05212013Headline:

ខុទ្ទកាល័យ​សម្តេច​ហ៊ុន​សែន បដិសេធ​លិខិត​ផ្សព្វផ្សាយ​តាម​ហ្វេ​ស​បុក ពាក់ព័ន្ធ​សម្តេច​ហ៊ុន​សែន ចូល​បំភ្លឺ​រដ្ឋសភា​

ភ្នំពេញ: ខុទ្ទកាល័យ​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សេចក្តីជូនដំណឹង ជម្រាប​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំងប្រទេស មេត្តា​ជ្រាប​ថា ចាប់​តាំងពី​យប់​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១២ មាន​ជន​អគតិ​មួយចំនួន បាន​ក្លែង​ឯកសារ​ជា​សេចក្តីជូនដំណឹង​មួយច្បាប់ ដែល​​បាន​ស្គែ​ន ( Scan ) ហត្ថលេខា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ហ៊ុន​សែន ហើយ​ចុះ​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០១២ ដែល​មាន​ខ្លឹ​សារ ពន្យល់​ដល់​ជនរួមជាតិ​កម្ពុជា អំពី​នីតិវិធី នៃ​សម័យប្រជុំ​រដ្ឋសភា នា​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២ ខាងមុខ តាម​របៀប​មួយ ដែល​បំភ្លៃ និង​បន្ទាប​បន្តោក ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​។

ថ្ងៃទី 7 សីហា 2012
ដោយ: សុខ ភក្តី
CEN

​សេចក្តីជូនដំណឹង​ជា​ផ្លូវការ ដែល​ចុះហត្ថលេខា​ដោយ​លោក ហូ សិទ្ធី នាយក​ខុទ្ទ​កាល័យ​​​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១២ បាន​គូសបញ្ជាក់ថា “​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ពុំដែល​បាន​ធ្វើ​នូវ​សេចក្តីជូនដំណឹង​ណា​មួយ​បែប​នេះ​ទេ​។ ខុទ្ទកាល័យ​សម្តេច​នាយក​រដ្ឋមន្ត្រី សូម​ធ្វើ​ការបដិសេធ​សេចក្តី​ជូន​ដំណឹង​​ក្លែងក្លាយ​នេះ នឹង​ចាត់ទុក​ថា នេះ​ជា​អំពើ​ដ៏​ថោកទាប រក​អ្វី​ប្រៀបផ្ទឹម​មិន​បាន​របស់​ជន​នយោបាយ​មួយចំនួន ដែល​ហ៊ាន​លេងល្បែង តែ​ខ្លាច​ចាញ់ ម្លោះ​ហើយ ត្រូវ​លួច​បន្លំ​។ អំពើ​បែប​នេះ គ្មាន​ផលវិបាក​អ្វី ដែល​នឹង​ធ្លាក់​លើ​រាជរដ្ឋាភិបាល​ឡើយ តែ​វា​បាន​ធ្វើឲ្យ​មនុស្ស ដែល​ថោកទាប​មួយកម្រិត ហើយ​កាន់តែ​ស្មោគគ្រោក​រក​លេខ​ដាក់​គ្មាន​”​។​

​ក្នុង​សេចក្តីជូនដំណឹង​ដដែល បាន​លើកឡើង​ថា ខុទ្ទកាល័យ​សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស សូម​កុំ​ចាញ់បោក​ជន​ថោកទាប ហើយ​​សូម​បងប្អូន​ជនរួមជាតិ មេត្តា​រង់ចាំ​មើល​ការបិត តាម​កញ្ចក់​ទូរទស្សន៍ និង​ស្តាប់​វិទ្យុ នូវ​ការផ្សាយ​បន្ត​ផ្ទាល់ នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២ នៅក្នុង​សម័យប្រជុំ​រដ្ឋ​សភា​។​

