រតនគិរីៈ ទឹកដីដ៏សែនមនោរម្យស្ថិតនៅតំបន់ភ្នំនាប៉ែកឦសានកម្ពុជាបានទាក់ ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរមិនតិចឡើយនូវទិដ្ឋភាពប្លែកៗរបស់ ខ្លួន។ យ៉ាងណាមិញក្នុងនាមខ្លួនជាមគ្គុទេ្ទសក៍ទេសចរណ៍ឆ្លងកាត់ការ បណ្តុះបណ្តាលត្រឹមត្រូវ កែវ សៅ បានខិតខំបង្ហាញដល់ក្រុមភ្ញៀវទេសចរឲ្យចាប់អារម្មណ៍ដល់ភូមិដ្ឋាននៃជនជាតិភាគតិច ឬ ក្រុមកុលសម្ព័ន្ធរបស់ខ្មែរមួយក្រុមគឺភូមិគ្រឹង ដែលស្ថិតនៅក្នុងទឹកដីដែលល្បីសម្បូរត្បូងមានតម្លៃខេត្តរតនគិរី។
.
Friday, 17 August 2012
Dagmarah Mackos
ភ្នំពេញ ប៉ុស្តិ៍

ស្ត្រីជនជាតិគ្រឹងដែលរស់នៅជិតតំបន់ចែកទឹកដីកម្ពុជាឡាវកំពុងនាំគ្នាទៅមើលការផ្សព្វផ្សាយរបស់គ្រិស្តសាសនា។
រូបថត ផា លីណា
លោកបន្តថា៖ «កុលសម្ព័ន្ធជាតិគ្រឹងមានឥរិយាបថគួរឲ្យស្រឡាញ់រាប់អាន ហើយពួកគេមានសេរីភាពទៀតផង»។
លោក កែវ សៅ មានបទពិសោធក្នុងការងារជាមគ្គុទេ្ទសក៍ទេសចរណ៍នេះរយៈពេល៨ឆ្នាំ មកហើយ។ លោកតែងជាអ្នកនាំអារម្មណ៍ក្រុមភ្ញៀវទេសចរបរទេសឲ្យទទួលបាននូវ ការគាប់ចិត្តដ៏ប្រពៃក្នុងរបររបស់ខ្លួនសម្រាប់រៀបរាប់ពីទេសភាព ព្រៃព្រឹក្សានៅតំបន់នានាក្នុងប្រទេសកម្ពុជា។ លោកក៏មានក្រុមហ៊ុនទេសចរណ៍ផ្ទាល់ខ្លួនដែរគឺក្រុមហ៊ុន Soa Tours ដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួងទេសចរណ៍និងរាជរដ្ឋាភិបាលទៀត ផង។
តែចំពោះភូមិដ្ឋាននៃក្រុមកុលសម្ព័ន្ធគ្រឹងនឹងស្វាគមន៍យ៉ាងរាក់ ទាក់បំផុតសម្រាប់ដំណើរកម្សាន្តមកកាន់ទឹកដីភូមិដ្ឋានរបស់ពួកគេ ខណៈវិស័យទេសចរណ៍នៅតំបន់នេះកំពុងតែមានការរីកចម្រើន។ ពួកគេភាគច្រើននៅតែរក្សាអត្តសញ្ញាណក្រោមភាសារបស់ខ្មែរដដែល មិនតែប៉ុណ្ណោះពួកគេមានវិធីសាស្រ្តបែបប្រពៃណីមួយក្នុងការសាង សង់ផ្ទះឫស្សីដ៏គួរស្រឡាញ់ និងគួរឲ្យចាប់អារម្មណ៍។

គ្រួសារវ័យក្មេងរបស់ជនជាតិគ្រឹងកំពុងជិះម៉ូតូដើម្បីទៅប្រកបមុខរបរ។ រូបថត ផា លីណា
