ភ្នំពេញ: ពលរដ្ឋបុរីកីឡាប្រមាណ ៥០នាក់ និងក្រុមកុមារតូចៗផងនោះ បាននាំគ្នាមកធ្វើការតវ៉ា កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២ នៅក្បែរស្នាក់ការក្រុមហ៊ុនផានអ៊ីម៉ិច ដោយទាមទារឲ្យក្រុមហ៊ុនគោរពទៅតាមកិច្ចសន្យា សង់អគារពីរបន្ថែម ឲ្យបានគ្រប់ដប់អគារ។
ថ្ងៃទី 17 សីហា 2012
ដោយ: រតនា
CEN
នៅក្នុងសកម្មភាពតវ៉ា ដែលមានការចូលរួមពីសំណាក់កុមារតូចៗដែរនោះ ពួកគេបានយំននៀលនៅលើដី ស្រែកទាមទារឲ្យក្រុមហ៊ុនគោរពតាមកិច្ចសន្យា សង់ពីរអគារបន្ថែមទៀត ពីព្រោះមកដល់ពេលនេះ ឪពុកម្តាយពួកគេមួយចំនួន នៅមិនទាន់បានចំណែកអគារស្នាក់នៅទេ។ ការយំននៀលរបស់ក្រុមកុមារីទាំងនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់បណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងអង្គការសិទ្ធិមនុស្សផងដែរ។
ប្រជាពលរដ្ឋបុរីកីឡា សូមធ្វើការបដិសេធទាំងស្រុង ចំពោះការលើកឡើងរបស់លោកស្រី ស៊ុយ សុផាន ប្រធានក្រុមហ៊ុនផានអ៊ីម៉ិច កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២ តាមរយៈកាសែតភ្នំពេញប៉ុស្តិ៍ ដែលលោកស្រីបានចោទប្រកាន់ថា “ពួកយើងខ្ញុំដែលកំពុងធ្វើការតវ៉ារាល់ថ្ងៃ គឺជាការទាមទារជាថ្មីរបស់ពួកយើង បន្ទាប់ពីទទួលបានផ្ទះ ហើយបានលក់ដោយសារតែពួកយើងក្រពេក និងជំពាក់លុយគេ យើងខ្ញុំសូមបញ្ជាក់ថា ការលើកឡើងនេះ គឺជារឿងមិនពិតទេ”។
យោងតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២ បញ្ជាក់ថា ការលើកឡើងរបស់លោកស្រី ស៊ុយ សុផាន គឺជារឿងមិនពិត ដោយប្រជាពលរដ្ឋបុរីកីឡាបានអះអាងដូចខាងក្រោម ៖
១. លោកស្រី ស៊ុយ សុផាន ដែលជាប្រធានក្រុមហ៊ុនផានអ៊ីមិច មិនបានគោរពកិច្ចសន្យាដែលបានចុះហត្ថលេខា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០០៤ សាងសង់អគារចំនួនដប់ ដើម្បីជាការដោះដូរជាមួយប្រជាពលរដ្ឋបុរីកីឡានោះទេ។ លើសពីនោះ លោកស្រីបានប្រើប្រាស់កម្លាំងប្រដាប់អាវុធ និងគ្រឿងចក្រ មកឈូសកម្ទេចផ្ទះរបស់យើងខ្ញុំ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១២ ដោយមិនមានការជូនដំណឹង និងមិនមានសំណងអ្វីទាំងអស់។
