ភ្នំពេញៈពិព័រណ៍ឧស្សាហកម្មគ្រឿងម៉ាស៊ីនកម្ពុជា-អន្តរជាតិ២០១២និងពិព័រណ៍ឧស្សាកម្មសម្លៀកបំពាក់ និងវាយនភណ្ឌកម្ពុជា-អន្តរជាតិ២០១២ ដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Yorkers Trade & Marketing Service Co., Ltd. Hong Kong បានចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១២ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។
Friday, 17 August 2012
លាង ផាន់ណារ៉ា
ភ្នំពេញ ប៉ុស្តិ៍
យោងតាមរបាយការណ៍របស់នាយកដ្ឋានជម្រុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មកម្ពុជា នៅក្នុងពិព័រណ៍ពាណិជ្ជកម្មឆ្នាំនេះ មានក្រុមហ៊ុនជាង២០០បានចូលរួម និងមានស្តង់សរុបទាំងអស់ ៣០០ស្តង់ដែលដាក់តាំងនូវគ្រឿងម៉ាស៊ីនទំនើបៗទាន់សម័យជាច្រើនប្រភេទ គ្រឿងបរិក្ខារ ឧបសាធន និងគ្រឿងបន្លាស់ដែលពាក់ព័ន្ធ។
គ្រឿងឧបករណ៍បរិក្ខារដែលតាំងទាំំងនេះ រួមមានផ្លាស្ទីក កៅស៊ូ ម៉ាស៊ីនព្រីន ធនធានកម្រនិងគ្រឿងបន្ទាប់បន្សំ គ្រឿងម៉ាស៊ីនផលិតផលអាហារ គ្រឿងម៉ាស៊ីនកសិកម្ម និងសំភារៈពាក់ព័ន្ធនានា សម្ភារៈថ្នាំពេទ្យ គ្រឿងបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេស គ្រឿងម៉ាស៊ីនស្វ័យប្រវត្តិ វិស្វកម្មអគ្គីសនី គ្រឿងដែកនិងឧបករណ៍ផេ្សងៗ។សូមបញ្ជាក់ថា ពិព័រណ៍ឆ្នាំនេះកើនឡើង២០ភាគរយ ធំជាងការតាំងពិព័រណ៍ឆ្នាំ២០១១ដែលមានក្រុមហ៊ុនមកពី២០ប្រទេសបានចូលរួម។



