កែវ ពេជ្រ​ពិសី ស្រក់​ទឹកភ្នែក​ដោយសារ “​ពន្លក​ស្នេហ៍​ក្បែរ​ជាយដែន​”

ភ្នំពេញ: បច្ចុប្បន្ននេះ អ្នកនាង កែង ពេជ្រ​ពិសី តារា​បង្ហាញ​ម៉ូដ និង​ជា​តារាភាពយន្ត បាន​ស្តារ​កេរ្តិ៍ឈ្មោះ​ឡើងវិញ ក្រោយពី​ធ្លាក់កូដ ដោយសារតែ​ជួប​រឿងរ៉ាវ​ស្នេហា​បែកបាក់ លែងលះ​ជាមួយ​ស្វាមី បន្ទាប់ពី​រៀបការ​ស្របច្បាប់​បាន​រយៈពេល​មួយឆ្នាំ ពោលគឺ​នាង​រៀបការ​នៅ​ចុងឆ្នាំ​២០០៩ ហើយ​លែងលះគ្នា​នៅ​ដើមឆ្នាំ​២០១០​។

ថ្ងៃទី 12 សីហា 2012
ដោយ: CEN

អ្នកនាង កែង ពេជ្រ​ពិសី តារា​បង្ហាញ​ម៉ូដ និង​ជា​តារាភាពយន្ត បាន​ស្តារ​កេរ្តិ៍ឈ្មោះ​ឡើងវិញ ក្រោយពី​ធ្លាក់កូដ

អ្នកនាង កែង ពេជ្រ​ពិសី តារា​បង្ហាញ​ម៉ូដ និង​ជា​តារាភាពយន្ត បាន​ស្តារ​កេរ្តិ៍ឈ្មោះ​ឡើងវិញ ក្រោយពី​ធ្លាក់កូដ

​ក្រោយពី​ការលែង​លះ អ្នក​មេម៉ាយ​វ័យក្មេង កែវ ពេជ្រ​ពិសី ហាក់បីដូចជា​ធ្លាក់កូដ ដោយ​កាលណោះ​មិនសូវមាន​គេ​ហៅ​ថត​សិល្បៈ​នោះទេ រីឯ​អាជីព​សំអាងការ​ក៏​មិនសូវ​ដាច់​ដែរ​។ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០១២ មក រយៈពេល​ជាង ៦​ខែ​នេះ គេ​សង្កេតឃើញ​អ្នកនាង កែវ ពេជ្រ​ពិសី បាន​ខិតខំ​កសាង​កេរ្តិ៍ឈ្មោះ​ឡើងវិញ នៅក្នុង​ពិភព​សិល្បៈ​សម្តែង​។ ពិសី​ក៏​កំពុង​ទទួល​ប្រជាប្រិយភាព ពី​មហាជន​ទូទៅ​ដែល​ធ្លាប់​គាំទ្រ​នាង ដោយ​ងាក​មក​គាំទ្រ​នាង​ម្តងទៀត តាមរយៈ​ចម្រៀង​កាយវិការ​ខារ៉ាអូខេ និង​តាមរយៈ​ភាពយន្ត​ភាគ ដែល​ចាក់ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍​មួយចំនួន គឺ​រឿង “​ឆ្អែត​ចិត្ត​” រឿង “​លាក់​ស្នេហ៍​សម្រាប់​បង​” និង​រឿង​បច្ចុប្បន្ន ដែល​កំពុង​ថត​ឲ្យ​ទូរទស្សន៍​បាយ័ន គឺ​រឿង “​ពន្លក​ស្នេហ៍​ក្បែរ​ជាយដែន​”​។​

កែវ ពេជ្រ​ពិសី ស្រក់​ទឹកភ្នែក​ដោយសារ "​ពន្លក​ស្នេហ៍​ក្បែរ​ជាយដែន​"

​ជាមួយគ្នានេះដែរ កន្លងមក​ពិសី​បាន​ត្រៀមខ្លួន​ចូលធ្វើការ នៅ​ស្ថានីយទូរទស្សន៍​ហង្ស​មាស ប៉ុន្តែ​ក្រោយពី​ចូលរួម​សម្តែង​ភាពយន្ត​ភាគ​ឲ្យ​ទូរទស្សន៍​បាយ័ន ស្រាប់តែ​គេ​ឃើញ​នាង​ធ្វើជា​ពិធី​ការិនី​ក្នុង​កម្មវិធី “​តារា​រយ​ពាន់​” នៃ​ស្ថានីយទូរទស្សន៍​បាយ័ន រាល់​ល្ងាច​ថ្ងៃ​សៅរ៍ ចាប់ពី​ដើមខែ​កក្កដា​មក​។​

