មានករណីមួយចំនួនដែលនាំឲ្យមានជំងឺដំបៅក្នុងមាត់ គឺការខ្វះឈាម ការខ្វះជីវជាតិ ការប៉ះទង្គិចផ្លូវចិត្ត ការប្រើថ្នាំដុសធ្មេញដែលមាន Sodium laureate sulfate និងមានចំពោះស្ត្រីពេលមានរដូវ ជាដើម។
នុច សារីតា
វីអូអេ ខ្មែរ
17 សីហា 2012

ដំបៅក្នុងមាត់ដូចនេះ កើតមានឡើងដោយសារការខ្វះឈាម ការខ្វះជីវជាតិ ឬមានការប៉ះទង្គិចផ្លូវចិត្ត។ (រូបថតដោយ លោកវេជ្ជបណ្ឌិត តាំង តេកហុង)
វ៉ាស៊ីនតោន៖ លោកវេជ្ជបណ្ឌិត តាំង តេកហុង បានមានប្រសាសន៍នៅក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃព្រហស្បតិ៍ទី១៦ខែសីហាថា ជំងឺដំបៅក្នុងមាត់ពុំមែនជាជំងឺឆ្លងទេ ប៉ុន្តែមូលហេតុដែលនាំឲ្យកើតជំងឺនេះគេពុំបានដឹងប្រាកដឡើយ។ មានករណីមួយចំនួនដែលនាំឲ្យមានជំងឺដំបៅក្នុងមាត់ គឺការខ្វះឈាម ការខ្វះជីវជាតិ B1, B2, B6, B12, Folic acid, Iron, Zinc ជាដើម ដំណើរប៉ះទង្គិចផ្លូវចិត្ត ការប្រើថ្នាំដុសធ្មេញដែលមាន Sodium laureate sulfate និងមានចំពោះស្ត្រីពេលមានរដូវ ជាដើម។ល។
Download: MP3
Right click (Control click for Mac) and choose Save Link/Target As