ក្រុម​សង្គម​ស៊ីវិល បន្ត​ថ្លែងការណ៍ ដោយ​សម្ដែង​ការសោកស្ដាយ ចំពោះ​សម្រេច​របស់​តុលាការ ចេញ​ដីកា​បង្គាប់​ឲ្យ​លោក ចាន់ សុ​វ៉េ​ត ចូលខ្លួន ទៅ​តុលាការ​

ភ្នំពេញ: ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ២១ អង្គការ នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១២ បានចេញ​សេចក្ដីថ្លែងការណ៍​សម្ដែង​ការសោកស្ដាយ​យ៉ាងខ្លាំង ទៅលើ​សេចក្ដីសម្រេច​របស់​តុលាការ​រាជធានី​ភ្នំពេញ ក្នុងការ​បន្តធ្វើ​ការចោទប្រកាន់​បែប​នយោបាយ ប្រឆាំងនឹង​អ្នកធ្វើការ​ផ្នែក​សិទ្ធិមនុស្ស ដែល​និយាយ​ឥត​សំចៃ លោក ចាន់ សុ​វ៉េ​ត ទៅលើ​សកម្មភាព​ស្របច្បាប់ ដែល​ទាក់ទង​នឹង​ការងារ​របស់គាត់​។​

ថ្ងៃទី 16 សីហា 2012
ដោយ: លីនណា
CEN

​សេចក្ដីថ្លែងការណ៍​បាន​លើកឡើងថា លោក ចាន់ សុ​វ៉េ​ត ត្រូវបាន​កោះហៅ​ឲ្យ​ចូលធ្វើ​ការបកស្រាយ លើ​ការចោទប្រកាន់​ពី​ការជួយ​ដោយ​ខុសច្បាប់​ដល់​អ្នកភូមិ​ខេត្តក្រចេះ ដែល​ត្រូវបាន​វាយលុក​ដោយ​កម្លាំងប្រដាប់អាវុធ​របស់​រាជរដ្ឋាភិបាល​កាលពី​ខែឧសភា​។​កុមារី​អាយុ ១៤​ឆ្នាំ​ម្នាក់ ត្រូវបាន​សម្លាប់​នៅក្នុង​ប្រតិបត្តិការ​នោះ​។ អាជ្ញាធរ អះអាងថា អ្នកភូមិ​បានរៀបចំ​ផែនការ​ធ្វើ​អបគមន៍​ចេញពី​ប្រទេស​កម្ពុជា និង​បង្កើត​រដ្ឋ​ផ្ទាល់ខ្លួន​។​

​សេចក្ដីថ្លែងការណ៍ បាន​បន្តថា អាជ្ញាធរ​អះអាងថា លោក សុ​វ៉េ​ត ដែលជា​បុគ្គលិក​ដ៏​លេចធ្លោ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (ADHOC) តាំងពី​ឆ្នាំ​១៩៩៥ បានផ្ដល់​ជំនួយ​មិន​ជាក់លាក់​ដល់​បុគ្គល​ម្នាក់ ក្នុងចំណោម​បុគ្គល​ដែល​សង្ស័យថា ជា​មេដឹកនាំ​ទាំងអស់ នៃ​“​ចលនា​អបគមន៍​”​។ លោក សុ​វ៉េ​ត គឺជា​បុគ្គល​ដែល​និយាយ​ឥត​សំចៃ​រិះគន់​ម្នាក់​ជា​យូរ​មកហើយ ក្នុងចំណោម​បុគ្គល​ជាច្រើន ទៅលើ​កំណត់ត្រា​តាមដាន​សិទ្ធិមនុស្ស​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​។​

​សេចក្ដីថ្លែងការណ៍​បន្ត​ទៀតថា ការកោះហៅ ត្រូវ​បានចេញ​ក្នុង​រយៈពេល​តិចជាង ២​សប្ដាហ៍ បន្ទាប់ពី​ការផ្សាយ​ទូទាំងប្រទេស នូវ​សុន្ទរកថា​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ដែល​សម្ដេច​បាន​សុំ​ឲ្យ​បុគ្គលិក​អង្គការក្រៅរដ្ឋាភិបាល​ម្នាក់ ដោយ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ចេញមក “​សារភាព​” នូវ​ទង្វើ​របស់ខ្លួន​ក្នុងការ​ផ្ដល់ជំនួយ​ដល់​អ្នកភូមិ​ខេត្តក្រចេះ​។ ក្នុងអំឡុងពេល​សុន្ទរកថា​របស់​សម្ដេច​នាយករដ្ឋមន្ត្រី លោក​បាន​បែរ​ទៅរក​សមាជិក​រដ្ឋាភិបាល​របស់លោក ហើយ​មានប្រសាសន៍​សួរថា “​ដូច​ហៅ​សួរ​ឬ​នៅ​? អត់​ទាន់​ហៅ​សួរ​? អត់​ទាន់​ហៅ​សួរ​?”​។ ឯកសារ​កត់ត្រា​បង្ហាញ​ថា សំណុំរឿង​ព្រហ្មទណ្ឌ​ប្រឆាំងនឹង​លោក សុ​វ៉េ​ត ត្រូវបាន​បើក​ត្រឹមតែ​រយៈពេល ៤៨​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​សុន្ទរកថា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​។​

