05212013Headline:

លោកនាយ​ឧត្ដមសេនីយ៍ គន់ គីម ប្រាប់​ឱ្យ​ទាហាន បង្ក្រាប​កុងត្រូលជជុះ និង​កុំ​រកស៊ី​ឈើ​

ព្រះវិហារ: លោកនាយ​ឧត្ដមសេនីយ៍ គន់ គីម អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ នាយរង​សេនាធិការ​ចំរុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​អនុប្រធាន​ទី​១ គណៈបញ្ជាការ​សមរភូមិ​មុខ​ព្រំដែន​កម្ពុជា​-​ថៃ បាន​ព្រមាន​ដោយ​ពាក្យសម្តី​ធ្ងន់ៗ ទៅកាន់​នាយទាហាន និង​កង​នគរបាលជាតិ​ជាន់ខ្ពស់​ជាច្រើនរូប ដែល​សុទ្ធសឹងតែ​ជា​អ្នកទទួលខុសត្រូវ នៅតាម​បន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ គឺ​ធ្វើយ៉ាងណា​បង្ក្រាប​កុងត្រូលជជុះ និង​គេចចេញ​ឱ្យ​ផុតពី​បទល្មើស​ព្រៃឈើ​។

ថ្ងៃទី 17 សីហា 2012
ដោយ: បាយ័ន
CEN

លោកនាយ​ឧត្ដមសេនីយ៍ គន់ គីម និង​ចូលរួម​ផងដែរ ពី​នាយ​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង និង​លោក​ឧត្ដមសេនីយ៍ឯក ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ នៅ​កងពលធំ​អន្ដរាគមន៍​លេខ​៣

លោកនាយ​ឧត្ដមសេនីយ៍ គន់ គីម និង​ចូលរួម​ផងដែរ ពី​នាយ​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង និង​លោក​ឧត្ដមសេនីយ៍ឯក ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ នៅ​កងពលធំ​អន្ដរាគមន៍​លេខ​៣

លោកនាយ​ឧត្ដមសេនីយ៍ គន់ គីម មានប្រសាសន៍​យ៉ាង​ដូច្នេះ ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​បញ្ជូន​សារ វិស្វកម្ម​កាំភ្លើង​ធំ រថក្រោះ ការពារ​អាកាស ទ័ពព្រៃ និង​យុទ្ធវិធី​ថ្មើរជើង ទប់ទល់​ការពារ​ទីតាំង ដែល​ធ្វើឡើង​នៅ​ទីបញ្ជាការ​កងពលធំ​អន្ដរាគមន៍​លេខ​៣ តំបន់​ពាក់​ស្បែក ក្នុងស្រុក​ជាំ​ក្សាន្ដ ខេត្ដ​ព្រះវិហារ នា​ព្រឹក​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១២​។

​អ្វី ដែល​សំខាន់បំផុត​នោះ ថ្នាក់ដឹកនាំ​កំពូលៗ​ដែល​ចូលរួម​នោះដែរ មាន​លោកនាយ​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជាការដ្ឋាន បញ្ជាការ​អង្គរក្ស និង​លោក​ឧត្ដមសេនីយ៍ឯក ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​គណៈបញ្ជាការ​សមរភូមិ​មុខ​ទិស​យោធភូមិភាគ​ទី​៤​។

លោកនាយ​ឧត្ដមសេនីយ៍ គន់ គីម ប្រាប់​ឱ្យ​ទាហាន បង្ក្រាប​កុងត្រូលជជុះ និង​កុំ​រកស៊ី​ឈើ​
លោកនាយ​ឧត្ដមសេនីយ៍ គន់ គីម និង​ចូលរួម​ផងដែរ ពី​នាយ​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង និង​លោក​ឧត្ដមសេនីយ៍ឯក ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ នៅ​កងពលធំ​អន្ដរាគមន៍​លេខ​៣

​លោកនាយ​ឧត្ដមសេនីយ៍ គន់ គីម បាន​និយាយ​យ៉ាង​ចំហ​នៅ​ចំពោះមុខ​នាយទាហាន​, នាយទាហានរង និង​ពលទាហាន​ដែល​ចូលរួម​នៅ​ទីនោះ​ថា កុងត្រូលជជុះ​គឺជា​បទបញ្ជា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ជា​ធរមាន​នៅឡើយ ហេតុនេះ​កងកំលាំងប្រដាប់អាវុធ​ទាំងអស់​ត្រូវតែ​បង្ក្រាប​កុងត្រូលជជុះ​នោះ​ឱ្យខាងតែបាន​។

