សមាជិក និងអ្នកគាំទ្ររបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) សរុបចំនួន៣០០នាក់ បានប្រារព្ធខួប២០ឆ្នាំ នៃការបង្កើតអង្គការនេះ កាលពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១២ នៅឯភោជនីយដ្ឋានទន្លេបាសាក់ នៅទីក្រុងភ្នំពេញ។
ដោយ សុខ សេរី
2012-08-17
វិទ្យុអាស៊ីសេរី

ប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) អ្នកស្រី ពុង ឈីវកេក ផ្តល់បទសម្ភាសន៍កាលពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១២។
RFA/Sok Serey
ក្នុងពិធីនោះ មន្ត្រីសិទ្ធិមនុស្សបានបង្ហាញថា ពួកគេបានជួយដល់ពលរដ្ឋដែលត្រូវរងការរំលោភសិទ្ធិមនុស្ស បានជាង១លាននាក់។ ប៉ុន្តែ បុគ្គលិករបស់អង្គការនេះ ក៏រងការគំរាមកំហែង មានការចោទប្រកាន់ពីសមត្ថកិច្ច រហូតដល់មានការចាប់ខ្លួនដាក់ពន្ធនាគារទៀតផង។
ប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ អ្នកស្រី ពុង ឈីវកេក បានអំពាវនាវសុំឲ្យរដ្ឋាភិបាលចាត់ទុកអង្គការការពារសិទ្ធិមនុស្ស និងសកម្មជនការពារសិទ្ធិមនុស្សជាដៃគូបម្រើការក្នុងវិស័យសិទ្ធិមនុស្ស នៅក្នុងកម្ពុជា ជៀសវាងការដាក់គំនាប ឬគំរាមកំហែងមកលើសកម្មជនការពារសិទ្ធិមនុស្ស និងចាត់ទុកជាសត្រូវ។
អង្គការការពារសិទ្ធិមនុស្សលីកាដូ បានទទួលការអនុញ្ញាតពីទីស្ដីការគណៈរដ្ឋមន្ត្រី បម្រើការក្នុងវិស័យសិទ្ធិមនុស្ស នៅប្រទេសកម្ពុជា តាំងពីថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០១២ នេះ គឺគម្រប់ខួប២០ឆ្នាំ។
នៅក្នុងរយៈពេល២០ឆ្នាំនោះ សកម្មជនការពារសិទ្ធិមនុស្សរបស់អង្គការលីកាដូ ចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដាក់គុក និងសកម្មជនមួយចំនួនទៀត បានទទួលការគំរាមកំហែងជាច្រើនករណីកន្លងមក ប៉ុន្តែអង្គការនេះ បានជួយប្រជាពលរដ្ឋរងការរំលោភសិទ្ធិមនុស្សចំនួនជាង១លាននាក់ហើយ។
អង្គការការពារសិទ្ធិមនុស្សលីកាដូ គឺស្ថិតនៅក្នុងចំណោមអង្គការ និងសមាគមសរុបជាង២ពាន់ នៅប្រទេសកម្ពុជា។ បេសកកម្មរយៈពេល២០ឆ្នាំកន្លងមកនេះ គឺចង់ឲ្យមានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ការបញ្ចេញមតិដោយសេរី និងការតស៊ូមតិនៅប្រទេសកម្ពុជា។
ប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ អ្នកស្រី ពុង ឈីវកេក បានមានប្រសាសន៍ប្រាប់អ្នកកាសែតថា កន្លងមកអង្គការការពារសិទ្ធិមនុស្សមួយចំនួន មានការខកចិត្តជាមួយរដ្ឋាភិបាល ដោយសារតែរបាយការណ៍ស្ដីពីការរំលោភសិទ្ធិមនុស្សនៅប្រទេសកម្ពុជា និងការផ្តល់អនុសាសន៍នានា មិនត្រូវបានស្វាគមន៍ពីរដ្ឋាភិបាល៖ «ព្រោះចិត្តយើង បំណងយើង យើងចង់ធ្វើកិច្ចការងារជាមួយរដ្ឋាភិបាល ចង់ឲ្យរដ្ឋាភិបាលលោកយកយើងធ្វើជាដៃគូពិតប្រាកដ ព្រោះអីបំណងយើងដូចគ្នា»។
ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សនេះដែរ ប្រធានការិយាល័យនៃឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក ជេមស៍ ហ៊ីណាន់ (James Heenan) បានមានប្រសាសន៍ថា កាលពី១០ឆ្នាំមុននេះ លោកនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានអានរបាយការណ៍ស្ដីពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា នៅឯអង្គការសហប្រជាជាតិ គឺលោកមានអារម្ភថា ធុញថប់ណាស់ ប៉ុន្តែពេលនេះ លទ្ធផលជោគជ័យរបស់អង្គការលីកាដូ គឺល្អប្រសើរណាស់៖ «នៅគ្រាដែលមានដៃគូជាច្រើននៅក្នុងប្រទេសកម្ពុជា អង្គការលីកាដូ គឺជាដៃគូមួយដែលបានធ្វើការជាច្រើនបំផុត ក្នុងការការពារសិទ្ធិមនុស្ស ការពារប្រជាពលរដ្ឋ តាមដានសង្កេតការណ៍អ្នកធ្វើបាតុកម្ម តាមដានសង្កេតការណ៍នៅពេលបោះឆ្នោត តាមដានស្ថានការណ៍ពន្ធនាគារ និងជនសង្ស័យចោទប្រកាន់ដោយតុលាការ។ នៅមានសញ្ញាវិជ្ជមានជាច្រើនទៀត ក្នុងការធ្វើឲ្យរីកចម្រើន ក្នុងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេស លើបញ្ហាដីធ្លី»។
ប្រធានអ្នកនាំពាក្យអង្គភាពប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី បានមានប្រសាសន៍ថា កម្ពុជាកំពុងតែមានសន្តិភាព ស្ថិរភាព និងការគោរពសិទ្ធិមនុស្សល្អប្រសើរនៅក្នុងតំបន់៖ «ជំហររដ្ឋាភិបាលមិនដែលចាត់ទុកនរណា ផ្នែកណាមួយ សង្គមស៊ីវិល ឬក៏ផ្នែកឯកជន ផ្នែកស្អី ឬសារព័ត៌មាន ជាសត្រូវរបស់រដ្ឋាភិបាលទេ។ យើងស្វាគមន៍ណាស់ ប៉ុន្តែយ៉ាប់តែមន្ត្រីខ្លះ ដែលធ្វើការងារនៅសង្គមស៊ីវិលនោះ មិនមែនជាមន្ត្រីបម្រើឲ្យសិទ្ធិមនុស្សពិតប្រាកដ ជាសកម្មជនឲ្យបក្សប្រឆាំងទៅវិញ»។
រយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា អង្គការការពារសិទ្ធិមនុស្សនានា បានបញ្ចេញប្រតិកម្មថ្កោលទោសការបាញ់សម្លាប់សកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី នៅខេត្តកោះកុង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ កន្លងទៅនេះ។ ការបាញ់កម្មការិនីចំនួន៣នាក់រងរបួសធ្ងន់ ដោយលោក ឈូក បណ្ឌិត កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ កន្លងទៅនេះ។
ការបាញ់បង្ក្រាបប្រជាពលរដ្ឋទាមទារដីធ្លី បណ្ដាលឲ្យក្មេងស្រីម្នាក់ឈ្មោះ ហេង ចន្ថា អាយុ១៤ឆ្នាំស្លាប់ នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ កាលពីខែឧសភា ឆ្នាំ២០១២ និងចុងក្រោយនេះ សាលាដំបូងរាជធានីភ្នំពេញ បានកោះហៅអនុប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សអាដហុក លោក ចាន់ សុវ៉េត ក្រោមបទជួយចារីនៅខេត្តក្រចេះ នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អង្គការរក្រៅរដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជា ២០ ឆ្នាំ បានកែប្រែកម្ពុជាប៉ុណ្ណេះ ទម្រាំអត់មានអត់មានអង្គការនេះ
នៅជួយស្រែក ជួយតម្រង់ផ្លូវ រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃមិនខុសពីលាវទេ។ ពួកមន្រ្តីរដ្ឋាភិបាលដែលចេញពីបក្ស ប្រ
ជាជនមួយចំនួនធំជាមនុស្សខួក្បាលបង្កង ជាជនអតិតឈ្លបខ្មែរក្រហម ជាឃាដករ ជាកម្មាភិបាលដៃប្រឡាក់
ឈាម ហើយពួកទាំងនោះនៅរស់នៅក្នុងសង្គមខ្មែរ គ្មានបានប្រយោជន៍អ្វីធំដំក្រៅតែពីការចាប់ចង ចោទប្រកាន់
និងកើតរោគសង្ស័យនោះឡើយ ៕
ភាពភ័យខ្លាចនៃជនដែលបានអំណាដោយលួចប្លន់គេគឺវាអញ្ចឹង ។ ពីព្រោះតែ
ភាពភ័យខ្លាចហ្នឹងឯង ទើបហ៊ុន សែនបំផ្លាញប្រាក់ថវិកាជាតិអស់រាប់លានដុល្លា
ក្នុងមួយខែៗ ដើម្បីជួលហ្វូងអាមាត្យដៃដល់រាប់ពាន់ក្បាលឱ្យមកចោមរោមការពារ
ខ្លួន ហើយក៏ព្រុសថាខ្លួនជាតេជោដែលរាស្រ្តស្រឡាញ់ពេញនគរ ។
I support your opion, Metorp Banhtea!