២. ពួកយើងខ្ញុំ គឺពិតជាប្រជាពលរដ្ឋដែលបានរស់នៅនៅសហគមន៍បុរីកីឡា ជាអចិន្ត្រៃយ៍ពិតប្រាកដមែន ដោយមានលិខិតបញ្ជាក់អំពីការរស់នៅ ពីអាជ្ញាធរមូលដ្ឋាន ដូចជា សៀវភៅគ្រួសារ សៀវភៅសហគមន៍ តារាងអង្កេត សំបុត្រកំណើត និងប័ណ្ណបោះឆ្នោត -ល-។
៣. តាំងពីចាប់ផ្តើមមានការសាងសង់អគារទី១ រហូតដល់អគារទី៨ និងមកដល់ពេលនេះ ពួកយើងខ្ញុំនៅមិនទាន់ទទួលបានការដោះដូរផ្ទះ ពីក្រុមហ៊ុនផានអ៊ីមិចនៅឡើយទេ គឺពួកយើងខ្ញុំទទួលបានតែចម្លើយថា ឲ្យពួកយើងខ្ញុំរង់ចាំ រហូតដល់ពេលពួកគេកម្ទេចផ្ទះរបស់ពួកយើងខ្ញុំអស់។
ជនរងគ្រោះដោយសារការបណ្តេញចេញទាំងបង្ខំ ក្នុងសហគមន៍បុរីកីឡា សូមដាក់បណ្តាសាជនណាដែលបានធ្វើបាប និងបានបង្កាច់បង្ខូច និយាយមិនពិត ចោទប្រកាន់មកលើយើងខ្ញុំ សូមឲ្យអ្នកនោះវិនាស និងបរាជ័យគ្រប់ភារកិច្ច៕ K



ទៀតហើយ!!!!!!!!!!!អនិច្ចារដល់គ្រួសារបស់ខ្មែរយើងណាស់តើថ្ងៃណាទើបចប់.
សួម្បីតែកុមារតូចៗគ្នាចង់រស់រានមានជីវិត្តសំរម្មដើម្បីបន្តវេននាអនាគតប្រទេស,
ល្មមគាស់គ្រាប់ភ្នែកដែលបានខ្វាក់ទាំងសងផ្លាស់គ្រាប់ភ្នែកឆ្កែមកវិញទើបភ្លីច្បាស់។
parents – made theire kids looked stupid,
they used her owned kids to gain advantages
so stupid,,,
នេះជាចលនាកាដឹកនាំអំណាចផ្តាច់ការរបស់ហុនសែនដឹកនាំក្រុមហុនធំៗចូលមករំលោភយកដីប្រជាជនយ៉ាងអាណាធិប្យតេយ្យកាប់សំលាប់ប្រជាជនយ៉ាងព្រែផ្សៃ
007=u can say what u want,if u !your life and the kid with same this situation what u gonna be!
i do belive khmer kids about this ages they know what they need,they can’t talk much but they
undrstand what it is.it so much diffren from the kids wich crowed up in the other country.
ខ្ញុំនឹងរងចាំមើលថារឿននេះនឹងទៅជាយ៉ាងណា
មិនបាច់ចាំមើលទេ រឿងនេះនឹងត្រូវជាអត់ប្រយោជន៏ព្រោះ អាជ្ញាធម៌គ្មានឆាន្ទក្នុងការដោះស្រាយ តែបើពួកអាក្បត់ជាតិ វានិយាយតែបន្តិច បវិវ៉ារបស់វានឹងធ្វើភ្លាម។ តែមិនស្រួលសង់រហូត វីឡា អោយផងក៏អាចដែរ។
ពួកគេមិនមែនជាំពាំងស្នងឬស្សីទេ គ្រាន់ជាទំពាំងសម្រាប់ស្ងោរជ្រក់ប៉ុណ្ណោះ។ ពួកកូនអ្នកមានលុយ មានអំណាច មានបុណ្យស័ក្ត ទើបជាទំពាំងស្នងឬស្សី! នេះគឺស្រុកខ្ញុំបាទ(Sic)
រៃអើយឈប់យំ. . . ពួកខ្ញុំយំហើយ!
