ទស្សនា​ភូមិ​កុល​សម្ព័ន្ធ​ជន​ជាតិ​គ្រឹង និង​ស្វែង​យល់​ពី​ជីវិត​អាពាហ៍​ពិពាហ៍

រតនគិរីៈ ទឹក​ដី​ដ៏​សែន​មនោរម្យ​ស្ថិត​នៅ​តំបន់​ភ្នំ​នា​ប៉ែក​ឦសាន​កម្ពុជា​បាន​ទាក់ ទាញ​ចំណាប់​អារម្មណ៍​ភ្ញៀវ​ទេសចរ​មិន​តិច​ឡើយ​នូវ​ទិដ្ឋភាព​ប្លែកៗ​របស់​ ខ្លួន​។ យ៉ាង​ណា​មិញ​ក្នុង​នាម​ខ្លួន​ជា​មគ្គុទេ្ទសក៍​ទេសចរណ៍​ឆ្លង​កាត់​ការ​ បណ្តុះ​បណ្តាល​ត្រឹម​ត្រូវ​ កែវ សៅ បាន​ខិត​ខំ​បង្ហាញ​ដល់​ក្រុម​ភ្ញៀវ​ទេសចរ​ឲ្យ​ចាប់​អារម្មណ៍​ដល់​ភូមិដ្ឋាន​នៃ​ជន​ជាតិ​ភាគ​តិច ឬ ក្រុម​កុល​សម្ព័ន្ធ​របស់​ខ្មែរ​មួយ​ក្រុម​គឺ​ភូមិ​គ្រឹង ដែល​ស្ថិត​នៅ​ក្នុង​ទឹក​ដី​ដែល​ល្បី​សម្បូរ​ត្បូង​មាន​តម្លៃ​ខេត្ត​រតនគិរី។

.
Friday, 17 August 2012
Dagmarah Mackos
ភ្នំពេញ ប៉ុស្តិ៍

ស្ត្រី​ជន​ជាតិ​គ្រឹង​ដែល​រស់​នៅ​ជិត​តំបន់​ចែក​ទឹក​ដី​កម្ពុជា​ឡាវ​កំពុង​នាំគ្នា​ទៅ​មើល​ការ​ផ្សព្វ​ផ្សាយ​របស់​គ្រិស្តសាសនា​​។ រូបថត ផា លីណា

ស្ត្រី​ជន​ជាតិ​គ្រឹង​ដែល​រស់​នៅ​ជិត​តំបន់​ចែក​ទឹក​ដី​កម្ពុជា​ឡាវ​កំពុង​នាំគ្នា​ទៅ​មើល​ការ​ផ្សព្វ​ផ្សាយ​របស់​គ្រិស្តសាសនា​​។
រូបថត ផា លីណា

លោក​បន្ត​ថា៖ «កុល​សម្ព័ន្ធ​ជាតិ​គ្រឹង​មាន​ឥរិយាបថ​គួរ​ឲ្យ​ស្រឡាញ់​រាប់​អាន ហើយ​ពួក​គេ​មាន​សេរីភាព​ទៀត​ផង»។

លោក ​កែវ សៅ ​មាន​បទពិសោធ​ក្នុង​ការ​ងារ​ជា​មគ្គុទេ្ទសក៍​ទេសចរណ៍​នេះ​រយៈ​ពេល​៨​ឆ្នាំ ​មក​ហើយ។ លោក​តែង​ជា​អ្នក​នាំ​អារម្មណ៍​ក្រុម​ភ្ញៀវ​ទេសចរ​បរទេស​ឲ្យ​ទទួល​បាន​នូវ​ ការ​គាប់​ចិត្ត​ដ៏​ប្រពៃ​ក្នុង​របរ​របស់​ខ្លួន​សម្រាប់​រៀប​រាប់​ពី​ទេសភាព ​ព្រៃ​ព្រឹក្សា​នៅ​តំបន់​នានា​ក្នុង​ប្រទេស​កម្ពុជា។ លោក​ក៏​មាន​ក្រុមហ៊ុន​ទេសចរណ៍​ផ្ទាល់​ខ្លួន​ដែរ​គឺ​ក្រុម​ហ៊ុន Soa Tours ​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ទេសចរណ៍​និង​រាជ​រដ្ឋាភិបាល​ទៀត​ ផង។