NGO in Cambodia are faked,
used NGO names for own businesses..
NGO in Cambodia, are trouble makers.
NGO can not be faked in EU or USA, they not dared to do so..
អូនសម្លាញ៉ពុង ឈីវ ហ្គេច ! ជួបមុខបងរាល់ថ្ងៃពេលល្ងាចទេហ្អី តែអូនអត់ដឹងថាបងជាអ្នកណាទេ
អូននិយាយពីការងារលើកស្ទួយសិទ្ធស្ត្រីរាល់ថ្ងៃតើហ្អី ? អូនចេះច្បាប់តែកុំបំពានច្បាប់ !
រាជរដ្ឋាភិបាលកម្ពុជា បានទទួលរងគ្រោះម្តងហើយម្តងទៀត មិនចេះចប់ មិនចេះហើយ ដោយការចោទប្រកាន់ពីសំណាក់អង្គការក្រៅរដ្ឋាភិបាលមួយចំនួន ថា ជាអ្នកបានគំរាមកំហែងទៅលើក្រុមអ្នករិះគន់ នៅពីក្រោយការអនុវត្តវិធានការរបស់ស្ថាប័នតុលាការ ទៅលើជន ដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ឬក៏ជនសង្ស័យមួយចំនួន ក្នុងអំពើបំពានច្បាប់ឬអ្វី?
ព្រឹត្តិការណ៍ថ្មីៗ និងចុងក្រោយនេះ ហាក់បីដូចជា មិនខុសប្លែកពីអ្វីដែលធ្លាប់ត្រូវបានចោទប្រកាន់មកលើរាជរដ្ឋាភិបាល ដូចការចុះផ្សាយរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ ខែ សីហា ឆ្នាំ២០១២ នោះទេ គឺក្រុមអង្គការសង្គមស៊ីវិលមួយចំនួននោះ បាននិយាយភាសាដដែលៗ ថា “ចំណាត់វិធានការលើសង្គមស៊ីវិល ធ្វើឱ្យមានការភ័យខ្លាច និងប៉ះពាល់ដល់កិច្ចការរបស់ពួកគេ…” ឬក្នុងពាក្យចោទជាថ្មីទៀតមកលើរាជរដ្ឋាភិបាល ថា ជាអ្នកបានគំរាមកំហែងធ្ងន់ធ្ងរដល់ការងាររបស់ក្រុមប្រឆាំង និងអង្គការសង្គមស៊ីវិល”។
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលទាំងនោះ ដែលរួមមាន ថ្នាក់ដឹកនាំ ឬជាមន្ត្រីធ្វើការផ្នែកសិទ្ធិមនុស្ស អ្នកវិភាគឯករាជ្យ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលមានទំនោរគាំទ្របក្សប្រឆាំង គឺពួកគេហាក់ដូចជាជ្រួលច្របល់ អន្ទះអន្ទែងក្នុងចិត្តជាខ្លាំង ខណៈពេលដែលមានសកម្មជនធ្លាប់សហការការងារជាមួយពួកគេ ត្រូវបានចាប់ឃុំខ្លួន និងមួយចំនួនខ្លះទៀតមានដីកាបង្គាប់ពីតុលាការឱ្យចូលខ្លួន ពាក់ព័ន្ធក្នុងរឿងព្រហ្មទណ្ឌ។