កែវ ពេជ្រ​ពិសី ស្រក់​ទឹកភ្នែក​ដោយសារ "​ពន្លក​ស្នេហ៍​ក្បែរ​ជាយដែន​"

​អ្នកនាង កែវ ពេជ្រ​ពិសី បាន​ឲ្យ​ដឹងថា ការដែល​នាង​ធ្វើជា​ពិធី​ការិនី នៅ​ស្ថានីយទូរទស្សន៍​បាយ័ន​នេះ មិនទាន់​ពិតប្រាកដ​នោះទេ គឺ​នៅក្នុង​ការសាកល្បង​ប៉ុណ្ណោះ ហើយ​ការទំនាក់ទំនង​ជាមួយ​ស្ថានីយទូរទស្សន៍​ហង្ស​មាស​កន្លងមក ក៏​ស្ងៀមស្ងាត់​ដែរ​។​

កែវ ពេជ្រ​ពិសី ស្រក់​ទឹកភ្នែក​ដោយសារ "​ពន្លក​ស្នេហ៍​ក្បែរ​ជាយដែន​"

​ទាក់ទង​នឹង​ការលេចឮ​ថា ពិសី​ស្រក់​ទឹកភ្នែក​នៅក្នុង​រឿង “​ពន្លក​ស្នេហ៍​ក្បែរ​ជាយដែន​” នោះ ធ្វើ​ឲ្យ​គេ​នាំគ្នា​គិតថា គឺ​ដោយសារ​សាច់រឿង​មាន​អត្ថន័យ​ប្រហាក់ប្រហែល​នឹង​រឿងរ៉ាវ​ស្នេហា​ពិត​របស់​នាង​ដែរ​។ នាង​បាន​ជួប​ស្នេហា​បរាជ័យ លែងលះ​ពី​ស្វាមី​អាណិកជន​ខ្មែរ​-​អូស្ត្រាលី កាលពី​ឆ្នាំ​២០១០ មិនទាន់​បំភ្លេច​រឿង​ស្នេហ៍​ចាស់​ជូរចត់​ព្រាត់ប្រាស់​បាន​ផង ស្រាប់តែ​ស្នេហ៍​ថ្មី​ជ្រៀត​ចូលមក ហើយ​ស្ទើរតែ​ព្រាត់ប្រាស់​ទៀត​នោះ ក៏​ធ្វើ​ឲ្យ​នាង​នឹកឃើញ​រឿង​ដើម ហើយ​ស្រក់​ទឹកភ្នែក​តែម្តង​។​

​អ្នកនាង កែវ ពេជ្រ​ពិសី បាន​និយាយថា “​រឿង​អតីតកាល​ជិត ៣​ឆ្នាំ កន្លងមកនេះ នាង​ខ្ញុំ​បាន​បំភ្លេច​អស់ហើយ ស្នេហា​រៀបការ​ដូច​ភ្លើងចំបើង​នោះ​។ ការដែល​នាង​ខ្ញុំ​អង្គុយ​ស្រក់​ទឹកភ្នែក​នេះ មិនមែន​នឹង​ឃើញ​រឿង​ស្នេហ៍​ចាស់ ស្នេហា​ព្រាត់ប្រាស់​ដែល​សាបសូន្យ​ហើយ​នោះទេ ហើយក៏​មិនមាន​ស្នេហា​ថ្មី​ព្រាត់ប្រាស់​អី​ទៀត​ដែរ គឺ​ដោយសារ​នាង​ខ្ញុំ​ស​ម្តេ​ង​រឿង ‘​ពន្លក​ស្នេហ៍​ក្បែរ​ជាយដែន​’ ជាមួយ​លោក អូន ឧស្សាហ៍ ជា​តួឯក ហើយ​អ្នកដឹកនាំ​រឿង​តម្រូវ​ឲ្យ​នាង​ខ្ញុំ​មាន​ស្នេហា​ជាមួយគ្នា តែ​ក្រោយមក​ឮថា លោក អូន ឧស្សាហ៍ បែក​បែរ ទៅ​មាន​ស្រី​ថ្មី​។ នាង​និយាយទៀតថា “​អ្នកដឹកនាំ​រឿង​តម្រូវ​ឲ្យ​នាង​ខ្ញុំ​អង្គុយ នឹកឃើញ​អនុស្សាវរីយ៍​ដែល​ធ្លាប់​សាង​ស្នេហា​ជាច្រើន ទាំង​នៅ​សមរភូមិ​មុខ​ឯ​ប្រាសាទព្រះវិហារ ពេលនោះ​នាង​ខ្ញុំ​ជាតា​រា ត្រូវតែ​សម្រក់​ទឹកភ្នែក តាម​អ្វីដែល​អ្នកដឹកនាំ​រឿង​ចង់បាន​”​។​

