ក្រសួងការពារជាតិ ត្រៀមកម្លាំងទ័ព ៥.០០០ នាក់ ជួយអ្នករងគ្រោះដោយទឹកជំនន់

ភ្នំពេញ​: ក្រសួងការពារជាតិ បានធ្វើការ​ហ្វឹកហាត់​ទាហាន​ប្រមាណ ៥.០០០ នាក់ ដើម្បី​ត្រៀម​ជួយសង្គ្រោះ​ប្រជាពលរដ្ឋដែល​រងគ្រោះ​ដោយ​ទឹកជំនន់នៅក្នុង​ឆ្នាំ​២០១២​នេះ​។ សមយុទ្ធ​យោធា​សង្គ្រោះ​ប្រជាពលរដ្ឋដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ត្រូវបាន​ធ្វើឡើង នា​ព្រឹក​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១២ នៅក្បែរ​បន្ទាយ​កងទ័ព​ជើង​ទឹក ស្ថិតនៅ​ភូមិ​កៀន​ឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌឫស្សីកែវ​។​

ថ្ងៃទី 5 កញ្ញា 2012
ដោយ: រតនា
CEN

ក្រសួងការពារជាតិ បានធ្វើការ​ហ្វឹកហាត់​ទាហាន​ប្រមាណ ៥.០០០ នាក់ ដើម្បី​ត្រៀម​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់

ក្រសួងការពារជាតិ បានធ្វើការ​ហ្វឹកហាត់​ទាហាន​ប្រមាណ ៥.០០០ នាក់ ដើម្បី​ត្រៀម​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ា ភិរម្យ មេបញ្ជាការ​ហ្វឹកហ្វឺន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​មានប្រសាសន៍ថា នេះ​ជាការ​ហ្វឹកហាត់ត្រៀមចាំ​ជួយ​ប្រជាពលរដ្ឋ នៅពេល​ដែលមាន​ទឹកជំនន់ ដោយមាន​ការសហការគ្នារវាង​ក្រសួងការពារជាតិ និង កងរាជអាវុធហត្ថ សម្រាប់​យុទ្ធនាការ​ជួយសង្គ្រោះនៅ​តំបន់​កោះដាច់​នេះមាន​អូរ​ប័​រ ចំនួន ២៥​គ្រឿង ដែល​ការជួយ​សង្គ្រោះ​នោះផ្តោតទៅលើ​មុខសញ្ញា​ចំនួន​ពីរ​។ ១-​ត្រូវ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​លង់ទឹក និងរង​គ្រោះ​ដោយសារ​ទឹកជំនន់ និង​ទី​២-​ជួយសង្គ្រោះ​អ្នក​ដែល​នៅលើ​កោះ និង​ទីទួល​។​

​លោក ម៉ា ភិរម្យ បាន​បន្តថា ក្រសួងការពារជាតិ បាន​ត្រៀមអូរ​ប័​រ តង់​ចល័ត និង​ការត្រៀម​អាហារ​សម្រាប់​ប្រជាពលរដ្ឋ និង​ការផ្តល់ទឹកស្អាត បង្គន់​អនាម័យ និង​មាន​រថយន្ត​សង្គ្រោះ ចំនួន ៧​គ្រឿង រថយន្ត​សម្រាប់​ដឹក​ប្រជាពលរដ្ឋចេញពី​តំបន់​រងគ្រោះ ចំនួន ២៣​គ្រឿង រួមទាំង​គ្រូពេទ្យ​សម្រាប់​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ផងដែរ​។​

​លោក​បានបញ្ជាក់​បន្ថែម​ថា នេះ​ជា​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋដែល​រងគ្រោះ​ដោយ​ទឹកជំនន់ នៅក្នុង​ឆ្នាំ​២០១២​នេះ ព្រោះថា​ឆ្នាំនេះទឹកធំ​។ ក្នុងនោះដែរ ក្រសួងការពារជាតិ ក៏បាន​ត្រៀម​កម្លាំងយោធា​ជាច្រើន​អង្គភាព និង​ត្រៀមកម្លាំងកងរាជអាវុធហត្ថ​ចំនួន ៥.០០០ នាក់ ដើម្បី​ត្រៀម​ជួយសង្គ្រោះ​ប្រជាពលរដ្ឋដែល​រងគ្រោះដោយសារ​ទឹកជំនន់​នៅ​ឆ្នាំនេះ​៕​ S

