សហ​មេធាវី​អន្តរជាតិ​ស្នើ​តុលាការ​អោយ​ស្តីបន្ទោស​លោក ​ហោ ណាំហុង​ ជា​សាធារណៈ

សហមេធាវី​អន្តរជាតិ​របស់​អតីត​បង​ធំ​ទី​២​របប​ខ្មែរក្រហម នួន ជា បាន​ជំរុញ​អោយ​អោយ​តុលាការ​ខ្មែរក្រហម​ស្តី​បន្ទោស​រដ្ឋមន្ត្រី​កាបររទេស​កម្ពុជា លោក ហោ ណាំហុង​ចំពោះ​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​សវនាការ។ សំណើ​របស់​ក្រុម​សហមេធាវី​អន្តរជាតិ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១៣ សីហា ដោយ​យោង​តាម​វិធាន​៣៥​របស់​សាលាក្តី​ខ្មែរ​ក្រហម។

ថ្ងៃ ព្រហស្បតិ៍ 16 សីហា 2012
ដោយ លាង ដឺលុច
RFI

លោក ហោ ណាំហុង​រដ្ឋមន្ត្រីកាបររទេស​កម្ពុជា

លោក ហោ ណាំហុង​រដ្ឋមន្ត្រីកាបររទេស​កម្ពុជា

សេចក្តីរាយ​ការណ៍​របស់​​ លាង ដឺលុច

(01:56)

 សហមេធាវី​អន្តរជាតិ​ការពារ​ក្តី​អោយ​លោក នួន ជា បាន​ធ្វើ​សំណើ​ទៅសាលា​ដំបូង​នៃ​តុលាការ​ខ្មែរ​ក្រហម​ដើម្បី​ស្នើ​អោយ​ចៅក្រម​សម្រេច​ចាត់​វិធានការ​បន្ទាន់​ប្រឆាំង​លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា។ សំណើ​របស់​ក្រុម​មេធាវី​ងន្តរជាតិ​របស់​នួន ជា​កាល​ពី​ថ្ងៃ​ទី​១៣​សីហា​នេះ ត្រូវ​បាន​ធ្វើ​ឡើង ដោយ​យោង​ទៅ​លើ​ការ​អត្ថាធិប្បាយ​ខ្លី​ជា​លិខិត​របស់​លោក​ហោ ណាំហុង​កាល​ពី​ថ្ងៃ​ទី​២​សីហា។