ជាមួយនឹងឥរិយាបទ “យកច្បាប់ទ្រាប់អង្គុយ” ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ បានធ្វើសេចក្តីសន្និដ្ឋានមុនការសម្រេចក្តីរបស់តុលាការទៅទៀត ដោយពួកគេបានទទូចស្នើសុំឱ្យតុលាការកាត់សេចក្តីលោក ចាន់ សុវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមអាដហុក ដោយឯករាជ្យ មុនពេលដែលជនសង្ស័យនៅមិនទាន់ទាំងបានចូលខ្លួនទៅបំភ្លឺនៅក្នុងតុលាការនៅឡើយ។ តើទង្វើបង្ខិតបង្ខំទៅលើតុលាការបែបនេះ គួរត្រូវបានចាត់ទុកថា ជាការគាបសង្កត់ទៅលើស្ថាប័នតុលាការបានដែរទេ? តើមន្ត្រីអង្គការសង្គមស៊ីវិលត្រូវបានអនុញ្ញាតដោយច្បាប់ក្នុងការជួយសម្រួលបញ្ហាគ្រប់បែបយ៉ាងដល់ជនល្មើស ដើម្បីការរត់គេចខ្លួនឬយ៉ាងណា? ប្រសិនបើសកម្មភាពរបស់លោក ចាន់ សុវ៉េត ត្រូវបានតុលាការបង្ហាញភស្តុតាងរឹងមាំមែននោះ។
ដូចគ្នានេះដែរ ករណីចំណាត់ការទៅលើប្រធានសមាគមអ្នកប្រជាធិបតេយ្យលោក ម៉ម សូណង់ដូ ដែលត្រូវបានចាប់ឃុំខ្លួន គឺសង្ស័យក្នុងបទល្មើសព្រហ្មទណ្ឌចំនួន៤ករណីធំៗ គឺក្នុងរឿងបង្កើតតំបន់អបគមន៍ ប៉ុនប៉ងបំបែករដ្ឋក្នុងរដ្ឋ ធ្វើឱ្យមានការបះបោរប្រឆាំងនឹងអំណាចរដ្ឋបាលមូលដ្ឋាន ក៏ត្រូវបានអង្គការសង្គមស៊ីវិលមួយចំនួន កន្លងមកលើកឡើងដោយខុសឆ្គងផងដែរ ដោយហៅការចោទប្រកាន់នោះ ថា ជាហេតុផលនយោបាយ និងបានទាមទារឱ្យរាជរដ្ឋាភិបាលដោះលែងជនជាប់ចោទដោយគ្មានលក្ខខណ្ឌ។
ការពិតជាក់ស្តែង ករណីលោក ចាន់ សុវ៉េត និងលោក ម៉ម សូណង់ដូ វាមិនមែនជាការគាបសង្កត់ទៅលើក្រុមអង្គការសង្គមស៊ីវិលនោះទេ គឺជាការអនុវត្តវិធានការច្បាប់ទៅលើបុគ្គលជាជនសង្ស័យក្នុងបទល្មើសព្រហ្មទណ្ឌ ហើយវាក៏មិនមែនជារឿងនយោបាយ ការបំបិទសិទ្ធិសេរីភាព គាបសង្កត់ ឬក៏គំរាមកំហែងទៅលើក្រុមប្រឆាំង និងអង្គការសង្គមស៊ីវិលនោះទេ។
គេនៅចាំបានថា កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា មានមន្ត្រីអង្គការសង្គមស៊ីវិលម្នាក់បានផ្តល់មធ្យោបាយឱ្យជនសង្ស័យក្នុងការចូលកាន់កាប់ដីរដ្ឋខុសច្បាប់ និងបានរត់គេចខ្លួន គឺលោក ប៊ុន រដ្ឋា។
បើគេក្រលេកមើលពីរដ្ឋធម្មនុញ្ញ ការថ្លែងរបស់សម្តេចតេជោ គឺពុំគួរត្រូវបានចាត់ទុកថាជាការគំរាមកំហែងនោះទេ ពីព្រោះថា រាជរដ្ឋាភិបាលមានតួនាទី និងភារកិច្ចពេញលេញដើម្បីរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដូច្នេះ អង្គការសង្គមស៊ីវិលទាំងនោះ មិនគួរនឹងចង់ពង្រីកអំណាចរបស់ខ្លួន ឬក៏ទាមទារចង់បាន “ អភ័យឯកសិទ្ធិរបៀបផ្តាច់ការ” ដោយចង់ចោទ ឬក៏ចង់ដកហូតដំណែងនាយករដ្ឋមន្ត្រីមិនឱ្យបំពេញភារកិច្ចដូចមានចែងក្នុងរដ្ឋធម្មនុញ្ញស្រេចតែនឹងអំពើចិត្តនោះទេ។