១- រសៀលគងព្រៃ រៃអើយឈប់យំ —វាជាវេនខ្ញុំ អ្នកកុំមកកាត់
ពួកខ្ញុំជាមនុស្ស ពួកអ្នកជាសត្វ—បើជួបវិបត្តិ អ្នកហោះហើរបាន ។
២- ពួកខ្ញុំជាមនុស្ស វាខុសពីអ្នក—គេច្រំគេធាក់ ធ្លាក់ស្មើតិរច្ឆាន
ឱ្យខ្ញុំយំវិញ ព្រោះទ្រាំលែងបាន—គេវាយរុញច្រាន បំពានយកទ្រព្យ ។
៣- រៃអើយឈប់យំ ពួកខ្ញុំយំហើយ—ហើរមិនរួចឡើយព្រោះខ្ញុំគ្មានស្លាប
ត្រូវគេវាយដំ ធាក់ច្រំបង្រ្កាប—រស់នៅតែស្លាប់ បាត់បង់តម្លៃ ។
៤- ពួកខ្ញុំយំឮ ព្រោះឈឺកាយចិត្ត—គ្មានគេអាណិត អន់ជាងសត្វរៃ
ខ្ញុំយំព្រោះមេចិត្តអន្យតិរ្ថិយ —អ្នកយំព្រោះថ្ងៃរសៀលជ្រៀងជ្រេ ។
៥- រៃអើយ! ឈប់យំ ខ្ញុំលែងស្រណោះ—ព្រោះមេទុយ៌សជាន់ឈ្លីឥតល្ហែ
លើកតម្កើងយួន ជិះជាន់ជាតិខ្មែរ—យមរាជឃើញទេ! កត់ត្រាទុកផង?
៦- រដូវបិណ្ឌភ្ជុំ យើងខ្ញុំសូមប្តឹង—ទុកជាដំណឹងដល់ជាតិក្រោយផង
ជាតិនេះយើងរស់ខុសក្តីបំណង—ជាតិក្រោយសូមផ្សងជួបមេចិត្តធម៌ ។
៧- រៃអើយ! ឈប់យំ ខ្ញុំយំឱ្យឆ្អែត—ខ្ញុំយំឱ្យប្រេតផ្អើលមកឈូឆរ
ជួយជាសាក្សីពួកខ្ញុំក្រីក្រ—នាំសារជនល្អជូនដល់យមរាជ ។
មេទ័ព-បាញ់ទា=ឈប់សរសេរទៀតទៅខ្ញុំអានឡើងចេញទឹកភ្នែកហើយ…………….។
ដឹងហើយលាក់ទុកក្នុងចិត្តខ្លួនអែងទៅបានហើយៗ!!!!!!!!!!!!!!!!កំសត់ណាស់៖៖៖៖៖៖៖៖៖៖៖៖៖។
Not in life after life. We need freedom and right for this current life.
ពួកអាអស់នេះ ល្មមឈប់យកកុមារមកធ្វើជាឈ្នាន់នយោបាយដ៏ខ្មៅក្រខ្វក់របស់ឯងហើយ! បើនៅប្រទេសលោកខាងលិចវិញ មាតាបិតា និងសកម្មជននយាបាយត្រូវចាប់ញាត់គុកជាកំហឹត! កូនក្មេងមិនទាន់គ្រប់អាយុដឹងអំពីនយោបាយទេ ពួកគេធ្វើតាមតែម៉ែឪ ឬ អ្នកនយោបាយខូចដែលលួងលោមអោយធ្វើ!!!នៅប្រទេសអាមេរិក ក្មេងអត់ជាប់គុកទេ គេចាប់ម៉ែឪ ឬ បុគ្គលខិលខូចញុះញុងពីក្រោយខ្នងដាក់គុកដោយគ្មានការលើកលែង។ ចំណែកកូនក្មេង គេបញ្ជូនទៅ counseling ឬ កន្លែង Child In Needs ដើម្បីអប់រំ……………………………
The children have been used as a pawn of the political games committed by the opposition parties!!!
Children should not in here for an adult affair and this situation had proof the lack of policy management by present administration. «សង្គមណាដែលយកក្មេងជាចំណាត់ខ្មាំងនយោបាយ សង្គមនោះនិងនាំមកភាពពាលា»
គួរឲ្យអាណិតក្មេងៗទាំងនោះណាស់ មិនគួរអ្នកនយោបាយចិត្តខ្មៅប្រើជា
ប្រយោជន៏របស់ក្រុម បក្សខ្លួនបែបនេះទេ។
បើនិយាយពីការយល់ដឹងរបស់ពួកគេ គឺមិនអាចឈានដល់ធ្វើសកម្មភាព
ដូចក្នុងរូបភាពបែបនេះយ៉ាងស្រុះគ្នាឡើយ។ បើមិនមានអ្នកអុចអាលពី
ក្រោយខ្នងទេ ធ្វើម៉េចនឹងមានឆាកល្ខោនដ៏មហាកំសត់បានទៅ? ធ្វើម៉ែច
នឹងអាចទាក់ទាញបានប្រជាប្រិយភាពពីសាធារណៈមតិបានទៅ?
