ភ្នំពេញ: លោក សៅ រ៉ានី អគ្គលេខាធិការគណបក្សនរោត្តម រណឫទ្ធិ ដែលបានចេញមុខជួបចចារដើម្បីបង្រួបបង្រួមជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិចនោះ បានចូលមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១២ ដើម្បីបំភ្លឺលើពាក្យបណ្តឹងប្តឹងលោក នរ៉ាណាឫទ្ធិ អានន្នដាយ៉ាត នាយខុទ្ធកាល័យសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ពីបទ ក្លែងលិខិតសាធារណៈ ប្រើប្រាស់លិខិតសាធារណៈក្លែង និង រំលោភលើសេចក្តីទុកចិត្ត។
ថ្ងៃទី 7 សីហា 2012
ដោយ: ឆាយា
CEN

លោក សៅ រ៉ានី អគ្គលេខាធិការគណបក្សនរោត្តម រណឫទ្ធិ ចូលឆ្លើយលើបណ្តឹងប្តឹងសម្តេចក្រុមព្រះនៅសាលាដំបូងរាជធានីភ្នំពេញ
នីតិវិធីបន្ទាប់តុលាការនឹងចេញដីកាកោះហៅភាគីចុងចម្លើយ និង មនុស្សមួយចំនួនទៀតដែលជាប់ពាក់ព័ន្ធនឹងបញ្ហានេះដូចជា សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ និងលោកប៉ែន សង្ហា អ្នកនាំពាក្យគណបក្សនរោត្តម រណឫទ្ធិ ឱ្យចូលមកឆ្លើយជុំវិញការចោទប្រកាន់ ក្នុងពាក្យបណ្តឹងខាងលើនេះ។
ក្រោយពីបានចូលបំភ្លឺនៅចំពោះមុខលោកសុខ រឿន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញរួចហើយ លោកសៅ រ៉ានី បានបញ្ជាក់ប្រាប់ក្រុមអ្នកយកព័ត៌មានថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១២ កន្លងទៅ លោកបានដាក់បណ្តឹងទៅសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ដែលមានកម្មវុត្ថុប្តឹងលោក នរ៉ាណាឫទ្ធិ អានន្នដាយ៉ាត ពីបទ ក្លែងលិខិតសាធារណៈ ប្រើប្រាស់លិខិតសាធារណៈក្លែង និង រំលោភលើទំនុកចិត្ត។
មូលហេតុដែលនាំឱ្យមានការប្តឹងផ្តល់នេះបានត្រូវលោកសៅ រ៉ានី អះអាងថា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ លោកក្នុងនាមអគ្គលេខាធិការគណបក្សនរោត្តម រណឫទ្ធិ បានចុះហត្ថលេខាលើកំណត់ប្រជុំស្តីពីការរួបរួមគ្នានៃគណបក្សហ្វ៊ុនស៊ិនប៉ិចនិង គណបក្ស នរោត្តមរណឫទ្ធិ ជាមួយលោកញ៉ឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្សហ្វ៊ុនស៊ិនប៉ិច។
រយៈពេលបីថ្ងៃក្រោយមក ពោលគឺនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១២ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ដែលកំពុងគង់នៅក្រៅប្រទេសបានឡាយព្រះហស្ថលេខាលើសេចក្តីសម្រេចស្តីពីការបញ្ចប់តួនាទីអគ្គលេខាធិការ អគ្គលេខាធិការរង និង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សនរោត្តម រណឫទ្ធិ ចំនួន៦រូបរួមមាន លោកសៅ រ៉ានី លោកផែង ហេង លោកឃឹម សិលា លោកថាវ គឹមឡុង លោកឡុង លីម និង លោក យស់ សូលី។ បន្ទាប់មកទៀតនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១២ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ បានឡាយព្រះហស្ថលេខាតែងតាំងលោកឈឹម សៀកឡេង ជាអគ្គលេខាធិការគណបក្សនរោត្តម រណឫទ្ធិ។
