អតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច នៃរបបខ្មែរក្រហម គឺ អៀង ធីរិទ្ធ ត្រូវបានចៅក្រមសាលាក្តីខ្មែរក្រហមសម្រេចដោះលែងឲ្យនៅក្រៅឃុំហើយ ព្រោះតែជំងឺវង្វេងស្មារតីរបស់គាត់។
Friday 14 September 2012
សារព័ត៌មានសេរី
លោក នេត្រ ភក្រ្តា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបាននិយាយថា អង្គជំនុំជម្រះ និងអ្នកជំនាញបានរកឃើញពីស្ថានភាពជំងឺរបស់អ្នកស្រី អៀង ធីរិទ្ធ កាន់តែធ្ងន់ធ្ងរ ដូច្នេះទើបសាលាក្តីសម្រេចឲ្យជនជាប់ចោទរូបនេះនៅក្រៅឃុំ។
តាមសេចក្តីប្រកាសរបស់សាលាក្តីខ្មែរក្រហមចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១២ ឲ្យដឹងថា ជនជាប់ចោទ អៀង ធីរិទ្ធ មានជំងឺកាន់តែធ្ងន់ធ្ងរឡើង ហើយការព្យាបាលអស់លទ្ធភាព នៅតែមិនអាចជួយឲ្យរូបគាត់វិលទៅរកសភាពធម្មតាវិញបានទេ។ ប៉ុន្តែសេចក្តីប្រកាសបានបញ្ជាក់ថា សេចក្តីសម្រេចនេះគ្មានអានុភាពក្នុងការដកការចោទប្រកាន់ចេញពីជនជាប់ចោទ អៀង ធីរិទ្ធ នោះទេ៕