ក្រោយ​ពី​សាក្សី​មួយ​រូប​បាន​និយាយ​នៅ​ក្នុង​សវនាការ​កាល​ពី​ថ្ងៃ​ទី​៣១​កក្កដា​ថា លោក​ឧបនាយករដ្ឋមន្ត្រី​បាន​គ្រប់គ្រង​ជំរំ​បឹងត្របែក លោក​ប្រមុខ​ការទូត​កម្ពុជា​ធ្វើ​ការ​អត្ថាធិប្បាយ​តាម​លិខិត​ជា​ភាសា​អង់គ្លេស ថា​លោក​សោកស្តាយ​ដែល​អ្នក​ការពារ​របប​ខ្មែរ​រក្រហម​បាន​បង្វែរ​ការ​ចាប់​អារម្មណ៍​ទៅ​លើ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​មក​លើ​ឥស្សរជន​សាធារណៈ​ដូច​រូប​លោក​ទៅវិញ។
នៅ​ក្នុង​លិខិត​អត្ថាធិប្បាយ​ដដែល​នោះ លោក​ហោ ណាំហុង​បាន​សរសេរ​ថា តុលាការ​ខ្មែរ​ក្រហម​គឺ​ជា​តុលាការ​ច្បាប់។ មិនមែន​ជា​វេទិកា​នយោបាយ​ទេ។ លោក​បន្ត​ថា ការ​ធ្វើ​នយោបាយ​ទៅ​លើ​សវនាការ ឬ​ការ​បង្ក​អោយ​មាន​ភាព​ខ្វែង​គំនិត​គ្នា​នៅ​ក្នុង​តុលាការ​នោះ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ។
ចំពោះ​ក្រុម​សហមេធាវី​អន្តរជាតិ​របស់​នួន ជា ការ​អត្ថាធិប្បាយ​របស់​លោក​ហោ ណាំហុង មាន​គោលដៅ​ធ្វើ​អោយ​មាន​ឥទ្ធិពល​ទៅ​លើ​ការ​ធ្វើ​សក្ខីកម្ម​ក្រោយៗ​ទៀត ហើយ​ថា នេះ​គឺ​ជា​ការ​ជ្រៀតជ្រែក​របស់​លោក​ហោ ណាំហុង​ចូល​ទៅ​ក្នុង​កិច្ចការ​របស់​សាលាក្តី​ផងដែរ។
សហមេធាវី​អន្តរជាតិ​ការពារ​ក្តី​អោយ​លោក​នួន ជា​ចំនួន​៣​រូប​បាន​ស្នើ​អោយ​សាលាដំបូងនៃ​តុលាការ​ខ្មែរ​ក្រហម​​ស្តី​បន្ទោស​ជា​សាធារណៈ​លោក​រដ្ឋមន្ត្រី​ការ​បរទេស និង​ព្រមាន​ជា​ផ្លូវការ​មិន​អោយ​លោក​ឧបនាយករដ្ឋមន្ត្រី​ធ្វើ​អត្ថាធិប្បាយ​បែប​នេះ​ទៀត។
គួរ​បញ្ជាក់​ថា ករណី​របស់​លោក​ហោ ណាំហុង​ទាក់ទងនឹង​ការ​ទទួលខុសត្រូវ​របស់​លោក​នៅ​ក្នុង​ជំរំ​បឹងត្របែក​ក្នុង​របប​ខ្មែរ​ក្រហម​នោះ គឹ​ជា​ប្រធានបទ​នៃ​ក្តីក្តាំ​មួយ​ដង ជា​ពីរ​ដង​រួច​មក​ហើយ។ សម្តេច​ឪ​នរោត្តម​សីហនុ និង​លោក​សម រង្ស៊ី​សុទ្ធ​តែ​ត្រូវ​ហោ ណាំហុង​ប្តឹង​ពី​បទ​បរិហាកេរ្តិ៍៕

What Next?

Related Articles

30 Responses to "សហ​មេធាវី​អន្តរជាតិ​ស្នើ​តុលាការ​អោយ​ស្តីបន្ទោស​លោក ​ហោ ណាំហុង​ ជា​សាធារណៈ"

  1. BaBaBoo says:

    បញ្ហាផ្ទៃក្នុងរបស់តុលាកាកូនកាត់ មិនគួលូកដៃចូលទៅប៉ើងកកូរឆ្កែលកកាយទេ វាជាទម្លាប់អាក្រក់ដល់កិច្ចការរបស់គេ។

  2. គោដំបៅខ្នង–ក្អែកហើររំលងរំសាយកន្ទុយ…វាចេះតែរអើលខ្នង!
    ពួកបនខាតករ, រាប់បញ្ចូលទាំងហ៊ុន សែននិងប៊ុន រ៉ានីផង, វាស្វះ
    ស្វែងរាវរកគ្រប់មធ្យោបាយដើម្បីធ្វើឱ្យតុការខ្មែរក្រហមបរាជ័យ
    ពីព្រោះពួកវាភ័យខ្លាចក្រែងបាបកម្មវាជះផលមកដល់ខ្លួន!

