មន្ត្រីនគរបាលជាតិប្រឆាំងការជួញដូរមនុស្សជិត១០០នាក់ មកពី២៤ខេត្ត-ក្រុង នៅថ្ងៃទី១៤ ខែកញ្ញា បានជួបប្រជុំគ្នាសំខាន់មួយ ដើម្បីរឹតបន្តឹងវិធានការប្រឆាំងការជួញដូរមនុស្ស តាមរយៈទទួលព័ត៌មានពីមហាជនតាមប្រព័ន្ធទូរស័ព្ទលេខពិសេស។
ដោយ សុខ សេរី
2012-09-14
វិទ្យុអាស៊ីសេរី

អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក អ្នកស្រី យក់ សុខា សម្ពោធដាក់ឲ្យប្រើប្រាស់លេខទូរស័ព្ទពិសេសប្រឆាំងការជួញដូរមនុស្ស ស្ត្រី និងកុមារ នាសណ្ឋាគារកាំបូឌីយ៉ាណា (Cambodiana Hotel) រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១២។ RFA/Sok Serey
ប្រព័ន្ធទូរស័ព្ទពិសេសនេះ ត្រូវបានអគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គការឃែរ (Care) បានឯកភាពគ្នាដាក់ឲ្យប្រើប្រាស់ជាអចិន្ត្រៃយ៍ ចាប់ពីថ្ងៃនេះតទៅ។
អគ្គស្នងការរងនគរបាលជាតិ អ្នកស្រីឧត្តមសេនីយ៍ឯក យក់ សុខា នៅថ្ងៃទី១៤ ខែកញ្ញា បានអំពាវនាវសុំឲ្យប្រជាពលរដ្ឋទាំអស់ចូលរួមប្រឆាំងការជួញដូរមនុស្ស និងកម្លាំងពលកម្មតាមរយៈផ្តល់ព័ត៌មានបន្ទាន់មកនគរបាលប្រឆាំងការជួញដូរមនុស្ស តាមលេខទូរស័ព្ទពិសេស ដែលងាយចងចាំ។
លេខទូរស័ព្ទហៅបន្ទាន់នោះ មានដូចតទៅ ១២៨៨ ឬលេខ ០២៣ ៩៩ ៧៩ ១៩ នៅក្នុងករណីដែលអ្នកបានឃើញ ឬទទួលរងអំពើជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ និងអាជីវកម្មកម្លាំងពលកម្មជាដើម។ ក្រៅពីនេះ លេខទូរស័ព្ទពិសេសនោះ ក៏សម្រាប់ករណីដែលអ្នកបានឃើញ ឬរងគ្រោះដោយសារអំពើហិង្សាក្នុងគ្រួសារ។
លេខទូរស័ព្ទពិសេសនេះ គឺអាចហៅបានពីគ្រប់ប្រព័ន្ធទូរស័ព្ទទាំងអស់ ក្នុងរយៈពេល២៤ម៉ោង នៅទូទាំងប្រទេសកម្ពុជា ដោយមិនគិតកម្រៃសេវាពីអ្នកហៅទេ។
អគ្គស្នងការរងនគរបាលជាតិ អ្នកស្រីឧត្តមសេនីយ៍ឯក យក់ សុខា ដែលបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ប្រព័ន្ធទូរស័ព្ទពិសេសនេះ បានមានប្រសាសន៍ថា ការជួញដូរមនុស្ស ការជួញដូរកម្លាំងពលកម្ម និងការជួញដូរផ្លូវភេទលើស្ត្រី និងកុមារ គឺជាទាសភាពសម័យថ្មី ដែលបានរំលោភសិទ្ធិបុគ្គល៖ «អំពើទាំងនេះ សុទ្ធសឹងតែជាបទល្មើសដែលមានលក្ខណៈស្មុគស្មាញ ហើយពាក់ព័ន្ធទៅនឹងកត្តាផ្សេងៗ រួមមានតម្រូវការពលកម្មពីប្រទេសជិតខាង ដោយមិនចាំបាច់ត្រូវការជំនាញ កង្វះចំណេះដឹង ខ្វះព័ត៌មានពិតប្រាកដ ក្នុងការធ្វើចំណាកស្រុកដោយប្រថុយប្រថាន»។