​នៅក្នុង​សេចក្ដីថ្លែងការណ៍​នោះ លោក សួន ប៊ុន​ស័ក្ដិ លេខា​ប្រតិបត្តិ នៃ CHARC បាន​មានប្រសាសន៍ថា ការកោះហៅ​លោក សុ​វ៉េ​ត បង្ហាញ​ឲ្យ​ឃើញ​ពី​ការតបទ​ល់​យ៉ាងខ្លាំង​មកលើ​កិច្ចការ​សិទ្ធិមនុស្ស ដែល​យើងខ្ញុំ​បាន​ជួប​រយៈពេល​មួយ​ទសវត្ស​ន៍​នេះ​។ លោក​បន្តទៀតថា “​នេះ គឺជា​ការព្យាយាម​ចោទ​ជា​បទល្មើស​ព្រហ្មទណ្ឌ​មកលើ​សកម្មភាព​ស្របច្បាប់​របស់​អង្គការក្រៅរដ្ឋាភិបាល​”​។​

​សេចក្ដីថ្លែងការណ៍​បន្ត​ថា ដោយយោង​តាម​ដីកា​កោះហៅ​ដែល​បានចេញ​ដោយ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ឆែ វីរៈ លោក សុ​វ៉េ​ត ត្រូវបាន​សង្ស័យថា បាន​ល្មើ​សនឹង​មាត្រា ៥៤៤​នៃ​ក្រមព្រហ្មទណ្ឌ ដែល​ហាមប្រាម​ក្នុងការ​ផ្ដល់ជំនួយ​ដល់​ចារី នៃ​បទឧក្រិដ្ឋ​។ បទល្មើស​នេះ តម្រូវ​ឲ្យ​ព្រះរាជអាជ្ញា​បញ្ជា​ក់នូវ​ការពិត​ថា អ្នកទទួល​ជំនួយ​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​។ ប៉ុន្តែ​មិនមាន​ភស្ដុតាង​គួរ​ឲ្យ​ជឿ​ណាមួយ​នោះទេ​ថា ពិត​ជាមាន​បទល្មើស​ព្រហ្មទណ្ឌ​ពិតប្រាកដ​។​

​សេចក្ដីថ្លែងការណ៍​បន្ត​ទៀតថា អាជ្ញាធរ​មិនបាន​លើកឡើង​នូវ​ភស្ដុតាង នៃ​ចលនា​អបគមន៍​អ្វី ជាជាង​ការអះអាង​ផ្ទាល់មាត់​នោះទេ​។ ប៉ុន្តែ នេះ​ត្រូវ​បានដឹង​ច្បាស់​ណាស់​ថា ក្រុម​អ្នកភូមិ ត្រូវបាន​បង្ក​ឲ្យ​មាន​ភាពច្របូកច្របល់ នៅក្នុង​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន Casotim ដែលជា​ក្រុមហ៊ុន​កាន់កាប់​ដី​សម្បទាន ១៥.០០០​ហិកតា នៅក្បែរ​ភូមិ​របស់​អ្នកភូមិ​ទាំងនោះ​។​

​សេចក្ដីថ្លែងការណ៍​បាន​លើកឡើងថា ទាំង​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​ក៏បាន​ចែងថា មិនមាន​បទល្មើស​ព្រហ្មទណ្ឌ​នោះទេ ប្រសិនបើ​មិនមាន​ចេតនា​ប្រព្រឹត្ត​បទល្មើស​។ ដោយ​អវត្តមាន នៃ​ភស្ដុតាង​ដែល​គួរ​ឲ្យ​ជឿ នៃ​បទឧក្រិដ្ឋ​នេះ ការផ្ដល់​ជំនួយ​របស់​លោក សុ​វ៉េ​ត ដល់​ជនរងគ្រោះ នៃ​ការរំលោភ​ដីធ្លី (​ដែល​ធ្លាក់​យ៉ាងច្បាស់​លើ​អាណត្តិ​របស់​សមាគមន៍​អាដហុក​) មិនអាច និង​មិនត្រូវ​អាច​ចោទប្រកាន់​បទល្មើស​ព្រហ្មទណ្ឌ​នោះទេ​។​

​សេចក្ដីថ្លែងការណ៍​បាន​ឲ្យ​ដឹងផង​ដែរ​ថា ការកោះហៅ​លោក សុ​វ៉េ​ត កើតឡើង​បន្ទាប់ពី​ការចាប់ខ្លួន​ម្ចាស់​ស្ថានីយ​វិទ្យុ​ឯករាជ្យ គឺ​លោក ម៉ម សូណង់ដូ ដែល​ក៏​ត្រូវបាន​ចោទប្រកាន់​ពីបទ​ល្មើស​ព្រហ្មទណ្ឌ​ទាក់ទង​នឹង “​ចលនា​អបគមន៍​” នៅ​ខេត្តក្រចេះ​ផងដែរ​។ បច្ចុប្បន្ន លោក​ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ដោយ​រង់ចាំ​បើកសវនាការ​។ លោក​អាច​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​រយៈ​ពេល ៣០​ឆ្នាំ ប្រសិនបើ​ការចោទប្រកាន់​ទាំងអស់​បានសម្រេច​។ ដូចនឹង​ករណី​លោក សុ​វ៉េ​ត លោកនាយក​រដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ឲ្យ​មានការ​ចាប់ខ្លួន​លោក សូណង់ដូ នៅក្នុងពេល​ថ្លែង​សុន្ទរកថា ដែល​បាន​ផ្សាយ​ទូទាំងប្រទេស​។​

