុបបានធ្វើអនុរក្សទៀត បើកុំតែបង្រៀននៅមធ្យមសិក្សាកំរិតមួយ កុំអីបានទាំងកែទៀត ។ ប្រសិនបើចង់ដឹងច្បាស់អញ្ជើញឆែកទៅ នៅកំពង់ចាម សំបូរ
ណាស់ ។ បើអ្នកមិនពូកែរកលុយ មិនពូកែគាបសិស្សទេ បានម្តងព្រះគុណហើយ ។
មកពីគេសូកដើម្បីបានច្រើន ដើម្បីប្រមូលលុយ ។ សង្គមនេះ អនុគ្រោះដល់អ្នកពូកែបែបនេះណាស់ ។ ទ្រាំទៅប្អូនៗ សង្គមក្រោយនឹងបានល្អជាងនេះមិនខាន។
ឮថា លោក raksasok ធ្លាប់ធ្វើអញ្ចឹង ទើបមានបានដូចសព្វថ្ងៃនេះ!!!