តែ​ចំពោះ​ភូមិ​ដ្ឋាន​នៃ​ក្រុម​កុលសម្ព័ន្ធ​គ្រឹង​នឹង​ស្វាគមន៍​យ៉ាង​រាក់​ ទាក់​បំផុត​សម្រាប់​ដំណើរ​កម្សាន្ត​មក​កាន់​ទឹក​ដី​ភូមិ​ដ្ឋាន​របស់​ពួក​គេ ខណៈ​វិស័យ​ទេសចរណ៍​នៅ​តំបន់​នេះ​កំពុង​តែ​មាន​ការ​រីក​ចម្រើន។ ពួក​គេ​ភាគ​ច្រើន​នៅ​តែ​រក្សា​អត្ត​សញ្ញាណ​ក្រោម​ភាសា​របស់​ខ្មែរ​ដដែល មិន​តែ​ប៉ុណ្ណោះ​ពួក​គេ​មាន​វិធី​សាស្រ្ត​បែប​ប្រពៃណី​មួយ​ក្នុង​ការ​សាង​ សង់​ផ្ទះ​ឫស្សី​ដ៏​គួរ​ស្រឡាញ់​ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍។

គ្រួសារ​វ័យ​ក្មេង​របស់​ជន​ជាតិ​គ្រឹង​កំពុង​ជិះ​ម៉ូតូ​ដើម្បី​ទៅ​ប្រកប​មុខ​របរ​។ រូបថត ផា លីណា

ប្រសិន​បើ​យើង​ធ្វើ​ដំណើរ​ចេញ​ពី​ទី​រួម​ខេត្ត​នៃ​ទឹក​ដី​ក្រុង​បានលុង របស់​ខេត្ត​រតនគិរី​នោះ​ត្រូវ​ចំណាយ​ពេល​២​ម៉ោង​តាម​រយៈ​មធ្យោ​បាយ​ទូក​ ចម្លង​តូចៗ​របស់​អ្នក​ស្រុក​ទី​នោះ។ តំបន់​ភូមិ​ដ្ឋាន​របស់​ជាតិ​គ្រឹង​នេះ​ស្ថិត​នៅ​តាម​ដង​ស្ទឹង​មួយ​ដែល​ជា​ ព្រំដែន​ខណ្ឌ​ចែក​ទឹក​ដី​រវាង​​ខ្មែរ ​និង​ប្រទេស​ឡាវ។ ប្រជាជន​នៅ​តំបន់​នេះ​ប្រកប​របរ​ដាំ​ដំណាំ​បន្លែ​បង្ការ និង​ដាំ​ស្រូវ​នៅ​រដូវ​វស្សា។ គេ​ឃើញ​មាន​ប្រជាជន​ជា​ស្រ្តី​ និង​កូន​ចៅ​ពួក​គេ​តិច​តួច​ប៉ុណ្ណោះ​នៅ​តាម​ភូមិ​នោះ ចំណែក​សិទ្ធិ​សេរីភាព​នៃ​ការ​ពិភាក្សា​រឿង​គូ​ស្រករ ​និង​មង្គល​ការ​វិញ​ពួក​គេ​មិន​ត្រូវ​បាន​បើក​ចំហ​ឡើយ។

កូន​ក្រមុំ​ជន​ជាតិ​គ្រឹង​ឈ្មោះ​ពត ប្រាម វ័យ​២៦​ឆ្នាំ​បាន​និយាយ​ពី​ប្រវត្តិ​នា​ពេល​ជួប​ប្តី​នាង​ដោយ​មិន​បាន​ តម្រូវ​ឲ្យ​ប្តី​ខ្លួន​បញ្ចេញ​សមត្ថភាព​ដោយ​ការ​សាង​សង់​ផ្ទះ​ខ្ទម​តាម​ ទម្លាប់​នោះ​ឡើយ។ នាង​និយាយ​ថា៖ «​មនុស្ស​ខ្លះ​បាន​សង់​ផ្ទះ​ខ្ទម​ដើម្បី​ផ្គាប់​ចិត្ត​គូ​ស្នេហ៍​ខ្លួន ខណៈ​អ្នក​ខ្លះ​មិន​បាន​ធ្វើ​បែប​នេះ​ឡើយ។ តែ​វា​ក៏​អាស្រ័យ​លើ​ក្រុម​គ្រួសារ​នីមួយៗ​ដែរ»។

