05232013Headline:

រដ្ឋាភិបាល​ទម្លាយ​​សំរង់ខ្សែអាត់​​រវាង​​លោកនាយករដ្ឋមន្ត្រី​​ ហ៊ុន សែន ​​និង​លោក​ សុន ឆ័យ​

សំរង់​ខ្សែអាត់ ​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួប​ជាមួយ​លោក សុន ឆ័យ អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី ​កាលពី​ថ្ងៃ​ទី១៧​ខែតុលា ឆ្នាំ​១៩៩៧ ​ត្រូវ​បាន​រដ្ឋាភិបាល ​ផ្សព្វផ្សាយ​នៅក្នុង​គេហទំព័រ​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​។​ ក្នុង​អត្ថបទ​ចំនួន ​២៨ ទំព័រ​នោះ​ បង្ហាញថា លោក​សុន​ឆ័យ បាន​ទូរស័ព្ទ​ រាយការណ៍​ជូន​លោកនាយក​រដ្ឋមន្ត្រី ​អំពី​សកម្មភាព​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ​និង​គណបក្ស​សមរង្ស៊ី ​នៅ​ក្រៅ​ប្រទេស​ក្រោយពី​ព្រឹត្តិការណ៍​ផ្ទុះអាវុធ​ ថ្ងៃទី​៥-៦ ខែកក្កដា ឆ្នាំ​១៩៩៧ រវាង​កងកម្លាំង​ប្រដាប់​អាវុធ​ គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។

ថ្ងៃ សុក្រ 10 សីហា 2012
ដោយ លី ម៉េងហួរ
RFI

លោក ហ៊ុន សែន ​នាយករដ្ឋមន្ត្រីកម្ពុជា

លោក ហ៊ុន សែន ​នាយករដ្ឋមន្ត្រីកម្ពុជា
© សុវណ្ណារ៉ា

សេចក្តីរាយ​ការណ៍​របស់​​ លី ម៉េងហួរ

(03:29)

អត្ថបទ​ចំនួន ២៨ ទំព័រ ជា​ភាសា​ខ្មែរ ដែល​មាន​ចំណងជើង​ថា "​សំរង់​ខ្សែអាត់ សម្តេច ជួប​ជាមួយ​ឯកឧត្តម សុន ឆ័យ ​ថ្ងៃទី​១៧-១០-១៩៩៧ ( ម៉ោង ៧ និង ៣០​នាទី​យប់ )" ត្រូវបាន​គេ​មើលឃើញ​ក្នុង​គេហទំព័រ​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី ចាប់​តាំងពី​យប់​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២​។​ សំរង់​ខ្សែអាត់ បាន​បង្ហាញ​នូវ​កិច្ចសន្ទនារ​តាម​ទូរស័ព្ទ ដែល​លោក សុន ឆ័យ បាន​រាយការណ៍​ជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​អំពី​ហេតុការណ៍ ​នៅ​ក្រៅប្រទេស និង​ទំនាក់​ទំនង​រវាង​ក្រុម​មន្ត្រី​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ​និង​គណបក្ស​សមរង្ស៊ី ​ជាមួយនឹង​សហគមន៍​អន្តរជាតិ​ ក្រោយពី​ព្រឹត្តិការណ៍​ផ្ទុះអាវុធ ថ្ងៃ​៥-៦​កក្កដា ឆ្នាំ​១៩៩៧​។

 
ខ្សែអាត់​នោះ ក៏​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើក​បង្ហាញ ក្នុង​រដ្ឋសភា នៅ​ចំពោះមុខ​លោក សុន ឆ័យ​ ខណៈ​ដែល​លោក​បាន​ចូល​ពន្យល់​បំភ្លឺ​រដ្ឋសភា ​អំពី​ដំណើរការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា ​និង​វៀតណាម​ កាលពី​ព្រឹក​ថ្ងៃទី​៩​សីហា ឆ្នាំ​២០១២​។
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា ​លោក​តំណាងរាស្ត្រ ​សុន​ឆ័យ​ ជា​ចារកម្ម​របស់លោក​ ដោយ​បាន​ទទួលយក​ប្រាក់​ចំនួន ១ ម៉ឺន​ដុល្លារ​អាមេរិក​ ដើម្បី​ធ្វើ​ការងារ​លើ​ការផ្តល់​ព័ត៌មាន ​សម្រាប់​ការប្រយុទ្ធ​គ្នា​ ក្នុង​ព្រឹត្តិការណ៍​ផ្ទុះអាវុធ​ថ្ងៃទី​៥ និង​ថ្ងៃ​ទី​៦ ខែកក្កដា ​ឆ្នាំ​១៩៩៧​ រវាង​កងកម្លាំង​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។
 