​ជា​ការកត់សម្គាល់ សេចក្តីជូនដំណឹង​របស់​នាយក​ខុទ្ទកាល័​យ​សម្តេច​នាយករដ្ឋមន្ត្រី​ខាងលើនេះ បាន​ធ្វើឡើង​ភ្លាមៗ ខណៈ​ដែល​តាម​ប្រព័ន្ធ​ហេ្វ​កបុក នា​ព្រឹក​ព្រលឹម ថ្ងៃទី​៧​សីហា ឆ្នាំ​២០១២ មាន​ការផ្សព្វផ្សាយ​នូវ​លិខិត ដែលមាន​ហត្ថលេខា​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មាន​ខ្លឹមសារ​ពន្យល់​ទៅកាន់​ជនរួមជាតិ​ថា ក្នុង​ពេល​សម្តេច​មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា ដើម្បី​ឆ្លើយបំភ្លឺ​រឿង​ព្រំដែន​កម្ពុជា​-​វៀតណាម នា​ព្រឹក​ថ្ងៃទី​៩​សីហា ឆ្នាំ​២០១២ គឺ​សម្តេច​នឹង​មិន​ទទួល​សំណួរ​ពី​ក្រុម​អ្នកតំណាងរាស្ត្រ​ឡើយ​។ នោះ​គឺ​មក​ពី​សម្តេច​បាន​ទទួល​ការបង្គាប់បញ្ជា​ពី​មេដឹកនាំ​ប្រទេស​វៀតណាម​។​

​ទោះជា​យ៉ាង នៅ​ក្នុង​សេចក្តីជូនដំណឹង​ជា​ផ្លូវការ នា​ព្រឹក​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០១២ លោក ហូ សិទ្ធី នាយក​ខុទ្ទកាល័យ​សម្តេច​ហ៊ុន​សែន បាន​ច្រានចោល​នូវ​ការលើក​ឡើង ដោយ​បំភ្លៃ​ការពិត​នោះ​។

ជាការកត់សម្គាល់ ក្រុមអ្នកលេងហ្វេកបុក ដែលគេដឹងថា ជាក្រុមអ្នកប្រឆាំង​រដ្ឋាភិបាល និងមានមូលដ្ឋាននៅក្រៅប្រទេស បានធ្វើលិខិតក្លែងបន្លំ ផងដែរ ចំពោះមរណភាពរបស់សម្តេចជាស៊ីម កាលពីថ្ងៃទី៤សីហា ឆ្នាំ២០១២។ ក៏ប៉ុន្តែ​ខុទ្ទកាល័យសម្តេចជាស៊ីម និងអគ្គលេខាធិការព្រឹទ្ធសភា បានចេញសេចក្តីបដិសេធ​ជាលាយអក្សរ និងបដិសេធផ្ទាល់មាត់ភ្លាមៗផងដែរ៕

What Next?

Recent Articles

25 Responses to "ខុទ្ទកាល័យ​សម្តេច​ហ៊ុន​សែន បដិសេធ​លិខិត​ផ្សព្វផ្សាយ​តាម​ហ្វេ​ស​បុក ពាក់ព័ន្ធ​សម្តេច​ហ៊ុន​សែន ចូល​បំភ្លឺ​រដ្ឋសភា​"

  1. ចង្រិតដែក says:

    បើគណះបក្សប្រឆាំងធ្ចើដូច្នេះមែន គឺជាអំពើដ៏គគ្រិចណាស់៕ តែប្រយត្ន័មានអ្វីនៅពិក្រោយបញ្ហានេះ៕

  2. ពួកអាប្រឆាំង វាពូកែរតែខាងប្រឌឹត!!!

  3. Angkor says:

    why you guy call them Brachang ? you guy is Yourn head & Khmer body

  4. ក្មេងស្រុកស្រែ says:

    បើមិនមានព័តមាននេះនៅក្នុងទំព័រfacebook ទេ…ថាមិនត្រូវសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនហ៊ានឆ្លើយសំនួរផ្ទាល់មាត់ទេមើលទៅ…ហេងស៊យ ៤ម៉ោងហ្នឹងអានក្រដាសអោយគេស្តាប់ទៀត…..

  5. It bed news for cambodian , who done this Problem ?
    but be careful for opposite party ! It can the reason to arrest you !

  6. Pingpong says:

    ១.The Cambodian Facebook will be a victim!
    ២. បន្ទាប់ពីរឿងនេះ ហ្វេកបុកនៅកម្ពុជានឹងក្លាយជាជនរងគ្រោះ ឬច្បាប់អិនធ័រណែតកាន់តែមានតម្លៃ!
    ៣. ព្រះជាម្ចាស់យល់ពីរឿងនេះ!

