តំណាងរាស្រ្តគណបក្សប្រឆាំងកាលពីម្សិលមិញបានដាក់លិខិតរួចហើយទៅកាន់ប្រធានរដ្ឋសភាជុំវិញករណីចូលខ្លួនរបស់នាយករដ្ឋមន្ត្រីទៅបំភ្លឺសភា នាថ្ងៃទី៩សីហាខាងមុខជុំវិញរឿងព្រំដែន ដែលវាមិនមែនជាការទៅសូត្រឡុលៗ ផ្ទាល់មាត់នោះទេ , តែវាជាការតតាំងគ្នាដោយផ្ទាល់មាត់ឲ្យដឹងសខ្មៅ ឲ្យពលរដ្ឋខ្មែរបានដឹងជុំវិញសំណុំរឿងបោះបង្គោល កំណត់ព្រំដែនខ្មែរ-យួន ដែលមានការចោទថាបានធ្វើឲ្យបាត់ទឹកដី រហូត ដល់បាត់ទាំងភូមិខ្មែរទៀតនោះ ។
អង្គារ 07 សីហា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី
លិខិតដែលមានចុះហត្ថលេខា ដោយតំណាងរាស្ត្រ៩រូបរបស់គណបក្សសមរង្ស៊ី ដែលត្រូវបានផ្សព្វផ្សាយតាមរយៈគេទំព័ររបស់គណបក្សនេះ នៅថ្ងៃអង្គារនេះបានលើកឡើងដូច្នេះថា ” យើងខ្ញុំបានទទួលដំណឹងថា តំណាងរាជរដ្ឋាភិបាល នឹងអញ្ជើញមកកាន់រដ្ឋសភា ដើម្បីឆ្លើយបំភ្លឺដោយផ្ទាល់មាត់ លើការងារបោះបង្គោលព្រំដែន រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតសង្គមនិយមវៀតណាម នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ ។ នៅក្នុងអំឡុងពេល នៃការឆ្លើយបំភ្លឺនេះ យើងខ្ញុំស្នើសុំឲ្យមានការជជែកពិភាក្សា ផ្លាស់ប្តូរយោបល់គ្នា រវាងអ្នកតំណាងរាស្ត្រ និងតំណាងរាជរដ្ឋាភិបាល”។
លិខិតនោះបានបន្តដូច្នេះថា ” ការជជែកពិភាក្សានេះ នឹងផ្តល់ព័ត៌មានកាន់តែច្បាស់លើការបោះបង្គោលព្រំដែនខាងលើ ដល់ប្រជាពលរដ្ឋយើង ដែលជាម្ចាស់ប្រទេស និងបង្ហាញពីការទទួលខុសត្រូវរបស់ស្ថាប័ននីតិបញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ចំពោះមុខប្រទេសជាតិ”។
ការ ចង់បានរបស់គណបក្សសមរង្ស៊ីនេះ បានធ្វើឡើងបន្ទាប់ពីមានការនិយាយជាសាធារណៈរបស់ហ៊ុន សែន កាលពីសប្ដាហ៏កន្លងទៅ ថា នឹងចំណាយពេល៤ម៉ោងទៅបកស្រាយក្នុងរដ្ឋសភា ទាក់ទងរឿងព្រំដែនយួន-ខ្មែរ ។ ដោយនាយករដ្ឋមន្ត្រីខ្មែររូបនេះចង់ឃើញមានការផ្សាយបន្តផ្ទាល់តាមទូរទស្សន៏ពីការបកស្រាយនេះ ហើយថា គាត់បានចំណាយពេលប៉ប៉ាចប៉ោច តាមវេទិការសាធារណៈច្រើនជាងនេះ ។ ប៉ុន្តែពេលនេះ គណបក្សប្រឆាំងបានបញ្ជាក់ច្បាស់ហើយថា គឺ៤ម៉ោងនៅក្នុងការសួរដេញដោលរឿងព្រំដែន មិនមែនទៅឱបក្បាលមីក្រូតែម្នាក់ឯងទេ ៕
However, Some of Land probably lost to Youn already.
គាត់និយាយហើយថា 1សំនួរ គាត់ឆ្លើយអោយបាន4ម៉ោង។នរណាហ៊ានសួរសំនួរទី2 ចេញមក
ក្រៅគង់តែដឹងគ្នាទេ ហ្អែង៕
I think Mr. Hun Sen is brave enough to talk face to face with opposition party members about border problem with Vietnam because he is good at speaking I watch him every night on TV.
លោកនិងកិយាយរហូតតែម្នាក់ឯង ហើយនិងមិនបើកឲកាសឲ្យគេសួរសំណួរទេ !! គឺគេឲ្យសូត្រថាមេច គឺសូត្រចាំមាត់អីចឹងហ្មង !!
អឺនោះ…ក្តៀនអាចម៍ហើយចាំមើល…បិទក្បាលមេក្រូហើយចាំមើល…
It is true must be answers to the question not talk a lot.!!!!
សម្តេចដូចជាមិនមានការហាមឃាត់មិនឲ្យសួរសំនួរលើសពី២នោះទេ តែសម្តេចបានបញ្ជាក់ថាគ្រាន់ តែឆ្លើយ១សំនួរអាចចំណាចពេលរហូតដល់ទៅ៤ម៉ោងឯណោះ។ អស់លោកអាចសួរសំណួរប៉ុន្មាន ក៍បានដែរព្រោះសម្តេចបាននិយាយហើយថានិងជំរះបញ្ជីរគ្នាម្តងពីរឿងព្រំដែនវៀតណាមនេះ គ្រាន់ តែថាសួរឲ្យវាពាក់ពន្ធ័ជាមួយព្រំដែនវៀតណាទៅបានហើយសូមកុំសួរអ្វីក្រៅពីនេះអី។ សូមទាន ជ្រាបព្រះគរុណាសូមថ្វាយបង្គំនិងជម្រាបលាទាំងអាលោះអាល័យ……….
