ក្រុមប្រជាពលរដ្ឋរស់នៅសហគមន៏បឹងកក់និង បុរីកីឡាច្រើននាក់មានក្មេង មានចាស់នាព្រឹកថ្ងៃសុក្រទី៧កញ្ញានេះបានបញ្ជូនញត្តិទៅកាន់ស្ថានទូតប្រទេសមួយចំនួនដែលមានមូលដ្ឋានក្នុងទីក្រុងភ្នំពេញ ប្រយោជន៏ទាមទារឲ្យជួយអន្តរាគមន៏ដោះលែងសកម្មជនរបស់ពួកគេពីររូបដែលត្រូវបានតុលាការសម្រេចឃុំខ្លួន ។
ដោយ៖ប្ញទ្ធិពល
Friday 07 September 2012
សារព័ត៌មានសេរី

អ្នកស្រី យ៉ោម បុប្ផា និង អ្នកស្រី ទឹម សាក់មុន្នី ដែលត្រូវបាន តុលាការ ក្រុងភ្នំពេញ សម្រេចឃុំខ្លួន កាលពីថ្ងៃទី ៥ កញ្ញា
ញត្តិដែលត្រូវបានប្រគល់ទៅឲ្យនស្ថានទូតអាមេរិក ជប៉ុន នឹង សហគមន៏អឺរ៉ុបនោះ បានទទូចឲ្យមានការដោះលែងអ្នកស្រី ទឹម សាក់មុន្នី សកម្មជនដីធ្លីក្នុងសហគមន៏បុរីកីឡា ដែលរងការចោទពីបទញុះញង់ និង អ្នកស្រី យ៉ោម បុប្ផា សកម្មជនពីសហគមន៏បឹងកក់ដែលរងការចោទពីបទប្រើអំពើហិង្សា ។ ប៉ុន្តែយ៉ាងណាក៏ដោយអ្នកស្រី ទេព វណ្ណី តំណាងអ្នកភូមិបឹងកក់ធ្លាប់បានថ្លែងប្រាប់ទស្សនាវដ្ដីសារព័ត៌មានសេរីថា ការចាប់ខ្លួនអ្នកស្រី យ៉ោម បុប្ផា គឺទាក់ទងនឹងបញ្ហាដីធ្លី ។
ការដាក់ញាត្តិនេះបានធ្វើឡើង បន្ទាប់ពីអង្គការសង្គមស៊ីវិលក្នុងស្រុកចំនួន១២កាលពីម្សិលមិញបានចេញសេចក្ដីថ្លែងការណ៏រួមគ្នា ដោយថ្កោលទោសចំពោះចំណាត់ការរបស់អាជ្ញាធរ និង តុលាការហើយបានទាមទារឲ្យមានការដោះលែងស្រ្តីទាំងពីររូបនោះ ជាបន្ទាន់ ៕
put her in jail, do not released
where is justice for khmer people ? who lete khmer suffer ?
Hun sen does Hun sen cause khmer to suffer ? the answer is not, Hun sen just follower Vietnam government in 1980 until now days.
1985 Hun sen to be honestly with vietnam send khmer people to died at (KO BRAM)
ten of thousand were killed in that time, but now they kill people in system of court.
I would like to wish hun sen to be kadaffy