    កង់ត្រាច-កង់ធ្នង់
    ១- កង់ត្រាចកង់ធ្នង់–វិលវល់វាតវង់–វាលវដ្ដសង្សា– វិលចុះវិលឡើង
    មកដល់អាត្មា–កិនទមិឡឬស្យា–ដែលប្រល័យខ្មែរ ។
    ២- កង់ត្រាចកង់ធ្នង់–កង់មិនជាប់ផុង–កិនឌុចផងដែរ–កាលធ្វើមេគុក
    សាហាវម្លេះទេ–ចងព្យួរជើងខ្មែរ–ជ្រមុជទឹកពាង ។
    ៣- កង់ត្រាចកង់ធ្នង់–យកខ្មែរដាក់ទ្រង់–ច្រវាក់ខ្នោះឃ្នាង–គ្នាស្រែកទ្រហោរ
    ពួកឌុចស្រែកច្រៀង–ខ្មែរឈ្លក់ទឹកពាង–សែនវេទនាណាស់ ។
    ៤- កង់ត្រាចកង់ធ្នង់–ដល់ខ្លួនជាប់ជុង–ក៏ចេះសំពះ–លើកដៃអង្វរ
    នឹកដល់គុណព្រះ–ពួកទមិឡឥតខ្មាស–កម្មក្រាស់ជាន់ក ។
    ៥- កង់ធ្នង់កង់ត្រាច–ឃាតករកំណាច–មិនយកអង្វរ–ឈាមជ័រជាខ្មែរ
    តែគ្មានសីលធ៌ម–សូម្បីកូនង៉ា–ក៏បោកសម្លាប់ ។
    ៦- កង់ធ្នង់កង់ត្រាច–ឃាតករកំណាច–អាងចងចាក់កាប់–
    នៅមានច្រើនទៀត–ដែលឆ្លៀតគេចច្បាប់–យើងត្រូវតែរាប់
    ចូលបញ្ជីខ្មៅ ។
    ៧- កង់ធ្នង់កង់ត្រាច–ឃាតករកំណាច–អ្នកសើចសិនទៅ–
    យើងចាំមិនភ្លេច–ជនពាលឃោរឃៅ–ខ្មែរក្នុងខ្មែរក្រៅ
    ចងចាំរៀងៗ!
    ៨- កង់ត្រាចកង់ធ្នង់–វិលវល់វាតវង់–ណាំហុងចាញ់ម្តង–
    ពីមុនឈ្នះស្តេច–សប្បាយកន្លង–ដល់ចាញ់គេម្តង
    កង់ធ្នង់កង់ត្រាច!
    ៩- ពេលនេះណាំហុង–ក៏ធ្លាក់ចូលហ្វូង–ឃាតករកំណាច–
    រឿងនេះធ្វើឱ្យ–ហ៊ុន សែននរឹតខ្លាច–កង់ធ្នង់កង់ត្រាច
    វិលកិនមិនឈប់!

  3. sokkha To says:

    លោក បាន់ គីមូន ប្រសិនបើតុលាការកួនកាត់នេះ

    បរាជយ័ លោកគួរតែលាលេងពឹតំណែង

    វាជាការអាមាស់ដែលពិបាកទទូលយកបាន

    ខ្មែរនឹងឈីចាប់ជាថ្មឹ្ តែលើកនេះព្រោះតែ

    ភាពទន់ខ្សោយនៃនយោបាយរបស់លោក

    ម្យ៉ាងវិញទៀតលោកអ្នកដែលមានចំណេះ

    កំពួលៗគូរអោយក្មេងៗជំនាន់ក្រោយអោយ

    តំលៃលោកៗយ៉ាងណាវិញដែរ? បើបែជា

    ចាញ់អាខ្វាងក្មេងវត្ត

  4. raksasok says:

    មុខដូចយួនដល់ហើយ យួនទេដឹង ?

  5. ឡាគេធឺ says:

    001 – 002 -ដល់គាត់ ឈុន ហោ ណាំហុងទៅហើយ ចុះដល់វេន 

    ០០៣-០០៤តើនណាទៅ? ដូច្នេះត្រូវរកវិធីបញ្ចប់ត្រឹមនេះទើបបាន។  sex….

  6. JML says:

    ប្រាប់ហើយ!ប្រាប់ទៀតអោយពួកតុលាការអស់ហ្នឹងទៅផ្ទះទៅ! បង្ហឹនតែលុយជំនួយខ្មែរទេ! អាណិតបងហុងដែរ! មិនដឹងធ្វើមិចទេខំខ្លួនឯងតិចទៅ! បើមិនកើតសូមប្រាប់ទៅថ្នាក់លើផង! ក្រែងគាត់ជួយបានខ្លះ!! តែពួកអាបង្ហិនលុយអស់ហ្នឹងអោយវាត្រឡប់ទៅស្រុកកំណើតវាវិញទៅ!