ប្រសិនបើយើងធ្វើដំណើរចេញពីទីរួមខេត្តនៃទឹកដីក្រុងបានលុង របស់ខេត្តរតនគិរីនោះត្រូវចំណាយពេល២ម៉ោងតាមរយៈមធ្យោបាយទូក ចម្លងតូចៗរបស់អ្នកស្រុកទីនោះ។ តំបន់ភូមិដ្ឋានរបស់ជាតិគ្រឹងនេះស្ថិតនៅតាមដងស្ទឹងមួយដែលជា ព្រំដែនខណ្ឌចែកទឹកដីរវាងខ្មែរ និងប្រទេសឡាវ។ ប្រជាជននៅតំបន់នេះប្រកបរបរដាំដំណាំបន្លែបង្ការ និងដាំស្រូវនៅរដូវវស្សា។ គេឃើញមានប្រជាជនជាស្រ្តី និងកូនចៅពួកគេតិចតួចប៉ុណ្ណោះនៅតាមភូមិនោះ ចំណែកសិទ្ធិសេរីភាពនៃការពិភាក្សារឿងគូស្រករ និងមង្គលការវិញពួកគេមិនត្រូវបានបើកចំហឡើយ។
កូនក្រមុំជនជាតិគ្រឹងឈ្មោះពត ប្រាម វ័យ២៦ឆ្នាំបាននិយាយពីប្រវត្តិនាពេលជួបប្តីនាងដោយមិនបាន តម្រូវឲ្យប្តីខ្លួនបញ្ចេញសមត្ថភាពដោយការសាងសង់ផ្ទះខ្ទមតាម ទម្លាប់នោះឡើយ។ នាងនិយាយថា៖ «មនុស្សខ្លះបានសង់ផ្ទះខ្ទមដើម្បីផ្គាប់ចិត្តគូស្នេហ៍ខ្លួន ខណៈអ្នកខ្លះមិនបានធ្វើបែបនេះឡើយ។ តែវាក៏អាស្រ័យលើក្រុមគ្រួសារនីមួយៗដែរ»។
ទោះជាយ៉ាងណានាងពត ប្រាម មានសំណាងជាងមិត្តភក្តិស្រីរបស់នាងដែលរៀបការមកដល់ពេល បច្ចុប្បន្ននេះមានកូន៧នាក់ទៅហើយតែមិនបានទទួលនូវក្តីស្នេហ៍ពី ប្តីនាងពិតឡើយ។ មិត្តរបស់ពត ប្រាម និយាយប្រាប់នាងថា៖ «ទោះបីជាខ្ញុំមិនចូលចិត្តគាត់[ប្តី]ក៏ដោយខ្ញុំត្រូវតែធ្វើ តាមឆន្ទៈឪពុកម្តាយដែរ»។
ទោះជាយ៉ាងណាក្តី ការសង់ផ្ទះខ្ទមសម្រាប់ផ្គាប់ចិត្តគូស្នេហ៍នាពេលបច្ចុប្បន្ននេះ វាហាក់ដូចជាហួសសម័យបន្តិចហើយដែរ។ តែពួកគេក៏និយាយដែរថា វាជាឥទ្ធិពលមួយចាស់គំរឹលរបស់ប្រជាជនខ្មែរនេះអាចនឹងធ្វើឲ្យ ពួកអ្នកភូមិមានភាពខ្ជិលច្រអូសផងដែរ។
លោក កែវ សៅ បន្ថែមថា៖«បច្ចុប្បន្នបណ្តាអង្គការមួយចំនួនបានរៀបចំគម្រោងជា ច្រើនជាមួយរដ្ឋាភិបាលដើម្បីជួយដល់អ្នកស្រុក។ យើងក៏មានក្រុមគ្រិស្តសាសនិកមកទីនេះដើម្បីជួយដល់ការចាក់ ថ្នាំវ៉ាក់សាំងដល់ក្មេងៗនៅទីនេះដែរ»។
យើងសង្កេតឃើញថា ជីវិតប្រជាជននៅតំបន់នេះហាក់ដូចជាមានភាពចម្រុះបន្តិចដោយសារ តែជីវភាពពួកគេស្ថិតនៅក្នុងស្ថានភាពក្រីក្រ។ ដោយមានគម្រោងអភិវឌ្ឍន៍នានារបស់ក្រុមគ្រិស្តសាសនិកនេះ ដូចជា ការបង្កើតសាលារៀនគ្រិស្តសាសនា និងព្រះវិហារសាសនានោះដែលជាមធ្យោបាយដោះស្រាយបញ្ហាក្រីក្ររបស់ ប្រជាជនមួយចំនួននៅទីនោះ។
