05182013Headline:

នាយករដ្ឋមន្ត្រី ប្រកាស​ផ្លូវការ ដាក់​ទីក្រុង​សៀមរាប គឺ​ជា​ទីក្រុង​វប្បធម៌ នៃ​អាស៊ី​បូ​ព៌ា ឆ្នាំ​២០១២

ភ្នំពេញ: ​ក្នុង​ទិវា​អាស៊ាន Asean Day កាលពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​ផ្លូវការ​ថា “​ទីក្រុង​សៀមរាប គឺ​ជា​ទីក្រុង​វប្បធម៌​នៃ​អាស៊ី​បូ​ព៌ា ឆ្នាំ​២០១២” ហើយ “​ឆ្នាំ​២០១២ គឺជា​ឆ្នាំ​ទស្សនា​ប្រទេស​អាស៊ាន​បូក​បី​”​។

ថ្ងៃទី 10 សីហា 2012
ដោយ: សុខ ភក្តី
CEN

​ក្នុង​សុន្ទរកថា​គន្លឹះ ក្នុង​ពិធីជប់លៀង​សាទរក្នុងឱកាស “​ទិវា​អាស៊ាន​” នៅ​កោះ​ពេជ្រ កាលពី​ព្រលប់​ថ្ងៃទី​៨​សីហា ឆ្នាំ​២០១២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាម​ជា​ប្រធាន​អាស៊ាន បាន​លើកឡើង​ថា កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១២ រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន បូក​បី បាន​គាំទ្រ​សំណើ​របស់​កម្ពុជា ក្នុងការ​ជ្រើស​យក​ទីក្រុង​សៀមរាប ជា​ទីក្រុង​វប្បធម៌​នៃ​អាស៊ី​បូ​ព៌ា ឆ្នាំ​២០១២ ហើយ​កំណត់​យក​ឆ្នាំ​២០១២ ជា​ឆ្នាំ​ទស្សនា​ប្រទេស​អាស៊ាន​បូក​បី​។​

​ក្នុង​ពិធី​ជួបជុំ​នោះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​គូសបញ្ជាក់ថា កម្ពុជា​នឹង​បន្ត​បំពេញភារកិច្ច​ដ៏​ឧត្តុង្គឧត្តម និង​តួនាទី​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ នៅ​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាននៅ​ឆ្នាំ​នេះ សំដៅ​រួមចំណែក​ដល់​ការឈាន​ទៅ​សម្រេចបាន​នូវ​សហគមន៍​អាស៊ាន ប្រកបដោយ​សន្តិភាព វិបុលភាព និង​សុខដុមរមនា និង​ជា​សហគមន៍​មួយដែល​ពិតជា​បម្រើ​ផលប្រយោជន៍​របស់​ប្រជាជន​អាស៊ាន​ទាំង​អស់ ដែល​ក្នុងនោះ មាន​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ការយកចិត្តទុកដាក់​ដល់​ប្រជាជន​ជា​ចម្បង ព្រមទាំង​ការលើកកម្ពស់ និង​ការការពារ​សិទ្ធិ និង​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស​៕​ S

What Next?

Recent Articles

4 Responses to "នាយករដ្ឋមន្ត្រី ប្រកាស​ផ្លូវការ ដាក់​ទីក្រុង​សៀមរាប គឺ​ជា​ទីក្រុង​វប្បធម៌ នៃ​អាស៊ី​បូ​ព៌ា ឆ្នាំ​២០១២"

  1. Vireakpheap says:

    Most of the roads in Siem Reap are very bad. Provincial governor should repair properly by now in oerder to save government ‘s face. I think provincial governor should be changed.

  2. មេទ័ពបាញ់អាចម៏ says:

    ក្រុងសៀមរាប គួរតែដូរឈ្មោះទៅជា ក្រុងសៀមរាបមហានគរ វិញ។ មូលហេតុ គឺយើងម្នាក់ៗមុខជាដឹងគ្រប់គ្នាហើយ!!!