យ៉ាងណាមិញ ក្នុងរឿងបង្កើតតំបន់អបគមន៍នៅខេត្តក្រចេះ សួរថា តើនៅលើពិភពលោកនេះ មានប្រទេសណាខ្លះ ដែលត្រូវបានគេអនុញ្ញាតឱ្យបុគ្គលណាមួយ ឬក្រុមណាមួយនៅពីលើច្បាប់ដែរឬទេ ? ។
ការលើកឡើងបែបនេះ ដោយពិនិត្យឃើញថា ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន គឺដៃម្ខាងស្រែកទាមទារចង់ធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ក្រោមស្លាក (NGOs ) និងដៃម្ខាងទៀតប្រើអំណាចគាបសង្កត់មកលើស្ថាប័នតុលាការ ឬរាជរដ្ឋាភិបាល។
នេះឬជាសារជាតិពិតរបស់អង្គការសង្គមស៊ីវិល ដែលជាស្ថាប័នឯករាជ្យ ដែលគួរតែមានតួនាទីក្នុងការចូលរួមពង្រឹងសន្តិសុខសង្គម និងការអភិវឌ្ឍ ប៉ុន្តែ ផ្ទុយទៅវិញ សកម្មភាពរបស់អង្គការសង្គមស៊ីវិលមួយចំនួន ពួកគេរាល់ថ្ងៃបែរជាខិតខំនាំគ្នាស្រែកប្រឆាំង ដើម្បីតែប្រាក់ជំនួយ និងការបំផ្លាញជាតិទៅវិញ?។
បញ្ហាពាក់ព័ន្ធនឹងមន្ត្រីស៊ើបអង្កេតមួយរូបរបស់សមាគមអាដហុក គឺត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កោះហៅឱ្យចូលខ្លួនបំភ្លឺក្នុងតុលាការពីបទ ផ្តល់ជំនួយដល់ចារីយ៍ជាអាទិ៍ ប្រព្រឹត្តិនៅរាជធានីភ្នំពេញ កាលពីខែ ឧសភា ឆ្នាំ ២០១២ តាមបញ្ញត្តិមាត្រា ៥៤៤ នៃក្រមព្រហ្មទណ្ឌ ជាមួយនឹងការបញ្ជាក់ថា ករណីមិនចូលខ្លួនតាមកាលកំណត់ទេនោះ តុលាការនឹងចេញដីកាបង្គាប់ឱ្យនាំខ្លួន។
ដូច្នេះ ប្រសាសន៍របស់សម្តេចតេជោ មិនគួរត្រូវបានអង្គការសង្គមស៊ីវិលទាំងនោះ ធ្វើការបកស្រាយបំភ្លើស ឬក៏បំពុលសាធារណមតិនោះទេ។ ការអំអាងបែបនេះ ក្នុងន័យថា មិនមែនប្រធានសមាគម ឬក៏មន្ត្រីអង្គការសង្គមស៊ីវិលគ្រប់រូបសុទ្ធតែជាបុគ្គល គោរពច្បាប់នោះទេ ។ជាឧហរណ៍ ការចុះផ្សាយរបស់កាសែត Los Angeless Times កាលពីថ្ងៃទី១ ខែ សីហា ឆ្នាំ ២០១២កន្លងទៅនេះ គឺមេដឹកនាំសហជីពមួយរូបដ៏ល្បីល្បាញនៅរដ្ឋកាលីហ្វ័ញ៉ា ត្រូវបានប្រឈមនឹងការចោទប្រកាន់ពីបទលួចប្រាក់ និងគេចពន្ធ ជាពិសេស កិបកេងលុយកាក់ពីក្រុមកម្មករ និងសមាជិកសហជីព ដើម្បីធ្វើមានបានខ្លួនឯង ឥឡូវគេយកទៅកាត់ទោស។ ក្នុងបញ្ហានេះ សួរថា ៖ តើការចាប់មេដឹកនាំសហជីពនោះ នៅសហរដ្ឋអាមេរិកគេមានដើរប្រមូលស្នាមមេដៃដើម្បីគាបសង្កត់ទៅលើតុលាការឱ្យដោះលែងដូចនៅកម្ពុជាដែរទេ? តើការចាប់ខ្លួននោះ ត្រូវបានគេចាត់ទុកថា ជារឿងនយោបាយដែរឬទេ?