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ក៏​បាន​ចាត់ទុក​លោក​សុន​ឆ័យ ជា​ប្អូនធម៌​របស់​លោក និង​បាន​ផ្តល់​ព័ត៌មាន​ ដែល​នាំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ​អាច​ទប់ទល់​នឹង​ផែនការ ​ដែល​រៀបចំ​ដោយ​លោក​ញឹក​ប៊ុនឆៃ​ លោក ខាន់​សាវឿន​ លោក ហូ សុខ​ ដែល​មនុស្ស​ស្មោះ​នឹង​អតីត​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​។
 
នៅ​ថ្ងៃ​សុក្រ​នេះ លោក​សុន​ឆ័យ​ មិនអាច​ទាក់ទង​បាន​ទេ​។​ ក៏​ប៉ុន្តែ​បន្ទាប់ពី​ស្តាប់​បទ​អន្តរាគមន៍​របស់​លោក​នាយករដ្ឋមន្ត្រី ​នៅ​រដ្ឋសភា កាលពី​ព្រឹក​ថ្ងៃទី​៩​សីហា ឆ្នាំ​២០១២ ​លោក​តំណាងរាស្ត្រ សុន ឆ័យ បាន​ប្រាប់​អ្នកកាសែត ​ដោយ​ចាត់ទុកថា​ ការចោទប្រកាន់​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន​ ពី​ទំនាក់ទំនង​លោក​ជា​ចារកម្ម​នោះ ​ជា​ការចោទប្រកាន់​ផ្តេសផ្តាស​ និង​ថា​ជា​ការបរិហារកេរ្តិ៍​លើ​រូបលោក​។
 
សូម​រម្លឹកថា កាលពី​ខែ​ឧសភា​ឆ្នាំមុន​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ​ក៏​បាន​បញ្ចេញ​ខ្សែអាត់​សំឡេង នៃ​ការទាក់ទង​តាម​ទូរស័ព្ទ​រវាង​លោក និង​លោក​កឹម​សុខា ​ហើយ​ថា ​រូបលោក​ផ្ទាល់ ជា​អ្នក​ផ្តួចផ្តើម​បង្កើត​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក​កឹម​សុខា ​0ដើម្បី​បំបែក​សំឡេង​របស់​គណបក្ស​ស​ម​រង្ស៊ី​។​ ក៏ប៉ុន្តែ​កាលណោះ លោក​កឹម​សុខា បាន​បដិសេធ​៕

What Next?

Recent Articles

11 Responses to "រដ្ឋាភិបាល​ទម្លាយ​​សំរង់ខ្សែអាត់​​រវាង​​លោកនាយករដ្ឋមន្ត្រី​​ ហ៊ុន សែន ​​និង​លោក​ សុន ឆ័យ​"

  1. ខ្មែរដើម្បីខ្មែរ says:

    ពិតជាយកជាសាច់ការមិនកើតមែនព្រោះអោយមកបកស្រាយរឿងព្រំដែនទៅជាយករឿងខ្លួនអែងប្រព្រឹត្តអំពើសូកប៉ានយកដើរទិញគេទិញអែង យកមកនិយាយទៅវិញ កុំថាឡើយ៤រឺ៍ ៧ម៉ោងចង់និយាយ២៤ម៉ោងរឺប៉ុន្មានថ្ងៃទៀតក៏មិនចប់ដែរព្រោះតាំងសំដាច់ឡើងកាន់អំណាចសំដាច់បានធ្វើអីខ្លះសំដាច់ដឹងខ្លួនអែងហើយ។ចំនុចសំខាន់នៃខ្លឹមសារដែលសំដាច់ខ្លាំងម៉េចមិនអោយគេចោទសួររឿងព្រំដែន នេះហើយដែលគិតថាការដែលសំដាច់មកបកស្រាយរឿងព្រំដែន ស្តាប់មិនយល់ព្រោះសំដាច់និយាយតែខ្លនអែងគ្មានអ្នកណាធំជាងសំដាច់។មកបកស្រាយអត់បានសាច់ការទាំងអស់ ខាតតែពេល

  2. មិនអាចប្រកែកបាន!!!