  7. មិនដឹងអ្នកណាធ្វើទេ តែ បើទោះជាអ្នកណាក៏ដោយ ធ្វើអំពើបែបនេះ ជា មនុស្សគ្មានសិលធម៏ និង ជាមនុស្ស មិនស្រលាញ់ជាតិខ្មែរ ជាមនុស្ស ដែលធ្វើអោយប្រទេសខ្មែរ ចលាចលើ មនុស្សប្រភេទនេះ គួរតែជាប់គុគ រឺ ទុកក៏មិនចំណេញ ដកចេញក៏មិនខាត ដូចពាក្យរបស់ ប៉ុលពត។ គេខឹត ខំក៏សាងប្រទេសអោយរើកចំរើន តាមរយះការរិះគន់ស្ថានាផ្សេងៗ ឯងបែជាបំផ្លាញបរិយាកាសល្អៗទៅវិញ ។ ក្រសួងពត៏មានគួតែរកវិធីសាស្រ្ត ទប់ស្កាត់ ព្រោះនេះជាការញុះញុងដ៏ធំមួយ​ បើគ្រប់គ្រងបញ្ហានេះមិនបានទេ ថ្ងៃក្រោយនិងមានបញ្ហាផ្សេងទៀត។

  8. JML says:

    សូមរងចាំទស្សនាភាគបន្ត!! សូមអរគុណ!!

  9. សៀងផ្អាប់ says:

    Angkor អ្នកឯងជាសាសន៍អ្វី?

    ចឹងឲ្យតែអ្នកគាំទ្រCPPជាយួន ?

    ចឹងជាអ្នកគាំទ្របក្សប្រឆាំងជាបានខ្មែរ ?

    អាខ្មែររត់ចោលស្រុកមែនទេ (ពួកអាជនភៀសខ្លួន)

  10. Cambodia says:

    Calm down សៀងផ្អាប់, most of them never ever have money to visit Cambodia, and just heard and think will still in the same condition like 30 year before!

    They are crazy, better recommend the good hospital for them, then they can come back and see our country.

    Most of them Jobless, and nothing to do, then have more time to think about that!!!

  11. BaBaBoo says:

    This is another spin game table toward Facebook media and there always plays a trick by CPP itself because this is NOT new, as what had been done to Ki Media. This maniacally plan well done on way of disturbing while Cambodia’s internet providers control by Vietnam IP corps.

  12. សេចក្ដីថ្លែងការណ៍លំដាប់ប្រទេស ប្រើពាក្យមិនសមរម្យ តើអ្នកណាជាអ្នកចេញសេចក្ដីថ្លែងការណ៍នេះ?
    ពិតជាភាសាកុម្មុយនីស្ដមែន ស្រដៀងគ្នានឹងកូរ៉េខាងជើង។

  13. ចង្រិតដែក says:

    ស្មានថាសៀងផ្អាប់ជាមនុស្ស!

  14. Sva watpnom says:

    រកក្បួនបឹទ Facebook ទៀតហើយបន្ទាប់ពី ki. វាមិនហួសពីបទបរិហាកេរ្តិ, ញោះញង់,ខូចរបៀបរៀបរយសាធារណះ។
    ស្តាប៉ទៅវាជ្រិញ ហើយស្រកៀរក្នុងត្រចៀកផង។ ក្បួនខ្មែរក្រហមមានតែប៉ុណ្ណឹង…។

  15. _/\/\/\_ says:

    ខ្ញុំមិនចាប់អារម្មចំពោះហ្វេសបុកនិងសេចក្ដីថ្លែងការនេះទេ !
    តែខ្ញុំត្រូវការសំណួរនិងចម្លើយផ្ទាល់មាត់ ពីមេដឹកនាំខ្មែរ និងអ្នកតំណាងរាស្រ្តពីរឿងព្រុំដែនខ្មែរពិតៗ
    នៅថ្ងៃព្រហស្បត្ត៍ទី០៩ខាងមុខនេះឱ្យបានក្បោះក្បាយ មិនបាច់លេងល្បែងនយោបាយទាំងសងខាងទេ
    អ្នកតំណាងរាស្រ្តគួរតែត្រៀមសំណួររបស់លោកអ្នកឱ្យបានល្អ ។
    ចំណែកមេដឹកនាំក៍ត្រូវតែត្រៀមចម្លើយខ្លួនឱ្យបានសមរម្យពីរឿងព្រុំដែនជារបស់ជាតិខ្មែរទូទៅដែរ ។

  16. ឡាគេធឺ says:

