សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ សុខចិត្ត​លាឈប់​ពី​ឆាក​នយោបាយ

ទី​បំ​ផុតទៅ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​ចុះចាញ់​ក្នុង​សង្គ្រាម​ដណ្តើម​គណបក្ស​ជាមួយ​សហការី​របស់​ព្រះអង្គ​ហើយ។ ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ បានប្រកាស​ពី​ស្រុក​បារាំង​ថា ព្រះអង្គ​លាឈប់​ពី​ឆាកនយោបាយ​ចាប់ពី​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២ នេះ​តទៅ​ហើយ។ សម្តេចក្រុមព្រះ​បាន​ឲ្យ​ដឹងថា ទ្រង់​នឹង​វិល​ទៅ​បំពេញ​កិច្ចការ​មនុស្សធម៌​ជាមួយ​ព្រះមហាក្សត្រ​នៅក្នុង​ព្រះបរមរាជវាំង​វិញ។ ចំណែកឯ​មន្ត្រី​ដែល​មាន​ភក្តីភាព​ជាមួយ​ព្រះអង្គ​ក៏បាន​នាំគ្នា​លា​ឈប់​ពី​គណបក្ស​នយោបាយ​ដែរ។

ថ្ងៃ សៅរ៍ 11 សីហា 2012
ដោយ ប៉ែន បូណា
RFI

សម្តេច​ក្រុម​ព្រះ​ នរោត្តម រណឫទ្ធិ កាល​ពី​ថ្ងៃ​ទី ១១ ធ្នូ ២០១០ (រូបថតឯកសារ)

សម្តេច​ក្រុម​ព្រះ​ នរោត្តម រណឫទ្ធិ កាល​ពី​ថ្ងៃ​ទី ១១ ធ្នូ ២០១០ (រូបថតឯកសារ)
©សុវណ្ណារ៉ា

សេចក្តី​រាយការណ៍​របស់ ប៉ែន បូណា ពីភ្នំពេញ

(02:28)

ក្នុង​លិខិត​ជូនដំណឹង​មួយច្បាប់​ពី​ប្រទេស​បារាំង ចុះ​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២ សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​នរោត្តម រណឫទ្ធិ បានប្រកាសថា ព្រះអង្គ​លាឈប់​​ពី​ឆាកនយោបាយ​ហើយ​ ចាប់ពី​ថ្ងៃនេះ​តទៅ ហើយ​ព្រះអង្គ​ក៏​លែង​ទទួលខុសត្រូវ​រាល់​កិច្ចការ និងសេចក្តីសម្រេចផ្សេងៗ របស់​គណបក្សនេះ​តទៅទៀត​ដែរ។
 
កាលពី​ប៉ុន្មាន​សប្តាហ៍​កន្លងទៅនេះ សម្តេចក្រុមព្រះ​បាន​បដិសេធ​យ៉ាង​ដាច់​អ​ហ​ង្កា​រថា​ ទ្រង់​នឹងមិន​ឈប់​ពី​ឆាកនយោបាយ​ឡើយ។ ការបដិសេធ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​លោក សៅ រ៉ានី អគ្គលេខាធិការ​គណបក្ស នរោត្តម រណឫទ្ធិ បាន​សរសេរ​លិខិត​ស្នើសុំ​ព្រះអង្គ​ឲ្យ​ឈប់សម្រាក​ពី​ឆាកនយោបាយ​ ដើម្បី​បើកឱកាស​ឲ្យ​លោក​បាន​បង្រួបបង្រួម​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច របស់លោក​ញ៉ឹក ប៊ុនឆៃ។
 
ប៉ុន្តែ ពេលនេះ​ស្រាប់តែ​ព្រះអង្គ​សម្រេច​ព្រះទ័យ​​លាឈប់​ពី​ឆាកនយោបាយ​ទៅវិញ។ ហេតុផល​ដែល​ព្រះអង្គ​លើក​មក​ពន្យល់​នៅពេលនេះ​ គឺ​ដោយសារតែ​ទ្រង់​យល់ឃើញ​ថា របប​រាជានិយម​នៅ​កម្ពុជា​បច្ចុប្បន្ន កាន់តែ​រឹងមាំ​ក្រោម​ការការពារ​ដោយ​រដ្ឋធម្មនុញ្ញ​ និង​ដោយ​រដ្ឋាភិបាល​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ សម្តេចក្រុមព្រះ​បាន​បញ្ជាក់ថា ព្រះអង្គ​នឹង​វិល​ទៅ​បំពេញ​កិច្ចការ​មនុស្សធម៌ និង​សង្គមកិច្ច ជាមួយ​ព្រះមហាក្សត្រ នៅក្នុង​ព្រះបរមរាជ​វាំង​វិញ។
 
សម្តេចក្រុមព្រះ​ធ្លាប់បាន​លាឈប់​ពី​នយោបាយ​ម្តង​ហើយ កាលពី​ចុងឆ្នាំ២០០៨ ដើម្បី​ទៅ​ទទួល​តួនាទី​ជា​ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ។ ប៉ុន្តែ មិនយូរប៉ុន្មាន ព្រះអង្គ​ក៏បាន​វិល​ចូល​ឆាកនយោបាយ​ឡើងវិញ។
 