  3. ខ្ញុំជាខ្មែរ says:

    ហាស ទីក្រុងទេសចរណ៍ ពិតជាត្រូវណាស់ តែប្រជាជនដែលទទូលផលពីទេសចរណ៍ គឺបានតិច
    បំផុត អ្នកបានផលគឺបានទៅលើអ្នកមានអំណាចទៅវិញ

  4. ស្តឹង says:

    អូ នេះប្រសើណាស់សំរាប់ប្រមុខរដ្ឋ​​ កិច្ចប្រឹងប្រែងនេះពិតជាទទួលបានការសាទរពីប្រជាពលរដ្ឋជា ពិសេសប្រពលរដ្ឋ ក៏ដូចជាអ្នកប្រកបជាជីវកម្ម នៅក្នុងខែត្រនេះ។ សូមមេត្តាធើ្វការចាប់អាមរម្មណ៏ លើ ស្រុកមួយនៅខែត្រ​នេះ គឺស្រុកអង្គរធំ។

    ប្រជាពលរដ្ឋនៅស្រុកមួយនេះជាអ្នកគាំទ្រគោលនយោបាយ និងការដឹកនាំរបស់រដ្ឋដែល ស្មោះស្ម័គ បំផុត តាមការបោះឆ្នោតជាតិជាច្រើនលើក​​ហើយរិតតែពេញចិត្ត យ៉ាងខ្លាំងសំរាប់ ការដឹកនាំរបស់​ បុរសរដ្ឋដោយបង្កើតឪកាសអោយយុវជនកម្ពុជាបានបំពេញការងារសំរាប់​ផលប្រយោជន៌ជាតិ និង ប្រជាជន។

    ស្រុកដែលជិតក្រុងសៀមរាប​​ តែមួយនេះ​ ហើយប្រហែលតែមួយផងនៅទូទាំងប្រទេស ដែលមិនមាន ការាសសាំង អគ្គីសនី ទឹកស្អាត ផ្សារ​ និយាយអោយងាយ សូមបីតែហាងគុយ​ ទាវមួយនៅទីប្រជុំជន ។

    អ្វីដែលគួរអោយពិចារណានោះ គឺប្រជាជននៅទីនោះ ជាពិសេសឃុំលាងដែ មិនមានកម្មសិទ្ឋ ដីធ្លី និងផ្ទះសម្បែង ​ដីស្រែចំការដែលបណ្តាលអោយសកម្មភាពសេដ្ឋកិច្ចគ្រួសារស្ថិត ក្រោមបន្ទាត់ ក្រីក្រឆ្ងាយណាស់។ តំបន់គ្របដណ្តប់របស់អជ្ញាធរអប្សរា ហាក់មានវិសាលភាព ធំពេក ដែលមិនទាន់បានពិនិត្យឡើងវិញ ចំណុចតូចៗទាំងនេះ៕ ដីស្រែ ដែលបង្កបង្កើនផល ការផ្តួចផ្តើមកិច្ចការងារសេដ្ឋកិច្ចគ្រួសារ ដូចជាការចិពឹា្ចមសត្វ​ ជ្រូក មាន់​​​ ទា មានភាពរាំងស្ទះ ដោយសារការសុំច្បាប់មានភាពសាំញាំ។

    ការមិនទាន់ពិនិត្យឡើងវិញលើចំណុចនេះ ធើ្វអោយប្រជាជនទាំងនេះមិនអាចទទួលផល ពីផេនការអភិវឌ្ឍ និងកិច្ចការសេដ្ឋកិច្ច។​ តំបន់អភិរក្សពិតជាគ្របដណ្តប់ មិនត្រឹមប្រាសាទ និង ព្រែបុណ្ណោះទេ ភូមិករ ​និង ស្រែចំការប្រជាជន ក៏ត្រូវបានរាប់់បពា្ចូល ​ ដែលធើ្វអោយហាក់​​ ដូចជារងគ្រោះ ជាជាងទទួលផលពេញលេញពីការដឹកនាំ និងការរីកចំរើនដ៏គួរអោយសរសើរ ដូចប្រជាជននៅបណ្តាស្រុក​ដ៏ទែ។

    បើសិនជាលោកទេសរដ្ឋមន្រ្តី​​ សុខ អាន និង​ ប្រធានអជ្ញាធរអប្សរា និងលោកអភិបាលខែត្រ សៀមរាបបានជ្រាប និងពិនិត្យលើលទ្ឋភាព គោលការណ៏អភិវឌ្ឍ​​ នោះពិតជាជាប្រជាជន នៅក្នុងស្រុកអង្គរធំ ពិតជាអាចទទួលការរីកចំរើនដូចបណ្តាស្រុកដទែ។