​សេចក្ដីថ្លែងការណ៍​បានលើកឡើង​នូវ​សម្ដី នាយិកា​អង្គការសិទ្ធិមនុស្ស លីកាដូ អ្នកស្រី ណា​លី ពី​ឡូ​ក បាន​មានប្រសាសន៍ថា “​នេះ​គឺជា​ឆ្នាំ​ដ៏​អាក្រក់​បំផុត​សម្រាប់​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅក្នុង​រយៈពេល​មួយ​ទសវត្ស​ន៍​នេះ ដោយ​ការប្រើ​គ្រប់​មធ្យោបាយ​”​។ អ្នកស្រី​បន្ថែមថា “​យើង​បានឃើញ​នូវ​ការកើនឡើង នៃ​ការប្រើ​ហិង្សា ការកើនឡើង នៃ​ការប្រើប្រាស់​កងកម្លាំងប្រដាប់អាវុធ​របស់​អាជ្ញាធរ ការកើនឡើង នៃ​ការសម្លាប់ ការកើនឡើង នៃ​ការគំរាមកំហែង តាម​ប្រព័ន្ធតុលាការ ហើយ​ឥឡូវនេះ យើង​បានឃើញ​ពី​ការព្យាយាម​ចោទប្រកាន់​បទល្មើស​ព្រហ្មទណ្ឌ​មកលើ​ការងារ​សិទ្ធិ ដែល​ស្របច្បាប់​”​។ “​ករណីនេះ បាន​គំរាមកំហែង​នឹង​បំផ្លាញ​គ្រប់​សរសៃ​ទាំងអស់ របស់​ក្រុម​បណ្ដាញ​សង្គម​ស៊ីវិល​របស់​កម្ពុជា (​ដែលជា​ទិដ្ឋភាព​វិជ្ជមាន​មួយ​ចុងក្រោយ នៃ​កេរតំណែល​របស់​អង្គការសហប្រជាជាតិ UNTAC)”​។​

​លោក សុ​វ៉េ​ត ត្រូវបាន​កោះហៅ​ឲ្យ​ចូលខ្លួន ដើម្បី​ធ្វើការ​សាកសួរ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៤ ខែសីហា នៅ​ម៉ោង ៨​ព្រឹក​។ ប្រសិនបើ​ត្រូវធ្វើ​ការផ្ដន្ទាទោស លោក​នឹង​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​ពីមួយ​ឆ្នាំ ទៅ​បី​ឆ្នាំ ហើយ​ពិន័យ​ជា​ប្រាក់​ពី ៥០០ ដុល្លារ​អាមេរិក ទៅ ១.៥០០​ដុល្លារ​អាមេរិក​។​

​ក្រុម​សង្គម​ទាំងអស់ សូម​ធ្វើ​ការស្នើ​ដោយ​ទទូច​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ សុំ​លោក​មេត្តា​រក្សា​នូវ​ឯករាជ្យភាព​របស់​លោក នៅក្នុង​ករណីនេះ​។ ក្រុម​សង្គម​ស៊ីវិល ក៏​ស្នើសុំ​អំពាវនាវ​ដល់​ស្ថាប័ន​នីតិប្រតិបត្តិ សុំ​កុំ​ធ្វើ​អន្តរាគមន៍​ទៅលើ​នីតិវិធី​របស់​តុលាការ​។

​ក្រុម​សង្គម​ស៊ីវិល ក៏​ជឿជាក់ថា ការអនុវត្ត​នូវ​គោលការណ៍​ឯករាជ្យ និង​លាង​សំអាត លោក សុ​វ៉េ​ត ពី​ការចោទប្រកាន់​ខាងលើនេះ​៕​

What Next?

Recent Articles

11 Responses to "ក្រុម​សង្គម​ស៊ីវិល បន្ត​ថ្លែងការណ៍ ដោយ​សម្ដែង​ការសោកស្ដាយ ចំពោះ​សម្រេច​របស់​តុលាការ ចេញ​ដីកា​បង្គាប់​ឲ្យ​លោក ចាន់ សុ​វ៉េ​ត ចូលខ្លួន ទៅ​តុលាការ​"

  1. 007 james bond says:

    if really NGO, don’t be afraid of justice..
    pure gold never afraid of fire.. ok stupid guy

  2. cheath says:

    ធម្មតាប្រទេសកម្ពុជា ៥ឆ្នាំ ម្តង តែងមានការប្រកួតប្រជែងជ្រើសរើសមេដឹកនាំ តាមរបបប្រជាធិបតេយ្យសេរី ពហុបក្ស ដោយមានគណបក្សនយោបាយជាច្រើនបានបង្កើតឡើងក្នុងគោលបំណងដណ្តើមជ័យជំនះ ពីគូបដិ បក្ខរបស់ខ្លួនសម្រាប់ឈាន ទៅដឹកនាំប្រទេស ។ ប៉ុន្តែជាអកុសល ក្រុមគណបក្សខ្លះ ដែលតែងតែ ចាញ់ការ បោះឆ្នោតជារៀងរាល់អាណតិ្តនោះ បានបង្កើត យុទ្ធសាស្រ្តថ្មីៗ ក្នុងការបណ្តុះបណ្តាល សមាជិកគណបក្ស របស់ខ្លួនឲ្យស្អប់សមាជិកគណបក្សឈ្នះឆ្នោត ដែលកាន់អំណាច ។
    យ៉ាងណាមិញដូចជាគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ជារឿយៗ តែងព្យាយាមផ្តល់ព័ត៌មាន អាក្រក់ ពីការដឹកនាំរបស់រដ្ឋាភិបាល ដោយបំផ្លើសបំភ្លៃ និងបំប៉ោងហួសពីការពិតជាក់ស្តែងក្នុងសង្គម ធ្វើឲ្យ សមាជិកគណបក្សរបស់ខ្លួន ចង់កំហឹងងុបងុលនឹងនយោបាយអគតិ ដោយគ្មានការពិចារណា ហើយ ហ៊ាន ប្រព្រឹត្តអំពើហឹង្សាមកលើសមាជិកគណបក្សកាន់ អំណាចមិនខ្លាចច្បាប់ទម្លាប់របស់ប្រទេស ។ ជាក់ស្តែង កាលពីថ្ងៃទី ២ សីហា ឆ្នាំ២០១២ មានករណីសម្លាប់មន្រ្តីគណបក្ស ប្រជាជនកម្ពុជាម្នាក់ ដោយមន្រ្តីគណបក្ស សិទិ្ធមនុស្ស ។
    ទាំងអស់នេះសបញ្ជាក់ឲ្យឃើញថា គោលនយោបាយរបស់ក្រុមគណបក្សប្រឆាំងមានចរិត រើសអើង ញុះញុង បង្កើត ជាអំពើហឹង្សានយោបាយ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ហើយក៏អាចបង្ក ជាអសន្តិសុខក្នុងស្រទាប់មូលដ្ឋានផងដែរ ។ ជាពិសេសស្តែងឲ្យឃើញយ៉ាងច្បាស់ថា ភាពគ្មានសមត្ថភាព របស់ក្រុមគណបក្សប្រឆាំង ក្នុងការជ្រើសរើស មនុស្សប្រភេទឧក្រិដ្ឋជន យកមកឈរឈ្មោះជាបេក្ខជន សម្រាប់បម្រើការងារសាធារណៈ ដែលជាឧត្តមប្រយោជន៍ជាតិ ។
    ប៉ុន្តែរឿងដែលគួរឲ្យចំលែកនោះ គឺសមាជិកគណបក្សប្រជាជនកម្ពុជា ត្រូវសមាជិកគណបក្ស សិទ្ធិមនុស្ស វាយសម្លាប់ យ៉ាងអយុត្តិធម៌បំផុតនោះបែរជាមានស្ងាត់ជ្រងុំ គ្មានឃើញបណ្តាអង្គការ/សមាគមជាតិ អន្តរ ជាតិ ឬបណ្តាអង្គទូតណាមួយ ចេញមុខធ្វើសេចក្តីថ្លែងការណ៍ថ្កោលទោស ចំពោះជនដៃដល់ ឬក៏ចាត់ទុកថា ជារឿងនយោបាយសោះ ហ្នឹងប្រហែលមកពីក្រុម ទាំងនោះមាននិន្នាការមិនចូលចិត្ត ហើយប្រឆាំងនឹងរដ្ឋាភិបាល ទើបពួកគេគិតថា សមាជិកគណបក្សកាន់អំណាចស្លាប់ ពួកគេមិនត្រូវចាត់ទុកថាជាមនុស្ស ? ។
    តើលោក សុរិយា ស៊ូប៊ែឌី Human Rights Watch វង្វេងទៅណាបាត់ហើយបានជា មិនដឹងថា មានសមាជិក គណបក្សប្រឆាំងសម្លាប់សមាជិកគណបក្សប្រជាជនកម្ពុជា ហើយជួយស្រែករកយុត្តិធម៌ឲ្យទៅគ្រួសារ ជនរង គ្រោះផង ។
    សរុបសេចក្តីមក ហ្នឹងរឺ សកម្មភាព ក្រុមអ្នកស្រឡាញ់យុត្តិធម៌ និងប្រកាន់គោលការណ៍ប្រជាធិ បតេយ្យ ?

