សៅ រ៉ានី អរគុណ​សម្តេច​ក្រុម​ព្រះ​ដែល​ឈប់​ធ្វើ​នយោបាយ

លោក សៅ រ៉ានី អគ្គលេខាធិការ​គណបក្ស​នរោត្តម​រណប្ញទ្ធិ​នៅ​ថ្ងៃ​សៅរ៍​នេះ បាន​ចេញ​លិខិត​មួយ​ច្បាប់​ដោយ​ថ្លែង​អំណរគុណ​សម្តេច​ក្រុម​ព្រះ នរោត្តម រណប្ញទ្ធិ ដែល​បាន​ដក​ព្រះកាយ​ឈប់​ធ្វើ​នយោបាយ។

សៅរ៍ 11 សីហា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី

លោក សៅ រ៉ានី អគ្គលេខាធិការគណបក្សនរោត្តមរណប្ញទ្ធិ

លោក សៅ រ៉ានី អគ្គលេខាធិការគណបក្សនរោត្តមរណប្ញទ្ធិ

តាម​លោក សៅ រ៉ានី ការ​ដក​ព្រះកាយ​ឈប់​ធ្វើ​នយោបាយ​របស់​សម្តេច​ក្រុម​ព្រះ នរោត្តម រណប្ញទ្ធិ នា​ពេល​នេះ គឺ​ជា​ការ​បើក​ច្រក​មួយ ដើម្បី​ឲ្យ​មាន​ការ​បង្រួប​បង្រួម​រវាង​គណបក្ស​រាជានិយម​ទាំង​ពីរ គឺ​គណបក្ស​នរោត្តម​រណប្ញទ្ធិ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច សម្រាប់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ខាង​មុខ។

គួរ​កត់​សម្គាល់​ថា បន្ទាប់​ពី​សម្តេច​ក្រុម​ព្រះ នរោត្តម រណប្ញទ្ធិ បាន​ចេញ​ព្រះរាជសារ​ប្រកាស​ឈប់​ធ្វើ​នយោបាយ​កាល​ពី​ថ្ងៃ​ម្សិលមិញ នៅ​ថ្ងៃ​នេះ​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​នរោត្តម​រណប្ញទ្ធិ​ចំនួន​ពីរ​រូប ក៏​បាន​ប្រកាស​លាឈប់​ពី​ឆាក​នយោបាយ និង​តួនាទី​ក្នុង​គណបក្ស​នរោត្តម​រណប្ញទ្ធិ​ផង​ដែរ។ តទៅ​មុខ​ទៀត គេ​មិន​ដឹង​ថា តើ​នឹង​មាន​មន្រ្តី​ស្និទ្ធ​នឹង​សម្តេច​ក្រុម​ព្រះ​ប៉ុន្មាន​នាក់​ទៀត​នោះ​ទេ ដែល​នឹង​អាច​លា​ឈប់​ធ្វើ​នយោបាយ​តាម​សម្តេច​ក្រុម​ព្រះ៕

What Next?

Recent Articles

8 Responses to "សៅ រ៉ានី អរគុណ​សម្តេច​ក្រុម​ព្រះ​ដែល​ឈប់​ធ្វើ​នយោបាយ"

  1. សមនឹងក្តីប្រាថ្នាហើយ…ទៅចូលរួមកើបលុយដែរ, មិនចង់នៅទេអាកន្លែងអត់…

  2. មេស្ដេច says:

    បើដាច់ជោរការពាររាជានិយមរឹងមាំហើយ នាំគ្នាទៅធ្វើបក្សរាជានិយមទៀតប្រយ័ត្នដាច់ករវើយ។ នាំគ្នារត់ចូលសមរស្ស៊ីនិងហ៊ុនសែនវាប្រសើរជាង។ រាជានិយមវាហូសសម័យហើយ វាគ្មាននរណាភ្លើរយកកូនខ្លួនទៅប្រគានទឿតទេ ពីព្រោះពូជចំកួតលួងវាថោកទាបណាស់ សំរាប់កួនខ្នែរជនាន់ដាច់ជោរនេះ។

  3. អ្នកឃ្វលក្របី says:

    គេថា បើមិនចេះធ្វើស្រែទេ កុំបំផ្លាញស្រូវពូជ នាំគ្នាទៅដេកស៊ីស្រូវពូជតែម្ដងទៅ
    អ្នកនយោបាយអីទៅ បើត្រឡប់ធាតយ៉ាងនេះ

  4. Prass Jann says:

    Jors ar pler Sao Rany Ning vea rot tov na ey luv Ning ? Sdarch lorp Joub ar lmoup Sao Rany
    Rœng ey min ro leay ksol deauch am bel trov tirk……min Jess knas Youn te Russ ey Pouk ar pler…..?

  5. មុខនិងចរឹកដូចម្សៀរនេះ ទាល់តែអាមោគបានគេលេងចូល…!!

  6. សំដីសជាតិ​ says:

    ព្រះអង្គគួរសម្រេចព្រះទ័យដូចនេះយូរហើយ ម្លេះសមកិត្យិនាមរាជវង្សនៅមានតម្លៃ។​ ធ្វើនយោបាយធ្វើអ្វីទៀត បើយ៉ាប់ដូចនេះនោះ។​អរគុណព្រះអង្គ!!!

  7. លោកសៅ រ៉ានី បានលុយមឺនស្ទើទេចំពោះជោគជ័យនេះ បើក្រាន់តែរាយការណ៏តូចតាចបានលុយ ១០០០០$ហើយ។
    ចំនែកឯរឿងបន្លំឯកសារនោះគ្រាន់តែប្រាប់អ្នកបន្លំឯកសារបាន ៥០០០០$ តែរកមិនឃើញតេ ព្រោះនេះជាអ្វីដែលតួឯកគ្មានអ្វីនិយាយបង្កើតរឿងមកនិយាយប់៉ុននោះ តេជោឆ្លាតមែន ហើយមានលុយច្រើនទៀត មិននឺងបានលុយមកពីណារ បើស្រែកថាប្រាក់ខែតែប៉ុន្មាននឺង?????????????????????

  8. BaBaBoo says:

    ការលាឈប់ពិតជាល្អ នយោបាយត្រង់មិនអាចឈ្នះក្រឡាវៀចបានទេ ហើយបានឈប់ម្តងហើយ ឈប់លើកទីពីរក៏មិនខាតអីដែរ។ ទោះយ៉ាងណា អត់មានឈ្មោះកាត់ទឹកដីឲ្យយួនក្នុងប្រវត្តសាស្រ្តខ្មែរ ជំនាន់
    ក្រោយដែរ៕