​លោកនាយ​ឧត្ដមសេនីយ៍​កងទ័ព​រូ​ប​នោះ ក៏បាន​និយាយ​យ៉ាង​ដូច្នេះ​ថា កុងត្រូលជជុះ​បច្ចុប្បន្ន​នៅតែ​កើតមាន​ជា​ហូរហែរ​តែ​កងកំលាំងប្រដាប់អាវុធ​របស់​យើង​ហាក់ដូចជា មិន​មានការ​រហ័សរ​ហួន​បង្ក្រាប​កុងត្រូលជជុះ​ទាំងនោះ​។ ការ​ស្ពឹក​ស្រពន់ ត្រូវតែ​ភ្ញាក់រលឹក​ឡើងវិញ ហើយ​ចេញ​ធ្វើ​សកម្មភាព​បង្ក្រាប​កុងត្រូល​ទាំងនោះ តាម​បទបញ្ជា​របស់​សម្ដេច​តេ​ជោ​។

​លោក គន់ គីម បន្ដថា បើ​ថ្នាក់​ធំៗ​មិន​បង្ក្រាប​លោក​ស្នើឱ្យ​មន្ដ្រី​យោធា​ថ្នាក់ក្រោម​បង្ក្រាប និង​ពួកគេ​អាច​បំពាក់អាវុធ​នៅនឹងកន្លែង​ឱ្យធ្វើជា​ប្រធាន ខ​, ប្រធាន គ និង​ប្រធាន​វរៈ​នៅ​ទីនោះ​តែម្ដង​។ ព្រោះ​ពួកគេ​ជា​អ្នក​បញ្ចេញស្នាដៃ​ខណៈ ពេលដែល​មេ​របស់ខ្លួន​ភ្លេចខ្លួន​ក្នុងការ​បង្ក្រាប​កុងត្រូលជជុះ​។

​លោកនាយ​ឧត្ដមសេនីយ៍ គន់ គីម បាន​និយាយទៀតថា កន្លងមក​មាន​កងពល​ខ្លះ​បាន​ជាប់​ពាក់ព័ន្ធ​និង​ការរកស៊ី​ឈើ ប៉ុន្ដែ​ឥឡូវ​ក្រោយពី​កងពល​ទាំងនោះ បានទទួល​ការស្ដីបន្ទោស​ពួកគេ​បាន​ផ្អាក​សកម្មភាព ប៉ុន្ដែ​ទោះបី​យ៉ាងណាក៏ដោយ លោក​បាន​ផ្ដាំ​ឱ្យ​ទាហាន​ដែល​ជាប់​ពាក់ព័ន្ធ​ទាំងនោះ​បញ្ឈប់​ទាំងអស់ លែងឱ្យ​មានការ​ពាក់ព័ន្ធ​តទៅទៀត​។

​លោក​និយាយថា បទល្មើស​ព្រៃឈើ​គឺជា​វិធានការណ៍​ក្ដៅ​មួយ ដោយ​យើងទាំងអស់គ្នា​ត្រូវតែ​គោរព​ដោយ​មិន​អនុវត្ដ​ផ្ទុយទៅនឹង​ច្បាប់​ជា​ធរមាន​ឡើយ​។ ហេតុនេះ យើង​មិនត្រូវ​គិត​អ្វី​ឱ្យ​ខុសពី​ផ្លូវច្បាប់ ហើយ​ងាក​មក​ប្រកាន់​នូវ​ជំហរ​អភិវឌ្ឍន៍​នៅតាម​កងពល​របស់ខ្លួន​ដើម្បី​ឈានទៅរក​ភាព​រីកចំរើន​ទៅ​ថ្ងៃ​អនាគត​។