    Good ចង្រិតដែក (សៀងផ្អាប់មិនមែនជាម…នុ……ស….្ស….ទេ)…
    បើមិនអោយគេសួរទេនេោះ មិនបាច់និយាយ គេស្ដាប់ជាង៣០ឆ្នាំហើយ 
    វាស្រគៀរត្រចៀកណាស់លោកអើយ ……

  17. LY Seanteur says:

    អ្នកណាទ្រាំបានទៅ បើនិយាយចំចំនុចខ្សោយរបស់ខ្លួននោះ។ ថោកទាប តែឆ្លាត។ ជនដែលបកអាក្រាតការពិតនេះពិតជាឆ្លាតមែន គឺ ជំរុញអោយសម្តេច ត្រៀមចម្លើយច្រើនហើយ បើសម្តេចមិនឆ្លើយ រឺ សម្លុតអ្នកសួរមានន័យថា សម្តេច ជាអាយ៉ងវ់ៀតណាមពិតប្រាកដ។
    ក៏ប៉ុន្តែ ការដាក់កំហុសទៅលើក្រុមអ្នកប្រឆាំង នោះ​វាពុំសមរម្យទេ។​ គួរមានក្រុមឯករាជ្យមួយស្រាវជ្រាវរឿងនេះ ដើម្បីស្វែងរកអ្នកធ្វើពិតប្រាកដ។

  18. មេស្ដេច says:

    មានរឿងនិងទំព័រជាច្រើនបានសរសេរឬដៀលគ្នាតាមប្រព័ន្ធ facebook រឿងខ្លះមានរហូតដល់រិៈគន់ហូសពីការពិតដល់ ប្រធានាធិបតីរបស់អាមេរិក ឬ ស្តេចរបស់ប្រទេសអង់គ្លេស។ តាមការកត់សំគាល់របស់ខ្ញុំដូចជាអត់មាន ប្រធានាធិបតីនិងសេ្តចអង់គ្លេសឈឺក្បាល ឬគេខ្លាចបាត់បង់កិត្តិយសជាតិគេ។ ហេតុអ្វីបានជារឿងខ្មែរយើងតែងតែ នាំំគ្នាឈឺក្បាលតាំងពីនាយករដ្ចមន្រី្តរហូតដល់ អ្នកអត់ការធ្វើនិងអ្នកដើរតាមនយោបាយរបស់ខ្មែរម៉េ្លះ។ ឱជនជាតិខ្មែរអើយអ្នកគួរដឹង តើទំព័រ facebook សំរាប់អ្វីបានជាអ្នកនាំគ្នាឈឺចាប់ហើយដៀលគ្នាអញ្ចឺង? អ្នកគួរយល់ Facebook ជាមតិសេរី អ្នកអាចចុះអ្ចីស្រេចតែចិត្ត វាមិនមែនជាផ្លូវការសំរាប់យករៀងមួយធ្វើជាមួលដ្នានពិតឡើយ មនុស្សអាចក្លែងគ្រប់ពេល។ ចូរយើងរៀនស្រលាញ់គ្នាជាខ្មែរ កុំប្រកាន់ខ្មែរហ៊ុន សែន ឬសមរស្សី យើងជាខ្មែរត្រូវនាំគ្នារៀនពីគំរូល្អរបស់ប្រទេសដែលល្អដើម្បីស្តារស្រុកយើងផង។ សូមអរគុណ

  19. និយាយត្រូវ មេស្ដេច

  20. Hun Zen says:

    ពួកគេជាមនុស្សមែនទែន, មិនមែនក្លែងក្លាយដូចហ៊ុន សែន
    និងបនសមមិត្តរួមអំពើក្បត់និងអំពើឆ្កួតពាលាទាំងឡាយនេះឡើយ ។
    ពួកប្រទេសទាំងនោះគេជាមនុស្សមានមេត្តាធម៌ មានការសិក្សាក្របខ័ណ្ឌ
    យើងក៏អាចយកមនុស្សកំសាក កំណាចយង់ឃ្នងទៅប្រៀបផ្ទឹមនឹងពួកគេ
    បានទេ ។