ទោះ​ជា​យ៉ាង​ណា​នាង​ពត ប្រាម មាន​សំណាង​ជាង​មិត្ត​​ភក្តិ​ស្រី​របស់​នាង​ដែល​រៀបការ​មក​ដល់​ពេល​ បច្ចុប្បន្ន​នេះ​មាន​កូន​៧​នាក់​ទៅ​ហើយ​តែ​មិន​បាន​ទទួល​នូវ​ក្តី​ស្នេហ៍​ពី ​ប្តី​នាង​ពិត​ឡើយ​។ មិត្ត​របស់​ពត ប្រាម​ និយាយ​ប្រាប់​នាង​ថា៖ «ទោះ​បី​ជា​ខ្ញុំ​មិន​ចូល​ចិត្ត​គាត់​[ប្តី]​ក៏​ដោយ​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ តាម​ឆន្ទៈ​ឪពុក​ម្តាយ​ដែរ»។

ទោះ​ជា​យ៉ាង​ណា​ក្តី ការ​សង់​ផ្ទះ​ខ្ទម​សម្រាប់​ផ្គាប់​ចិត្ត​គូ​ស្នេហ៍​នា​ពេល​បច្ចុប្បន្ន​នេះ​ វា​ហាក់​ដូច​ជា​ហួស​សម័យ​បន្តិច​ហើយ​ដែរ។ តែ​ពួក​គេ​ក៏​និយាយ​ដែរ​ថា វា​ជា​ឥទ្ធិពល​មួយ​ចាស់​គំរឹល​របស់​ប្រជា​ជន​ខ្មែរ​នេះ​អាច​នឹង​ធ្វើ​ឲ្យ​ ពួក​អ្នក​ភូមិ​មាន​ភាព​ខ្ជិល​ច្រអូស​ផង​ដែរ។

លោក​ កែវ ​សៅ បន្ថែម​ថា៖«​បច្ចុ​ប្បន្ន​បណ្តា​អង្គ​ការ​មួយ​ចំនួន​បាន​រៀបចំ​គម្រោង​ជា​ ច្រើន​ជា​មួយ​រដ្ឋា​ភិបាល​ដើម្បី​ជួយ​ដល់​អ្នក​ស្រុក។ យើង​ក៏​មាន​ក្រុម​គ្រិស្ត​សាសនិក​មក​ទី​នេះ​ដើម្បី​ជួយ​ដល់​ការ​ចាក់ ថ្នាំ​វ៉ាក់​សាំង​ដល់​ក្មេងៗ​នៅ​ទី​នេះ​ដែរ»។

យើង​សង្កេត​ឃើញ​ថា ជីវិត​ប្រជាជន​នៅ​តំបន់​នេះ​ហាក់​ដូច​ជា​មាន​ភាព​ចម្រុះ​បន្តិច​ដោយ​សារ​ តែ​ជីវ​ភាព​ពួក​គេ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ក្រី​ក្រ។ ដោយ​មាន​គម្រោង​អភិវឌ្ឍន៍​នានា​របស់​ក្រុម​គ្រិស្ត​សាសនិក​នេះ​ ដូច​ជា​ ការ​បង្កើត​សាលា​រៀន​គ្រិស្ត​សាសនា​ និង​ព្រះវិហារ​សាសនា​នោះ​ដែល​ជា​មធ្យោបាយ​ដោះ​ស្រាយ​បញ្ហា​ក្រី​ក្រ​របស់​ ប្រជាជន​មួយ​ចំនួន​នៅ​ទី​នោះ។

លោក​ កែវ សៅ បន្ត​ថា៖«ក្រុម​គ្រិស្ត​សាសនិក​ទាំង​នេះ​ព្យាយាម​ពង្រីក​សាសនា​នេះ​ តែ​ប្រជា​ជន​នេះ​មាន​ជំនឿ​ខាង​ព្រលឹង​វិញ្ញាណ សត្វ​ដំរី ទឹក​ និង​ពពួក​សត្វ​ដទៃ​ទៀត»។