  3. cheath says:

    ចំពោះមនុស្សដែលយល់ថាអាជ្ញាធរកម្ពុជាកំពុងធ្វើអោយ ការងារសិទ្ធិមនុស្សជាការងារខុសច្បាប់
    វាគឺជាគំនិតអគតិបុគ្គលសុទ្ធសាធ ។
    រដ្ឋាភិបាលកម្ពុជាលើកស្តួយខ្លាំងណាស់កិច្ចការសិទ្ធិមនុស្ស តែក៏មិនលើកលែងចំពោះបុគ្គលដែលធ្វើការងារសិទ្ធិមនុស្ស ហើយ
    យកតួរនាទីរបស់ខ្លួនមកធ្វើអាជីវកម្ម ដោយបំពានលើផ្លូវច្បាប់ដែរ គឺដាច់ខាតមិនលើកលែង !…

  4. តានតឹង says:

    ជាតិ ! តុលាការចោទប្រជាជនថាធ្វើអប្បគមន៍ នៅខេត្តក្រចេះ ថែមទាំងចេញដីកាចាប់ខ្លួនទៀតផង រួចអំពាវនាវឱ្យពួកគាត់ចូលសារភាព មិនយកទោសអីទេ តើនេះមិនជ្រៀតជ្រែកតុលាការទេឬ? ហើយបើអញ្ចឹង គេនិយាយថាជារឿងនយោបាយ​ វាពិតជាត្រឹមត្រូវ។ ហេ ហេ!!

  5. តានតឹង says:

    ខ្ញុំសូមពន្យល់លោកជាតិ ក្នុងនាមជាបង ពីរឿងករណីសកម្មជនគណបក្ស សិទ្ធិមនុស្សវាយសម្លាប់ សកម្មជនគណបក្សប្រជាជនកម្ពុជា ហើយគ្មានអង្គការសិទ្ធិមនុស្សណា ឬអង្គទូតណាស្រែកសោះ គឺ វាអញ្ចេះ៖ គណបក្ស ក (ជាគណបក្សមានអំណាច តែងតែរំលោភសិទ្ធិគេរាល់ថ្ងៃ) និងគណបក្ស ខ (ជាគណបក្ស តូចតាច ទន់ខ្សោយ ហើយត្រូវរងគ្រោះរាល់ថ្ងៃ)។ នៅពេលគណបក្ស ក ប្រព្រឹត្តអំពើ ក្នុង១០០ករណី គេរកឃើញពាក់ព័ន្ធនយោបាយ ឬការរំលោភសិទ្ធិ៥០ករណី នោះទើបគេស្រែកតែចំនួន៥០ ករណីនេះទេ គេមិនស្រែកទាំងអស់ទេ ចំណែកគណបក្ស ខ បានប្រព្រឹត្តលើគណបក្ស ក វិញ មាន១ករណី ​ហើយបើគេរកឃើញថា ជាការរំលោភសិទ្ធិមនុស្ស ឬពាក់ព័ន្ធនយោបាយ នោះគេស្រែក ហើយ មិនថាអង្គការសង្គមស៊ីវិល ឬស្ថានទូតទេ តែករណីលោកនិយាយខាងលើ វាមិនពាក់ព័ន្ធករណី នយោបាយ ឬការរំលោភសិទ្ធីធ្ងន់ធ្ងរនោះទេ វាមិខុសពីអ្វីដែរករណី៥០ទៀតដែលគណបក្ស ក ប្រព្រឹត្ត លើ គណបក្ស ខ ហ់យគេមិនស្រែកដូចគ្នានេះ។

  6. cheath says:

    លោកតានតឹង ! ខ្ញុំគឹតថាអ្នកប្រឆាំងដែលចេះតែនិយាយបែកពពុះមាត់អត់បានការដូចលោក
    និយាយអោយអាក្រក់ស្តាប់ លោកប្រៀបដូចគោដែលទាល់តែត្រូវជន្លួញទើបទៅមុខតែប៉ុណ្ណោះ
    មិនមើលងាយទេ លោកអាយុប៉ុន្មានហើយ

  7. cheath says:

    រាជរដ្ឋាភិបាលកម្ពុជា បានទទួលរងគ្រោះម្តងហើយម្តងទៀត មិនចេះចប់ មិនចេះហើយ ដោយការចោទប្រកាន់ពីសំណាក់អង្គការក្រៅរដ្ឋាភិបាលមួយចំនួន ថា ជាអ្នកបានគំរាមកំហែងទៅលើក្រុមអ្នករិះគន់ នៅពីក្រោយការអនុវត្តវិធានការរបស់ស្ថាប័នតុលាការ ទៅលើជន ដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ឬក៏ជនសង្ស័យមួយចំនួន ក្នុងអំពើបំពានច្បាប់ឬអ្វី?

    ព្រឹត្តិការណ៍ថ្មីៗ និងចុងក្រោយនេះ ហាក់បីដូចជា មិនខុសប្លែកពីអ្វីដែលធ្លាប់ត្រូវបានចោទប្រកាន់មកលើរាជរដ្ឋាភិបាល ដូចការចុះផ្សាយរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ ខែ សីហា ឆ្នាំ២០១២ នោះទេ គឺក្រុមអង្គការសង្គមស៊ីវិលមួយចំនួននោះ បាននិយាយភាសាដដែលៗ ថា “ចំណាត់វិធានការលើសង្គមស៊ីវិល ធ្វើឱ្យមានការភ័យខ្លាច និងប៉ះពាល់ដល់កិច្ចការរបស់ពួកគេ…” ឬក្នុងពាក្យចោទជាថ្មីទៀតមកលើរាជរដ្ឋាភិបាល ថា ជាអ្នកបានគំរាមកំហែងធ្ងន់ធ្ងរដល់ការងាររបស់ក្រុមប្រឆាំង និងអង្គការសង្គមស៊ីវិល”។

    ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលទាំងនោះ ដែលរួមមាន ថ្នាក់ដឹកនាំ ឬជាមន្ត្រីធ្វើការផ្នែកសិទ្ធិមនុស្ស អ្នកវិភាគឯករាជ្យ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលមានទំនោរគាំទ្របក្សប្រឆាំង គឺពួកគេហាក់ដូចជាជ្រួលច្របល់ អន្ទះអន្ទែងក្នុងចិត្តជាខ្លាំង ខណៈពេលដែលមានសកម្មជនធ្លាប់សហការការងារជាមួយពួកគេ ត្រូវបានចាប់ឃុំខ្លួន និងមួយចំនួនខ្លះទៀតមានដីកាបង្គាប់ពីតុលាការឱ្យចូលខ្លួន ពាក់ព័ន្ធក្នុងរឿងព្រហ្មទណ្ឌ។

    ជាមួយនឹងឥរិយាបទ “យកច្បាប់ទ្រាប់អង្គុយ” ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ បានធ្វើសេចក្តីសន្និដ្ឋានមុនការសម្រេចក្តីរបស់តុលាការទៅទៀត ដោយពួកគេបានទទូចស្នើសុំឱ្យតុលាការកាត់សេចក្តីលោក ចាន់ សុវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមអាដហុក ដោយឯករាជ្យ មុនពេលដែលជនសង្ស័យនៅមិនទាន់ទាំងបានចូលខ្លួនទៅបំភ្លឺនៅក្នុងតុលាការនៅឡើយ។ តើទង្វើបង្ខិតបង្ខំទៅលើតុលាការបែបនេះ គួរត្រូវបានចាត់ទុកថា ជាការគាបសង្កត់ទៅលើស្ថាប័នតុលាការបានដែរទេ? តើមន្ត្រីអង្គការសង្គមស៊ីវិលត្រូវបានអនុញ្ញាតដោយច្បាប់ក្នុងការជួយសម្រួលបញ្ហាគ្រប់បែបយ៉ាងដល់ជនល្មើស ដើម្បីការរត់គេចខ្លួនឬយ៉ាងណា? ប្រសិនបើសកម្មភាពរបស់លោក ចាន់ សុវ៉េត ត្រូវបានតុលាការបង្ហាញភស្តុតាងរឹងមាំមែននោះ។

    ដូចគ្នានេះដែរ ករណីចំណាត់ការទៅលើប្រធានសមាគមអ្នកប្រជាធិបតេយ្យលោក ម៉ម សូណង់ដូ ដែលត្រូវបានចាប់ឃុំខ្លួន គឺសង្ស័យក្នុងបទល្មើសព្រហ្មទណ្ឌចំនួន៤ករណីធំៗ គឺក្នុងរឿងបង្កើតតំបន់អបគមន៍ ប៉ុនប៉ងបំបែករដ្ឋក្នុងរដ្ឋ ធ្វើឱ្យមានការបះបោរប្រឆាំងនឹងអំណាចរដ្ឋបាលមូលដ្ឋាន ក៏ត្រូវបានអង្គការសង្គមស៊ីវិលមួយចំនួន កន្លងមកលើកឡើងដោយខុសឆ្គងផងដែរ ដោយហៅការចោទប្រកាន់នោះ ថា ជាហេតុផលនយោបាយ និងបានទាមទារឱ្យរាជរដ្ឋាភិបាលដោះលែងជនជាប់ចោទដោយគ្មានលក្ខខណ្ឌ។

    ការពិតជាក់ស្តែង ករណីលោក ចាន់ សុវ៉េត និងលោក ម៉ម សូណង់ដូ វាមិនមែនជាការគាបសង្កត់ទៅលើក្រុមអង្គការសង្គមស៊ីវិលនោះទេ គឺជាការអនុវត្តវិធានការច្បាប់ទៅលើបុគ្គលជាជនសង្ស័យក្នុងបទល្មើសព្រហ្មទណ្ឌ ហើយវាក៏មិនមែនជារឿងនយោបាយ ការបំបិទសិទ្ធិសេរីភាព គាបសង្កត់ ឬក៏គំរាមកំហែងទៅលើក្រុមប្រឆាំង និងអង្គការសង្គមស៊ីវិលនោះទេ។

    គេនៅចាំបានថា កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា មានមន្ត្រីអង្គការសង្គមស៊ីវិលម្នាក់បានផ្តល់មធ្យោបាយឱ្យជនសង្ស័យក្នុងការចូលកាន់កាប់ដីរដ្ឋខុសច្បាប់ និងបានរត់គេចខ្លួន គឺលោក ប៊ុន រដ្ឋា។
    បើគេក្រលេកមើលពីរដ្ឋធម្មនុញ្ញ ការថ្លែងរបស់សម្តេចតេជោ គឺពុំគួរត្រូវបានចាត់ទុកថាជាការគំរាមកំហែងនោះទេ ពីព្រោះថា រាជរដ្ឋាភិបាលមានតួនាទី និងភារកិច្ចពេញលេញដើម្បីរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដូច្នេះ អង្គការសង្គមស៊ីវិលទាំងនោះ មិនគួរនឹងចង់ពង្រីកអំណាចរបស់ខ្លួន ឬក៏ទាមទារចង់បាន “ អភ័យឯកសិទ្ធិរបៀបផ្តាច់ការ” ដោយចង់ចោទ ឬក៏ចង់ដកហូតដំណែងនាយករដ្ឋមន្ត្រីមិនឱ្យបំពេញភារកិច្ចដូចមានចែងក្នុងរដ្ឋធម្មនុញ្ញស្រេចតែនឹងអំពើចិត្តនោះទេ។

