អ្នក​បុរី​កីឡា​ប្រតិកម្ម​នឹង​ការ​លើក​ពេល​សាកសួរ​របស់​សាលាដំបូង

ពលរដ្ឋ​ក្នុង​សហគមន៍​បុរី​កីឡា បាន​ប្រតិកម្ម​ចំពោះ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​សម្រេច​លើក​ពេល​សាកសួរ​ពួកគាត់​ដែល​ជា​ដើម​បណ្ដឹង​ប្ដឹង​អ្នកស្រី ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន​ផានអ៊ីម៉ិច ក្នុង​ពេល​ឈូស​កម្ទេច​ផ្ទះ​ពួកគេ​កាល​ពី​ដើម​ឆ្នាំ​២០១២។

ដោយ ខែ សុណង
2012-08-09
​វិទ្យុ​អាស៊ីសេរី

អ្នក​បុរី​កីឡា​តវ៉ា​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​តុលាការ​ប្រកាស​លើក​ពេល​សាកសួរ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២។

អ្នក​បុរី​កីឡា​តវ៉ា​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​តុលាការ​ប្រកាស​លើក​ពេល​សាកសួរ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២។
RFA/Khe Sonorng

ពលរដ្ឋ​មក​ពី​សហគមន៍​បុរី​កីឡា លោកស្រី ជុំ ង៉ាន់ ថ្លែង​នៅ​ថ្ងៃ​ទី​៩ សីហា នៅ​ខាង​មុខ​តុលាការ​ថា ដើម​បណ្ដឹង​ពលរដ្ឋ​ចំនួន ៣​នាក់ គឺ​មាន​លោកស្រី ស៊ូ អ៊ីម លោកស្រី ប្រាក់ សុខា និង​លោកស្រី​ខ្លួន​ឯង​ផង បាន​នាំគ្នា​មក​តុលាការ​តាម​ដីកា​កោះ​ហៅ​សាកសួរ ពី​ករណី​ពលរដ្ឋ ១១៧​គ្រួសារ ប្ដឹង​អ្នកស្រី ស៊ុយ សុផាន តាំង​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ពី​បទ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ ផ្ទះសម្បែង និង​បង្ក​របួស​ស្នាម​លើ​ពលរដ្ឋ​ក្នុង​សហគមន៍​បុរី​កីឡា ប៉ុន្តែ​តុលាការ​បែរ​ជា​លើក​ពេល​សាកសួរ​ទៅ​វិញ។

លោកស្រី ជុំ ង៉ាន់៖ «ពួក​ខ្ញុំ​បី​នាក់​នេះ​ឡើង​ទៅ​បំភ្លឺ ប៉ុន្តែ​មិន​ទាន់​បាន​បំភ្លឺ​ផង​ចូល​ទៅ​ជួប ហើយ​ចេញ​មក​វិញ​គាត់​ថា តុលាការ​ពន្យារ​ពេល​ទៀត​ហើយ។ ពួក​ខ្ញុំ​សង្ឃឹម​ថា ថ្ងៃ​ក្រោយ​តុលាការ​ហ្នឹង​មាន​ភាព​យុត្តិធម៌​សម្រាប់​ពួក​ខ្ញុំ​អ្នក​ក្រីក្រ​បុរី​កីឡា​ហ្នឹង។ ក្រុមហ៊ុន​ផានអ៊ីម៉ិច​ឈូស​ឆាយ​កម្ទេច​ចោល​ហើយ​ថែម​ទាំង​ពន្យារ​ពេល​ថ្ងៃ​នេះៗ។ ខ្ញុំ​ថា​តុលាការ​យក​លេស​មិន​រក​យុត្តិធម៌​ឲ្យ​អ្នក​ក្រ​តែម្ដង»

កាល​ពី​ចុង​ខែ​មិថុនា កន្លង​ទៅ អ្នក​បុរី​កីឡា បាន​នាំ​គ្នា​ទៅ​តុលាការ​រាជធានី​ភ្នំពេញ ឲ្យ​សើរើ​បណ្ដឹង​នេះ​ម្ដង​រួច​មក​ហើយ។