  7. I really want to see how will be successful between UN and Cambodia government agreement?

  8. បង្ហិនលុយក្បាលអីហែង អាស្វា ក្រែងគេមករកយុត្តិធម៏ឲ្យជនរងគ្រោះ?? ម៉ៃឳហែង ពូជហែងក្រែងរងគ្រោះដែរអី ។​ អាប្រេះពោះ
    បើកូនប្រុស ហើយគិតថាខ្លួនជាជនរងគ្រោះម្នាក់ដែរ មិចមិនចូលធ្វើសាក្សី ចូលបំភ្លឺតាមដីកាតុលាការ??

    មើលហែងជួយបកស្រាយចំនុចនឹងបន្តិចមើល JML ? អាស្វា

  9. Sen-Gadaffi says:

    អាមួយក្បាលដូចសត្វត្មាតនេះខំប្រឹងដល់ណាទៀតជិតងាប់ហើយនោះ។ សារភាពទៅថាខ្លួនពិតជា មានចេត្តនាជ្រៀតជ្រែកតុលាការខ្មែរក្រហម ហើយធ្លាប់ជាមេគុកបឹងត្របែក ក្រែងកើតជាតិក្រោយ វាមិនមានសក្ខណះដូចសត្វ។

  10. វិសាល says:

    កំណាព្យវេទិការ សេរី ពិតជាមានន័យណាស់ សូមសរសើរ គិតទៅវាដូចនឹងអ្វីដែលនិយាយថា កង់ត្រាចកង់ធ្នង់ គង់វិលចុះវិលឡើងនិងមកដល់កន្លែងចាស់វិញជាមិនខាន ដូច្នេះខ្ញុំចាំមើល ថាពេលនោះពួកវាអស់ហ្នឹង នឹងធ្វើមុខយ៉ាងណា?? ហាហាហាហា

  11. គួរឲ្យសោកស្តាយ បញ្ញាជនខ្មែរជំនាន់នោះ ដែលចាញ់ឃោសនារបស់​ អៀង សារី វិលមកប្រទេសថា

    មកជួយកសាងមាតុភុមិវិញ ។​​ តែបែរជាចាប់ដាក់គុគ បង្ខំឲ្យ ធ្វើការ ហើយបើទាស់ចិត្តត្រូវ ប្រធានគុគ

    រាយការណ៍ ឲ្យគេយកទៅវាយចោលភ្លាម ..។ ការកាត់ក្ដីនេះ មានសារសំខាន់ ដើម្បីទប់ស្កាត់កុំឲ្យ

    កើតមានចឹងទៀត ដូច្នេះអ្នកដែលជំទាស់ គឺសុទ្ធតែជាអ្នកចង់កេងយកចំណេញ ពីរបបនេះប៉ុណ្ណោះ

  12. JMB says:

    យើងមានពេលវេលាគ្រប់គ្រាន់់​សម្រាប់ឲ្យតុលាការកូនកាត់មួយនេះធ្វើការ ដើម្បីស្វែងរកយុត្តិធម័ជូន
    អ្នកដែលបាត់បង់ជីវិត​និងគ្រួសារដែលមានសមាជិកបាត់បង់ជិវិតក្នុងរបបខែ្មរក្រហម មុន និងក្រោយរបបនេះ (បើទោះបីតុលាការកូនកាត់នេះមិនបានលើកឡើងពីលក្ខ័ណ្ឌមុន និងក្រោយរបបខ្មែរក្រហមក៍ដោយ) តែអ្នកដែលពាក់ព័ន្ឋត្រូវតែទទួលខុសត្រូវ ព្រោះអ្នកជំនាញប្រវត្តិសាស្រ្តបានចារទុករួចជាស្រេចហើយ។​​បើនិយាយពី​
    គារស្លាប់របស់ប្រជាជនខ្មែរមានបីដំណាក់កាល​ការទំលាក់គ្រាប់បែករបស់សហរដ្ឋអាមេរិច ស្លាប់ក្នុងវាលពិឃាត​និងអត់អារហារ និងស្លាប់ក្រោយឆ្នាំ ១៩៧៩​។​តើអ្នកណាដែលត្រូវទទួលខុស ត្រូវ និងចូលមកប្រឈមមុខក្នុងតុលាការកូនកាត់នេះ?