ក្រសួងការពារជាតិ ត្រៀមកម្លាំងទ័ព ៥.០០០ នាក់ ជួយអ្នករងគ្រោះដោយទឹកជំនន់

ក្រសួងការពារជាតិ បានធ្វើការ​ហ្វឹកហាត់​ទាហាន​ប្រមាណ ៥.០០០ នាក់ ដើម្បី​ត្រៀម​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់

ក្រសួងការពារជាតិ ត្រៀមកម្លាំងទ័ព ៥.០០០ នាក់ ជួយអ្នករងគ្រោះដោយទឹកជំនន់

ក្រសួងការពារជាតិ បានធ្វើការ​ហ្វឹកហាត់​ទាហាន​ប្រមាណ ៥.០០០ នាក់ ដើម្បី​ត្រៀម​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់

ក្រសួងការពារជាតិ ត្រៀមកម្លាំងទ័ព ៥.០០០ នាក់ ជួយអ្នករងគ្រោះដោយទឹកជំនន់

ក្រសួងការពារជាតិ បានធ្វើការ​ហ្វឹកហាត់​ទាហាន​ប្រមាណ ៥.០០០ នាក់ ដើម្បី​ត្រៀម​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់

What Next?

Recent Articles

8 Responses to "ក្រសួងការពារជាតិ ត្រៀមកម្លាំងទ័ព ៥.០០០ នាក់ ជួយអ្នករងគ្រោះដោយទឹកជំនន់"

  1. True Khmer says:

    ខំទៅសង្ឃឹងថាពួកគេនិងជួយប្រជាជនដោយមិនរើសមុខនិងមិនដើម្បីចំណេញខាងនយោបាយ។ សូមជួយប្រជាជនដោយស្មោះកុំគ្រាន់តែក្នុងរួភាពនយោបាយមួយភ្លែតៗហើយទុកពួកគេឲ្យវេទនា ក្រោយពីបានសន្លឹកឆ្នោតហើយនោះ។

  2. អញសូមគាំទ្រ ការ​ហ្វឹកហាត់​ទាហាន​ប្រមាណ ៥.០០០ នាក់ ដើម្បី​ត្រៀម​ជួយសង្គ្រោះ​ប្រជាពលរដ្ឋដែល​រងគ្រោះ​ដោយ​ទឹកជំនន់នៅក្នុង​ឆ្នាំ​២០១២​នេះ តែអញមិនគាំទ្រការ​ហ្វឹកហាត់​
    ប៉ូលិសអោយទៅដេញរាស្ត្រ ពីផ្ទះសំបែងរបស់គ្នា!

  3. Sva watpnom says:

    មើលមួយភ្លែតស្មានតែកំពុងថតកុន…

  4. Sva watpnom says:

    អត់ឃើញក្នុង CTN ឬ Bayon ប្រហែលភ្លេចទៅថត…ស្តាយណាស់មិនគួរភ្លេចសោះ។

  5. ខ្មែរបុរាណ says:

    ថ្ងៃនេះខ្ញុំសូមសរសើរលោកThe Man With No Name ដោយស្មោះដែលបានជួយគាំទ្រ
    ទោះបីជាស្តាប់ទៅវាមិនសូវពិរោះក៏ដោយ។ហើយសង្ឃឹមថាយើងទាំងអស់គ្នាជាខ្មែរ
    (ទាំងស្របទាំងប្រឆាំង)និងមានចំណុចប្រសព្វគ្នាយ៉ាងច្រើននៅថ្ងៃអនាគត។
    ម៉្យាងទៀតខ្ញុំសប្បាយរីករាយណាស់ព្រោះថាមតិរបស់លោកពេលនេះគឺបានឆ្លើយតបនិងសំណួររបស់ខ្ញុំ
    ដែលបានសួរលោកកាលពីថ្ងៃមុន។អរគុណលោកច្រើន។