លោក កែវ សៅ បន្តថា៖«ក្រុមគ្រិស្តសាសនិកទាំងនេះព្យាយាមពង្រីកសាសនានេះ តែប្រជាជននេះមានជំនឿខាងព្រលឹងវិញ្ញាណ សត្វដំរី ទឹក និងពពួកសត្វដទៃទៀត»។
ចំពោះស្រ្តីជនជាតិគ្រឹងវិញបានរកឃើញនូវផ្នត់គំនិតមួយដែលមាន ការផ្លាស់ប្តូរនាសម័យបច្ចុប្បន្ន។ នាងវ៉ាន់ណា វ័យ១៨ឆ្នាំនិយាយថា៖«ខ្ញុំមិនជឿគ្រប់គ្រាន់លើក្រុមប្រុសៗទាំង នេះទេព្រោះពួកគេមិនមានស្នេហ៍ពិតទៀតឡើយ។ ពួកគេច្រើនតែលេងសើច។ ក្រុមក្មេងប្រុសទាំងនេះភាគច្រើនជាក្មេងពាលនិងក្រុមក្មេងហិត កាវ»។
ក្រុងបានលុង មានសណ្ឋាគារចំនួន១០កន្លែងខណៈមានផ្ទះសំណាក់៣៦កន្លែង និងភោជនីយដ្ឋានចំនួន១២កន្លែង រួមទាំងមានតំបន់ភូមិដ្ឋានជនជាតិភាគតិចផងដែរ។ លោក កា វៀង ប្រធាននៃក្រុមកុលសម្ព័ន្ធបានប្រាប់ពីចំណាប់អារម្មណ៍លើទេសចរ ថា៖«យើងរីករាយណាស់ដែលមានជនបរទេសច្រើនមកទស្សនាភូមិដ្ឋានរបស់ យើង ព្រោះយើងអាចមានឱកាសរៀនសូត្រពីវប្បធម៌គ្នាទៅវិញទៅមកបាន។ ឥឡូវនេះយើងបានឃើញនូវអ្វីៗដែលយើងមិនធ្លាប់បានឃើញពីមុនមក ច្រើនណាស់»។
ចំពោះការយល់ដឹងពីវប្បធម៌បរទេសនេះលោកហាក់ដូចជាពុំបានបារម្ភ ពីការបាត់បង់នូវប្រពៃណីដើមខ្លួនឡើយដោយលោកគិតថា ពួកគេអាចមានឱកាសចេះអក្សរ។ លោកថា៖ «កូនចៅជំនាន់ក្រោយអាចចេះអាន និងសរសេរអក្សរបាន ហើយពួកគេថែមទាំងរក្សាវប្បធម៌ខ្លួនដោយការចារឹកនូវរបៀបរបប ប្រពៃណីខ្លួនទុកក្នុងសៀវភៅទៀតផង»៕PR
To all Friends who are not be able to read clearly in this website.
Since this website had changed its system to some of the computers are not be able to read clearly, such as, my 5 years dist top is not show the letters at all, my 1 year old ( Dell ) lap top is not working properly either, however: my new (Apple) is working very well.
So I suggest that to everyone to have an (Apple) at the Apple store is $100.00 dollars off and working very well for this website.