    យ៉ាងណាមិញ ក្នុងរឿងបង្កើតតំបន់អបគមន៍នៅខេត្តក្រចេះ សួរថា តើនៅលើពិភពលោកនេះ មានប្រទេសណាខ្លះ ដែលត្រូវបានគេអនុញ្ញាតឱ្យបុគ្គលណាមួយ ឬក្រុមណាមួយនៅពីលើច្បាប់ដែរឬទេ ? ។

    ការលើកឡើងបែបនេះ ដោយពិនិត្យឃើញថា ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន គឺដៃម្ខាងស្រែកទាមទារចង់ធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ក្រោមស្លាក (NGOs ) និងដៃម្ខាងទៀតប្រើអំណាចគាបសង្កត់មកលើស្ថាប័នតុលាការ ឬរាជរដ្ឋាភិបាល។
    នេះឬជាសារជាតិពិតរបស់អង្គការសង្គមស៊ីវិល ដែលជាស្ថាប័នឯករាជ្យ ដែលគួរតែមានតួនាទីក្នុងការចូលរួមពង្រឹងសន្តិសុខសង្គម និងការអភិវឌ្ឍ ប៉ុន្តែ ផ្ទុយទៅវិញ សកម្មភាពរបស់អង្គការសង្គមស៊ីវិលមួយចំនួន ពួកគេរាល់ថ្ងៃបែរជាខិតខំនាំគ្នាស្រែកប្រឆាំង ដើម្បីតែប្រាក់ជំនួយ និងការបំផ្លាញជាតិទៅវិញ?។

    បញ្ហាពាក់ព័ន្ធនឹងមន្ត្រីស៊ើបអង្កេតមួយរូបរបស់សមាគមអាដហុក គឺត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កោះហៅឱ្យចូលខ្លួនបំភ្លឺក្នុងតុលាការពីបទ ផ្តល់ជំនួយដល់ចារីយ៍ជាអាទិ៍ ប្រព្រឹត្តិនៅរាជធានីភ្នំពេញ កាលពីខែ ឧសភា ឆ្នាំ ២០១២ តាមបញ្ញត្តិមាត្រា ៥៤៤ នៃក្រមព្រហ្មទណ្ឌ ជាមួយនឹងការបញ្ជាក់ថា ករណីមិនចូលខ្លួនតាមកាលកំណត់ទេនោះ តុលាការនឹងចេញដីកាបង្គាប់ឱ្យនាំខ្លួន។

    ដូច្នេះ ប្រសាសន៍របស់សម្តេចតេជោ មិនគួរត្រូវបានអង្គការសង្គមស៊ីវិលទាំងនោះ ធ្វើការបកស្រាយបំភ្លើស ឬក៏បំពុលសាធារណមតិនោះទេ។ ការអំអាងបែបនេះ ក្នុងន័យថា មិនមែនប្រធានសមាគម ឬក៏មន្ត្រីអង្គការសង្គមស៊ីវិលគ្រប់រូបសុទ្ធតែជាបុគ្គលល្អ គោរពច្បាប់នោះទេ ជាឧហរណ៍ ការចុះផ្សាយរបស់កាសែត Los Angeless Times កាលពីថ្ងៃទី១ ខែ សីហា ឆ្នាំ ២០១២នេះ គឺមេដឹកនាំសហជីពមួយរូបដ៏ល្បីល្បាញនៅរដ្ឋកាលីហ្វ័ញ៉ា ត្រូវបានប្រឈមនឹងការចោទប្រកាន់ពីបទលួចប្រាក់ និងគេចពន្ធ ជាពិសេស កិបកេងលុយកាក់ពីក្រុមកម្មករ និងសមាជិកសហជីព ដើម្បីធ្វើមានបានខ្លួនឯង ឥឡូវគេយកទៅកាត់ទោស។ ក្នុងបញ្ហានេះ សួរថា ៖ តើការចាប់មេដឹកនាំសហជីពនោះ នៅសហរដ្ឋអាមេរិកគេមានដើរប្រមូលស្នាមមេដៃដើម្បីគាបសង្កត់ទៅលើតុលាការឱ្យដោះលែងដូចនៅកម្ពុជាដែរទេ? តើការចាប់ខ្លួននោះ ត្រូវបានគេចាត់ទុកថា ជារឿងនយោបាយដែរឬទេ?