ហេតុអ្វីបានជាតំណាងរាស្រ្តរបស់គណៈបក្សប្រឆាំង គំនឹតអន់ៗម្លោះ ។ ការបំភ្លើគឺគេត្រូវមានឯកសារយោង ត្រូវប្រៀង របៀបឆ្លើយ ត្រូវមានឯកសារជាភស្តុតាង ត្រូវមានទីប្រឹក្សាផ្តល់យោបល់មុន ធ្វើសេក្តីថ្លែងការ ឯកសាទាំងអស់ជាភស្តុតាង បើមិនមានឯកសារគោល បើមិនអាន មិនមើលអ្នកណាចាណទាំអស់ ។ ទោះបីអ្នកការសែត ក៏គេមានរបៀបសរសេរបស់គេដែរ បើគេភ្លេចអាចបើកមើលជៀសវាងខុស ។ បើនិយាយថាតតាំងផ្ទាល់មាត់ បកស្រាយបំភ្លើធ្វើអ្វើ គ្មានប្រយាយចេះតែថា ។ ការដែលមិនមានឯកសារអាន ឯកសារយោង គឺ ការតតាំងដោយផ្ទាល់មាត់ គេថា កូនក្មេង និយាយយូទៅគង់តែឈ្លោះប្រកែកគ្នា ហើយពិបាកអន្តរាគម្ភណាស់ ហើយនិងកើតមាន ភាពអាណាធីបតីយក្នុង អង្កប្រជុំ ។ ខ្ញុំឆ្ងល់ ហេតុអ្វីបានជា ធ្វើដល់តំណាងរាស ហើយ មានគំនឹតបែបណឹង ។ ការបកស្រាយ ចង់យកអ្វីមកបំភ្លឺក៏បានដែរ ចង់អាន រឺ ចង់សរសេទុកក៏បាន តែអោយសមស្របនិង សំនួរ មិនដូចការប្រលងទេ ដូច្នេះ មុននិយាយគួរគឹត កុំអោយខ្លួនគេចាប់ចំណុចខ្សោយបាន។ អាចនិយាយបានថា ទំលាប់របស់គណៈបក្សប្រឆាំង គឺ និយាយអ្វី តែផ្ទាល់មាត់ មិនមានឯកសារយោង និង ភ័ស្តុតាង កុំភ្លេចណា ការនិយាយផ្ទាល់មាត់ មិនយកជាការបានទេ ចង់ក្រឡាស់សំដីពេលណាក៏បាន។
ចាំមើលឣាបក្សប្រឆាំងវាកាន់ក្រដាស់ដែរឬឣត់!ធ្វើការយូរៗកាន់តែយ៉ាប់!យករឿង
កាន់ក្រដាស់ឯណាមកធ្វើជាធំដុំ!មើលយូរៗទៅដូចមិនសូវគ្រប់ទឹកម៉េចមិនដឹង!
បើមិនត្រូវប្រធានបទត្រូវនិយាយដែរឬ
បើមិនត្រូវប្រធានបទត្រូវនិយាយដែរឬ ដូចងាយ
ស្រុកខ្មែរសព្វថ្ងៃ ខំបានគណះបក្សប្រឆាំងសួររករឿងទេ !!!! ខំអីហ្នឹង រដ្ធាភិបាលជិះសេះលែងដៃ ចប់ប៉ារយ !!!
សំដាច់លោកស្រឡាញ់ក្បាលមេក្រូជាងស្រឡញ់ប្រពន្ធលោកទៅទៀត។ ពេលលោកចែកស្ថានទៅ
កុំភ្លេចដាក់ក្បាលមេក្រូទៅជាមួយជូនទៅតាមលោកផង។
បើមកមិនឱ្យគេសួរ តទល់ សំណួរនិងចម្លើយផ្ទាល់មាត់ទេ កុំមកអី
នាំតែបង្ហិន បំផ្លាញពេលវេលាជាតិខ្មែរទេ
ខ្ញុំមិនកាន់ជើងគណបក្សណាទេ តែខ្ញុំជាកូនខ្មែរម្នាក់ត្រូវការស្ដាប់ សំណួរពិត និង ចម្លើយពិត
ពីរឿងព្រំដែនទឹកដីរបស់ដូនតា ក្សត្រ័រាជវង្ស វរ្មន័ ដែលបានបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយរស់នៅ
តកូន តចៅ ទៅថ្ងៃក្រោយ ។
លឺគេថា សំដាច់ចូលចិត្តនិយាយតែម្នាក់ឯងទេជាង៣០ឆ្នាំនេះ (ហាមសួរប្រ…..)
ខ្ញុំហ៊ានភ្នាល់ដាក់ជីវិតបើសំដាច់អោយសួរ ដូច្នេះ អ្នកដែលចង់សួរឈប់ត្រៀមសំនួរទៅ
សំនួរដែលត្រៀមហើយចង់សួរ សំដាច់ជូនអោយ ហ ឡ ឌ ជាអ្នកឆ្លើយ។បាយ បាយៗៗៗ…..