ការប្រកាស​លាឈប់​ពី​ឆាកនយោបាយ​របស់​សម្តេច​ក្រុមព្រះ​នៅពេលនេះ បាន​ធ្វើឡើង​ខណៈដែល​គ​ណ​បក្ស​របស់​ទ្រង់​កំពុង​បែកបាក់​យ៉ាងខ្លាំង​ ជុំវិញ​ការបង្រួបបង្រួម​អ្នករាជានិយម។ លោក សៅ រ៉ានី ដែលជា​គូទំនាស់​ជាមួយ​សម្តេចក្រុមព្រះ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅថ្ងៃនេះ​ថា លោក​អរគុណ​ចំពោះ​ការសម្រេច​ព្រះទ័យ​របស់​សម្តេចក្រុមព្រះ និង​ចាត់ទុក​ការលាឈប់​នេះ​ថា​បាន​បើកផ្លូវ​ឲ្យ​ការបង្រួបបង្រួម​អ្នករាជានិយម​កាន់តែ​លឿន​ទៅមុខ។
 
ប៉ុន្តែ មន្ត្រី​ដែលមាន​ភក្តីភាព​ជាមួយ​សម្តេចក្រុមព្រះ មិនបាន​ទៅ​ចូលរួម​ក្នុងការ​បង្រួបបង្រួម​អ្នករាជានិយម​នេះ​ទេ។ លោក ប៉ែន សង្ហា អ្នកនាំពាក្យ គណបក្ស នរោត្តម រណ​ឫ​ទ្ធិ បាន​ប្រាប់​ឲ្យ​ដឹង​នៅថ្ងៃនេះ​ថា រូបលោក​ផ្ទាល់ ក៏ដូចជា​មន្ត្រី​គណបក្ស​នរោត្តម រណ​ឫ​ទ្ធិ ជាច្រើន​ទៀត​ដែរ​កំពុង​ដាក់ពាក្យ​លាឈប់​ពី​គណបក្ស។ លោក ប៉ែន សង្ហា បញ្ជាក់ថា រូបលោក និង​មន្ត្រី​ដែលមាន​ភក្តីភាព​ជាមួយ​សម្តេចក្រុមព្រះ​នឹងមិន​ចូលរួម​ចលនា​រាជានិយម​ណា​ដែល​គ្មាន​សម្តេចក្រុមព្រះ​នោះឡើយ៕

—————————————-

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Related Articles

21 Responses to "សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ សុខចិត្ត​លាឈប់​ពី​ឆាក​នយោបាយ"

  1. Smell like his father…idiot!

  2. LY Seanteur says:

    Samdech Hun Sen គឺជាវីរ:ជនថោកទាប (កាប់សំលាប់អ្នកប្រឆាំងនឹងខ្លួន លក់ជាតិ ពុករលូយ បក្សពួកនិយម យកមួយតូចទៅធ្វើអំពើល្អអោយប្រជាជនឃើញ។ល។ និង ។ល។)​ដែលលេចឡើង​ចំពេលប្រជារាស្រ្តងើបពិគ្រោះថ្នាក់ និង ល្ងិតល្ងង់។ ការធ្វើនយោបាយដែលរារែកដូចព្រះអង្គមិនអាចឈរជើងនៅស្រុកខ្មែរជាមួយមនុស្សបែបនេះបានទេ។ ម្យ៉ាងទៀត ប្រជារាស្រ្តខ្មែរ មិនទាន់ចេះបែងចែកអោយដាច់រវាងម​នោសញ្ចេតនា​ និង ច្បាប់នៅ​ឡើយទេ ។ មនោសញ្ចេតនា គឺផ្អែកលើបេះដូង មិនមានមូលដ្ឋាននៅក្នុងវិចារណញាណ​ទេ ហេតុនេះហើយទើបពួកគាត់ត្រូវគេបោកបានរហូត។

    តាមការស្មានរបស់ខ្ញុំ ប្រហែលជា២០ឆ្នាំទៀត ខ្មែរភាគច្រើនចេះប្រើវិចារណញាណច្រើនជាង​មនោសញ្ចេតនា ពីព្រោះពួកគេមានរៀនសូត្រច្រើន។ នៅពេលដែលប្រជាជនមានការគិតច្រើន នៅពេលនោះ មេដឹកនាំនឹងកែខ្លួនដោយស្វ័យប្រវត្តិ ពីព្រោះប្រជាជនគាំទ្រតែមនុស្សល្អ មានសមត្ថភាពដឹកនាំពិតប្រាកដ មិនបំផ្លាញជាតិដូចសព្វថ្ងៃ។

  3. Anonymous says:

    MR : LY Seanteur good fucking saying but never do anything at all. How long did you go to the political school ?

  4. សម្បត្តិ says:

    ទឹកចុងក្រោយសល់តែប្រពន្តនិងកូនអត់ខានស្លា…
    ខួក្បាលមានតែអាចម័

  5. ទំរាំ២០ឆ្នាំទៀត ភ្នំពេញនឹងក្លាយជាសាយហ្គុងមឺយបាត់ទៅហើយលោក ly seanteur.

