Monday, 20 August 2012
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ តារាចម្រៀងហ៊ីបហបស្រីដែលបានរៀបការជាមួយនឹងកូនប្រុសមន្ត្រី យោធាមានអំណាចក្នុងជួររដ្ឋាភិបាលនាង អេដា បានប្រើពាក្យជេរប្រមាថហែកហួរគ្នាយ៉ាងចាស់ដៃទៅវិញទៅមកជាមួយ តារាសម្តែងការ៉ាអូខេលោក គង់ ចំរុង នៅលើបណ្តាញសង្គមហ្វេសប៊ុកបណ្តាលឲ្យទស្សនិកជនភ្ញាក់ផ្អើល ក្រញាងខ្លួន។ ទន្ទឹមនឹងការជេរប្រមាថយ៉ាងអសុរោះជាសាធារណៈនេះ អេដា បានប្រកាសថានឹងប្តឹង គង់ ចំរុង ឡើងតុលាការ។
សង្គ្រាមពាក្យសម្តីនៅលើបណ្តាញសង្គមហ្វេសប៊ុករវាងតារាទាំងពីរបានផ្ទុះឡើងពាក់ព័ន្ធនឹងការរិះគន់ជុំវិញភាពសិចស៊ីហួសហេតុមួយ ចំនួននៅលើហ្វេសប៊ុក ហើយនៅពេលប្រទាក់សម្តីគ្នាក៏បង្កើតជាជម្លោះតែម្តង។ តាមរយៈការរៀបរាប់របស់តារាសម្តែង គង់ ចំរុង ទំនងជារឿងនេះកើតឡើងដោយសារ អេដា បានប្រើពាក្យអសុរោះមួយចំនួនដូចជា «សំផឹង» និង «Gay» ជាដើមរិះគន់ទៅលើអ្នកសិល្បៈ និងមនុស្សមួយចំនួនទៀត ជាហេតុធ្វើឲ្យគេមានកំហឹង។

នេះជាពាក្យពេជន៍យ៉ាងអសុរោះដែលបង្ហោះនៅលើហ្វេសប៊ុក គង់ ចំរ៉ុង។ រូប Facebook
ឆ្លើយតបនឹងការរិះគន់នេះ គង់ ចំរុង បានសរសេរនៅលើហ្វេសប៊ុកផ្ញើទៅអេដា វិញដែលភ្នំពេញ ប៉ុស្តិ៍ សូមធ្វើការដកស្រង់សម្តីទាំងស្រុងមកចុះផ្សាយ។

តារាខារ៉ាអូខេ គង់ ចំរុង ។ រូបថត Facebook
គង់ ចំរុង បានសរសេរថា៖«Hi all my Dear F! មានអ្នកណាគេ F ជាមួយ Vj ADDA អត់? ខ្ញុំសុំផ្ញើពាក្យខ្លះទៅប្រាប់នាង ហេតុអ្វីនាងប្រើពាក្យអសុរោះ ឬក៏គេហៅថា ពាក្យលាមកនៅទំព័រ Facebook ជាអ្នកសិល្បៈដូចគ្នាហេតុអ្វីក៏មកជេរគ្នាបែបនេះ? យើងថា គេជា សំផឹង និង Gay ខ្ញុំសួរថា យើងហ្នឹងវិញ ADDA អែងធ្លាប់ធ្វើសំផឹងខ្លួនអែងមែនបានគិតថា គេដូចយើង ប្រហែលហើយ។ មួយទៀតយើងថា គេជា Gay យើងធ្លាប់មាន Sex ជាមួយតារាប្រុសហ្នឹងមែនបានដឹងថា គេជា Gay ? ខ្ញុំគិតថា ADDA អែងហ្នឹងច្រណែននឹងគេតារាស្រីៗទាំងនោះវិញទេ ព្រោះរូបរាងមិនគ្រប់លក្ខណៈដូចគេ អាក្រក់កន្តឿ…មុននឹងថាឲ្យគេ លាងក្តិតខ្លួនឯងឲ្យជ្រះសិនទៅ ចាំមកលាងឲ្យគេ បើតាមដឹងយើងហ្នឹងប្រវត្តិក៏មិនល្អប៉ុន្មានដែរ មិនបាច់ព្យាយាមបិទបាំងការពិតនោះទេ កុំភ្លេចកំណើត និងស្រមោលខ្លួនឯងនោះ ធ្វើខ្លួនឯងនិយាយខ្មែរមិនច្បាស់អីខ្ពើមណាស់…បញ្ជាក់ថា រូបភាព Sexy ទាំងអស់នោះជារូបដែលគេចុះផ្សាយយូរមកហើយ ២ឆ្នាំជាងហើយ មិនមែនថ្មីៗនេះទេ តែយើងហ្នឹងបានតែព្រុសតែតាមក្រោយខ្នងគេទេ ឃើញសារព័ត៌មានចុះផ្សាយពីគេ បានដៃមកជេរដែរ។ បើ ADDA ឯងខ្លាំងពេលរូបភាព Sexy ទាំងនេះចេញផ្សាយដំបូង ម៉េចក៏មិនអើតក្បាលចេញមកជេរគេទៅ ចាំបាច់មកហ៊ានជេរគេ ពេលសារព័ត៌មានទើបតែចុះផ្សាយធ្វើអី? កុំខ្លាំងពេក សំផឹង ខ្លួនឯង ដើរដៀលគេសំផឹងទៅវិញ…(Fuck u Bitches so…) ។
នៅពេលបានឃើញពាក្យសម្តីរបស់ គង់ ចំរុង បង្ហោះទៅឲ្យនាងបែបនេះ អេដា បានឲ្យដឹងថា នាងនឹងប្តឹងទៅកាន់តុលាការ ហើយស្នើសុំឲ្យអ្នកដែលបានឃើញការសរសេររបស់ គង់ ចំរុង ទាំងអស់ជួយធ្វើជាសាក្សី។
នាងបានសរសេរវិញថា៖«គង់ ចំរុង ជាតារាខារ៉ាអូខេម្នាក់។ អ្នកឯង[គង់ ចំរុង] នឹងជួបខ្ញុំនៅឯតុលាការ។ ខ្ញុំត្រូវការអ្នកដែលបានអានអត្ថបទនេះទាំងអស់ ជួយធ្វើជាសាក្សី។ សូមអរគុណ»។
ប៉ុន្តែនៅពេលទាក់ទងសួរដោយផ្ទាល់មាត់ តារារូបនេះមិនអាចសុំការបំភ្លឺបានទេកាលពីម្សិលមិញ ព្រោះទូរស័ព្ទដែលនាងធ្លាប់ប្រើមានបុរសម្នាក់លើក ហើយឆ្លើយថា ច្រឡំលេខ។
ដោយឡែកលោក គង់ ចំរុង បានបំភ្លឺចំពោះរឿងនេះថា លោកមិនបានជេរប្រមាថអ្នកចម្រៀង អេដា ឡើយ ហើយក៏មិនបានបង្ហោះការជេរដៀលនៅហ្វេសប៊ុកដែរ តែលោកបានដាក់បន្ទុកថា ការបង្ហោះទាំងប៉ុន្មានគឺអ្នកគាំទ្រជាអ្នកធ្វើ ព្រោះមិនអាចអត់ទ្រាំនឹងទង្វើរបស់ អេដា បាន។ គង់ ចំរុង បានបញ្ជាក់ថាមានអ្នកប្រើ Account Facebook របស់លោក ដើម្បីបង្ហោះរឿងនេះ។
តារាដែលមានភាពស្អិតល្មួតជាមួយ អេនឌី រូបនេះបាននិយាយថា៖«បាទបង! រឿងហ្នឹងខ្ញុំអត់ដឹងទេ ខ្ញុំអត់មានពេលលេងទេ។ អ្នកបង្ហោះខ្ញុំអត់ដឹងទេ តែឮថា អេដា ជាអ្នកបង្ហោះមុន ជេរអ្នកសិល្បៈដែលបង្ហោះរូបភាពសិចស៊ី ហើយពួក Fan គាត់ខឹង ព្រោះសិល្បៈដូចគ្នាម៉េចក៏គាត់មកជេរអ៊ីចឹង»។ លោកបានបន្តថា៖ «ពួក Fan គាត់បានយក Account របស់ខ្ញុំទៅលេង ខ្ញុំអត់ដឹងទេ»។