    ម្យ៉ាងវិញទៀត បើយោងតាមរបាយការណ៍របស់សហរដ្ឋអាមេរិកថ្មីបំផុតនេះ បានបង្ហាញថា ពួកឧក្រិដ្ឋជន ក្រុមភេរវករ ពួកលាងលុយ តែងតែប្រើប្រាស់អង្គការសង្គមស៊ីវិលមួយចំនួនធ្វើជាឡប់ឡែ ដើម្បីផ្តល់ហិរញ្ញប្បទានជួយទ្រទ្រង់សកម្មភាពរបស់ពួកភេរវករ ជាពិសេស ពួកភេរវករអន្តរជាតិ។

    បច្ចុប្បន្ន ទាំងសំណុំរឿង លោក ម៉ម សូណង់ដូ ក៏ដូចជាករណីលោក ចាន់ សុវ៉េត គឺមិនស្ថិតនៅក្នុងដៃរបស់រដ្ឋាភិបាលនោះទេ គឺស្ថិតនៅក្នុងការអនុវត្តនីតិវិធីរបស់តុលាការ ដែលជាស្ថាប័នឯករាជ្យនៃអំណាចទាំងបី។

    ដូច្នេះ បញ្ហារបស់ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងមន្ត្រីស៊ើបអង្កេតរូបនេះ វិធីល្អបំផុតនោះ គឺត្រូវខិតខំរកមេធាវីដែលពូកែៗ ដើម្បីជួយការពារដោះបន្ទុក ជាជាងបើកវេទិកាប្រឆាំងជាមួយច្បាប់ ឬក៏ចោទប្រកាន់មកលើរាជរដ្ឋាភិបាល ក្នុងការទាញយកផលប្រយោជន៍បក្ខពួក និងបុគ្គល។

    ម្យ៉ាងវិញទៀត ទាំងរាជរដ្ឋាភិបាល និងទាំងអង្គការសង្គមស៊ីវិល គឺសុទ្ធតែទាមទារចង់បាននូវការពង្រឹងនីតិរដ្ឋ តាមរយៈការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ចុះសួរថា ហេតុអ្វីក៏ពួកគេចាត់ទុកវិធានការតាមផ្លូវច្បាប់ ថា ជារឿងគាបសង្កត់បុគ្គលទៅវិញ ? ឬមួយក៏អង្គការទាំងនោះ ចង់នៅក្រៅច្បាប់៕

  8. លោកឆៀត លែងស្តាប់គេឯងហើយ ដូចអ្នកមានគុណមេគាត់ចឹង!
    ពួកលោកផ្តាច់ការ…
    ចង់ធ្វើដូចកូរ៉េខាងជើងហើយមើលទៅ…

  9. virak says:

    តាមមើលអ្នកបញ្ចេញមតិនៅទីនេះ ឃើញថា ម្នាក់ឈ្មោះcheath បានបញ្ចេញcomment មិនសមហេតុផល និងគំនិតក៍រាកកំផែល ជាពិសេសនិយាយផ្តេសផ្តាសអត់ទិសតំបន់ ។ម្យ៉ាងមានចរិកកាងនិងជេរគេជេរឯង ដូចមនុស្សឆ្កួត។ ខ្ញុំគិតថា cheath នេះគឺជាមនុស្សឆ្កួតទេ។

  10. បណ្ឌិតផ្នែកជេម្រាយ និងចិត្តសាស្រ្តធ្វើអោយគេឆ្កួត លោក cheath សូមជំរាបថាគាតក៏ជាបណ្ឌិតផ្នែកលើកជើងអ្នកធំផងដែរ
    ជាពិសេសគាត់ជាប់លេខ១រហូតខាងនឺង


    បង្អូនជួយហៃអើផង ប្រយ័ត្តលោកបណ្ឌិតcheath អន់ចឺតណា

  11. cheath
    លោកឯងជេរគេមានន័យយ់ាងម៉េច លើកជើងអ្នកធំយ់ាងម៉េច ជេរម្រ៉ាយគេយ់ាងម៉េច មិចមិនមើលពត៏មានដែលមានប្រយោជន៏ដូចជា
    ជំងឺ​ដំបៅ​ក្នុង​មាត់ សហគមន៍​ព្រៃ​ឡង់​គ្រោង​ដាក់​របាយការណ៍​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទៅ​រដ្ឋាភិបាល ទាហាន​ថៃ​សម្លាប់​ពលរដ្ឋ​ខ្មែរ​៣៨​នាក់​ក្នុង​រយៈ​ពេល​៦​ខែ​ដើមឆ្នាំ ខ្លះផង?
    កុំស្អីត្រូវតែខ្លួនឯង ! ចែកគេត្រូវផង
    និយាយអោយត្រង់ទៅ បើលោកនិយាយកាពិតមិនលើកជើងអ្នកធំ គេក៏ប្រើពាក្យល្អវិញដែរ
    លោកនិយាយត្រូវមិនបំភ្លៃគេទាំងអស់គ្នាក៏ឯកភាព តែពាក្យសម្តីលោក៩៩.៩៩%គ្មានការពិតទេមានតែ០.០០០០០៩%ដែលត្រូវ
    អញ្ចឹងខ្ញុំត្រូវតែការពារអ្វីដែលជាការពិត ដែលកើតមានសព្វថ្ងៃក្នុងស្រុកខ្មែរហ្នឹងហើយ !