  6. រំដួល says:

    បើកាលពីឆ្នាំ1993ព្រះអង្គសម្រេចព្រះទ័យដូច្នេះប្រហែលជាមិនវេទនាដូចថ្ងៃនេះទេហើយសមរង្សីក៏មិនរត់
    ទៅធ្វើជាបក្សប្រឆាំងដែរ។

  7. KH Child says:

    To LY Seantuer : through ur text, you are insulting Cambodian people. Through a three decades of war and conflict, Cambodian people has experienced different stages of trauma. Now, peace returns to this poor tiny country. We, Cambodian, know BLACK and WHITE. Don’t insult us….you are not better off then us…..you are just a political analysis in the coffee shop, eating dog meat may be.

    Plz, do ur job to make a better living.

  8. មេទ័ពបាញ់អាចម៏ says:

    បើទ្រង់មានសក់ ទ្រង់នៅតែសង្ហារអញ្ចឹង!!! With hair, he looks younger than his actual age!!!

  9. KH Child says:

    IF Pro the opposition, my comment will be posted very fast without waiting moderation…..What’s a shame in this blog….This is a freedom of expression or what?….dun understand…

  10. Anonymous says:

    វាជារឿងធម្មតាទេគ្មានសមត្ថភាពធ្វើត្រូវតែលាឈប់អញ្ចឹងហើយ

  11. Prass Jann says:

    Som muk klang Nass na Prass Ang ey.

  12. Neak kheav says:

    អើ ល្មមឈប់ទៅវាមិនផែះទេ ម្នាលទំពែកអើយ……… ទោះបីនាងកព្ច្រោងបីសាចចង់ក្លាយជាស្ត្រីទី១ យ៉ាងណាក៏វាទៅមិនរួចដែរ រកមុខរបរស្អីផ្សេងទៅ។

  13. ខ្មែរបុរាណ says:

    គឺជាការប្រសើណាស់ដែលព្រះអង្គសម្រេចព្រះទ័យឈប់ធ្វើនយោបាយហើយបើព្រះអង្គម្ចាស់
    ដ៏ទៃទៀតសម្រេចចិត្តមិនធ្វើនយោបាយទេនោះព្រះមហាក្សត្រនិងព្រះញាតិវង្សានុវង្សពិតជាទទួល
    បានការគោរពពីសំណាក់ប្រជារាស្រ្តខ្មែរទូទាំងប្រទេសជាមិនខានឡើយ៕

  14. តាម៉ុក says:

    បុរស់ខ្លាំងហ៊ុន សែន បានកំទេចពួកស្ដេចឱយខ្ទេចដូចអាចម៏គោ ។ សូមកុំសង្ឃឹមថា ពួកស្ដេច នៅក្នុងវាំងសព្វថ្ងៃ អាចនៅគង់វង់បានយូរឱយសោះ ។នៅពេលខាងមុខមិនយូរ បុរស់ខ្លាំងហ៊ុន សែន នឹងឡើងធ្វើស្ដេចម្ដងមិនខាន។​ព្រោះហ៊ុន សែនបានយល់ថា ស្ដេចកន គឺជារាស្ដ្រសុទ្ធ ក៏ អាចឡើងធ្វើអាស្ដេចបានដែរ ។ដូច្នេះទៅថ្ងៃក្រោយ ហ៊ុន សែនឡើងធ្វើស្ដេច ហើយវានឹងលើក កូនវា ហ៊ុន ម៉ាណែត ឱយធ្វើជានាយករដ្ឋមន្ត្រីមិនខានឡើយ។

  15. THOMICO uncle says:

    he gets fucked by Hun Sen and his right arm NHEK BUN CHHAY now it’s still kill yourself
    you’re no son of a bitch and you like so sucking pussy’S PHALLA AS YOUR FATHER .
    WE ARE ALL SONS OF BASTARDS

  16. That’s very fictious, Mr. Ta Mok ស្រម៉ុកច្រើន!

  17. No mane says:

    lµmQb;eTA mnusSEdkkMsak TukeGaykUnecAEdlesµaHRtg;CamYy rkpöÚvrs; swgmin)anpg .

  18. ព្រោះហុន សែនយល់ថា ស្តេចអាច់ម៎ស្អុយដូចតែគ្នា

  19. បើមិនដឹងកុំនិយាយ says:

    ទូលព្រះបង្គំសូមសរសើរទ្រង់អស់ពីដួងចិត្ត

  20. ខ្មែរបុរាណ says:

    គួរតែមើលឃើញពីចំណុចវិជ្ជមានដែលទទួលបានពីការឈប់ធ្វើនយោបាយ
    របស់ព្រះអង្គ។ហើយក៏កុំនាំគ្នាបង្កាត់ភ្លើង។
    ខ្ញុំយល់ថាមតិអ្នកខ្លះគឺគ្រាន់តែដុតអោយខ្លោចរោជអោយឆៅតែប៉ុណ្ណោះ៕