ចំពោះការសម្រេចទាំងពីរខាងលើនេះត្រូវបានលោកសៅ រ៉ានី ចាត់ទុកថា មានភាពមិនប្រក្រតីក្លែងបន្លំដោយលោកនរ៉ាណាឫទ្ធិ អានន្នដាយ៉ាត ព្រោះសម្តេចក្រុមព្រះគង់នៅ ប្រទេសបារាំងតែបែរជាឡាយព្រះហស្ថលេខាបញ្ចប់តួនាទីមន្ត្រីចំនួន៦រូប ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាទៅវិញ។
លោកសៅ រ៉ានី បានបញ្ជាក់ទៀតថា ក្រោយពីសមត្ថកិច្ចនគរបាលធ្វើការស្រាវជ្រាវរួចហើយក៏បានកសាងសំណុំរឿងបញ្ជូនពាក្យបណ្តឹងនេះ មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមច្បាប់។
តាមលិខិតចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១២ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ក្នុងនាមព្រះប្រធានគណបក្សនរោត្តម រណឫទ្ធិ បានចេញលិខិតមួយជម្រាបជូនតុលាការគ្រប់ជាន់ថ្នាក់ថា សេចក្តីសម្រេចស្តីពីការបញ្ចប់តួនាទីអគ្គលេខាធិការ អគ្គលេខាធិការរង និង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សនរោត្តម រណឫទ្ធិ និង លិខិតបន្តបន្ទាប់ទៀតគឺពិតជាព្រះហស្ថលេខារបស់ព្រះអង្គដែលមានសុពលភាពត្រឹមត្រូវ មិនមែនក្លែងបន្លំឡើយ។
ទោះជាលោកសៅ រ៉ានី បានចោទប្រកាន់លោកនរ៉ាណាឫទ្ធិ អានន្នដាយ៉ាត និង សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ បានធ្វើលិខិតបញ្ជាក់រួចហើយក្តី ក៏ការសម្រេចយ៉ាងណានោះស្ថិតលើសមត្ថកិច្ចតុលាការដែលកំពុងចាត់ការជាបន្តបន្ទាប់តាមនីតិវិធី៕
ពួកអាមោកទាំងអស់នេះ ឈប់នាំគ្នាមកបោករាស្រ្តខ្មែរទៅ វាហួសសម័យហើយណា នាំប្រពន្ឋដើម ប្រពន្ឋចុងទៅរត់តាក់សីុនៅស្រុកបារាំងវិញទៅគ្រាន់បានអង្កច្រកឆ្នាំង!
សុតតែពួកអាអត់កំនើត។សល់តែពីកៅអីកិតតែពីខាំគ្នាទៀត
អាឆ្កែមួយក្បាលនេះម្ចាស់អោយស៊ីសាច់ហើយឥឡូវខាំម្ចាស់វាទៀត។ពូជអាហ្នឹងថោកម៉េស?? ប្រាប់លោកឯងមុនទៅកុំមកស្នើរអោយសម្តេចជួយនៅពេលលោកចាញ់ក្តីណា! សម្តេចមិនជួយលោកឯងទេ។ ព្រោះលោកធ្លាប់ជេប្រមាទសម្តេច! អាថោក!!
This man has no power of motivation, his flash attention, to steer the great sailor across the dark sea only made big hole to sink his own ship.
ដំបៅមិនឈឺ យកឈើឆ្កឹះ។
ស្តេច នរោត្តម រណឬទ្ធិ គួរតែចេះទទួលស្គាល់កំហុសខ្លួប ឯងផង តាមការញុះញុង របស់មនុស្ស
ខិលខូចមួយចំនួន បំផ្លាញប្រជាប្រិយ៍ភាព របស់ត្រគោល ក្សត្រគ្មានសល់ទេ។
(បើល្ងង់កុំធ្វើចេះ ក្រែងប្រទះក្តីអន្តរាយ)
សំនូរថាហេតុអ្វីបាន សៅរ៉ានីនៅអលោះអាល័យជាមួយក្រុមព្រះម៉្លេះ ទោះបីជាក្រូមព្រះដេញក្បាលចោល? ចំលើយអត់ទាន់មានកន្លែងដើម្បីស្វាគមន៍គាត់។ ដូច្នេះគាត់ត្រូវបំផ្លាញក្រុមព្រះសិនដើម្បីយកមុខអោយសម្តេចជោរដឹងថា គាត់មានស្នារដៃ។ ហើយក្រុមព្រះក៏មិនដឹងជាមានមាត់អីមកដឹកនាំនយោបាយទៀតដែរ ពីព្រោះវាអត់មានរាស្រ្តណាជឿកើត។ តើមានខ្មែរប៉ុន្មាននាក់ទៅទិញសេះចាស់បាក់ជើងទៅរត់ប្រណាំង វាគ្មានហើយបើមានសុទ្ធសឹងជាមនុស្សជឿថាផែនដីមានរាងត្រប៉ែត។ សូមទោសផងបើខ្ញុំអោយយោបល់ខុសណា!