​ពាក់ព័ន្ធ​នឹង​ដី ដែល​បាន​ចែកជូន​គ្រួសារ​កងទ័ព ហើយ​មានការ​ទទួលខុសត្រូវ​តាម​បណ្ដា​កងពល​នីមួយៗ លោកនាយ​ឧត្ដមសេនីយ៍ គន់ គីម ក៏​ស្នើឱ្យ​មេ​កងពល​ទាំងនោះ ត្រូវ​បែងចែក​ឬក៏​ផ្ដល់ជូន​គ្រួសារ​កងទ័ព ឱ្យបាន​ស្មើរៗ​គ្នា​ដោយ​មិនត្រូវ​កេង​បន្លំ​អ្វី​ឡើយ​។ ក្នុងករណី មាន​ភាពមិន​ត្រឹមត្រូវ មន្ដ្រី​ប្រឆាំង​អំពើពុករលួយ គេ​នឹង​ចុះ​ស៊ើបអង្កេត​ស្រាវជ្រាវ​ករណី​នោះ​។
​ ​
​សូមបញ្ជាក់ថា ក្នុងឱកាស​ចូលរួម​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​បញ្ជូន​សារ វិស្វកម្ម​កាំភ្លើង​ធំ រថក្រោះ ការពារ​អាកាស ទ័ពព្រៃ និង​យុទ្ធវិធី​ថ្មើរជើង ទប់ទល់​ការពារ​ទីតាំង របស់​កងពល​អន្ដរា​គម​ន៍​លេខ​៣ លោកនាយ​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង បានផ្ដល់​ថវិកា​ចំនួន ១០​លាន​រៀល និង​ស្រា​បៀរ ១៥០​កេស សំរាប់​កងពល​ជប់លៀង​បញ្ចប់​វគ្គ​។ រីឯ​ក្រសួងការពារជាតិ ក៏បានផ្ដល់​អង្ករ ចំនួន ៤​តោន​, មាន​មី​, មាន​ត្រីខ​, មាន​ក្រ​ម៉ា​, ទឹកត្រី​, ទឹកស៊ីអ៊ីវ​ជាច្រើន ដល់​កងពលធំ​លេខ​៣ ផងដែរ​៕

What Next?

Recent Articles

6 Responses to "លោកនាយ​ឧត្ដមសេនីយ៍ គន់ គីម ប្រាប់​ឱ្យ​ទាហាន បង្ក្រាប​កុងត្រូលជជុះ និង​កុំ​រកស៊ី​ឈើ​"

  1. ចាក់ទឺកលើក្បាលទា។

  2. អាតោស្ងៀដើរត្រួតពល។

  3. Hun Zen says:

    អោយah Cheathទៅបង្រ្កាបទៅ ពីព្រោះវាពូកែច្រើនយ៉ាង!

  4. យោនីនាគរាជ says:

    ឈឺយោនីណាស់….

  5. ស្រវឹងនយោបាយ says:

    កុំប្រាប់កូនទាហានធ្វើអី! ប្រាប់មេៗទាហានវិញទើបមានប្រសិទ្ធភាព។ កូនទាហាន
    មានអំណាចមកពីណា? មានតែមេទាហានទេដែលអាចធ្វើបានរឿងដាក់ ឬ ដកកុង
    ត្រូលជជុះ។ ចំណែករៀងឈើខុសច្បាប់ ក៏ដូចគ្នាដែរ! កូនទាហានមិនហ៊ានកាប់
    ឈឺលក់ទេ ហើយក៏គ្មានមធ្យោបាយគ្រប់គ្រាន់ដែរ។ មានតែមេទាហានទេដែលអាច
    កាប់ឈើខុសច្បាប់ ហើយមានមធ្យោបាយគ្រប់គ្រាន់ទៀត។

    បើដាក់ទោសក៏កូនទាហានមានទោសស្រាលដែរ ចំណែកពួកមេទាហានទើបត្រូវ
    នឹងទទួលទោសធ្ងន់ៗ

    ស្រវឹងនយោបាយហើយ! ខ្លាចតែនិយាយអត់ត្រូវទេខ្ញុំ!!!

  6. Ratha says:

    អំពីកុងត្រូលជជុះនិងរកស៊ីព្រៃឈើ បើនិយាយឲ្យចំគឺមកពីកងទ័ពជួរមុខយើង
    វាខ្វះខាតប្រាក់កាស ខ្វះស្បៀង ទើបព្យាយាមរកប្រាក់ចំណូលខ្លះៗ ព្រោះលុយ
    ប្រចាំថ្ងៃក៏គ្មាន ប្រាក់ខែក៏តិច ស្បៀងក៏ខ្វះ អំណោយក៏ជូនទៅដល់ដៃ គ្រុនឈឺ
    ក៏សម្បូរ ចង់សួរទៅមេៗថាបានដឹងដែរឬអត់? ឧទាហរណ៍
    កូនចៅ៖​   ជ្រកនៅតាមក្រោមផ្ទាំងថ្ម ឬតង់កញ្ចាស់
    មេ៖          ស្នាក់នៅសុទ្ធតែអូតែល
    កូនចៅ៖   ញ៊ាំតែប្រហុកគ្រឿង ត្រីងៀត
    មេ៖          ស្រេចតែចិត្តចង់ ។ល។ 
    ម្លោះហើយមេៗគួរតែមកនៅរួមសុខរួមទុក្ខជាមួយកូនចៅទើបដឹងច្បាស់
    កុំហាមឃាត់ពេក អ្នកណាក៏ស្នេហាប្រទេសជាតិដែរ។