ចំពោះ​ស្រ្តី​ជន​ជាតិ​គ្រឹង​វិញ​បាន​រក​ឃើញ​នូវ​ផ្នត់​គំនិត​មួយ​ដែល​មាន​ ការ​ផ្លាស់​ប្តូរ​នា​សម័យ​បច្ចុប្បន្ន។ នាង​វ៉ាន់ណា វ័យ​១៨​ឆ្នាំ​និយាយ​ថា៖«ខ្ញុំ​មិន​ជឿ​គ្រប់​គ្រាន់​លើ​ក្រុម​ប្រុសៗ​ទាំង​ នេះ​ទេ​ព្រោះ​ពួក​គេ​មិន​មាន​ស្នេហ៍​ពិត​ទៀត​ឡើយ។ ពួក​គេ​ច្រើន​តែ​លេង​សើច។ ក្រុម​ក្មេង​ប្រុស​ទាំង​នេះ​ភាគ​ច្រើន​ជា​ក្មេង​ពាល​និង​ក្រុម​ក្មេង​ហិត​ កាវ»។

ក្រុង​បាន​លុង មាន​សណ្ឋាគារ​ចំនួន​១០​កន្លែង​ខណៈ​មាន​ផ្ទះ​សំណាក់​៣៦​កន្លែង ​និង​ភោជនីយដ្ឋាន​ចំនួន​១២​កន្លែង រួម​ទាំង​មាន​តំបន់​ភូមិ​ដ្ឋាន​ជន​ជាតិ​ភាគ​តិច​ផង​ដែរ។ លោក កា វៀង ប្រធាន​នៃ​ក្រុម​កុល​សម្ព័ន្ធ​បាន​ប្រាប់​ពី​ចំណាប់​អារម្មណ៍​លើ​ទេសចរ​ ថា៖«យើង​រីក​រាយ​ណាស់​ដែល​មាន​ជន​បរទេស​ច្រើន​មក​ទស្សនា​ភូមិ​ដ្ឋាន​របស់​ យើង​ ព្រោះ​យើង​អាច​មាន​ឱកាស​រៀន​សូត្រ​ពី​វប្បធម៌​គ្នា​ទៅ​វិញ​ទៅ​មក​បាន។ ឥឡូវ​នេះ​យើង​បាន​ឃើញ​នូវ​អ្វីៗ​ដែល​យើង​មិន​ធ្លាប់​បាន​ឃើញ​ពី​មុន​មក ច្រើន​ណាស់»។

ចំពោះ​ការ​យល់​ដឹង​ពី​វប្បធម៌​បរទេស​នេះ​លោក​ហាក់​ដូច​ជា​ពុំ​បាន​បារម្ភ ​ពី​ការ​បាត់​បង់​នូវ​ប្រពៃណី​ដើម​ខ្លួន​ឡើយ​ដោយ​លោក​គិត​ថា ពួក​គេ​អាច​មាន​ឱកាស​ចេះ​អក្សរ។ លោក​ថា៖ «កូន​ចៅ​ជំនាន់​ក្រោយ​អាច​ចេះ​អាន ​និង​សរ​សេរ​អក្សរ​បាន ហើយ​ពួក​គេ​ថែម​ទាំង​រក្សា​វប្ប​ធម៌​ខ្លួន​ដោយ​ការ​ចារឹក​នូវ​របៀប​របប​ ប្រពៃណី​ខ្លួន​ទុក​ក្នុង​សៀវ​ភៅ​ទៀត​ផង»៕PR

What Next?

Recent Articles

One Response to "ទស្សនា​ភូមិ​កុល​សម្ព័ន្ធ​ជន​ជាតិ​គ្រឹង និង​ស្វែង​យល់​ពី​ជីវិត​អាពាហ៍​ពិពាហ៍"

  1. Srey Khmer says:

    To all Friends who are not be able to read clearly in this website.
    Since this website had changed its system to some of the computers are not be able to read clearly, such as, my 5 years dist top is not show the letters at all, my 1 year old ( Dell ) lap top is not working properly either, however: my new (Apple) is working very well.
    So I suggest that to everyone to have an (Apple) at the Apple store is $100.00 dollars off and working very well for this website.