  21. ចៅចេកអាំងយល់ថាពួកបង្កព្យុះក្នុងក្អមបិទជិតកំពុងតែភិតភ័យស្វាយមុខយ៉ាងពិតប្រាកដៈ

    ១.ពួកព្យុះក្នុងក្អមបិទជិតនេះនិងមិនមានលេសអ្វីសម្រាប់ផ្លូវនយោបាយពួកគេទៀតទេ។

    ២.ចរន្តនៃការខ្ចាត់ខ្ចាយសមាជិកបក្សកំពុងកើតឡើងដោយសារបក្សរូបជួងញ័រ។

    ៣.ការសន្យាបោកប្រាស់របស់បននយោបាយកឹម សុខាកំពុងតែធ្វើអោយក្រុមនេះធ្លាក់ចុះដោយ

    ការសន្យាខ្យល់មិនអាចសម្រេចបាន។

    ៤.បននយោបាយសម​រង្សីក៏កាន់តែអស់សង្ឃឺមដោយសារតែមេបក្សជាទណ្ឌិត។

    ៥.អ្នកនៅសេសសល់ដឹកនាំបក្សជាមនុស្សមិនច្បាស់លាស់,ដូចជាពពួកបនល្បែងនិងញៀនល្បែង
    ជាពពួកអតីតទណ្ឌិត, ជាកូនយួន, ជាឃាតករ, ខ្លះជាពពួកកញ្ជះគេនៅបរទេស។

    ៦.។ល។និង។ល។

  22. Hun Zen says:

    មាសទឹកដប់មិនរានឹងភ្លើង តែមនុស្សដូចហ៊ុន សែនជាសំណរទន់ៗ
    ដែលប៉ះតែចំហាយភ្លើង ក៏រលាយឆេះក្បាលកើតឆ្កួតចាប់មិនឈ្នះ!

  23. ឡាគេធឺ says:

    ឮគេថា ព្យុះក្នុងក្អមជិតបែកហើយ   បែកឆាប់ៗទៅលោកអើយ

    ដើម្បីបក់ ផាត់ពួកយួនចេញពីដីខ្មែរអោយអស់   អោយខ្មែររស់បានស្រួលផង

  24. ជួប សម្លាប់ says:

    នេះជាក្បាច់ សាមកុក ក្នុងរឿងភាគចិន។អ្វីកើតឡើងគឺក្រុមតែមួយជាអ្នកបង្កើត។

  25. មើលយូរទៅ បក្សកាន់អំណាចអួតថាអ្នក ប្រជាធិបតេយ្យ ម៉េចឆាប់ច្រឡោតពេលគេរិះគន់ ម្ល៉េះ

    រឺ១ក៍ជា គោដំបៅខ្នង ? រឺក៍ចង់តែរបៀបជិះសេះលែង ចង់បាញ់ (ដូចអាបណ្ឌិតស្អីគេនោះ)ចង់

    ចាប់ដាក់គុគ ច្រវាក់ ស្រេច តែចិត្ត ? ឲ្យតែគេរិះគន់ ចោទ ថាបរិហាកេរ្ត៍ ផ្សាយដំណឹងមិនពិត

    ។ល។ រឺក៍ចង់តែ​ស្រែក ជយោ ៗ ៗ តាមពួកផ្តាច់ការចាស់ គំរិល ហួសសមយ័…..មានះអ្នកខ្លះ

    ប្តឹង គេដែលគេផ្សាយតាម ហ្វេសប៊ុក គួរឲ្យចង់សើចណាស់..ដែលយើងឃើញនៅស្រុកគេ

    លោក អូ បាមា ស្តេច អេ លីហ្សាប៊េត ….សុទ្ធតែត្រូវគេជេរតាម ហ្វេសប៊ុក ….តួកំប្លែង មីស្ទើរប៊ីន

    ត្រូវគេផ្សាយ ថាស្លាប់ ផ្អើលពេញស្រុកអង់គ្លេស តែប៉ុន្មាននាទី គេគ្រាន់តែសួរគ្នា ថាជាការពិតរឺ ?

    តែប៉ុណ្ណោះ គេគ្មានប្តឹងប្តល់អីទេ ……..ចំនែកនៅស្រុក ខ្មែរ គេមានជំងឺ បុគ្គលនិយម រឺ ជំងឺតួឯក ប៉ះមិនបាន នឹងមានតុលាការជាឧបករណ៍ អាងអីប្តឹង ចាប់ដាក់គុគ ហើយ មានពួកស៊ីពែ

    ចាំចំអក ហាសហា៎ …..លោកតួអើយលោកតួ ……ក្អេងក្អាងបានតែក្នុងពាងទេ …..