ភ្នំពេញ: មន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំនួន ៤ រូប បានត្រូវចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ ឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ ពុករលួយ ដើម្បីស៊ើបអង្កេត លើករណីកេងប្រវ័ញ្ចថវិការដ្ឋ ចំនួនជិត ២លានដុល្លារអាមេរិក ពីគម្រោងប្រគល់ដីសម្បទានសង្គមកិច្ច និងសាងសង់លំនៅស្ថានជូនអតីតយុទ្ធជន និងជនក្រីក្រ នៅខេត្តមួយចំនួន ក្នុងព្រះរាជាណាចក្រកម្ពុជា ប្រចាំឆ្នាំ២០១១។
ថ្ងៃទី 9 សីហា 2012
ដោយ: ឆាយា
CEN

ឃុំខ្លួនមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និង សំណង់ចំនួន៤រូប ពីបទ ពុករលួយ ដើម្បីស៊ើបអង្កេតលើករណីប្រព្រឹត្តអំពើពុករលួយកេងប្រវ័ញ្ចថវិការដ្ឋ ចំនួនជិត២លានដុល្លារអាមេរិក
មន្ត្រីទាំងបួនរូប រួមមាន ឈ្មោះ សារ៉េត បូរ៉ាមី ជាអគ្គនាយករងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឈ្មោះ ផូ វុឌ្ឍី ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ, ឈ្មោះ មាស ឥស្សរ៉ា អនុប្រធាននាយកដ្ឋាន និងឈ្មោះ ទុយ ឡាយរិទី្ធ ជាមន្ត្រីបម្រើការនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
មន្ត្រីទាំង៤រូប បានត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១២ កន្លងទៅ រួចកសាងសំណុំរឿង បញ្ជូនមកតុលាការសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ កាលពីព្រលប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១២។

ឃុំខ្លួនមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និង សំណង់ចំនួន៤រូប ពីបទ ពុករលួយ ដើម្បីស៊ើបអង្កេតលើករណីប្រព្រឹត្តអំពើពុករលួយកេងប្រវ័ញ្ចថវិការដ្ឋ ចំនួនជិត២លានដុល្លារអាមេរិក
ចំពោះមូលហេតុ នៃការឃាត់ខ្លួនមន្ត្រីពុករលួយទាំងនេះ ត្រូវបានគេឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានលើកគម្រោង ប្រគល់ដីសម្បទានសង្គមកិច្ច និងសាងសង់លំនៅស្ថាន ជូនអតីតយុទ្ធជនប្រចាំឆ្នាំ២០១១ ដែលមានទឹកប្រាក់ប្រមាណរាប់សិបពាន់លានរៀល។ ប៉ុន្តែនៅពេល ដែលយកទៅអនុវត្តជាក់ស្តែង មន្ត្រីមួយចំនួនបានឃុបឃិតគ្នា កេងប្រវ័ញ្ចថវិកាទាំងនេះ យកទៅធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួន។
ឆ្លងតាមការត្រួតពិនិត្យ និងស្រាវជ្រាវរួចហើយ អង្គភាពប្រឆាំងអំពើពុករលួយបានកំណត់អត្តសញ្ញាណមនុស្សជាប់ពាក់ព័ន្ធនឹងករណីនេះ រួចសុំគោលការណ៍ពីតុលាការឃាត់ខ្លួនពួកគេ យកមកសាកសួរ ប្រយោជន៍ដើម្បីរកបក្ខពួក និងខ្សែរយៈជាបន្តទៀត៕
ត្រូវតែប្រឹងឲ្យខ្លាំងជាងនេះទៀត កុំអនុវត្តជំហានគីង្គក់ ដើម្បីភាពស្អាតស្អំរបស់ប្រទេស ។
កំចាត់ពួកដង្កូវសង្គម ប្រជារាស្ត្រពិតជាអបអរ កោតសរសើរហើយ ។
ចាប់អោយតែល្អមើលតាហេ ?
ប្រយ័ត្នរឿងស្វាស៊ីចេក អាស្វាធំវាឃើញចេកដាក់ក្នុងលប្ប ដឹងថាមនុស្សជាអ្នកដាក់ដើម្បីចាប់ពួកវា ប៉ុន្តែដោយចង់ស៊ីចេក វាក៏ប្រើអាស្វាតូចដែលគ្នាមិនដឹងអី អោយចូលទៅក្នុងលបដើម្បីហុចចេក អោយវាស៊ី ប៉ុន្តែដល់ពេលម្ចាស់គេមកទាន់ អាស្វាធំវារត់ឡើងចុងឈើបាត់ នៅជាប់តែអាតូច ក្នុងលបនោះ។ ចំណែក ផូ វុឌ្ឍី វិញខ្ញុំជឿថាមិនមែនត្រឹមតែជាស្វាតូចដូចនិយាយខាងលើទេ ក៏ប៉ុន្តែជាកូនស្វាកំហូចទៀតផង។នៅកន្លែងធ្វើការ គាត់អង្គុយធ្វើត្រឹមត្រូវ និងថ្លៃថ្នូរណាស់ ក៏ប៉ុន្តែបង្គាប់អោយអាប្អូនប្រុសគាត់ដែលជាអ្នកកាន់លុយ បង្គាប់ទារលុយចំពោះអ្នកដែលទៅ ទំនាក់ទំនងការងារផ្សេងៗពាក់ព័ន្ធនឹងលុយកាក់។តាមខ្ញុំដឹង ជារៀងរាល់ឆ្នាំ គាត់ នឹងដន្លងគាត់ ម្នាក់ទៀតធ្វើការនៅក្រសួងជាមួយគ្នា តែងនាំគ្នារកវិធីសាស្ត្រផ្សេងៗដើម្បីចាយលុយក្រសួងអោយ អស់ ដូចជាការបង្កើតអោយមានជាវគ្គបណ្ណុះបណ្តាលនានាជាច្រើនដែលមានរូបភាពដដែលៗ ហើយបង្គាប់អោយមន្ត្រីមកពីគ្រប់ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ត្រូវមកចូលរួមសិក្ខាសាលា ម្តងៗ ពី៧ទៅ១០ថ្ងៃ ដោយចាយលុយផ្ទះតែរៀងៗខ្លួន។នេះជាអំពើរពុករលួយមួយបែបទៀតដែល គេម្នាក់នេះ និយមធ្វើជាយូរមកហើយ។ មេស្ថាប័នខ្លះ គេចង់បានបលប្រយោជន៍អ្វីមួយ គេក៏ប្រើរូបភាពដូចបានរៀបរាប់ខាងលើនេះឯង បើលិនជាអ្នកតូចឆ្លាតដឹងខ្លួនមុន មិនព្រមធ្វើ គេនឹងតែងតាំងអ្នកថ្មីអោយមកជំនួន ឬអោយមកធ្វើការជាមួយទោះជាន់ភារកិច្ចគ្នាក៏ដោយ ដើម្បីអោយអ្នកថ្មីនោះ ធ្វើការអោយគេតាមបំណងដែលគេចង់បាន។