  13. JML says:

    អាថ្មអង្គរ យុត្តិធម៏ម៉ៃឳហែង អី??? យុត្តិធម៏ត្រូវបានរកជូនប្រជាពលរដ្ឋ នៅថ្ងៃរំដោះ7មករា ។​អាភ្លើ!! បើហែងមិនដឹងទេកុំទៅឆ្ងល់! ប៉ាម៉ាក់ បងប្អូនអាញ!យុត្តិធម៏ត្រូវបានជាគ្រប់យ៉ាងនៅឆ្នាំ1998 ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់សម្តេចតេជោ! អាញចង់សួរហែងថា​ ទៅរកយុត្តិធម៏បានហើយទៅដាក់ទោសដាក់អាណាទៀត?? ហើយនរណាជាអ្នកទទួលខុសត្រូវសងអាក្បាលហែងនឹងឪហែងម៉ែហែងអីហ្នឹង?? ប្រាប់ទៅឪហែងផង បើគ្មាន7មករាគ្មានអាឆ្កែថ្មអង្គរឯងនេះទេ!! អាឡប់!

  14. 007 says:

    សម្លាប់​ខ្មែរ​សម័យ​អា ពត ហើយ​មក​តាម​សម្លាប់​ខ្មែរ​សម័យ​នេះ​ទៀត ល្មម​ឈប់​ដឹង។

  15. ហាហាហាហ ហែងថាត្រូវណាស់ ៧មករា គឺល្អគ្រប់យ៉ាង ហើយពួកអាសត្វលា សត្វស្វាហែង ត្រូវគេចងដឹក តាំងពី៧មករា មកដល់សព្វថ្ងៃនឹង ហើយតើ

    អញប្រាប់ហែង អញមិនព្រមបន្តឲ្យគេដឹកទៀតទេ

    ទុកឲ្យពូជហែងគេបន្តដឹកទៀតចឹងទៅ ហាហាហាហាហាហាហាហាហាហាហា អាសត្វលា អាពូជលា

  16. សូមគាំទ្រយោបល់លោកថ្មអង្គរ ការស្វែងរកយុតិ្តធម៌ជូនជនរងគ្រោះ មិនដូចJMLទេ ជេគេជេឯង ប្រហែលJMLដឹងរឿង ៣ឆ្នាំ៨ខែ ២០ថ្ងៃតិចតួចហើយមើលទៅ ហេងសយជាក្មេងទើបនឹងធំក្រោយ ១៩៧៩ទៀតក៍មិនដឹង។ គេដឹងថា ៧មករា ១៩៧៩ ជាថ្ងៃរំដោះ​ តែអាខាងក្នុងពេលរំដោះហ្នឹងវា​មានស្អីខ្លះ ម៉េចបានវៀតណាមចូលមកជួយ? ម៉េចបានខ្មែរក្រហមកាប់សម្លាប់គ្នាវាក្នុងឆ្នាំ១៩៧៨-៧/១/៧៩ ម៉េចបានជាភូមិភាគបូព៌ាងើបបះបោរ? មានដឹងអត់លោកម្ចាស់ នរណាជាអ្នកចរចារ​ដើម្បីបង្កើតរណសិរ្សសង្រ្គោះជាតិកម្ពុជាវាយប្រឆាំងខ្មែរក្រហម? បើចង់ដឹង សួរលោកអ៊ុក ប៊ុនឈឿន, សម្តេចជាស៊ីម, សម្តេច ហេង សំរិន…។ល។ ទៅដឹងច្បាស់ហ្មង

  17. ក្មេងវត្ត says:

    មុខហោណាំហុងមិនមែនដូចយួនទេ.គឺគាត់យួនតែម្ដងនៅក្នុងគ្រួសារគាត់គ្មានអ្នកណានិយាយខ្មែរទេគេនិយាយតែយួន.ហើយគាត់ពិតជាអតីតមេគុកបឺងត្របែកមែនមានសាក្សីរស់ជាអ្នកដឺងឮតែដោយគ្មាន០០២និង០០៣
    ក៍គ្មានការកោះហៅសាក្សីទាំងនោះចូលបំភ្លឺដែរ។

  18. លោក ហោ ណាំហុង​រដ្ឋមន្ត្រីកាបររទេស​កម្ពុជា មុខរក កលយំហើយ…

  19. JML says:

    អាថ្មអង្គរ! ហែងដាក់ឈ្មោះនេះមើលអង្គរណាស់អាថោក! អោយសម្តេចដឹកមានឡានមានផ្ទះមានដី, ប្រទេសសំបូរសប្បាយ! អាភ្លើ

  20. Someone (JM….) said ថ្ងៃរំដោះ7មករា but why they did not want the International court to continuous with their works?

  21. នឹងហើយផ្តាំទៅ JML ផងថា និយាយត្រូវណាស់ៗៗ សម្តេចតេជោដឹកក្បាល​ ហែង ដឹក ម៉ាពូជហែង តាំងពី ៧មករា ៧៩មក​ដល់ហែងមានឡានមានផ្ទះមានដី ចឹងហើយ ។

    អាពូជសត្វលា ដូចហែង សមតែតេជោដឹកចឹងហើយ

    មិនដឹងខ្មែរប៉ុន្មាននាក់ដាក់បណ្តាសារក្រុមហែងទេ អាសត្វលា

  22. JML says:

    មិនដឹងអាសត្វណាជាលាទេ! អត់7មករាអាឆ្កែឯងហ្នឹងមិនដឹងនៅទីណាទេ! ប្រជាពលរដ្ឋខ្មែរលោកដឹងណាស់ សាងសង់សាលា មន្ទីរពេទ្យជាដើម! អាផ្កាប់មុខ! តិចទៀតមានស្ពានអាកាសទី៣-ទី៤ទៀត អាភ្លើហែងក៏មានចំណែកធ្វើដំណើរដែរ អាសត្វលា!!

  23. ហែងទេបានសមជាសត្វលា មុខហែងគេដឹកតាំងពីយូរហើយ អញមិនសមជាសត្វលាទេ
    គេធ្វើស្ពានអាកាសសំរាប់ដឹកពូជសត្វលា អស់ហែងដើរឆ្លងនឹង
    មិនដឹងពងក្តលាអីទេហេ ស្ពានប៉ុន្មានមែតនឹង សមតែទុកដឹកពូជលាទៅ

    ហាហាហាាហា គេធ្វើស្ពានអាកាស ៣ ៤ បន្នឹង ធ្វើឲ្យពូជសត្វលាដូចហែងសប្បាយចិត្តរកអីប្រៀបគ្មានទេ មែនទេ????

  24. Vichet says:

    មិនចេះខ្មាស់ខ្មោច

  25. JML says:

    អាមួយនេះវាឡប់ហើយ! ស្ពានទៅជាដឹកលាវិញ?? ទុកអោយយាយហែងទៅជិះហើយដឹកអាក្បាលហែងទៅ! អាញ់នៅតែជ្រេញហែងដាក់ឈ្មោះថាថ្មអង្គរណាស់! នែ! អាអូន! អាញ់ឈ្មោះហែងមួយ!ថ្មជ័រទៅសមជាងព្រោះមនុស្សហែងឡប់បាត់ហើយ អាឡប់!