ម្យ៉ាងវិញទៀត បើយោងតាមរបាយការណ៍របស់សហរដ្ឋអាមេរិកថ្មីបំផុតនេះ បានបង្ហាញថា ពួកឧក្រិដ្ឋជន ក្រុមភេរវករ ពួកលាងលុយ តែងតែប្រើប្រាស់អង្គការសង្គមស៊ីវិលមួយចំនួនធ្វើជាឡប់ឡែ ដើម្បីផ្តល់ហិរញ្ញប្បទានជួយទ្រទ្រង់សកម្មភាពរបស់ពួកភេរវករ ជាពិសេស ពួកភេរវករអន្តរជាតិ។
បច្ចុប្បន្ន ទាំងសំណុំរឿង លោក ម៉ម សូណង់ដូ ក៏ដូចជាករណីលោក ចាន់ សុវ៉េត គឺមិនស្ថិតនៅក្នុងដៃរបស់រដ្ឋាភិបាលនោះទេ គឺស្ថិតនៅក្នុងការអនុវត្តនីតិវិធីរបស់តុលាការ ដែលជាស្ថាប័នឯករាជ្យនៃអំណាចទាំងបី។
ដូច្នេះ បញ្ហារបស់ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងមន្ត្រីស៊ើបអង្កេតរូបនេះ វិធីល្អបំផុតនោះ គឺត្រូវខិតខំរកមេធាវីដែលពូកែៗ ដើម្បីជួយការពារដោះបន្ទុក ជាជាងបើកវេទិកាប្រឆាំងជាមួយច្បាប់ ឬក៏ចោទប្រកាន់មកលើរាជរដ្ឋាភិបាល ក្នុងការទាញយកផលប្រយោជន៍បក្ខពួក និងបុគ្គល។
ម្យ៉ាងវិញទៀត ទាំងរាជរដ្ឋាភិបាល និងទាំងអង្គការសង្គមស៊ីវិល គឺសុទ្ធតែទាមទារចង់បាននូវការពង្រឹងនីតិរដ្ឋ តាមរយៈការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ចុះសួរថា ហេតុអ្វីក៏ពួកគេចាត់ទុកវិធានការតាមផ្លូវច្បាប់ ថា ជារឿងគាបសង្កត់បុគ្គលទៅវិញ ? ឬមួយក៏អង្គការទាំងនោះ ចង់នៅក្រៅច្បាប់៕
She is the daughter of H.E. Pung Peng Cheng (deceased) and a cousin of Oknha Pung K. Se, a guy from Canada, who owns the Canadia Bank, Plc, Koh Pich, Chroy Changvar Development Project, the Cultural Village in Siemreap, and many more………..She comes from the “Rich Family” that is associated close to our ex-King!!!
ហេតុអ្វីក៍សង្គមស៊ីវិលនិងបក្សដែលមាននីនាការប្រឆាំងល្បីៗនៅកម្ពុជាចូលចិត្តអំពាវនាវឬស្រែករក
យុត្ដិធម៏នៅក្នុងសង្គមដែលខ្លួនចោទថាគ្មានយុត្ដិធម៏តុលាការនៅក្រោមបក្សកាន់អំនាចជាដើម.
បើវាពិតដូចការចោទប្រកាន់មែនតើពួកអ្នកប្រឆាំងទាំងឡាយទាំងពួងលោកជាមនុស្សយល់
ការឬ?
ចុះអោយតែគេនិយាយ គឺចាប់គេដាក់គុកឬហៅថាយល់ការ?
ឬក៏យល់ថាប្រទេសជារបស់ខ្លួនឯងតែម្នក់គត់? អាចនិយាយបានខ្លះដែរថា
មន្ត្រីមួយចំនួជាមនុស្សមិនបានការដូចលោកឯងពីរអ្នកខាងលើអញ្ចឹង
ចេះតែលើកជើងដើម្បីផលប្រយោជតែប៉ុណ្ណោះ។
អ្នកថា៧មករាល្អស្រេចតែគេទៅ តែខ្ញុំមិនលេងចូលទេ គឺជារឿងហុតទឹកសំលឹងកាក …យួនចូល
ពេញស្រុក គេដឹកទ្រព្យខ្មែរដែល ប៉ុលពត ប្រមូលទុកក្នុងឃ្លាំង តាមក្បួនឡានរៀងរាល់យប់ រហូតទាល់តែអស់ បានបើកឲ្យប្រជាជនចូលក្រុង ភ្នំពេញ ។ គេឲ្យជំនាញការគេ ត្រួតពីលើខ្មែរ
គេឲ្យរៀនភាសាគេ …គេចាប់ឲ្យធ្វើទាហ៊ាន ច្បាំងនិងពួកខ្មែរតស៊ូត្រីភាគី ….គេឲ្យទៅក៥កាប់ព្រៃ
គ្រុណចាញ់ជាន់មីនស្លាប់ គ្មានថ្នាំសង្កូវ ។ល។…..
តែយើងបានសេរីភាពមានអធិបតេយ្យភាពពេញលេញ ដោយសារមានចលនាតស៊ូដោយសម្តេច
សីហនុជាប្រធានជំនាន់នោះ ធ្វើ ឲ្យអ ស ប កៀបយួនឲ្យ ដកទព័ចេញពីស្រុកខ្មែរ ។
មាន២៣តុលា នាំដល់ការបោះឆ្នោត ធ្វើឲ្យពួករណបយួន បរាជយ័យ៉ាងជូរចត់ មានសេរីភាពថែមទៀត …….តែអកុសលយើង ភ្លេចខ្លួនភ្លើតភ្លើន ធ្វើឲ្យគេបំបែកបាន….