  3. Patriot says:

    សំដាច់ពូកែរមែន គឺពួកែរខាងចាក់ចុច! ចាក់ចុចកឺម សុខា មិនបានសំរេច ឥទ្បូវដល់វេន សុន ឆៃម្តង។

    ប្រជុំសភារឿងព្រំដែន ប្រែក្លាយទៅជាប្រជុំហែកកេរ្ត៏ទៅវិញ។​ខ្មាសគេណាស់លោកអើយ!
    ៤​ទៅ៥ម៉ោងឥតន័យអីសោះ។ ពិតជា សំដាច់អគ្គមហាចង្រៃមែន។​ ខ្មាសគេណាស់។​ស្រុកស្មែ មានម៉ែ អាវ៉ាដែរ!

    ខ្ញុំនិយាយទុកមុនហើយថា ប្រាកដជាសំដាច់និយាយដើម្បីបោកខ្មែរដែលល្ងង់មួយចំនួនហើយ។​ប៉ុនែ្តខ្មែរឥទ្បូវចេះពិចារណាច្រើនហើយ ប្រយ័ត្នប្រយ៉ែងផង សំដាច់

  4. នយោបាយជិតសាប របស់ទីប្រឹក្សាហ៊ុន សែន និងខ្លួនវាផ្ទាល់, វាចង់បំបែកគេ!
    ប្រយ័ត្នបែកក្បាលខ្លួនឯង!

  5. មេទ័ពបាញ់អាចម៏ says:

    សម្ដេច តេជោ ជាកុលបុត្រស្នេហាជាតិ ជាទីគោរពនៃយើងខ្ញុំ! គាត់ជាព្រះរស់ ដែលបានស្រោចស្រង់ជីវឹតបក្សប្រឆាំងអោយរស់កាលពីជំនាន់អាពត អោយមានកម្លាំងជេរគេសព្វថ្ងៃ!!

  6. សករាជ says:

    ទឹកកាន់តែថ្លាមើលឃើញបាតបឹង សារជាតិមនុស្សខូច កាន់តែបង្ហាញអោយឃើញកាន់តែច្បាស់
    ពាក្យសម្តីក្រោធគ្រាត កាយវិការ ឥរិយាបទ​មិនសមរម្យ ជយ កម្ពុជា

  7. មេទ័ពបាញ់អាចម៏ says:

    There are a lot of people with stupid and ignorant minds. You, assholes, always cause throuble to Cambodia’s development, peace, stability, and prosperity. We really do not understand about what in your own hearts? You claim yourselves as the great national heroes but your actions are to make Cambodia at war, in chaos, and social unrest. You all are assholes who are full with human shits and being the FAKE NATIONALISTS of the century!!!

  8. មេទ័ពបាញ់អាចម៏ says:

    សម្ដេច តេជោ ជាកុលបុត្រស្នេហាជាតិ ជាទីគោរពនៃយើងខ្ញុំ! គាត់ជាព្រះរស់ ដែលបានស្រោចស្រង់ជីវឹតលោកបក្សប្រឆាំងមួយចំនួនធំអោយរស់កាលពីជំនាន់អាពត អោយមានកម្លាំងជេរគេសព្វថ្ងៃនេះ!!!!!!!!!!!!!!!

  9. BaBaBoo says:

    Samdec Hun Sen may be GOD to those believe in him, but can’t be bow down to lick his bear feet like human best friend and its master. Samdec refuged to Vietnam for his own security while secret duty of mass murder spread the two Pro’ism. So those who say Samdec is a survivor GOD can only apply to those who pro-Vietnam, it DID NOT represent to entire Cambodian people.

  10. មេទ័ពបាញ់អាចម៏ says:

    BaBaBoo, how thing in the US? Are you satified with your current job? Please be patient. You are living in America and are considered as one of the modern slaves that the US has brought in by planes! Do you like being a slave in a foreign land? If I were you, I would come and make a living in Cambodia, our motherland.

  11. The Khmer-American never think that they hardly live in USA but the fact, they will hardly live in Cambodia leading by group of Sen Hun!