  26. សុំទោស!!ឃើញមុខអាក្បាលម៉ាកថោ គ្របសារុង(ហោ ៥ថ្លុង)នេះកាលណាលេបបាយមិនចូល
    អន់ជាងអាពីញនឹងកូនតាឡនតនទៅទៀត.វានេះច្បាស់ណាស់ជាអ្នកបញ្ចុសបញ្ជូលនិសិត្សពីបារាំង
    នៅមានហត្តលិខ័យជាតាងរបស់បងស្រីយើងគាត់បានមកដល់ប្រទេសថៃរាបនឹងចូលស្រុកសំណាងល្អគាត់មានគេប្រាប់ថាកុំចូលស្រុកគាត់កត្រឡប់ទៅវីញ—អាហុងអាទាន់ហន់–ដំណើរចរតាម
    អាកាសអោយយន្នហោសដាច់ស្លាប តាមនាវាអោយកាបាល់ផ្ទុះឃាសដាច់ចរន្នជាពីរលិចដល់បាត
    សែនជ្រៅតាមចក្រយានដីគោកភ្លូកក្រយានយន្នក្រឡាប់ផ្ងាដល់បាតជ្រួសសែនមហាជ្រៅបើក្បែៗ
    ផ្ទះវិញកង់មូតូឡានតូចធំបុកកិនជាន់អោយលានភ្នែកបើមានអង្ករកតាមអោយខ្មោចអ្នកស្លូតត្រង់តាមអូសដៃវាបាញ់ដាក់អែងអោយអស់ម៉ាបង់នេះជារង្វាន់ចំពោះអា៥នឹងបរវ៉ាជឿសមិនផុតទេអា
    ឆាប់ៗនេះហើយផ្តាំប្រពន្វកូនអោយហើយទៅខ្នែរថាមាត់អំបិលប្រហុកណា៏!អានាង ៥ហុ៑ន!!!!+>

  27. អា JML(ចុច) គេថាអាហ្ហែងនឹងជាសត្វលា!!! នៅជជែកធ្វើដូចឡប់មែន អាឡប់!!!

  28. អា​JML ហែងទាល់តែមានគេបកប្រែឲ្យបានហែងយល់?
    ពូជសត្វលាដូចហែងគេមិនដែលជិះទេ អាលាឡប់ គេជិះ

    ហែងស្ទាបពងក្តហែងមើល មានអាលាកអត់ ? បើគេដឹងតាំងពី ៧មករា មកដល់ពេលនេះ??

  29. cheath says:

    តាមរយៈការផ្ដល់បទសម្ភាសន៍ដ៏ខុសឆ្គងមួយជាមួយវិទ្យុបរទេសដែលបានផ្សព្វផ្សាយកាលពីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១២ ដែលទាក់ទងទៅនឹងដំណើរការរបស់សាលាក្ដីកាត់ទោសមេដឹកខ្មែរក្រហម លោកស៊ូយ៉ាស៊ូបែឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានចោទប្រកាន់មកលើប្រមុខរាជរដ្ឋាភិបាលថា បានលូកដៃជ្រៀតជ្រែកចូលទៅក្នុងសាលាក្ដីអ.វ.ត.ក. ដែលជាការបន្ទរដដែលៗតាមក្រុមប្រឆាំងមួយចំនួនតូច ដែលការពិតក្រុមនេះហើយដែលបាននិងកំពុងជ្រៀតជ្រែកចូលទៅក្នុងសាលាក្ដីខ្មែរក្រហម ដូចពាក្យថា “ខ្លួនធ្វើចោរស្រែកឱ្យគេជួយចាប់ចោរ”។
    ជាក់ស្ដែងចៅក្រមស៊ើបអង្កេតបរទេសដែលបានលាលែងជាបន្ដបន្ទាប់ គឺពិតជាកើតឡើងដោយសារការរងសម្ពាធគាបសង្កត់បង្ខំម្ដងហើយម្ដងទៀត ដោយ ក្រុមអគតិមួយចំនួនតូចនេះ ធ្វើឲ្យពួកគេមិនអាចបំពេញការងារបានដោយរលូន។
    ស៊ូយ៉ាស៊ូបែឌី គួរគប្បីឈ្វេងយល់អំពីគោលការណ៍នៃកិច្ចព្រមព្រៀងរវាងរាជ រដ្ឋាភិបាលកម្ពុជានឹងអង្គការសហប្រជាជាតិ ដែលខ្លឹមសារសំខាន់ គឺភាគីទាំងពីរត្រូវមានការគោរពបូរណភាពនិងអធិបតេយ្យភាពគ្នាទៅវិញទៅមកក្នុងការរកយុត្ដិធម៌ជូនពលរដ្ឋខ្មែរដែលរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងរក្សា ឱ្យបាននូវសន្ដិភាព សន្ដិសុខ ស្ថិរភាព ការបង្រួបបង្រួម និងផ្សះផ្សាជាតិ ពីព្រោះថា កម្ពុជាបានឆ្លងកាត់នូវសោកនាដកម្មសង្គ្រាមផ្ទៃក្នុងរ៉ាំរ៉ៃរាប់ទសវត្សរ៍មកហើយ។
    ម្យ៉ាងវិញទៀត មាត្រា៥២ និងមាត្រាមួយចំនួនទៀតនៃរដ្ឋធម្មនុញ្ញដែលជា ច្បាប់កំពូលរបស់ជាតិខ្មែរបានចង្អុលឱ្យ “រាជរដ្ឋាភិបាលកម្ពុជា ការពារនូវ ឯករាជ្យ អធិបតេយ្យ អនុវត្ដនយោបាយបង្រួបបង្រួមជាតិ ដើម្បីការពារឯកភាព ជាតិឱ្យបាន”។ ហេតុដូច្នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន មានកាតព្វកិច្ចអនុវត្ដនូវច្បាប់រដ្ឋធម្មនុញ្ញ និងទទួលខុសត្រូវខ្ពស់បំផុតចំពោះមុខប្រវត្ដិសាស្ដ្រ ដើម្បីបញ្ចៀសរាល់បាតុភាពអវិជ្ជមានទាំងឡាយណាដែលធ្វើឱ្យប្រទេសមានភាពច្របូកច្របល់ដែលអាចធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលម្ដងទៀត។
    ហេតុដូច្នេះ រាល់បទអត្ថាធិប្បាយរបស់នាយករដ្ឋមន្ដ្រីខ្មែរ គ្រាន់តែជាការព្រួយបារម្ភតែប៉ុណ្ណោះ ពុំមែនជាការជ្រៀតជ្រែកទៅក្នុងដំណើរការរបស់ អ.វ.ត.ក.នោះទេ ។ ឧទាហរណ៍ជាក់ស្ដែងក្នុងពិធីចែកសញ្ញាបត្រនៅសាលាភូមិន្ទរដ្ឋបាល សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ចំពោះការសំរេចរបស់តុលាការក្នុងការដាក់ទោសឌុច លោកគោរពដោយគ្មានការតវ៉ា”។ រាល់ការសំរេចរបស់ចៅក្រមនៃតុលាការកូនកាត់នេះ គឺជាឆន្ទានុសិទ្ធិរបស់ចៅក្រមដោយគ្មានការជ្រៀតជ្រែក ឬការបង្ខិតបង្ខំពីរាជរដ្ឋាភិបាលនោះឡើយ។
    ដូច្នេះអ្វីដែលលោក ស៊ូយ៉ាស៊ូបែឌី បានលើកឡើងចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជា គឺគ្រាន់តែជាការបន្ទរតាមក្រុមអគតិមួយចំនួនតូចដែលតែង តែជ្រៀតជ្រែកលូកដៃមកលើសាលាក្ដីខ្មែរក្រហមតែប៉ុណ្ណោះ ដោយពួកគេទាំងនេះគ្មានការយល់ដឹងអ្វីបន្តិចបន្តួចណាសោះអំពីទំនួលខុសត្រូវរបស់ប្រមុខដឹកនាំរដ្ឋម្នាក់នៅក្នុងរដ្ឋអធិបតេយ្យមួយ។
    ដូច្នេះស៊ូយ៉ាស៊ូបែឌីគប្បីរៀនសូត្របន្ថែមឲ្យបានច្បាស់ពីរឿងនេះ៕