ភ្នំពេញ: គណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាក្រោម នៅកម្ពុជា បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះរាល់ទង្វើសកម្មភាពរបស់មេដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក ដែលបានប្រើប្រាស់រូបភាព ជាចលនានយោបាយ ញុះញង់ តាមរយៈព្រះសង្ឃខ្មែរកម្ពុជាក្រោមមួយចំនួន។
ថ្ងៃទី 6 សីហា 2012
ដោយ: រតនា
CEN
លោក គឹម វណ្ណឆេង ប្រធានគណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាក្រោម បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១២ ថា លោកមានការរន្ធត់យ៉ាងខ្លាំង ចំពោះករណីដែលបានកើតឡើង កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១២ កន្លងមកថ្មីៗនេះ ដែលមានព្រះភិក្ខុនាម ថាច់ ធឿន គង់នៅវត្តសេរីតាសេក ស្រុកត្រាំង ប្រទេសវៀតណាម ព្រះអង្គបានរងគ្រោះ ដោយសារចលនាសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក បណ្តាលឲ្យព្រះអង្គលាចាកសិក្ខាបទ ក្នុងករណីទាក់ទិន ជាមួយនឹងសកម្មភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក ដែលព្រះអង្គ មិនអាចប្រកែកបាន។
លោក គឹម វណ្ណឆេង បានចាត់ទុកព្រឹត្តិការណ៍ថ្មី ដែលបានកើតឡើងជាបន្តបន្ទាប់ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ គឺចាប់ពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០០៧ រហូតដល់ថ្ងៃ១ ខែសីហា ឆ្នាំ២០១២ ថា ជាសកម្មភាពចលនា នយោបាយបែបស្រមោល របស់សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក ដោយកំពុងតែជះឥទ្ធិពលយ៉ាងអាក្រក់ជាទីបំផុត បានធ្វើឲ្យព្រះសង្ឃខ្មែរកម្ពុជាជិត ១០អង្គហើយ ត្រូវបានមន្ត្រីសង្ឃជាន់ខ្ពស់កម្ពុជាក្រោម បានធ្វើការចាប់ផ្សឹកចោលទីវត្តអារាម នេះហើយជាសញ្ញាមួយបានបញ្ជាក់ឲ្យឃើញថា “អស់លោកជាមេដឹកនាំរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម កំពុងមានចេតនាចូលរួមបំផ្លាញខឿនវប្បធម៌ ប្រពៃណី វត្តអារាមកេរដំណែលដូនតា ដែលមានពូជសាសន៍របស់ខ្លួន ដោយខ្លួនឯងហើយ។ ពួកយើងទាំងអស់គ្នា សូមធ្វើការប្រឆាំងដាច់ ខាតរាល់ទង្វើបែប ផែនញុះញង់ណាមួយឲ្យមានរូបភាពចលនាបះបោរនៅក្នុងរដ្ឋមួយ ក៍ដូចជាបណ្តាលឲ្យមានអាជ្ញាធរចាប់ខ្លួន ដល់ព្រះសង្ឃព្រះពុទ្ធសាសនា និងប្រជាពលរដ្ឋណាម្នាក់ដាក់ក្នុងពន្ធនាគារបែបនេះតទៅទៀត។
គណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាក្រោម ស្នើសុំយ៉ាងទទូចចំពោះរាល់សកម្មភាព ទាំងឡាយរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក ដែលកន្លងមកពួកខ្លួនតែងធ្លាប់បានពឹងផ្អែកនឹងកេងចំណេញ ចលនានយោបាយតាមខ្សែបណ្តាញព្រះសង្ឃខ្មែរកម្ពុជាក្រោមនេះជាបបន្តទៀត ពុំនោះទេ ពួកលោកនឹងត្រូវប្រឈមមុខ ចំពោះទំព័រប្រវត្តិសាស្ត្រនេះ ជាក់ជាពុំខានឡើយ៕
ពិតជាមានន័យមែន គួរអោយសរសើរ តែចំពោះយួនដែលតែងតែធ្វើបាបខ្មែរនៅទីនោះលោកដែលបានយកចិត្តទុកដាក់។ ឫគ្រាន់តែជាសមាគមន៍អាយ៉ងតាមខាំតែខ្មែរគ្នាឯង។
កីមវាន់ឆេងពិតជាយួនទិញបានមែនហេតុអីក៏ប្រែជាយ៉ាងនេះ?បើយួនធ្វើខ្មែរក្រោមយ៉ាងនេះហើយ
នៅតែខំបំរើយួនទៀត។ឆេងក្រែងធ្លាប់ថាយួនធ្វើបាបខ្មែរដែរអី?ចប់ហើយខ្មែរឆ្កែយួន!!!!!!!!!!!