ជាមួយគ្នានេះដែរ នាយកអង្គការឃែរ អ្នកស្រី ស្តាវ ហ្សូតាលីស (Stav Zotalis) បានមានប្រសាសន៍ថា ប្រព័ន្ធទូរស័ព្ទលេខពិសេសនេះ គឺសម្រាប់ហៅចូល និងរាយការណ៍អំពីអំពើហិង្សាគ្រប់ប្រភេទ ដូចជា ការរំលោភបំពាននានា ការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទជាដើម៖ «ការបៀតបៀនកេរ្តិ៍ខ្មាសលើស្ត្រីលក់ស្រាបៀ គឺមានកម្រិតខ្ពស់ណាស់។ ការសិក្សាស្រាវជ្រាវ ក៏បានរកឃើញដែរថា ការបៀតបៀនកេរ្តិ៍ខ្មាសលើស្ត្រីលក់ស្រាបៀ និងការរំលោភបំពាននានា ក្លាយជាបញ្ហាសាមញ្ញ ឬជាទម្លាប់នៅក្នុងចំណោមស្ត្រីលក់ស្រាបៀនោះ ប៉ុន្តែអំពើនេះ គឺជាការរំលោភបំពានធ្ងន់ធ្ងរ»។
ទាក់ទងនឹងការជួញដូរមនុស្សនេះ ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនថៃ លោកវរៈសេនីយ៍ទោ សិទ្ធិ ឡោះ បានមានប្រសាសន៍ថា ស្ថានការណ៍ជួញដូរកម្លាំងពលកម្មឆ្លងដែនទៅប្រទេសថៃ ហាក់ដូចជាកើនជាងឆ្នាំមុន ដោយសារតែប្រជាពលរដ្ឋចង់ធ្វើចំណាកស្រុក ស្វែងរកកម្រៃនៅប្រទេសថៃ៖ «បញ្ហាហ្នឹង វាជួនកាលការងារនៅហ្នឹងមានដែរ តែគាត់មិនធ្វើបាទ។ ដោយសារផ្អែកទៅលើកម្រៃប្រាក់ឈ្នួលពលកម្មខាងថៃ វាមានច្រើនជាងយើង។ សម្រាប់ស្រទាប់យុវវ័យ គាត់ចង់ឃើញវប្បធម៌ទំនើប វប្បធម៌សង្គមគេនៅហ្នឹង គាត់ចង់ឃើញការកម្សាន្តសប្បាយសម្រាប់គាត់ សម្រាប់ស្រទាប់យុវវ័យ»។
ក្រៅពីការប្រកាសដាក់ឲ្យប្រើប្រាស់លេខទូរស័ព្ទពិសេសនោះ អគ្គស្នងការរងនគរបាលជាតិ អ្នកស្រីឧត្តមសេនីយ៍ឯក យក់ សុខា ក៏បានប្រកាសឲ្យដឹងដែរអំពីលេខទូរស័ព្ទពិសេសផ្សេងទៀត គឺ១១៨ និង១១៧ សម្រាប់ប្រជាពលរដ្ឋហៅចូល ដើម្បីរាយការណ៍អំពីការលួច ឆក់ប្លន់ ការផលិតចែកចាយ និងប្រើប្រាស់គ្រឿងញៀន អំពើអនាចារ ការជួញដូរស្ត្រី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ ក្មេងទំនើង និងល្បែងស៊ីសងជាដើម។
អំពើទាំងនោះ គឺស្ថិតនៅក្នុងផែនការភូមិ-ឃុំសុវត្ថិភាព ដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានប្រកាសឲ្យលុបបំបាត់ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១០ កន្លងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ស្រីពាក់ផ្កាបី?…ចេញពីសាលាយោធាណាដែរទៅ?
She never care people!!!
I never see her at the public place!!!!
Never see!!! She just stay at her office and let her husband get fuck!!!
There are a lot of human trafficking in Cambodia!
But Khmer people just keep quiet!!! Why?
Human Trafficking in Cambodia(Click!)