​នៅពេល​សម្តែង មាន​លេច​ឮថា អ្នកនាង​ពិសី និង​លោក​ឧស្សាហ៍ មាន​ទំនាក់ទំនង​ស្នេហា​ដែរ តែ​ចំពោះ​រឿងនេះ ពិសី​ឆ្លើយថា “​អូ​ចា៎​! នោះ​មិនមែនជា​រឿង​ពិត​ទេ នាង​ខ្ញុំ និង​គាត់ (​អូន​ឧស្សាហ៍​) គ្រាន់តែ​ជា​មិត្តភក្តិ​រួម​អាជីព និង​ជា​ដៃគូ​សម្តែង​រួមគ្នា ដើម្បី​ឲ្យ​សាច់រឿង​បានល្អ សម្រាប់​ប្រិយមិត្ត​ទស្សនិកជន រឿង​ស្នេហា​ក្រៅ​ឆាក​នោះ​គ្មានទេ​”​។​

​នៅពេល​សួរថា ចុះបើ​លោក អូន ឧស្សាហ៍ មានបំណង​ភ្ជាប់​សេចក្តីស្នេហា​ពិត​ក្រៅ​ឆាក​សម្តែង តើ​ពិសី​យល់​យ៉ាងណាដែរ​? អ្នកនាង​ពិសី​បាន​សើច រួច​វាចា​យ៉ាង​ស្រទន់​ថា “​រឿង​នោះ​មិនអាច​កើតឡើង​នោះទេ ព្រោះ​នាង​ខ្ញុំ​ជា​ស្ត្រី​មេម៉ាយ មួយវិញទៀត នាង​ខ្ញុំ​មិន​គិត​រឿង​ស្នេហា​អ្វី​ទៀត​ទេ គឺ​បិទ​បេះដូង​មួយរយៈ​សិន ខិតខំ​កសាង​កេរ្តិ៍ឈ្មោះ និង​ខំ​ប្រកប​របរ​រកស៊ី​សិន​”៕ K​

What Next?

Recent Articles

9 Responses to "កែវ ពេជ្រ​ពិសី ស្រក់​ទឹកភ្នែក​ដោយសារ “​ពន្លក​ស្នេហ៍​ក្បែរ​ជាយដែន​”"

  1. យាយសក់ខ្លី says:

    ទឹកមុខស្អាតណាស់ មីនាងមួយនេះ! សង្ឃឹមថាបន្ទាប់ពីមេម៉ាយរួចហើយ នឹងបានគូគាប់ប្រសើរ។

  2. ខ្ញុំតែងតែឆៀងចូលលេងអតីតផលិតកម្មអង្ករវត្តស្ទើរតែរាល់ថ្ងៃ ។ មានមួយថ្ងៃនោះ
    បងស្រីដែលជាម្ចាស់បាននិយាយរឿងខ្លីមួយពីនាង កែវ ពេជ្រពិសី ។ ខ្ញុំមិនដែល
    ឃើញបងស្រីហ្នឹងនិយាយអញ្ចឹងសោះពីមុនមក ពីព្រោះគាត់ជាអ្នកchurch ។ គាត់និយាយថា
    មានមួយពេលនោះ ក្រុមថតភាពយន្តគេនាំគ្នាទៅថតនៅឆ្ងាយក្រៅក្រុងដែលត្រូវដេកនៅទីនោះ ។
    គាត់ថានាងកែច ពេជ្រពិសី ដេកមិនបានក៏ទាញកន្ទេលមួយចុះប្រុយបាត់ទៅ ។ គាត់ថាអ្នកមេការស្រី
    ដែលនាំទៅនោះក៏ថាឱ្យនាងពិសី៖ ‹‹យីស! គ្រាន់តែបានកន្ទេលក៏ទៅចុះប្រុយភ្លាមហ្ន!›› ។ ខ្ញុំនិងមិត្រខ្ញុំម្នាក់ទៀតក៏សើចគឹលឡើង ។ ប្តីរបស់បងស្រីម្ចាស់ផលិតកម្មអង្គរវត្តគាត់ធ្វើភ្នែកឡិងឡង់ ហើយក៏សួរពួកខ្ញុំថា‹‹ហេ! ចុះពីរអ្នកនេះសើចរឿងស្អីវ៉ី? គ្នារកកន្លែងfunnyត្រូវសើចមិនឃើញទេ ។ ខ្ញុំនិងមិត្រខ្ញុំក៏ប្រាប់គាត់ថា៖‹‹បងឯងសេរីអន់ណាស់ ធ្លាប់នៅវត្តតាំងពីក្មេងដែរ គ្រាន់តែពាក្យប៉ុណ្ណឹងក៏មិនយល់ដែរ … ចុះពាក្យថា‹‹…ទៅចុះ/ចុសប្រុយភ្លាមនោះ›› គ្រលាស់វាមកមើល៍ វាបានន័យថាម៉េច…? រឿងអត់ស្តេច….ចប់!…ប្រុយ…!

  3. មតិយ៉ាប់ណាស់ លោកសៀងនេះ!!!

  4. …តែខ្ញុំគ្រាន់តែដំណាលពាក្យដែលបងស្រីនោះនិយាយទាំងអស់…!

  5. ហាស ហាស ហាស ហាស…អូខេ, អូខេ…ខ្ញុំអានទុកដូចរឿងកំប្លែងដែរចុះ… អត់មានអីទេ… :-)

  6. yoo yoo says:

    សៀង-ចំហាប់​អ្នកធើ្វកាអីដែបានពូកែដឺងរឿងអាក្រក់អ្នកដទៃមេះ

  7. ranut008 says:

    ot sov jol 70 sos

  8. pailine army says:

    សូមសរសើដោយស្មោះចំពោះអ្នកនាង កែវ ពេជ្រពិសី ការសម្តែងរបស់អ្នកនាងដូចជាការហ្វឹកហាត់របស់
    ពួកខ្ញុំពីមុនដែ ក្រោយពីបានមើលរឿងនេះ ធ្វើអោយពួគយើងនឹកឃើញអនុស្សាវរីយ៍ចាស់កាលនៅសាលា

  9. អាក្រក់ត្រង់ណាដែរ…ប្រាប់ផងបានទេ? នេះជារឿងដំណាលដែលអ្នកស្រី
    ម្ចាស់ផលិតកម្មវិឌីអូអង្គរវត្ត គាត់បាននិយាយឱ្យអញ, មិត្តអញម្នាក់, និង
    ប្តីរបស់គាត់ស្តាប់នៅក្នុងហាងរបស់គាត់នាថ្ងៃមួយ ។ ម្យ៉ាងទៀតវាមិនមែន
    ជាការងារស្អីរបស់អាល្ងើឯងត្រូវដឹងថាអញធ្វើកិច្ចការស្អីនោះឡើយ!
    អញថែមបន្តិច…បានជាជ្រុលចូលមកភូមិនេះហើយ៖…សូម្បីនាងពិសីខ្លួននាង
    ក៏មិនចាប់ភ្លឹកនូវពាក្យដែលមេការស្រីនោះបាននិយាយបីយប់នោះដែរ ។
    រហួតព្រឹកឡើងទើបគ្នីគ្នារបស់នាងសួរនាងថា ‹‹ពីសីឯងដឹងថាបងស្រីមេ
    ការថាម៉េចទេ ពេលដែលឯងបានកន្ទេលមួយហើយក៏ចុះប្រុយបាត់មក?››
    នាងពិសីថាអត់ដឹង…គ្នីគ្នាក៏និយាយថា‹‹ឯងគ្រលាស់ពាក្យនោះមើល៍›› ។
    ដល់ពួកនាងគ្រលាស់ហើយ ក៏នាំគ្នាសើចគឹល…។ ពាក្យគេនិយាយលេង
    មិនមែនជាសក្មភាពពិត…រួចអាត្រឹមត្រូវឯងថាអាក្រក់… ។ អាក្រក់ត្រង់ណា?
    ចូរអាសីលធម៌ខ្ពស់ឯងបកស្រាយឱ្យច្បាស់មើល៍!