ល្មមភ្ញាក់ខ្លួនហើយ……….អន្តោប្រវេសន្ត៍ នៅពេញស្រុក ….អានាគតប្រហែលជា កម្ពុជាក្រោមទី២
កមិនដេង ……បើពួករណបយួនវាការពារយ៉ាងនេះ …..កម្មឯងតែ ព្រេងសំណាងគេ….
អា ជាតិ អញ់ហត់ណាស់កុំសរសេរភាពមិនបានការរបស់ឯងចេញមកច្រើនពេក ខ្ពើមសំដីឯងណាស់។
កឹម សុខា និងសម រង្ស៊ី កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីនបានប្រកាសថា ចលនា ប្រជាធិបតេយ្យ សង្គ្រោះជាតិ ក្រោយមកទៅ ជាគណបក្សសង្គ្រោះជាតិ ដែលគ្រោងនឹងសុំ ច្បាប់ជាផ្លូវ ការពីក្រសួងមហាផ្ទៃនៅសបា្ដហ៍ ក្រោយដែលមាន សម រង្ស៊ី ជាប្រធាននិង កឹម សុខា ជាអនុប្រធាន ។
មេដឹកនាំទាំងពីរ ក៏បានប្រកាស គ្រប់វេទិកាទាំងអស់ថា ពួក គាត់ជាមេដឹកនាំ កំពូលដោយសមរង្ស៊ី ជាប្រធាន និង កឹម សុខា ជាអនុ ប្រធានគណបក្សថ្មី ។ ឥឡូវនេះតាមរយៈ សហអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិថ្មី ប៉ុល ហំម និងជាអ្នកនាំពាក្យគណ បក្សសិទ្ធិមនុស្ស បានប្រាប់អ្នកកាសែតថា អនុប្រធានគណបក្សសង្គ្រោះជាតិថ្មី គឺប៉ុលហំមផ្ទាល់តែម្ដង ហើយ សមរង្ស៊ី ជាប្រធាន ។ ការប្រកាសរបស់ ប៉ុល ហំម កាលពីថ្ងៃទី១៧ ខែសីហា បានធ្វើឱ្យ អ្នកវិភាគនិងអ្នកគាំទ្រគណបក្សថ្មីភ្ញាក់ផ្អើលនិងងឿឆ្ងល់ថា ហេតុអ្វី អនុប្រធានគណបក្ស ដែលជាកូតារបស់ គណបក្សសិទ្ធិមនុស្ស ហើយដែលកឹម សុខា ផ្ទាល់ជាអនុប្រធាន នោះបែរជាផ្លាស់ប្ដូរទៅឱ្យ ប៉ុល ហំម ទៅវិញ ?
សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃ ទី០១ ខែសីហា កន្លងទៅ ធ្លាប់បានចំអកឱ្យ ចលនាប្រជាធិបតេយ្យ សង្គ្រោះជាតិ ឬគណបក្សសង្គ្រោះជាតិថ្មីនេះថា មិនបាន ប៉ុន្មានទេ នឹងបែកបាក់ ដោយប្រៀបទៅនឹងសត្វឆ្កែបើ ស៊ីបាយតែម្នាក់វា មិនខាំគ្នាទេ តែបើស៊ីបាយ ចាប់ពីពីរក្បាលឡើងទៅ វាខាំគ្នាហើយ ។
ទាក់ ទិនទៅនឹងការសម្រេចមិនឈរឈ្មោះជាអនុ ប្រធានគណបក្សសង្គ្រោះជាតិ ហើយមិន បាន ប្រកាសឱ្យដឹងជាមុននោះ ព្រោះ ថា កឹម សុខា មានភាព ឆ្លាតវ៉ៃជាង សម រង្ស៊ី ហើយថា សមរង្ស៊ី ទំនងជាចាញ់បោក កឹម សុខា សារជា ថ្មី បន្ទាប់ពីសម រង្ស៊ី ធ្លាប់ត្រូវ បាន សម្ដេចក្រុមព្រះ បោកចំនួន២ដង (ឆ្នាំ១៩៩៨ -២០០៤)។
