ភ្នំពេញ: ក្នុងទិវាអាស៊ាន Asean Day កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១២ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាផ្លូវការថា “ទីក្រុងសៀមរាប គឺជាទីក្រុងវប្បធម៌នៃអាស៊ីបូព៌ា ឆ្នាំ២០១២” ហើយ “ឆ្នាំ២០១២ គឺជាឆ្នាំទស្សនាប្រទេសអាស៊ានបូកបី”។
ថ្ងៃទី 10 សីហា 2012
ដោយ: សុខ ភក្តី
CEN
ក្នុងសុន្ទរកថាគន្លឹះ ក្នុងពិធីជប់លៀងសាទរក្នុងឱកាស “ទិវាអាស៊ាន” នៅកោះពេជ្រ កាលពីព្រលប់ថ្ងៃទី៨សីហា ឆ្នាំ២០១២ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន បានលើកឡើងថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១២ រដ្ឋមន្ត្រីការបរទេសអាស៊ាន បូកបី បានគាំទ្រសំណើរបស់កម្ពុជា ក្នុងការជ្រើសយកទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌នៃអាស៊ីបូព៌ា ឆ្នាំ២០១២ ហើយកំណត់យកឆ្នាំ២០១២ ជាឆ្នាំទស្សនាប្រទេសអាស៊ានបូកបី។
ក្នុងពិធីជួបជុំនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា កម្ពុជានឹងបន្តបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម និងតួនាទីប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នៅក្នុងឋានៈជាប្រធានអាស៊ាននៅឆ្នាំនេះ សំដៅរួមចំណែកដល់ការឈានទៅសម្រេចបាននូវសហគមន៍អាស៊ាន ប្រកបដោយសន្តិភាព វិបុលភាព និងសុខដុមរមនា និងជាសហគមន៍មួយដែលពិតជាបម្រើផលប្រយោជន៍របស់ប្រជាជនអាស៊ានទាំងអស់ ដែលក្នុងនោះ មានការអភិវឌ្ឍប្រកបដោយចីរភាព ការយកចិត្តទុកដាក់ដល់ប្រជាជនជាចម្បង ព្រមទាំងការលើកកម្ពស់ និងការការពារសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស៕ S
Most of the roads in Siem Reap are very bad. Provincial governor should repair properly by now in oerder to save government ‘s face. I think provincial governor should be changed.
ក្រុងសៀមរាប គួរតែដូរឈ្មោះទៅជា ក្រុងសៀមរាបមហានគរ វិញ។ មូលហេតុ គឺយើងម្នាក់ៗមុខជាដឹងគ្រប់គ្នាហើយ!!!
ហាស ទីក្រុងទេសចរណ៍ ពិតជាត្រូវណាស់ តែប្រជាជនដែលទទូលផលពីទេសចរណ៍ គឺបានតិច
បំផុត អ្នកបានផលគឺបានទៅលើអ្នកមានអំណាចទៅវិញ
អូ នេះប្រសើណាស់សំរាប់ប្រមុខរដ្ឋ កិច្ចប្រឹងប្រែងនេះពិតជាទទួលបានការសាទរពីប្រជាពលរដ្ឋជា ពិសេសប្រពលរដ្ឋ ក៏ដូចជាអ្នកប្រកបជាជីវកម្ម នៅក្នុងខែត្រនេះ។ សូមមេត្តាធើ្វការចាប់អាមរម្មណ៏ លើ ស្រុកមួយនៅខែត្រនេះ គឺស្រុកអង្គរធំ។
៕
ប្រជាពលរដ្ឋនៅស្រុកមួយនេះជាអ្នកគាំទ្រគោលនយោបាយ និងការដឹកនាំរបស់រដ្ឋដែល ស្មោះស្ម័គ បំផុត តាមការបោះឆ្នោតជាតិជាច្រើនលើកហើយរិតតែពេញចិត្ត យ៉ាងខ្លាំងសំរាប់ ការដឹកនាំរបស់ បុរសរដ្ឋដោយបង្កើតឪកាសអោយយុវជនកម្ពុជាបានបំពេញការងារសំរាប់ផលប្រយោជន៌ជាតិ និង ប្រជាជន។
៕
ស្រុកដែលជិតក្រុងសៀមរាប តែមួយនេះ ហើយប្រហែលតែមួយផងនៅទូទាំងប្រទេស ដែលមិនមាន ការាសសាំង អគ្គីសនី ទឹកស្អាត ផ្សារ និយាយអោយងាយ សូមបីតែហាងគុយ ទាវមួយនៅទីប្រជុំជន ។
៕
អ្វីដែលគួរអោយពិចារណានោះ គឺប្រជាជននៅទីនោះ ជាពិសេសឃុំលាងដែ មិនមានកម្មសិទ្ឋ ដីធ្លី និងផ្ទះសម្បែង ដីស្រែចំការដែលបណ្តាលអោយសកម្មភាពសេដ្ឋកិច្ចគ្រួសារស្ថិត ក្រោមបន្ទាត់ ក្រីក្រឆ្ងាយណាស់។ តំបន់គ្របដណ្តប់របស់អជ្ញាធរអប្សរា ហាក់មានវិសាលភាព ធំពេក ដែលមិនទាន់បានពិនិត្យឡើងវិញ ចំណុចតូចៗទាំងនេះ៕ ដីស្រែ ដែលបង្កបង្កើនផល ការផ្តួចផ្តើមកិច្ចការងារសេដ្ឋកិច្ចគ្រួសារ ដូចជាការចិពឹា្ចមសត្វ ជ្រូក មាន់ ទា មានភាពរាំងស្ទះ ដោយសារការសុំច្បាប់មានភាពសាំញាំ។
។
ការមិនទាន់ពិនិត្យឡើងវិញលើចំណុចនេះ ធើ្វអោយប្រជាជនទាំងនេះមិនអាចទទួលផល ពីផេនការអភិវឌ្ឍ និងកិច្ចការសេដ្ឋកិច្ច។ តំបន់អភិរក្សពិតជាគ្របដណ្តប់ មិនត្រឹមប្រាសាទ និង ព្រែបុណ្ណោះទេ ភូមិករ និង ស្រែចំការប្រជាជន ក៏ត្រូវបានរាប់់បពា្ចូល ដែលធើ្វអោយហាក់ ដូចជារងគ្រោះ ជាជាងទទួលផលពេញលេញពីការដឹកនាំ និងការរីកចំរើនដ៏គួរអោយសរសើរ ដូចប្រជាជននៅបណ្តាស្រុកដ៏ទែ។
បើសិនជាលោកទេសរដ្ឋមន្រ្តី សុខ អាន និង ប្រធានអជ្ញាធរអប្សរា និងលោកអភិបាលខែត្រ សៀមរាបបានជ្រាប និងពិនិត្យលើលទ្ឋភាព គោលការណ៏អភិវឌ្ឍ នោះពិតជាជាប្រជាជន នៅក្នុងស្រុកអង្គរធំ ពិតជាអាចទទួលការរីកចំរើនដូចបណ្តាស្រុកដទែ។