បណ្ដឹង​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ និង​សន្តិសុខ​ក្រុមហ៊ុន​ផានអ៊ីម៉ិច បាន​ប្រើ​គ្រឿង​ចក្រ​ឈូស​កម្ទេច​ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ ៣០០​គ្រួសារ​ក្នុង​សហគមន៍​បុរី​កីឡា ហើយ​ដឹក​ពួកគាត់​ទៅ​ទី​តាំង​ថ្មី​នៅ​តំបន់​ទួល​សម្បូរ ក្នុង​ខណ្ឌ​ដង្កោ និង​មួយ​ចំនួន​ទៀត​ទៅ​ក្បែរ​ជើង​ភ្នំ​ឧត្ដុង្គ គឺ​ស្ថិត​នៅ​ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​៣ មករា ឆ្នាំ​២០១២ កន្លង​ទៅ ហើយ​ពួកគាត់​ទាមទារ​ឲ្យ​ក្រុមហ៊ុន​នេះ សង​ជំងឺ​ចិត្ត​ក្នុង​មួយ​គ្រួសារ ១២​លាន​រៀល ការ​ខូចខាត​ទ្រព្យ​សម្បត្តិ ៥​លាន​រៀល និង​សំណង​ផ្ទះ​សម្បែង ២០​លាន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "អ្នក​បុរី​កីឡា​ប្រតិកម្ម​នឹង​ការ​លើក​ពេល​សាកសួរ​របស់​សាលាដំបូង"

  1. ហ៊ុន សែន ជាប្តីចុងពីសិតពីលិកា says:

    អាតុលាការគូទមាន់

  2. ខ្មែរយំព្រោះនរណា?
    តើអ្នកដឹងទេខ្មែរយំរឿងអ្វី? –យំព្រោះអស់ដីលំនៅគេហា
    តើគេអស់ដីពីព្រោះនរណា?– ព្រោះមេរដ្ឋាឬស្យាយង់ឃ្នង ។
    មានភ្នែកតែខ្វាក់ព្រោះប្រាក់បាំងបិទ–មានចិត្តតែចិត្តអាក្រក់សៅហ្មង
    ធ្វើបាបអ្នកក្រយំកងរំពង –មេចិត្តយង់ឃ្នងប្រមូលដុល្លា ។
    អួតឯងមេខ្មែរ តែមានចិត្តខ្មាំង– អួតខ្លួនអ្នកខ្លាំង ខ្លាំងដាក់ខេមរា
    បើជាមួយយួន ខ្លួនក្រាបកេសា –ជាមួយខេមរា ខ្លួនវាយសង្រ្គប់ ។
    ចិត្តជាទេវទត្ត មាត់ជាទេវតា– អ្នកធ្វើបាបខ្មែរឱ្យយំមិនឈប់
    ធ្វើអ្នកដឹកនាំចិត្តងងឹតឈ្លប់ –ជនពាលឧបទ្រពមានចិត្តបីសាច ។
    បើគេរិះគន់ក៏ច្រឡោតតូង –សំដីយង់ឃ្នងបំពងកម្លាច
    សម្លុតកំហែង ឯងអាងអំណាច– ជនពាលកោងកាចគិតថាខ្លួនត្រូវ ។
    តើខ្លួនមានអ្វីសំខាន់អស្ចារ្យ –ពីមុននោះណាជាសត្វដង្កូវ
    ពេលអ្នកដុះស្លាបហើរវង្វេងផ្លូវ –ឱ្យដីយួននៅ ដេញខ្មែរខ្ចាត់ខ្ចាយ ។
    មានពេលទំនេរ ឆ្លុះមើលកញ្ចក់ –សម្លឹងសម្លក់ឱ្យស្គាល់រូបកាយ
    រូបគេរូបអញកើតចេញពីម្តាយ– តាមធ៌មបរិយាយម្តាយចិត្តជាព្រហ្ម ។
    សម្តែងឱ្យឃើញថាឯងជឿដែរ –ជឿសាសនាខ្មែរតាំងពីបុរម
    ឱនសំពះសង្ឃធ្វើឬករមទម្យ– ចិត្តខ្មៅឆេះងំភ្នំភ្លើងជាគ្នា ។
    រស់ដោយសារខ្មែរ បែរជាផ្គាប់យួន –ជាតិមនុស្សទុជ៌នធ្ងន់នឹងស្ពាយងារ
    យួនរស់សប្បាយ ខ្មែររស់វេទនា– មេខ្ពស់តែងារ ចិត្តអសប្បុរស ។
    កើតមកជាខ្មែរមិនខុសអ្វីទេ– តែពួកមេៗធ្វើមិនត្រូវសោះ
    ជាច្រើនជំនាន់ដែលយើងរងគ្រោះ–ព្រោះមេទាំងនោះជាមេចោលម្សៀត ។
    មេសាសន៍ដទៃគេមានមនសិការ– គិតរឿងប្រជានិងប្រទេសជាតិ
    មេខ្មែរសុទ្ឋផ្កាយរះរាយព្រោងព្រាត– តែផ្កាយចោលម្សៀតរះឥតពន្លឺ ។
    មេផ្កាយកូនផ្កាយប្រញាយគ្នារះ –ផ្កាយមានច្រើនណាស់ ខ្មែររឹតតែឈឺ
    ព្រោះសុទ្ឋផ្កាយចោរប្លន់ឱ្យរន្ទឺ –បំបាត់ក្តីឈឺ សាមគ្គីតតាំង!