បើយកច្បាប់ពលកម្មមកនិយាយវិញ ក្រុមនៅពីក្រោយខ្នងដែលកំពុងតែ
ប្រើក្មេងៗទាំងនោះជាឈ្នាន់នយោបាយនឹងមានទោសអំពីពលកម្មកុមារ
ឬ បទឆបោក ឬ រំលោភសេចក្តីទុកចិត្ត …។
សូមស្វែងយកស្ថាប័នឯករាជផ្សេងៗដើម្បីដោះស្រាយបញ្ហាវិញ ប្រសើរ
ជាងប្រើកុមារទៅធ្វើជាឈ្នាន់។
ត្រង់អាពួកឈ្មួញទុច្ចរិតប្លន់យកដី ពួកឆ្កែបំរើមើលមិនឃើញ ។ ថាអាហ៊ុន សែនចុះ
វាខ្វាក់ម្ខាង វាមើលបានតែខាងប្រយោជន៍របស់វា ។ តែវាបែរទៅជាអាពួកភ្នែកភ្លឺ
ខ្វាក់ជាងអាខ្វាក់មែនទែនវិញ ។ បើពូកអាបិសាចមិនដេញយកដីរបស់អ្នកទាំងនោះទេ
តើឆ្កែបំរើអាហ៊ុន សែនដែលឃើញអ្នកអត់លំនៅទាំងហ្នឹងមករញ៉ីរញ៉ៃអញ្ចឹងដែរឬទេ?
ចង្រៃយរ…អញឃើញម៉ែអញកំពុងវេទនាស្រែកតវ៉ាហើយស្រែកដោយសំលេងគួរអោយប្លែកចិត្តទៅ ពួកប៉ូលិសនៅបាត់ដំបង កាលពីឆ្នាំ១៩៩៣…
អញក៍ធ្លាប់ខំរត់ទៅចាប់ទាញស័ង្កសីដែលប៉ូលិសចាប់រុះរើហើយអញស្រែកថា៖ “មិនអោយយកទេ មិនអោយយកទេ…!!!!” ។ រហូតដល់ស័ង្កសីគ្រវាសម៉ោបញ្ឆិតពោះអញបន្តិចស្នាមទល់ឥឡូវ…
អញយលពីអារម្មណ៍ក្មេងទាំងនេះ…អញយំហើយ…អញនឹកឃើញរឿងចាស់…
ពួកអាចង្រៃ ពួកអាពុករលួយ!!!! ពួកហ្ហែងមិនយល់ពីអារម្មណ៍ត្រូវគេរុះផ្ទះទេ…ពួកអាចង្រៃ!!!
នៅចោទទៀត…ពួកអារលាយ!!!
Where there is charity and wisdom, there is neither fear
nor ignorance. Where there is patience and humility, there is
neither anger nor vexation. Where there is peace and meditation, there
is neither anxiety nor doubt.—St. Francis of Assisi នៅទីណាដែលមានការ
ធ្វើទាននិងទស្សនៈបណ្ឌិត ក៏គ្មានក្តីភ័យខ្លាចនិងភាពល្ងង់ខ្លៅ ។ នៅទីណា
ដែលមានក្តីខន្តីនិងភាពដាក់ខ្លួន ក៏គ្មានកំហឹងនិងការបញ្ឆេះកំហឹងដែរ ។ នៅ
ទីណាដែលមានសន្តិភាពនិងសមាធិ ក៏គ្មានក្តីព្រួយអន្ទះសានិងចម្ងល់ដែរ ។