អ្វីដែលលោកកឹម សុខា នៅ រក្សាជាប្រធានគណបក្សសិទ្ធិមនុស្សដដែល ព្រោះកឹម សុខា យល់ច្បាស់ថា គណបក្សថ្មីនេះ នឹងមិនអាច ប្រកាសចេញជា ផ្លូវការទៅរួច ដោយសារហេតុផលមិនចុះ សម្រុងនៅក្នុងគណបក្សទាំងពីរ ក៏ដូចជាបញ្ហា ផ្លូវ ច្បាប់ ដែលសម រង្ស៊ី កំពុងស្ថិត នៅជា ទណ្ឌិត ដែលមិនអាចរកច្រកទាំងតាម ផ្លូវនយោបាយ ទាំងតាមផ្លូវតុលាការ ដើម្បី ចូលស្រុកវិញ ។
នៅផ្ទៃក្នុងគណបក្សសម រង្ស៊ី ឯណោះវិញមានតែសមាជិកគណៈអចិន្ដ្រៃយ៦រូប ប៉ុណ្ណោះ ក្នុងចំណោម១៥រូប គាំទ្រឱ្យមាន ការបង្រួបបង្រួម ។ ដោយឡែកសូម្បីតែ សមរង្ស៊ី ខ្លួនឯង ការបង្រួបបង្រួម គណបក្សទាំងពីរ មិនស្ថិតនៅក្នុង យុទ្ធសាស្ដ្រ ខាងនយោបាយរបស់សមរង្សីទេ ។
សំរាប់សមរង្សីការប្រកាស ឱ្យមានការ បង្រួបបង្រួមគណបក្សទាំងពីរ នេះ គ្រាន់តែជាលេសខាងនយោបាយ ដើម្បីបាន ចូលស្រុកនិង ចៀសវាងកុំឱ្យ កឹម សុខា វ៉ៃប្រហារ ទាញយកប្រជាប្រិយភាព តែប៉ុណ្ណោះ ខណៈ ដែលកឹម សុខា លើកឡើងអំពីការ បង្រួបបង្រួម ។ ដូច្នេះ ការបង្រួបបង្រួម គ្រាន់តែល្បិចកលខាងនយោបាយកេង ចំណេញលើគ្នាទៅវិញទៅ មក នៃមេដឹកនាំ គណបក្សទាំងពីរ សិទ្ធិ មនុស្ស សមរង្ស៊ីតែ ប៉ុណ្ណោះ ។
សូមបញ្ជាក់ថា ការដែលកឹម សុខា ឱ្យ ប៉ុល ហំម ក្លាយទៅជាអនុប្រធានគណបក្ស សង្គ្រោះជាតិ គឺ កឹម សុខា ខ្លាចបាត់តំណែងជាប្រធានគណបក្សសិទ្ធិមនុស្សជារៀងរហូត ព្រោះថា នៅពេលដែលគណបក្សថ្មីចេញជាផ្លូវការមិនរួច កឹម សុខា នៅតែជាប្រធានបក្ស និងអាចឈរជាបេក្ខភាព នាយករដ្ឋមន្ដ្រី សម្រាប់គណបក្សសិទ្ធិមនុស្ស សំរាប់ការចូលរួមការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ដែលនេះគឺជាការ យកប្រៀបឈ្នះលើ សមរង្ស៊ី ដែលមិនអាចក្លាយជាប្រធានគណ បក្សសង្គ្រោះជាតិ និងថែមទាំងមិនអាច ក្លាយជាបេក្ខភាព នាយករដ្ឋមន្ដ្រីរបស់គណ បក្សសមរង្ស៊ី ដោយសារតែសមរង្សីជាទណ្ឌិត ។ ម៉្យាងវីញទៀតគឺនៅពេលនោះហើយដែល កឹម សុខា ធ្វើការឃោសនាយកប្រៀបលើសម រង្ស៊ីថា ដោយសារតែក្រសួងមហាផ្ទៃ មិនអនុញ្ញាត ឱ្យគណបក្សសង្គ្រោះជាតិចេញជាផ្លូវការ ព្រោះតែហេតុផល សមរង្ស៊ី ជាទណ្ឌិត នោះ ទើបធ្វើឱ្យកឹមសុខានៅរក្សាដំណែងប្រធាន គណបក្ស សិទ្ធិមនុស្សដើម្បីឈរឈ្មោះបេក្ខភាពនាយករដ្ឋមន្ដ្រី ។ ដូច្នេះ សូមឱ្យសមាជិកនិងសកម្មជន គណបក្ស សមរង្ស៊ី បោះឆ្នោតឱ្យគណបក្ស សិទ្ធិមនុស្ស ដើម្បីនិងជួយសមរង្ស៊ី ចូលស្រុកវិញ បាន ហើយដែលហេតុផលទាំងនេះគឺជាយុទ្ធសាស្ដ្រមានប្រៀប របស់ កឹម សុខា លើ លោកសមរង្ស៊ី នោះ ៕
A CHEATH IS A CRAZY DOG…!!!!!