  6. លោកខ្មែរបុរាណឣ្ហើយ!ពាក្យចាស់ពោលថា«ពាលវានៅតែពាលហ្នឹង»ទោះជាគេយកវាទៅរៀន
    ដល់ឋានព្រះឥន្ទក៏វានៅតែពាលហ្នឹងឯង!ព្រោះគ្រាប់ពូជវាជាពាល!មនុស្សលោកយើងនេះពេល
    កើតមកតើយកឣ្វីមកជាមួយបាន!គឺចិត្តវិញ្ញាណនេះជាតួគ្រាប់ពូជហ្នឹងឯងនៅពេលការវិវត្តន៍នៃរូប
    កាយបានកំពុងឋិតនៅក្នុងសង្គមគ្រួសារដែលជាពាលវាក៏ឆាប់ចាប់យកបានភ្លាមៗទោះបីជាគ្រាប់
    ពូជពាលនេះវាបានកើតចេញមកក្នុងសង្គមគ្រួសារជាបណ្ឌិតក៍ដោយក៏វាមិនងាកនិងចូលជាមួយ
    បានប្រៀបដូចជាទឹកនិងប្រេងឣញ្ចឹងណាលោក!

  7. មិនបាច់សរសើរ ហើយក៍មិនបាច់អរគុណដែរ…ខ្ញុំដូចអត់ចង់បានអីពីលោកផង…
    ឆ្លើយតបអ្វី…ខ្ញុំអត់ទាក់ទងអីជាមួយលោកផងហ្នឹង…!
    ចំពោះភាសា “អញ” ជាទូទៅ ក្នុងអង់គ្លេស I, Me…មិនមានបញ្ហា…
    តែអញនៅតែចងចាំក្រុមអាណាគេពុករលួយ សូមប្រើភាសានេះទៅ…ព្រោះអ្នកឯង
    ធ្វើខុស១០០% ចឹងវាភាសាចឹងឯង បើអ្នកឯងធ្វើត្រូវមានទៅស្អី ផ្អែមពេញមាត់សំរាប់
    អ្នកបណ្តុះប្រជាធិបតេយ្យអោយដើរ គេដឹងគុណទៀតនុស៎តកូនតចៅ ឈ្មោះល្អ។
    នេះអញប្រាប់..
    ដូច្នេះអញ = I, Me…
    យល់ទេខ្មែរបុរាណ?
    ហើយអាមួយណា នៅខាងលើនេះមួយ ខុសទាំងស្រុងហ្មង…ស្បែកជើងគោក្របីហើយហ្ហែង…
    តើខ្មែបុរាណរអត់ចេះពន្យល់គ្នីគ្នា អោយចេះដឹងខ្លះទេរឺ!? បណ្តោយទៅហ្ហី..?

  8. ខ្មែរបុរាណ says:

    ខ្ញុំសរសើរលោកលោកបែរជាញុះញង់ខ្ញុំទៅវិញ។ដូច ក្តាំងពួកអាប្រឆ ថាមែន។
    ខ្ញុំគិតថាThe Man With No Name មិនបានសិក្សាមតិអ្នកដ៏ទៃអោបានគ្រប់ជ្រុងជ្រោយទេ។
    ខ្ញុំបានសួរលោកនៅថ្ងៃទី22 ខែ សីហា ឆ្នាំ2012 វេលាម៉ោង 7.13mn pm ក្រោមប្រធានបទ៖
    «ក្រសួងមហាផ្ទៃបំភ្លឺរឿងរុញសំណុំលិខិតសុំចុះបញ្ជីឈ្មោះរបស់គណបក្សសង្គ្រោះជាតិត្រលប់ថយក្រោយ»
    The Man With No Name អាចរកមើលសំណួររបស់ខ្ញុំបាន។