ពាក់ព័ន្ធនឹងគម្រោងប្តឹងរបស់ អេដា ទៅកាន់តុលារការ គង់ ចំរុង បានឲ្យដឹងថា៖ «ខ្ញុំដូចជាមិនអីផង ព្រោះខ្ញុំនឹងប្រឈមមុខច្បាប់ បើខ្ញុំបានធ្វើ ប៉ុន្តែខ្ញុំអត់បានធ្វើខុសខ្ញុំអត់ខ្លាចទេ»។
ទោះជាយ៉ាងណា តារារូបនេះបានបញ្ជាក់ថា ទង្វើ អេដា ជារឿងមិនសមរម្យមួយ ដែលបានប្រើពាក្យអសុរោះចំពោះអ្នកសិល្បៈដូចគ្នា ដូចជា ពាក្យ សំផឹង និង Gay ជាដើម៕

បើអ្នកសីល្បៈទាំងពីររូបមិនធ្លាប់ឆ្លងកាត់សាលាច្បាប់ ហើយមានបំណង
ចង់ភ្លក់រសជាតិផ្ទាល់ សូមអនុវត្តចូលខ្លួនទៅស្វែងយល់នៅតុលាការ ក៏
ជាការល្អម្យាងដែរ ឯតុលាការមិនទើសទាល់អ្វីសោះចាំទទួលដោយសេចក្តីរីករាយ។
បើបានចូលដល់ក្នុងដៃតុលាការហ់យ សេវារាងថ្លៃបន្តិចហើយ ពិបាកតថ្លៃ បើចង់បានថោក
សាកល្បងសុំដេកគុកទើបកាន់តែស្គាល់ច្បាស់ អោយមួយជីវិតស្គាល់គុកនឹងគេ ។គ្រាន់
ជាការផ្តល់គំនិតមុន តុលាករមិនចង់បានគេចោទពុករលួយទេ តែបើមិនហានចំណាយលុយ
មានគុកសំរាប់ទូទាត់ នៅកំហុសពិតប្រាកដ ។
ធ្វើជាអ្នកសីល្បៈគួរតែមានច្បាប់ទំលាប់ដាក់ខ្លួនខ្លះផង ត្រូវតែជាបុគ្គលកំរូដល់
អ្នកឯទៀត ពាក្យមិនគប្បីប្រើគួរតែជាសវាង។ ក្មេងៗឈាមរាវ តែងតែឆាប់ខឹងឆាប់
ឆេវឆាវ ប្រត្តិកម្មបែបនេះ ការទទួលយកកំហុស ហើយសារភាពទៅវិញទៅមក
ជាប្រការល្អបំផុត ហើយជាផ្ឡូវជោគជ័យទាំងអស់គ្នា ។លុយកាក់
អំណាច មិនអាចយកមកលាងជំរះការ ខូចបង់កិត្តិយសបានទេ កាន់តែល្បីកាន់តែ
អាសោចកេរិឈ្មោះ គួរនិយាយដោះស្រាយទូទាត់គ្នាផ្ទាល់ប្រសើរជាង
ដឹកដៃនាំគ្នាចូលតុលាការ ។
takes it to the court, let prove it, who is wrong ? who is right?
ឡប់ទេដឹងនាងនេះ អ្នកណាមិនដឹងតុលាការស្រុកខ្មែរពុករលួយ នៅអោយសុខស្រួលមិនចង់ យ៉ាប់មែន គ្មានអ្នកសរសើរទេអូនស្រី
តែប៉ុណ្ណេះតុលាការបាន $$$ ទៀតហើយ
យ៉ាប់ហ្មងពួកអស់នេះ សាច់មិនបានសុីយកឆ្អឹងព្យួករហើយ
Yab mog star in Cambodia that why I don’t want be a star, just be a moon is better